A A A A A

ចរិតល្អ: [ការថទាំ]


១ ធីម៉ូថេទី ៥:៤
ប៉ុន្ដែ​បើ​ស្រ្ដី​មេម៉ាយ​ណា​មាន​កូន​មាន​ចៅ​ ចូរ​ឲ្យ​កូន​ចៅ​ទាំង​នោះ​រៀន​បង្ហាញ​ភាព​កតញ្ញូ​ដល់​ក្រុម​គ្រួសារ​របស់​ខ្លួន​ជា​មុន​សិន​ ព្រមទាំង​សង​គុណ​ដល់​ឪពុក​ម្ដាយ​ ដ្បិត​ធ្វើ​ដូច្នេះ​ ទើប​សព្វ​ព្រះហឫទ័យ​ព្រះជាម្ចាស់។​

១ ធីម៉ូថេទី ៣:១៥
ប៉ុន្ដែ​បើ​ខ្ញុំ​ក្រមក​ក៏​អ្នក​នឹង​ដឹង​អំពី​របៀប​ដែល​ត្រូវ​ប្រព្រឹត្ដ​ក្នុង​ដំណាក់​របស់​ព្រះជាម្ចាស់​ដែល​ជា​ក្រុមជំនុំ​របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ ជា​សសរទ្រូង​ និង​ជា​គ្រឹះ​នៃ​សេចក្ដី​ពិត។​

ចន ៨:៣២
ពេល​នោះ​ អ្នក​រាល់គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត​ ហើយ​សេចក្ដី​ពិត​នឹង​ដោះ​អ្នក​រាល់គ្នា​ឲ្យ​មាន​សេរីភាព»។​

វិវរណៈ ១៧:៥
ហើយ​នៅ​លើ​ថ្ងាស​របស់​នាង​មាន​សរសេរ​ឈ្មោះ​ ជា​សេចក្ដី​អាថ៌កំបាំង​ថា «ក្រុង​បាប៊ីឡូន​ជា​ក្រុង​ដ៏​ធំ​ ជា​ម្ដាយ​របស់​ពួក​ស្រ្ដី​ពេស្យា​ និង​អំពើ​គួរ​ស្អប់ខ្ពើម​នៅ​ផែនដី»។​

យ៉ាកុប ១:២៧
រីឯ​សាសនា​បរិសុទ្ធ​ ហើយ​ឥត​សៅហ្មង​នៅ​ចំពោះ​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា​នោះ​ គឺ​ថា​ត្រូវ​សួរ​សុខទុក្ខ​ក្មេង​កំព្រា​ និង​ស្ដ្រី​មេម៉ាយ​ដែល​មាន​សេចក្ដី​វេទនា​ ហើយ​រក្សា​ខ្លួន​មិន​ឲ្យ​សៅហ្មង​ដោយសារ​លោកិយ​នេះ​ឡើយ។

ចន ៦:៥៤
អ្នកណា​បរិភោគ​សាច់​ និង​ផឹក​ឈាម​របស់​ខ្ញុំ​ អ្នក​នោះ​មាន​ជីវិត​អស់កល្ប​ជានិច្ច​ ហើយ​ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ចុងក្រោយ​

សម្គាល់ ៦:៣
តើ​អ្នក​នេះ​មិន​មែន​ជា​ជាង​ឈើ​ ដែល​ជា​កូន​នាង​ម៉ារា​ជា​បង​យ៉ាកុប​ យ៉ូសែប​ យូដាស​ និង​ស៊ីម៉ូន​ទេ​ឬ?​ តើ​ប្អូន​ស្រី​របស់​គាត់​មិន​នៅ​ទី​នេះ​ជាមួយ​យើង​ទេ​ឬ?»​ ពួកគេ​ក៏​ទាស់​ចិត្ដ​នឹង​ព្រះអង្គ​

ចន ១៤:៦
ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ខ្ញុំ​ជា​ផ្លូវ​ ជា​សេចក្ដី​ពិត​ ហើយ​ជា​ជីវិត​ គ្មាន​អ្នកណា​ទៅ​ឯ​ព្រះ​វរ​បិតា​បាន​ឡើយ​ លើកលែង​តែ​ទៅ​តាមរយៈ​ខ្ញុំ​

១ ធីម៉ូថេទី ៥:៨
ប៉ុន្ដែ​បើ​អ្នកណា​មិន​ផ្គត់ផ្គង់​សាច់​ញាតិ​របស់​ខ្លួន​ ជា​ពិសេស​ក្រុម​គ្រួសារ​របស់​ខ្លួន​ នោះ​ឈ្មោះ​ថា​បាន​បោះបង់​ចោល​ជំនឿ​ ហើយ​អាក្រក់​ជាង​អ្នក​មិន​ជឿ​ទៅ​ទៀត។​

កាឡាទី ១:១៩
ប៉ុន្ដែ​ខ្ញុំ​មិន​បាន​ជួប​ពួក​សាវក​ឯ​ទៀត​ទេ​ លើក​លែង​តែ​លោក​យ៉ាកុប​ជា​ប្អូន​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ។​

ចន ៣:៣-៥
[៣] ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា​ បើ​អ្នកណា​មិន​កើត​ជា​ថ្មី​ អ្នក​នោះ​មិន​អាច​ឃើញ​នគរ​ព្រះជាម្ចាស់​បាន​ទេ»។​[៤] លោក​នីកូដេម​ក៏​សួរ​ព្រះអង្គ​ថា៖​ «តើ​មនុស្ស​ដែល​ចាស់​ទៅ​ហើយ​ គេ​អាច​កើត​ម្ដង​ទៀត​យ៉ាង​ដូចម្តេច​បាន?​ គេ​មិន​អាច​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ​ រួច​កើត​មក​ម្តង​ទៀត​បាន​ទេ»។​[៥] ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ពិត​ប្រាកដ​ថា​ បើ​អ្នកណា​មិន​កើត​ពី​ទឹក​ និង​ព្រះវិញ្ញាណ​ទេ​ អ្នក​នោះ​មិន​អាច​ចូលទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​បាន​ឡើយ​

ហេព្រើរ ១២:១៤
ចូរ​ដេញ​តាម​សេចក្ដី​សុខសាន្ដ​ និង​សេចក្ដី​បរិសុទ្ធ​ជាមួយ​មនុស្ស​ទាំង​អស់​ចុះ ដ្បិត​បើ​គ្មាន​សេចក្ដី​បរិសុទ្ធ​ទេ​ នោះ​គ្មាន​អ្នកណា​នឹង​ឃើញ​ព្រះអម្ចាស់​ឡើយ។​

វិវរណៈ ១៧:១៨
រីឯ​ស្រ្ដី​ដែល​អ្នក​បាន​ឃើញ​នោះ​ គឺ​ជា​ទី​ក្រុង​ដ៏​ធំ​ដែល​មាន​អំណាច​គ្រប់គ្រង​ស្ដេច​ទាំងឡាយ​នៅ​លើ​ផែនដី»។​

ម៉ាថាយ ១៦:១៨
ហើយ​ខ្ញុំ​ក៏​ប្រាប់​អ្នក​ដែរ​ថា​ អ្នក​ឈ្មោះ​ពេត្រុស​ ខ្ញុំ​នឹង​សង់​ក្រុម​ជំនុំ​របស់​ខ្ញុំ​នៅ​លើ​ថ្ម​ដា​នេះ​ ឯ​ទ្វារ​ស្ថាន​នរក​មិន​ឈ្នះ​ក្រុមជំនុំ​នេះ​ឡើយ​

វិវរណៈ ១៧:៩
នេះ​ហើយ​ជា​គំនិត​ដែល​មាន​ប្រាជ្ញា​ គឺ​ក្បាល​ទាំង​ប្រាំពីរ​ ជា​ភ្នំ​ប្រាំពីរ​ដែល​ស្រ្ដី​នោះ​អង្គុយ​លើ​ និង​ជា​ស្ដេច​ប្រាំពីរ​អង្គ​ដែរ​

ភីលីព ៤:៦-៧
[៦] ចូរ​កុំ​ខ្វល់ខ្វាយ​អ្វី​ឡើយ​ ផ្ទុយ​ទៅ​វិញ​ គ្រប់​ការ​ទាំង​អស់​ ចូរ​ទូល​ព្រះជាម្ចាស់​ឲ្យ​ជ្រាប​ពី​សំណូម​របស់​អ្នក​រាល់គ្នា​ដោយ​សេចក្ដី​អធិស្ឋាន​ និង​ការ​ទូល​អង្វរ​ ទាំង​អរព្រះគុណ​ផង​[៧] នោះ​សេចក្ដី​សុខសាន្ដ​របស់​ព្រះជាម្ចាស់​ដែល​វិសេស​លើស​អស់​ទាំង​គំនិត​របស់​មនុស្ស​នឹង​ការពារ​ចិត្ដ​គំនិត​របស់​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ។​

កាឡាទី ៤:១៩
កូន​រាល់​គ្នា​អើយ!​ ដើម្បី​អ្នក​រាល់គ្នា ខ្ញុំ​ឈឺចាប់​ម្តង​ទៀត​ដូច​គេ​សម្រាល​កូន​ ទម្រាំ​ព្រះគ្រិស្ដ​មាន​រូបរាង​នៅ​ក្នុង​អ្នក​រាល់គ្នា។​

១ ពេត្រុសទី ៣:១៥
ផ្ទុយ​ទៅ​វិញ​ ចូរ​ទុក​ព្រះគ្រិស្ដ​ជា​ព្រះអម្ចាស់​នៅ​ក្នុង​ចិត្ដ​របស់​អ្នករាល់​គ្នា​ចុះ​ ហើយ​ចូរ​ប្រុងប្រៀប​ជានិច្ច​ ដើម្បី​ឆ្លើយ​ការពារ​ទៅ​កាន់​អស់អ្នក​ដែល​សុំអ្នកឲ្យ​រាយរាប់​ប្រាប់​ពី​សេចក្ដី​សង្ឃឹម​របស់​អ្នក​រាល់គ្នា​

វិវរណៈ ១៧:១
បន្ទាប់​មក​ ទេវតា​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំពីរ​ដែល​កាន់​ពាន​ទាំង​ប្រាំពីរ​ ក៏​និយាយ​មក​កាន់​ខ្ញុំ​ថា៖​ «ចូរ​មក​ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ការ​ជំនុំ​ជម្រះ​ស្រ្ដី​ពេស្យា​ដ៏​ល្បី​អសោច​ដែល​អង្គុយ​លើ​ទឹក​ជា​ច្រើន​

ម៉ាថាយ ១៨:១៥-១៨
[១៥] បើ​បងប្អូន​របស់​អ្នក​ប្រព្រឹត្ត​បាប​ចំពោះ​អ្នក​ ចូរ​ទៅ​ប្រាប់​គាត់​អំពី​កំហុស​នោះ​ក្នុង​ពេល​ដែល​មាន​តែ​អ្នក​ និង​គាត់​ប៉ុណ្ណោះ។​ បើ​គាត់​ស្ដាប់​អ្នក​ អ្នក​នឹង​ចំណេញ​បាន​បងប្អូន​របស់​អ្នក​មក​វិញ​[១៦] ប៉ុន្ដែ​បើ​គាត់​មិន​ព្រម​ស្ដាប់​ ចូរ​អ្នក​នាំ​ម្នាក់​ ឬ​ពីរ​នាក់​ទៀត​ទៅ​ជាមួយ​ ដើម្បី​ឲ្យ​មាន​សាក្សី​ពីរ​ បី​នាក់​បញ្ជាក់​ផ្ទាល់​មាត់​ពី​ពាក្យ​សំដី​ទាំងឡាយ​នោះ។​[១៧] បើ​គាត់​មិន​ព្រម​ស្ដាប់​អ្នក​ទាំង​នោះ​ទៀត​ ចូរ​ប្រាប់​ដល់​ក្រុមជំនុំ​ ហើយ​បើ​គាត់​នៅតែ​មិន​ព្រម​ស្ដាប់​ក្រុមជំនុំ​ទៀត​ ចូរ​ចាត់​ទុក​គាត់​ដូច​ជា​សាសន៍​ដទៃ​ ឬ​អ្នក​ទារ​ពន្ធដារ​ចុះ។​[១៨] ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​ចង​នៅ​លើ​ផែនដី​ នោះ​នឹង​ត្រូវ​ចង​នៅ​ស្ថានសួគ៌​ដែរ​ ហើយ​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​ស្រាយ​នៅ​លើ​ផែនដី​ នោះ​នឹង​ត្រូវ​ស្រាយ​នៅ​ស្ថានសួគ៌​ដែរ​

អេភេសូរ ១:២២-២៣
[២២] ហើយ​ព្រះជាម្ចាស់​បាន​ដាក់​អ្វីៗ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​បាទា​របស់​ព្រះគ្រិស្ដ​ ព្រមទាំង​បាន​តែង​តាំង​ព្រះអង្គ​ជា​ព្រះសិរ​លើ​អ្វីៗ​ទាំង​អស់​សម្រាប់​ក្រុមជំនុំ​[២៣] ដែល​ជា​រូបកាយ​របស់​ព្រះអង្គ​ និង​ជា​សេចក្ដី​ពោរពេញ​របស់​ព្រះអង្គ​ដែល​បំពេញ​ទាំង​អស់​ក្នុង​គ្រប់​ការ​ទាំង​អស់។​

អេភេសូរ ៥:២៣
ដ្បិត​ប្ដី​ជា​ក្បាល​របស់​ប្រពន្ធ​ដូច​ជា​ព្រះគ្រិស្ដ​ជា​ព្រះសិរ​របស់​ក្រុមជំនុំ​ ហើយ​ព្រះអង្គ​ផ្ទាល់​ក៏​ជា​ព្រះអង្គ​សង្គ្រោះ​របស់​រូបកាយ​ដែរ។​

កិច្ចការ ៤:៣២
ពេលនោះ​ អស់​អ្នក​ដែល​បាន​ជឿ​មាន​ចិត្ដ​គំនិត​តែ​មួយ​ ហើយ​គ្មាន​អ្នកណា​ម្នាក់​និយាយ​ថា​ ទ្រព្យ​សម្បត្ដិ​ដែល​ខ្លួន​មាន​ជា​របស់​ខ្លួន​ឡើយ​ គឺ​អ្វីៗ​ទាំងអស់​របស់​ពួកគេ​ជា​របស់​រួម។​

១ កូរិនថូសទី ១:១០
ឥឡូវ​នេះ​ បងប្អូន​អើយ!​ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់គ្នា​ក្នុង​ព្រះនាម​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ថា​ សូម​អ្នក​រាល់គ្នា​និយាយ​សេចក្ដី​តែ​មួយ​ទាំង​អស់​គ្នា​ ហើយ​កុំ​មាន​ការ​បែកបាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ឡើយ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​ត្រូវ​សាមគ្គី​គ្នា​ដោយ​មាន​ចិត្ដ​តែ​មួយ​ និង​គំនិត​តែ​មួយ។​

ចន ១២:៤៨
អ្នកណា​ដែល​បដិសេធ​ខ្ញុំ​ ហើយ​មិន​ទទួល​ពាក្យ​របស់​ខ្ញុំ​ អ្នក​នោះ​មាន​ចៅ​ក្រម​ដាក់​ទោស​គេ​ហើយ​ គឺ​ជា​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នោះ​ឯង​ដែល​នឹង​ដាក់​ទោស​គេ​នៅ​ថ្ងៃ​ចុង​ក្រោយ​

ចន ១៤:២៨
អ្នក​រាល់គ្នា​បាន​ឮ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​រួច​ហើយ​ថា​ ខ្ញុំ​ទៅ​ ប៉ុន្ដែ​ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់គ្នា​វិញ​ បើ​អ្នក​រាល់គ្នា​ស្រឡាញ់​ខ្ញុំ​ អ្នក​រាល់គ្នា​មុខ​ជា​អរ​សប្បាយ​ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ​វរ​បិតា​ ដ្បិត​ព្រះ​វរ​បិតា​វិសេស​ជាង​ខ្ញុំ។​

ហេព្រើរ ១:១៤
តើ​ពួក​ទេវតា​ទាំង​អស់​នោះ​មិន​មែន​ជា​វិញ្ញាណ​បម្រើ​ ដែល​ព្រះអង្គ​បាន​ចាត់​មក​សម្រាប់​បម្រើ​អស់អ្នក​ដែល​ត្រូវ​ទទួល​បាន​សេចក្ដី​សង្រ្គោះ​ទុក​ជា​មរតក​ទេ​ឬ?​

ម៉ាថាយ ១៨:១០
ចូរ​ប្រយ័ត្ន​ កុំ​មើល​ងាយ​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច​តាច​ទាំង​នេះ​ឲ្យ​សោះ​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ឯ​ស្ថានសួគ៌​ទេវតា​របស់​ពួកគេ​តែងតែ​ឃើញ​ព្រះភក្ដ្រ​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​ជានិច្ច‍។​

អេភេសូរ ៦:១២
ដ្បិត​យើង​មិន​មែន​តយុទ្ធ​ទាស់​នឹង​សាច់ឈាម​ទេ​ គឺ​យើង​តយុទ្ធ​ទាស់​នឹង​ការ​គ្រប់គ្រង​ សិទ្ធិ​អំណាច​ និង​ការ​ត្រួតត្រា​ទាំងឡាយ​របស់​សេចក្ដី​ងងឹត​នៅ​លោកិយ​នេះ​ ព្រមទាំង​ទាស់​នឹង​ពួក​វិញ្ញាណ​នៃ​សេចក្ដី​អាក្រក់​នៅ​ស្ថានសួគ៌​

ចន ៣:១៦
ដ្បិត​ព្រះជា​ម្ចាស់ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ បាន​ជា​ព្រះ​អង្គ​ប្រទាន​ព្រះ​រាជ​បុត្រា​តែ​មួយ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ​រាជ​បុត្រា​នោះ មិន​​ត្រូវ​​វិនាស​ឡើយ គឺ​ឲ្យមាន​ជីវិត​អស់កល្ប​ជានិច្ច​វិញ​

ចន ១៧:១៧
សូម​ញែក​ពួកគេ​ជា​បរិសុទ្ធ​ដោយ​សេចក្ដី​ពិត​ ដ្បិត​ព្រះបន្ទូល​របស់​ព្រះអង្គ​ជា​សេចក្ដី​ពិត។​

វិវរណៈ ២:៩
យើង​ស្គាល់​សេចក្ដី​វេទនា​ និង​ភាព​ក្រីក្រ​របស់​អ្នក​ហើយ​ ប៉ុន្ដែ​អ្នក​ជា​អ្នកមាន​វិញ​ ហើយ​យើង​ស្គាល់​ការ​ជេរ​ប្រមាថ​របស់​ពួក​អ្នក​ដែល​ហៅ​ខ្លួន​ថា​ជា​ជនជាតិ​យូដា​ដែរ​ ប៉ុន្ដែ​ពួកគេ​មិន​មែន​ជា​ជនជាតិ​យូដា​ទេ​ គឺ​ជា​ក្រុមជំនុំ​របស់​អារក្ស​សាតាំង​វិញ។​

កាឡាទី ២:១០
ពួកគេ​គ្រាន់តែ​សុំ​ឲ្យ​យើង​នឹកចាំ​ពី​អ្នក​ក្រ​ នោះ​ហើយ​ជា​កិច្ចការ​ដែល​ខ្ញុំ​ព្យាយាម​ធ្វើ​ដែរ។​

រ៉ូម ៣:២៣
មនុស្ស​ទាំង​អស់​បាន​ធ្វើ​បាប​ ហើយ​ខ្វះ​មិន​ដល់​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​

Khmer Bible 2012
Copyright © 2012 Words of Life Ministries