A A A A A

បាប : [ការដាក់បណ្តាសា]


កូល៉ុស ៣:៨
ប៉ុន្ដែ​ឥឡូវ​នេះ​ ចូរ​អ្នក​រាល់គ្នា​លះ​បង់​អំពើ​ទាំង​អស់​នោះ​ចោល​ទៅ​ គឺ​ចិត្ដ​ក្ដៅ​ក្រហាយ​ កំហឹង​ សេចក្ដី​អាក្រក់​ ការ​ជេរ​ប្រមាថ​ និង​ពាក្យ​មិន​សមរម្យ​ចេញ​ពី​មាត់​របស់​អ្នក​រាល់គ្នា​

កូល៉ុស ៤:៦
ចូរ​ឲ្យ​អ្នក​រាល់គ្នា​មាន​ពាក្យ​សំដី​ល្អៗ​ជានិច្ច​ ទាំង​មាន​ជាតិ​ប្រៃ​ផង​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ ត្រូវ​ឆ្លើយ​នឹង​មនុស្ស​ម្នាក់ៗ​យ៉ាង​ណា។​

អេភេសូរ ៤:២៩
កុំ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណា​ចេញ​ពី​មាត់​អ្នក​រាល់គ្នា​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​និយាយ​ពាក្យ​ល្អៗ‍​សម្រាប់​ការ​ស្អាង​ចិត្ដ​តាម​ដែល​ត្រូវ​ការ​ ដើម្បី​ផ្ដល់​ព្រះគុណ​ដល់​អស់​អ្នក​ដែល​ស្ដាប់។​

អេភេសូរ ៥:៤
ហើយ​រឿង​គួរ​ខ្មាស​ សំដី​ចម្កួត​ ឬ​សំដី​កំប្លែង​អាសអាភាស​ ក៏​មិន​ត្រូវ​ឲ្យ​មាន​ដែរ​ ព្រោះ​សេចក្ដី​ទាំង​នោះ​មិន​សមរម្យ​ទេ​ ប៉ុន្ដែ​ចូរ​មាន​សំដី​អរព្រះគុណ​វិញ។​

យ៉ាកុប ១:២៦
បើ​អ្នកណា​គិត​ថា​ ខ្លួន​ជា​អ្នក​កាន់​សាសនា​ តែ​មិន​ចេះ​ទប់​អណ្ដាត​របស់​ខ្លួន​ អ្នក​នោះ​បញ្ឆោត​ចិត្ត​ខ្លួន​ឯង​ហើយ​ រីឯ​សាសនា​ដែល​អ្នកនោះ​កាន់​ក៏​គ្មាន​ប្រយោជន៍​ដែរ។​

យ៉ាកុប ៣:១០
ដូច្នេះ​ មាន​ទាំង​ពាក្យ​សរសើរ​ និង​ពាក្យ​បណ្ដាសា​បាន​ចេញ​ពី​មាត់​តែ​មួយ។​ បងប្អូន​របស់​ខ្ញុំ​អើយ!​ មិន​ត្រូវ​ឲ្យ​មាន​ដូច្នេះ​ឡើយ។​

យ៉ាកុប ៣:៥-១២
[៥] រីឯ​អណ្ដាត​ក៏​ដូច្នោះ​ដែរ​ វា​ជា​អវយវៈ​មួយ​តូច​មែន​ ប៉ុន្ដែ​ពូកែ​អួតអាង​សម្បើម​ណាស់។​ សូម​មើល​ ភ្លើង​តែ​បន្ដិច​អាច​ឆេះ​ព្រៃ​ដ៏​ធំ​បាន[៦] ​រីឯ​អណ្តាត​ក៏​ជា​ភ្លើង​ម្យ៉ាង​ដែរ​ វា​ជា​ពិភព​នៃ​សេចក្ដី​ទុច្ចរិត​ ហើយ​អណ្ដាត​ត្រូវ​បាន​ដាក់​ក្នុង​ចំណោម​អវយវៈ​របស់​យើង​ ដែល​អាច​ធ្វើ​ឲ្យ​រូបកាយ​ទាំង​មូល​ស្មោកគ្រោក​ ហើយ​បញ្ឆេះ​អស់​ទាំង​ដំណើរ​ជីវិត​ គឺ​បញ្ឆេះ​ដោយ​ភ្លើង​មក​ពី​នរក[៧] ​ដ្បិត​គ្រប់​ទាំង​ពូជ​សត្វ​ព្រៃ​ សត្វ​ស្លាប​ សត្វ​លូនវារ​ និង​សត្វ​ក្នុង​សមុទ្រ​ នោះ​អាច​ផ្សាំង​បាន​ ហើយ​ក៏​មាន​មនុស្ស​ដែល​បាន​ផ្សាំង​ពួកវា​រួច​ហើយ​[៨] ប៉ុន្ដែ​គ្មាន​អ្នកណា​ម្នាក់​អាច​ផ្សាំង​អណ្ដាត​បាន​ទេ​ វា​ជា​អវយវៈ​អាក្រក់​ដែល​មិន​អាច​គ្រប់គ្រង​បាន​ ហើយ​ពេញ​ដោយ​ពិស​ដែល​អាច​ឲ្យ​ស្លាប់​បាន។[៩] ​យើង​សរសើរ​តម្កើង​ព្រះអម្ចាស់​ដែល​ជា​ព្រះវរបិតា​ដោយ​អណ្ដាត​នេះ​ ហើយ​យើង​ដាក់​បណ្ដាសា​មនុស្ស​ដែល​ព្រះអង្គ​បាន​បង្កើត​មក​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះអង្គ​ដោយ​អណ្ដាត​តែ​មួយ​នេះ​ដែរ។​[១០] ដូច្នេះ​ មាន​ទាំង​ពាក្យ​សរសើរ​ និង​ពាក្យ​បណ្ដាសា​បាន​ចេញ​ពី​មាត់​តែ​មួយ។​ បងប្អូន​របស់​ខ្ញុំ​អើយ!​ មិន​ត្រូវ​ឲ្យ​មាន​ដូច្នេះ​ឡើយ។​[១១] ជា​ការ​ពិត​ណាស់​ មិន​ដែល​មាន​ប្រភព​ទឹក​ណា​បញ្ចេញ​ទឹក​សាប​ និង​ទឹក​ប្រៃ​ពី​រន្ធទឹក​តែ​មួយ​ទេ​[១២] បងប្អូន​របស់​ខ្ញុំ​អើយ!​ ដើម​ល្វា​មិន​អាច​មាន​ផ្លែ​អូលីវ​ទេ​ ហើយ​ដើម​ទំពាំង​បាយជូរ​ក៏​មិន​អាច​មាន​ផ្លែល្វា​ដែរ‍​ ដូច្នេះ​ រន្ធ​ទឹកប្រៃ​ក៏​មិន​អាច​បញ្ចេញ​ទឹកសាប​បានដែរ។

លូកា ៦:២៨
ចូរ​ឲ្យ​ពរ​ដល់​អស់​អ្នក​ដែល​ជេរ​ផ្ដាសា​អ្នក​រាល់គ្នា​ ហើយ​ចូរ​អធិស្ឋាន​ឲ្យ​អស់​អ្នក​ដែល​បៀតបៀន​អ្នក​រាល់គ្នា​ចុះ។​

ម៉ាថាយ ៥:២២
ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អស់​អ្នក​ដែល​ខឹង​នឹង​បងប្អូន​ខ្លួន​ឯង​ នោះ​នឹង​ត្រូវ​ជាប់​ទោស​ដែរ​ ហើយ​អ្នកណា​ហៅ​បងប្អូន​ខ្លួន​ឯង​ថា​ «អាឡប់»​ អ្នក​នោះ​នឹង​ត្រូវ​ក្រុម​ប្រឹក្សា​កំពូល​ដាក់​ទោស‍។​ អ្នកណា​ដែល​ជេរ​គេ​ថា​ «អាឆ្កួត»​ អ្នក​នោះ​នឹង​ត្រូវ​ធ្លាក់​ក្នុង​ភ្លើង​នរក‍។​

១ ពេត្រុសទី ៣:១០
ដ្បិត​អ្នក​ដែល​ស្រឡាញ់​ជីវិត​ ហើយ​ចង់​ឃើញ​ថ្ងៃ​ល្អ​ អ្នក​នោះ​ត្រូវ​ចេះ​ទប់​អណ្ដាត​ខ្លួន​ កុំ​ឲ្យ​និយាយ​អាក្រក់​ ព្រមទាំង​ទប់​បបូរ​មាត់​ខ្លួន​ កុំ​ឲ្យ​ពោល​ពាក្យ​បោក​ប្រាស់​ឡើយ។​

ម៉ាថាយ ១៥:១១
អ្វី​ដែល​ចូល​តាម​មាត់​ មិន​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធ​ទេ​ ផ្ទុយ​ទៅ​វិញ​អ្វី​ដែល​ចេញ​ពី​មាត់​ទេ​តើ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជាមិន​បរិសុទ្ធ»។​

រ៉ូម ១២:១៤
ចូរ​ឲ្យ​ពរ​ដល់​ពួកអ្នក​បៀតបៀន​អ្នក​រាល់គ្នា​ ចូរ​ឲ្យពរ​ ​កុំ​ដាក់​បណ្ដាសា​ឲ្យ​សោះ​

ម៉ាថាយ ១៥:១០-១១
[១០] ព្រះអង្គ​ក៏​ហៅ​បណ្ដាជន​ ហើយ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ស្ដាប់​ ហើយ​យល់​ចុះ​[១១] អ្វី​ដែល​ចូល​តាម​មាត់​ មិន​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធ​ទេ​ ផ្ទុយ​ទៅ​វិញ​អ្វី​ដែល​ចេញ​ពី​មាត់​ទេ​តើ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជាមិន​បរិសុទ្ធ»។​

យ៉ាកុប ៣:៨-១០
[៨] ប៉ុន្ដែ​គ្មាន​អ្នកណា​ម្នាក់​អាច​ផ្សាំង​អណ្ដាត​បាន​ទេ​ វា​ជា​អវយវៈ​អាក្រក់​ដែល​មិន​អាច​គ្រប់គ្រង​បាន​ ហើយ​ពេញ​ដោយ​ពិស​ដែល​អាច​ឲ្យ​ស្លាប់​បាន។[៩] ​យើង​សរសើរ​តម្កើង​ព្រះអម្ចាស់​ដែល​ជា​ព្រះវរបិតា​ដោយ​អណ្ដាត​នេះ​ ហើយ​យើង​ដាក់​បណ្ដាសា​មនុស្ស​ដែល​ព្រះអង្គ​បាន​បង្កើត​មក​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះអង្គ​ដោយ​អណ្ដាត​តែ​មួយ​នេះ​ដែរ។​[១០] ដូច្នេះ​ មាន​ទាំង​ពាក្យ​សរសើរ​ និង​ពាក្យ​បណ្ដាសា​បាន​ចេញ​ពី​មាត់​តែ​មួយ។​ បងប្អូន​របស់​ខ្ញុំ​អើយ!​ មិន​ត្រូវ​ឲ្យ​មាន​ដូច្នេះ​ឡើយ។​

ម៉ាថាយ ១៥:១៨-២០
[១៨] ប៉ុន្ដែ​អ្វីៗ​ដែល​ចេញ​ពី​មាត់​ គឺ​ចេញ​មក​ពី​ចិត្ដ​ សេចក្ដី​នោះ​ឯង​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​[១៩] ដ្បិត​គំនិត​អាក្រក់​ ការ​សម្លាប់​មនុស្ស​ អំពើ​ផិតក្បត់​ អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ ការ​លួច​ប្លន់​ ការ​ជេរ​ប្រមាថ​ និង​ការ​ធ្វើ​បន្ទាល់​ក្លែងក្លាយ​សុទ្ធ​តែ​ចេញ​មក​ពី​ចិត្ដ​[២០] គឺ​សេចក្ដី​ទាំង​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​ ប៉ុន្ដែ​ការ​បរិភោគ​ដោយ​មិន​បាន​លាង​ដៃ​ មិន​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​ឡើយ»។​

Khmer Bible 2012
Copyright © 2012 Words of Life Ministries