A A A A A

ជីវិត: [សម្រស់]


១ ពេត្រុសទី ៣:៣-៤
[៣] ចូរ​កុំ​តុបតែង​ខ្លួន​តែ​សំបក​ក្រៅ​ ដូច​ជា​ក្រងសក់​ ពាក់​មាស​ និង​ស្លៀក​សម្លៀក​បំពាក់​ផ្សេងៗ​នោះ​ឡើយ​[៤] ផ្ទុយ​ទៅ​វិញ​ ចូរ​តុបតែង​មនុស្ស​ខាង​ក្នុង​ចិត្ត​ ដោយ​គ្រឿង​ដែល​មិន​ពុករលួយ​ គឺ​ដោយ​វិញ្ញាណ​ស្លូតបូត​ និង​ស្រគត់ស្រគំ​ ដែល​មាន​តម្លៃ​បំផុត​នៅ​ចំពោះ​ព្រះភក្ដ្រ​ព្រះជាម្ចាស់។​

២ កូរិនថូសទី ៤:១៦
ហេតុនេះ​ យើង​មិន​រសាយ​ចិត្ដ​ឡើយ​ ដ្បិត​ទោះបី​រូបកាយ​ខាង​ក្រៅ​របស់​យើង​ខ្សោយ​ទៅៗ​ក៏​ដោយ​ ក៏​មនុស្ស​ខាង​ក្នុង​របស់​យើង​ត្រូវ​បាន​ផ្លាស់ប្រែ​ជា​ថ្មី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​

អេភេសូរ ២:១០
ព្រោះ​យើង​ជា​ស្នា​ព្រះហស្ដរ​បស់​ព្រះជាម្ចាស់​ដែល​ត្រូវ​បាន​បង្កើត​មក​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​សម្រាប់​ការ​ល្អ​ដែល​ព្រះជាម្ចាស់​បាន​រៀបចំ​ទុក​ជា​មុន​ ដើម្បី​ឲ្យ​យើង​ប្រព្រឹត្ដ​តាម។​

ភីលីព ៤:៨
នៅ​ទីបញ្ចប់​នេះ​ បងប្អូន​អើយ‍!​ សេចក្ដី​ណា​ដែល​ពិត​ សេចក្ដី​ណា​ដែល​គួរ​គោរព​ សេចក្ដី​ណា​ដែល​សុចរិត​ សេចក្ដី​ណា​ដែល​បរិសុទ្ធ​ សេចក្ដី​ណា​ដែល​គួរ​ស្រឡាញ់​ សេចក្ដី​ណា​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្អ​ បើ​មាន​សេចក្ដី​ល្អ​ ឬ​សេចក្ដី​គួរ​សរសើរ​ណា​មួយ​ ចូរ​ពិចារណា​អំពី​សេចក្ដី​ទាំង​នោះ​ចុះ​

រ៉ូម ៨:៦
ព្រោះ​គំនិត​ខាង​សាច់ឈាម​នាំ​ទៅ​រក​សេចក្ដី​ស្លាប់​ ឯ​គំនិត​ខាង​ព្រះវិញ្ញាណ​នាំ​ទៅ​រក​ជីវិត​ និង​សេចក្ដី​សុខសាន្ត។​

ម៉ាថាយ ៦:២៨-២៩
[២៨] ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​ខ្វល់​ខ្វាយ​នឹង​សម្លៀក​បំពាក់​យ៉ាង​ដូច្នេះ?​ ចូរ​សង្កេត​មើល​ផ្កា​ព្រៃ​នៅ​តាម​វាល​ ពួកវា​ដុះ​ឡើង​យ៉ាង​ដូច​ម្ដេច​ ពួកវា​មិន​ធ្វើការ​ ឬ​ត្បាញ​រវៃ​អ្វី​ឡើយ​[២៩] ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ សូម្បី​តែ​ស្ដេច​សាឡូម៉ូន​ដែល​មាន​សិរី​រុងរឿង​គ្រប់​យ៉ាង​ក៏​ស្លៀកពាក់​មិន​បាន​ស្អាត​ ដូច​ជា​ផ្កា​មួយ​ទង​ក្នុង​ចំណោម​ផ្កា​ទាំង​នេះ​ផង។​

១ ធីម៉ូថេទី ២:៩-១០
[៩] រីឯ​ស្រីៗ​វិញ​ ក៏​ដូច្នោះ​ដែរ​ ត្រូវ​តុប​តែង​ខ្លួន​ដោយ​សម្លៀក​បំពាក់​សមរម្យ​ សុភាព​រាបសា​ មិន​ឆើត​ឆាយ​ ហើយ​មិន​មែន​ដោយ​ក្រង​សក់​ ពាក់​មាស​ ពាក់​គជ់​ ឬ​សម្លៀក​បំពាក់​ថ្លៃៗ​ឡើយ​[១០] ផ្ទុយ​ទៅ​វិញ​ ត្រូវ​តុបតែង​ខ្លួន​ដោយ​អំពើ​ល្អ​ឲ្យ​សម​ជា​ស្រ្ដី​ដែល​ប្រកាស​ខ្លួន​ថា​ជា​អ្នក​កោតខ្លាច​ព្រះជាម្ចាស់។​

កាឡាទី ៣:២៦-២៧
[២៦] ព្រោះ​អ្នក​ទាំង​អស់​គ្នា​ជា​កូន​របស់​ព្រះជាម្ចាស់​ដោយសារ​ជំនឿ​លើ​ព្រះគ្រិស្ដ​យេស៊ូ​[២៧] ដ្បិត​អស់​អ្នក​ដែល​ទទួល​ពិធី​ជ្រមុជ​ទឹក​នៅ​ក្នុង​ព្រះគ្រិស្ដ​ នោះ​បាន​ប្រដាប់​ខ្លួន​ដោយ​ព្រះគ្រិស្ដ​ហើយ។​

យ៉ាកុប ១:២៣
ដ្បិត​បើ​អ្នកណា​ស្ដាប់​ព្រះ​បន្ទូល​ហើយ​ ប៉ុន្ដែមិន​ប្រព្រឹត្ត​តាម​ អ្នក​នោះ​ប្រៀប​ដូច​ជា​មនុស្ស​ម្នាក់​ដែល​ឆ្លុះ​កញ្ចក់​មើល​មុខ​ខ្លួន​ឯង​

ម៉ាថាយ ២៣:២៨
ហើយ​អ្នក​រាល់គ្នា​ក៏​ដូច្នោះ​ដែរ​ នៅ​ចំពោះ​មុខ​មនុស្ស​មើល​ទៅ​សុចរិត​ពី​ខាង​ក្រៅ​មែន​ ប៉ុន្ដែ​ខាង​ក្នុង​អ្នក​រាល់គ្នា​ពេញ​ដោយ​ពុតត្បុត​ និង​សេចក្តី​ទុច្ចរិត។​

Khmer Bible 2012
Copyright © 2012 Words of Life Ministries