A A A A A

ចរិតល្អ: [ដិត]


កិច្ចការ ៤:២៩-៣១
[២៩] ដូច្នេះ​ ព្រះអម្ចាស់​អើយ!​ ឥឡូវ​នេះ​ សូម​មើល​សេចក្ដី​គំរាម​របស់​ពួកគេ​ចុះ​ ហើយ​សូម​ប្រទាន​ឲ្យ​ពួក​បាវបម្រើ​របស់​ព្រះអង្គ​បាន​ពេញ​ដោយ​សេចក្ដី​ក្លាហាន​ ដើម្បី​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអង្គ​[៣០] ដោយ​ព្រះអង្គ​លូក​ព្រះហស្ដ​មក​ប្រោស​ឲ្យ​ជា​ ព្រមទាំង​ធ្វើ​ឲ្យ​មាន​ទីសំគាល់​ និង​ការ​អស្ចារ្យ​កើតឡើង​តាមរយៈ​ព្រះនាម​របស់​ព្រះយេស៊ូ​ជា​អ្នកបម្រើ​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ»។​[៣១] ពេល​ពួកគេ​បាន​អធិស្ឋាន​រួច​ហើយ​ កន្លែង​ដែល​ពួកគេ​កំពុង​ជួប​ប្រជុំ​គ្នា​នោះ​ក៏​ញ័រ​រញ្ជួយ​ រីឯ​ពួកគេ​ក៏​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ទាំង​អស់​គ្នា​ ហើយ​ចាប់ផ្ដើម​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដោយ​ក្លាហាន។​

២ កូរិនថូសទី ៣:១២
ដូច្នេះ​ដោយ​មាន​សង្ឃឹម​បែប​នេះ​ហើយ​ ទើប​យើង​និយាយ​ដោយ​ក្លាហាន​

កិច្ចការ ១៤:៣
ទោះជា​យ៉ាងណា​ក្ដី​ ពួកគាត់​បាន​ស្នាក់នៅ​ទី​នោះ​ជា​យូរ​ថ្ងៃ​ ទាំង​ប្រកាស​យ៉ាង​ក្លាហាន​ដោយ​ពឹង​អាង​លើ​ព្រះអម្ចាស់​ ដែល​បាន​បញ្ជាក់​អំពី​ព្រះបន្ទូល​នៃ​ព្រះគុណ​របស់​ព្រះអង្គ​ ដោយ​ប្រទាន​ទីសំគាល់​ និង​ការ​អស្ចារ្យ​ផ្សេងៗ​ឲ្យ​កើតឡើង​តាមរយៈ​ដៃ​របស់​ពួកគាត់។​

កិច្ចការ ១៣:៤៦
ដូច្នេះ​លោក​ប៉ូល​ និង​លោក​បារណាបាស​ក៏​និយាយ​យ៉ាង​ក្លាហាន​ថា៖​ «យើង​ត្រូវតែ​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ប្រាប់​អ្នក​រាល់គ្នា​មុន​គេ​ ប៉ុន្ដែ​ដោយសារ​អ្នក​រាល់​គ្នា​បដិសេធ​ ហើយ​យល់​ឃើញ​ថា ខ្លួន​មិន​ស័ក្ដិសម​ទទួល​យក​ជីវិត​អស់កល្ប​ជានិច្ច​ ដូច្នេះ​ មើល៍​ យើង​បែរ​ទៅ​រក​សាសន៍​ដទៃ​វិញ​

កិច្ចការ ១៩:៨
បន្ទាប់មក​ គាត់​ក៏​ចូល​ទៅ​និយាយ​នៅ​ក្នុង​សាលា​ប្រជុំ​យ៉ាង​ក្លាហាន​អស់​រយៈ​ពេល​បី​ខែ​ ទាំង​ជជែក​វែកញែក​ និង​ពន្យល់​គ្រប់​បែប​យ៉ាង​អំពី​នគរ​ព្រះជាម្ចាស់​

ភីលេម៉ូន ១:៨
ដូច្នេះ​ ទោះបី​ខ្ញុំ​ជឿ​ជាក់​យ៉ាង​ខ្លាំង​នៅ​ក្នុង​ព្រះគ្រិស្ដ​ថា​អាច​បង្គាប់​អ្នក​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រូវ​ធ្វើ​ក៏​ដោយ​

កិច្ចការ ១៨:២៦
គាត់​ចាប់ផ្ដើម​ប្រកាស​យ៉ាង​មោះមុត​នៅ​ក្នុង​សាលា​ប្រជុំ​ ហើយ​ពេល​លោក​អ័គីឡា​ និង​នាង​ព្រីស៊ីល​បាន​ឮ​ដូច្នេះ​ ក៏​នាំ​គាត់​មក​ ហើយ​ពន្យល់​ប្រាប់​គាត់​ថែម​ទៀត​យ៉ាង​ច្បាស់​លាស់​អំពី​មាគ៌ា​របស់​ព្រះជាម្ចាស់។​

សម្គាល់ ១៥:៤៣
លោក​យ៉ូសែប​នៅ​ក្រុង​អើរីម៉ាថេ​ ជា​សមាជិក​ឆ្នើម​ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ និង​ជា​អ្នក​ដែល​រង់​ចាំ​នគរ​ព្រះជាម្ចាស់​ បាន​ទៅ​ជួប​លោក​ពីឡាត់​យ៉ាង​ក្លាហាន​ ហើយ​សុំ​យក​សព​ព្រះយេស៊ូ​

កិច្ចការ ២៨:៣១
ទាំង​ប្រកាស​អំពី​នគរ​ព្រះជាម្ចាស់​ និង​បង្រៀន​ពី​សេចក្ដី​ទាំង​ឡាយ​ អំពី​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ ដោយ​ការ​បើក​ចំហ​ គ្មាន​ការ​រារាំងទាំង​អស់។​

កិច្ចការ ៤:២៩-៣០
[២៩] ដូច្នេះ​ ព្រះអម្ចាស់​អើយ!​ ឥឡូវ​នេះ​ សូម​មើល​សេចក្ដី​គំរាម​របស់​ពួកគេ​ចុះ​ ហើយ​សូម​ប្រទាន​ឲ្យ​ពួក​បាវបម្រើ​របស់​ព្រះអង្គ​បាន​ពេញ​ដោយ​សេចក្ដី​ក្លាហាន​ ដើម្បី​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអង្គ​[៣០] ដោយ​ព្រះអង្គ​លូក​ព្រះហស្ដ​មក​ប្រោស​ឲ្យ​ជា​ ព្រមទាំង​ធ្វើ​ឲ្យ​មាន​ទីសំគាល់​ និង​ការ​អស្ចារ្យ​កើតឡើង​តាមរយៈ​ព្រះនាម​របស់​ព្រះយេស៊ូ​ជា​អ្នកបម្រើ​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ»។​

អេភេសូរ ៣:១២
នៅ​ក្នុង​ព្រះអង្គ​ យើង​មាន​សេចក្ដី​ក្លាហាន​ និង​មាន​ផ្លូវ​ទៅ​ព្រះជាម្ចាស់​ដោយ​ការ​ទុកចិត្ដ​តាមរយៈ​ជំនឿ​លើ​ព្រះអង្គ។​

ចន ៤:១៧
ស្ត្រី​នោះ​ទូល​ទៅ​ព្រះអង្គ​វិញ​ថា៖​ «ខ្ញុំ​គ្មាន​ប្តី​ទេ»។​ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «អ្នក​និយាយ​ថា​ គ្មាន​ប្តី​ នោះ​ត្រូវ​ហើយ​

ហេព្រើរ ១០:១៩
ហេតុនេះ​បងប្អូន​អើយ!​ យើង​មាន​សេចក្ដី​ក្លាហាន​ចូល​ក្នុង​ទី​បរិសុទ្ធ​បំផុត​ ដោយសារ​ឈាម​របស់​ព្រះយេស៊ូ​

ហេព្រើរ ៤:១៦
ដូច្នេះ​ ចូរ​យើង​ចូល​ជិត​បល្ល័ង្ក​នៃ​ព្រះគុណ​ដោយ​ចិត្ដ​ក្លាហាន​ ដើម្បី​ទទួល​សេចក្ដី​មេត្ដា​ករុណា និង​ទទួល​បាន​ព្រះ​គុណ​សម្រាប់​ជា​ជំនួយ​នៅ​ពេល​ត្រូវ​ការ‍។​

ហេព្រើរ ១៣:៦
ហេតុនេះ​ហើយ​បាន​ជា​យើង​និយាយ​ ដោយ​ចិត្ដ​ក្លាហាន​ថា៖​ «ព្រះអម្ចាស់​ជាអ្នក​ជួយ​ខ្ញុំ​ ខ្ញុំ​មិន​ខ្លាច​អ្វី​ឡើយ​ តើ​មនុស្ស​ធ្វើ​អ្វី​ខ្ញុំ​បាន?»

អេភេសូរ ៦:១៩-២០
[១៩] ហើយ​សម្រាប់​ខ្ញុំ​ផង​ គឺ​សូម​ព្រះអង្គ​ប្រទាន​ពាក្យ​សំដី​ដល់​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​និយាយ​ ដើម្បី​ឲ្យ​ខ្ញុំ​ប្រាប់​គេ​ឲ្យ​ដឹង​អំពី​អាថ៌កំបាំង​នៃ​ដំណឹង​ល្អ​ដោយ​សេចក្ដី​ក្លាហាន​[២០] ដែល​ខ្ញុំ​ជា​ទូត​ជាប់​ច្រវាក់​ដោយសារ​ដំណឹង​ល្អ​នេះ​ ហើយ​នៅ​ក្នុង​ការ​ប្រាប់​ឲ្យ​ដឹង​នេះ​ សូម​ឲ្យខ្ញុំ​និយាយ​ដោយ​ក្លាហាន​ តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។​

កិច្ចការ ៤:១៣
ដូច្នេះ​ពេល​ពួកគេ​សង្កេត​ឃើញ​សេចក្ដី​ក្លាហាន​របស់​លោក​ពេត្រុស​ និង​លោក​យ៉ូហាន​ ហើយ​ក្រោយពី​បាន​យល់​ថា​ គាត់​ទាំង​ពីរ​ជា​មនុស្ស​មិន​បាន​រៀន​សូត្រ​ និង​មិន​សូវ​ចេះដឹង​ ពួកគេ​ក៏​ស្ញប់ស្ញែង​ ហើយ​ទទួល​ស្គាល់​ថា​ គាត់​ទាំង​ពីរ​នេះ​ធ្លាប់​នៅ​ជាមួយ​ព្រះយេស៊ូ​

១ ធីម៉ូថេទី ៣:១៣
ដ្បិត​អ្នក​ដែល​បំពេញ​មុខងារ​ជា​អ្នក​ជំនួយ​បាន​ល្អ​នោះ​ នឹង​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​សម្រាប់​ខ្លួន​ ព្រមទាំង​មាន​សេចក្ដី​ក្លាហាន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ជំនឿ​លើ​ព្រះគ្រិស្ដ​យេស៊ូ។​

១ ថែស្សាឡូនីចទី ២:២
គឺ​ដូច​ដែល​អ្នក​រាល់គ្នា​បាន​ដឹង​ស្រាប់​ហើយ​ថា​ ក្រោយ​ពេល​ដែល​យើង​រងទុក្ខ​លំបាក​ និង​ត្រូវ​គេ​ប្រមាថ​នៅ​ក្រុង​ភីលីព​រួច​មក​ នោះ​យើង​មាន​សេចក្ដី​ក្លាហាន​នៅ​ក្នុង​ព្រះជាម្ចាស់​របស់​យើង​ ដើម្បី​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​អំពី​ដំណឹង​ល្អ​របស់​ព្រះអង្គ​ ទោះបី​មាន​ការ​តយុទ្ធ​យ៉ាង​ខ្លាំង​ក៏​ដោយ‍។​

ភីលីព ១:២០
ស្រប​ទៅ​តាម​ការ​ទន្ទឹង​រង់ចាំ​ដោយ​អន្ទះសារ​ និង​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​ គឺ​ថា​ ខ្ញុំ​នឹង​មិន​ត្រូវ​ខ្មាស​ក្នុង​ការ​អ្វី​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ខ្ញុំ​មាន​សេចក្ដី​ក្លាហាន​ទាំង​ស្រុង​ ទាំង​នៅ​ពេល​ឥឡូវ​នេះ​ ក៏​ដូច​រាល់​ពេល​ដែរ​ ដើម្បី​ឲ្យ​ព្រះគ្រិស្ដ​នឹង​ត្រូវ​បាន​លើក​តម្កើង​ឡើង​នៅ​ក្នុង​រូបកាយ​របស់​ខ្ញុំ​ ទោះ​រស់​ ឬ​ស្លាប់​ក្ដី​

២ ធីម៉ូថេទី ១:៧
ដ្បិត​ព្រះជាម្ចាស់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ​ដែល​ភ័យខ្លាច​ទេ​ ផ្ទុយ​ទៅ​វិញ​ ជា​វិញ្ញាណ​ដែល​មាន​កម្លាំង​ សេចក្ដី​ស្រឡាញ់​ និង​គំនិត​នឹងធឹង។​

១ កូរិនថូសទី ១៦:១៣
ចូរ​ប្រុង​ស្មារតី​ ចូរ​ឈរ​ឲ្យ​មាំមួន​នៅ​ក្នុង​ជំនឿ​ ចូរ​ក្លាហាន​ ហើយ​រឹងមាំ​ឡើង។​

រ៉ូម ១:១៦
គឺ​ខ្ញុំ​មិន​ខ្មាស​នឹង​ដំណឹង​ល្អ​ទេ​ ព្រោះ​ជា​ព្រះ​ចេស្ដា​របស់​ព្រះជាម្ចាស់​សម្រាប់​សេចក្ដី​សង្គ្រោះ​ដល់​អស់​អ្នក​ដែល​ជឿ​ មុន​ដំបូង​ជនជាតិ​យូដា​ បន្ទាប់​មក​ជនជាតិ​ក្រេក​

១ កូរិនថូសទី ១៥:៥៨
ដូច្នេះ​ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ចូរ​ត្រលប់​ជា​អ្នក​មាំមួន​ ហើយ​មាន​ចិត្ដនឹង​ ទាំង​ធ្វើ​ការ​របស់​ព្រះ​អម្ចាស់​ឲ្យ​កាន់​តែ​ច្រើន​ជានិច្ចចុះ​ ដោយ​ដឹង​ថា​ ការ​នឿយ​ហត់​របស់​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះ​អម្ចាស់​មិន​ឥត​ប្រយោជន៍​ឡើយ​។​

អេភេសូរ ៦:១០
ទីបញ្ចប់​នេះ​ ចូរ​មាន​កម្លាំង​ឡើង​នៅ​ក្នុង​ព្រះអម្ចាស់​ និង​នៅ​ក្នុង​ព្រះ​ចេស្ដា​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ។​

ចន ១៤:២៧
ខ្ញុំ​ទុក​សេចក្ដី​សុខសាន្ត​ឲ្យ​អ្នក​រាល់គ្នា​ ខ្ញុំ​ឲ្យ​សេចក្ដី​សុខសាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់គ្នា​ គឺ​មិន​មែន​ដូច​ជា​មនុស្ស​លោក​ឲ្យ​អ្នក​រាល់គ្នា​ទេ​ ដូច្នេះ​កុំ​ឲ្យ​ចិត្ត​អ្នក​រាល់គ្នា​ជ្រួល​ច្របល់​ ឬ​ភ័យខ្លាច​ឡើយ។​

សម្គាល់ ៥:៣៦
ប៉ុន្ដែ​ព្រះយេស៊ូ​មិន​ខ្វល់​ពី​ពាក្យ​ដែល​គេ​និយាយ​នោះ​ទេ​ ក៏​មាន​បន្ទូល​ទៅ​ប្រធាន​សាលា​ប្រជុំ​ថា៖​ «កុំ​ខ្លាច​អី​ គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ​បាន​ហើយ»។​

ភីលីព ១:២៨
ទាំង​មិន​ខ្លាច​ពួកអ្នក​ប្រឆាំង​នៅ​ក្នុង​ការ​អ្វី​ឡើយ‍។​ នេះ​ជា​ភស្ដុតាង​ពី​សេចក្ដី​វិនាស​សម្រាប់​ពួកគេ​ ប៉ុន្ដែ​ជា​សេចក្ដី​សង្គ្រោះ​សម្រាប់​អ្នក​រាល់គ្នា​វិញ​ ហើយ​ការ​នេះ​មក​ពី​ព្រះជាម្ចាស់​

ចន ៧:២៦
មើល៍​ គាត់​និយាយ​ដោយ​បើក​ចំហ​ ប៉ុន្ដែ​គ្មាន​អ្នកណា​ថា​អ្វី​ឲ្យ​គាត់​សោះ​ ប្រហែល​ជា​ពួក​មេ​ដឹកនាំ​បាន​ដឹង​ថា​ អ្នក​នេះ​ជា​ព្រះគ្រិស្ដ​ពិត​ប្រាកដ​មែន​ទេ​ដឹង?​

កិច្ចការ ៥:២៩
ពេល​នោះ​លោក​ពេត្រុស​ និង​ពួក​សាវក​បាន​ឆ្លើយ​ថា៖​ «យើង​ត្រូវ​ស្ដាប់បង្គាប់​តាម​ព្រះជាម្ចាស់​ ជាជាង​ស្ដាប់​តាម​មនុស្ស​

កិច្ចការ ៩:២៩
គាត់​បាន​ប្រកាស​ និង​ជជែក​វែកញែក​ជាមួយ​ពួក​ជនជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រេក​ ប៉ុន្ដែ​ពួកគេ​បាន​ប៉ុនប៉ង​សម្លាប់​គាត់​

ភីលីព ១:១
ខ្ញុំ​ប៉ូល​ និង​ធីម៉ូថេ​ជា​បាវបម្រើ​របស់​ព្រះគ្រិស្ដ​យេស៊ូ​ ជូន​ចំពោះ​ពួក​បរិសុទ្ធ​ទាំង​អស់​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ព្រមទាំង​ពួកអ្នក​មើល​ខុសត្រូវ​ និង​ពួកអ្នក​ជំនួយ​នៅ​ក្រុង​ភីលីព​

១ ធីម៉ូថេទី ៣:១
ពាក្យ​នេះ​គួរ​ឲ្យ​ជឿ​ គឺ​ថា​ បើ​អ្នកណា​ចង់​ធ្វើ​ជា​អ្នក​មើល​ការ​ខុសត្រូវ​ អ្នក​នោះ​ចង់​ធ្វើ​ការ​ល្អ​ហើយ។​

១ កូរិនថូសទី ៣:១២
បើ​អ្នកណា​ម្នាក់​យក​មាស​ ប្រាក់​ ត្បូង​ដ៏​មាន​តម្លៃ​ ឈើ​ ចំបើង​ ឬ​ស្បូវ​ មក​សង់​លើ​គ្រឹះ​នោះ​

ហេព្រើរ ១០:១
ដ្បិត​គម្ពីរ​វិន័យ​មាន​តែ​ស្រមោល​នៃ​សេចក្ដី​ល្អ​ដែល​ត្រូវ​មក​ប៉ុណ្ណោះ​ មិន​មែន​ជា​រូប​ពិត​នៃ​សេចក្ដី​នោះ​ទេ​ ដូច្នេះ​គម្ពីរ​វិន័យ​មិន​អាច​ធ្វើ​ឲ្យពួកអ្នក​ដែល​ចូល​មក‍​ដោយ​ថ្វាយ​យញ្ញ​បូជា​ដដែលៗ​រៀង​រាល់​ឆ្នាំ​ឥត​ឈប់​ឈរ​នោះ​ បាន​គ្រប់​លក្ខណ៍​ឡើយ​

១ ពេត្រុសទី ៥:១០
បន្ទាប់​ពី​អ្នក​រាល់គ្នា​បាន​រងទុក្ខ​មួយ​រយៈ​ពេល​កន្លង​មក‍​ ព្រះជាម្ចាស់​ដ៏​មាន​ព្រះគុណ​គ្រប់​បែប​យ៉ាង​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​មក​ក្នុ​ងសិរី​រុងរឿង​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះអង្គ​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ ព្រះអង្គ​នឹង​ប្រោស​អ្នក​រាល់គ្នា​ឲ្យ​គ្រប់លក្ខណ៍​ ឲ្យ​មាំមួន​ ឲ្យ​មាន​កម្លាំង​ និង​ឲ្យ​អ្នក​រាល់គ្នា​រឹងមាំ​ឡើង។​

Khmer Bible 2012
Copyright © 2012 Words of Life Ministries