A A A A A

អាថ៌កំបាំង: [វាសនា]


ចន ១៦:៣៣
ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំង​នេះ​ដើម្បី​ឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដី​សុខសាន្ត​ដោយសារ​ខ្ញុំ។​ អ្នក​រាល់គ្នា​មាន​សេចក្ដី​វេទនា​នៅ​ក្នុង​លោកិយ​នេះ​មែន​ ប៉ុន្ដែ​ចូរ​អរ​សប្បាយ​ឡើង​ ដ្បិត​ខ្ញុំ​ឈ្នះ​លោកិយ​នេះ​ហើយ»។​

វិវរណៈ ២០:១២
ខ្ញុំ​បាន​ឃើញ​មនុស្ស​ស្លាប់​ទាំង​តូច​ ទាំង​ធំ​ ឈរ​នៅ​ពី​មុខ​បល្ល័ង្ក​ ហើយ​សៀវភៅ​ជា​ច្រើន​ក៏​ត្រូវ​បាន​បើក​ឡើង​ រួច​សៀវភៅ​មួយ​ទៀត​ដែល​ជា​បញ្ជី​ជីវិត​ ក៏​ត្រូវ​បាន​បើក​ឡើង​ដែរ។​ ពួក​មនុស្ស​ស្លាប់​ត្រូវ​បាន​ជំនុំ​ជម្រះ​ពី​ការ​ទាំងឡាយ​ដែល​បាន​កត់​ទុក​ក្នុង​សៀវភៅ​ទាំង​នោះ​ទៅ​តាម​ការ​ប្រព្រឹត្ដិ​របស់​ពួកគេ។​

រ៉ូម ១២:២
កុំ​ត្រាប់​តាម​លោកិយ​នេះ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ឲ្យ​ព្រះជាម្ចាស់​កែប្រែ​អ្នក​រាល់គ្នា​ដោយ​គំនិត​ផ្លាស់ប្រែ​ជាថ្មី​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ច្បាស់​ថា​ អ្វី​ទៅ​ជា​បំណង​របស់​ព្រះជាម្ចាស់​ គឺ​អ្វី​ដែល​ល្អ​ អ្វី​ដែល​គាប់​ព្រះ​ហឫទ័យ​ព្រះអង្គ​ និង​អ្វីដែល​គ្រប់​លក្ខណ៍​

រ៉ូម ៨:២៨-២៩
[២៨] យើង​ដឹង​ថា​ ​គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា​ឡើង​សម្រាប់​ជា​សេចក្ដី​ល្អ​ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះជាម្ចាស់​ គឺ​ដល់​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ​ស្រប​តាម​បំណង​របស់​ព្រះអង្គ​[២៩] ដ្បិត​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ស្គាល់​ជាមុន​ ព្រះអង្គ​បាន​តម្រូវ​ពួកគេ​ទុក​ជាស្រេច​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​ព្រះរាជ​បុត្រា​ត្រលប់​ជា​កូន​ច្បង​នៅ​ក្នុង​ចំណោម​បងប្អូន​ជាច្រើន​

អេភេសូរ ២:៨-៩
[៨] ដ្បិត​អ្នក​រាល់គ្នា​ទទួល​សេចក្ដី​សង្គ្រោះ​ដោយសារ​ព្រះគុណ​តាមរ​យៈជំនឿ​ ហើយ​សេចក្ដី​នេះ​មិន​មែន​មក​ពី​អ្នក​រាល់គ្នា​ទេ​ គឺ​ជា​អំណោយ​ទាន​របស់​ព្រះជាម្ចាស់​[៩] ហើយ​ក៏​មិន​មែន​មក​ពី​ការ​ប្រព្រឹត្តិ​ដែរ​ ក្រែង​លោ​មាន​អ្នកណា​ម្នាក់​អួត​ខ្លួន​

១ ពេត្រុសទី ២:៨-៩
[៨] ជា​ថ្ម​ដែល​នាំ​ឲ្យ​ជំពប់​ដួល​ ហើយ​ជា​ផ្ទាំង​ថ្ម​ដែល​ធ្វើ​ឲ្យ​រវាត​ចិត្ដ​ ហើយ​គេ​ជំពប់​ដួល​ ពី​ព្រោះ​គេ​មិន​ស្ដាប់​បង្គាប់​តាម​ព្រះបន្ទូល​ ដោយ​ព្រោះ​ពួកគេ​ត្រូវ​បាន​កំណត់​ទុក​សម្រាប់​ការ​នោះ​ឯង។​[៩] រីឯ​អ្នក​រាល់គ្នា​ជា​ពូជ​ដែល​បាន​ជ្រើសរើស​ ជា​សង្ឃហ្លួង​ ជា​ជនជាតិ​បរិសុទ្ធ​ ជា​ប្រជារាស្ដ្រ​ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​ព្រះជា​ម្ចាស់​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ប្រកាស​អំពី​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​ ដែល​ព្រះអង្គ​បាន​ហៅ​អ្នក​រាល់គ្នា​ចេញ​ពី​សេចក្ដី​ងងឹត​ចូល​មក​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​

១ កូរិនថូសទី ២:៧-៩
[៧] គឺ​យើង​និយាយ​អំពី​ប្រាជ្ញា​របស់​ព្រះជាម្ចាស់​ ជា​សេចក្ដី​អាថ៌កំបាំង​លាក់​ទុក​ដែល​ព្រះជាម្ចាស់​បាន​តម្រូវ​ទុក​ជា​ស្រេច​ តាំង​ពី​មុន​កំណើត​ពិភពលោក​សម្រាប់​សិរី​រុងរឿង​របស់​យើង​[៨] គ្មាន​អ្នកណា​ម្នាក់​ក្នុង​ចំណោម​ពួកអ្នក​គ្រប់គ្រង​នៃ​លោកិយ​នេះ​បាន​យល់​អំពី​ប្រាជ្ញា​នេះ​ទេ​ ព្រោះ​បើ​ពួកគេ​យល់​មែន​ នោះ​ពួកគេ​មុខ​ជា​មិន​បាន​ឆ្កាង​ព្រះអម្ចាស់​នៃ​សិរី​រុងរឿង​ឡើយ​[៩] ប៉ុន្ដែ​ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «អ្វី​ដែល​ភ្នែក​មិន​ដែល​ឃើញ​ ត្រចៀក​មិន​ដែល​ស្តាប់​ឮ​ ហើយ​ចិត្ត​របស់​មនុស្ស​មិន​ដែល​នឹក​ដល់​ នោះ​ជា​អ្វី​ដែល​ព្រះជាម្ចាស់​បាន​រៀបចំ​ទុក​សម្រាប់​ពួកអ្នក​ដែល​ស្រឡាញ់​ព្រះអង្គ»​

Khmer Bible 2012
Copyright © 2012 Words of Life Ministries