A A A A A

ជីវិត: [សត្វ]


យ៉ាកុប ៣:៧
​ដ្បិត​គ្រប់​ទាំង​ពូជ​សត្វ​ព្រៃ​ សត្វ​ស្លាប​ សត្វ​លូនវារ​ និង​សត្វ​ក្នុង​សមុទ្រ​ នោះ​អាច​ផ្សាំង​បាន​ ហើយ​ក៏​មាន​មនុស្ស​ដែល​បាន​ផ្សាំង​ពួកវា​រួច​ហើយ​

លូកា ៣:៦
នោះ​មនុស្ស​ទាំង​អស់​នឹង​ឃើញ​សេចក្ដី​សង្គ្រោះ​របស់​ព្រះជាម្ចាស់។​

លូកា ១២:២៤
ចូរ​ពិចារណា​ពី​សត្វ​ក្អែក​ ពួកវា​មិន​បាន​សាប​ព្រោះ​ ឬ​ច្រូត​កាត់​ ហើយ​ក៏​គ្មាន​ឃ្លាំង​ ឬ​ជង្រុក​ដែរ​ ប៉ុន្ដែ​ព្រះជាម្ចាស់​ចិញ្ចឹម​ពួកវា​ ឯ​អ្នក​រាល់គ្នា​វិញ​ មាន​តម្លៃ​ខ្លាំង​ណាស់​លើស​ពួកវា​ទៅ​ទៀត​

ម៉ាថាយ ៦:២៦
ចូរ​មើល​សត្វ​ស្លាប​លើ​មេឃ​ ដ្បិត​ពួកវា​មិន​បាន​សាប​ព្រោះ​ ឬ​ច្រូត​កាត់​ប្រមូល​ផល​ដាក់​ជង្រុក​ទេ​ ប៉ុន្ដែ​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌​បាន​ចិញ្ចឹម​ពួកវា​ តើ​អ្នក​រាល់គ្នា​គ្មាន​តម្លៃ​លើស​ពួកវា​ទេ​ឬ?​

Khmer Bible 2012
Copyright © 2012 Words of Life Ministries