A A A A A

ចរិតល្អ: [ភាពមិនស្មោះត្រង់]


២ កូរិនថូសទី ១២:២១
ឬ​ក្រែងលោ​ពេល​ខ្ញុំ​មក​ម្ដង​ទៀត​ នោះ​ព្រះជាម្ចាស់​របស់​ខ្ញុំ​នឹង​បន្ទាប​ខ្ញុំ​នៅ​ចំពោះ​មុខ​អ្នក​រាល់គ្នា​ ហើយ​ខ្ញុំ​ត្រូវ​កើត​ទុក្ខ​ចំពោះ​មនុស្ស​ជាច្រើន​ដែល​បាន​ប្រព្រឹត្ដ​បាប​ពីមុន​ ប៉ុន្ដែ​មិន​ប្រែចិត្ដ​ពី​សេចក្ដី​ស្មោក​គ្រោក​ អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ និង​អំពើ​ល្មោភកាម​ដែល​គេ​បាន​ប្រព្រឹត្ដ។​

២ ធីម៉ូថេទី ២:២២
ដូច្នេះ​ ចូរ​រត់​គេច​ពី​សេចក្ដី​ស្រើបស្រាល​របស់​យុវវ័យ​ ហើយ​ដេញ​តាម​សេចក្ដី​សុចរិត​ ជំនឿ​ សេចក្ដី​ស្រឡាញ់​ និង​សេចក្ដី​សុខសាន្ត​ជាមួយ​ពួកអ្នក​ដែល​អំពាវ​នាវ​ដល់​ព្រះអម្ចាស់​ដោយ​ចិត្ត​បរិសុទ្ធ​ចុះ។​

កិច្ចការ ១៥:២០
ផ្ទុយ​ទៅ​វិញ​ ត្រូវ​សរសេរ​ប្រាប់​ពួកគេ​ឲ្យ​ចៀសវាង​ពី​សំណែន​ដែល​ស្មោកគ្រោក​ដោយសារ​រូបព្រះ​ អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ សាច់​សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក​ និង​ឈាម​

កូល៉ុស ៣:៥
ដូច្នេះ​ ចូរ​សម្លាប់​អ្វីៗ​ខាង​លោកិយ​ចោល​ទៅ​ គឺ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ សេចក្ដី​ស្មោក​គ្រោក​ តណ្ហា​ថោកទាប​ សេចក្ដី​ប៉ង​ប្រាថ្នា​អាក្រក់​ និង​សេចក្ដី​លោភ​លន់​ ដែល​ជា​ការ​ថ្វាយបង្គំ​រូបព្រះ​

អេភេសូរ ៥:៣
រីឯ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ សេចក្ដី​ស្មោក​គ្រោក​គ្រប់​បែប​យ៉ាង​ ឬ​សេចក្ដី​លោភ​លន់​ នោះ​មិន​ត្រូវ​ឲ្យ​មាន​ឮ​និយាយ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ឡើយ​ ដើម្បី​ឲ្យ​សម​ជា​ពួក​បរិសុទ្ធ​

កាឡាទី ៥:១៩
រីឯ​កិច្ចការ​របស់​សាច់ឈាម​វិញ​ ច្បាស់​ណាស់​គឺ​ អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ សេចក្តី​ស្មោក​គ្រោក​ ល្មោភ​កាម​

១ កូរិនថូសទី ៦:១៨-១៩
[១៨] ចូរ​រត់​គេច​ពី​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ‍។​ បាប​ទាំងឡាយ​ដែល​មនុស្ស​ប្រព្រឹត្ត​ គឺ​នៅ​ក្រៅ​រូបកាយ​ទេ​ ប៉ុន្ដែ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ ធ្វើ​បាប​ទាស់​នឹង​រូបកាយ​របស់​ខ្លួន​ហើយ​[១៩] ឬ​មួយ​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ រូបកាយ​របស់​អ្នក​រាល់គ្នា​ជា​ព្រះវិហារ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​នៅ​ក្នុង​អ្នក​រាល់គ្នា​ គឺ​ជា​ព្រះវិញ្ញាណ​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ពី​ព្រះជាម្ចាស់​ ដូច្នេះ​ អ្នក​រាល់គ្នា​មិន​មែន​ជា​របស់​ខ្លួន​ឯង​ទៀត​ទេ​

១ កូរិនថូសទី ៧:២
ប៉ុន្ដែ​ដើម្បី​ចៀស​វាង​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ ចូរ​ឲ្យ​បុរស​ម្នាក់ៗ​មាន​ប្រពន្ធ​ជា​របស់​ខ្លួន​ចុះ​ ហើយ​ស្ដ្រី​ម្នាក់ៗ​ក៏ត្រូវ​មាន​ប្តី​ជារបស់​ខ្លួន​ដែរ​

១ កូរិនថូសទី ១០:១៣
គ្មាន​សេចក្ដី​ល្បួង​ណា​កើត​ឡើង​ចំពោះ​អ្នក​រាល់គ្នា​ទេ​ ក្រៅពី​សេចក្ដី​ល្បួង​ទូទៅ​សម្រាប់​មនុស្ស​លោក​ រីឯ​ព្រះជាម្ចាស់​ស្មោះត្រង់​ ព្រះអង្គនឹង​មិន​បណ្តោយ​ឲ្យ​អ្នក​រាល់គ្នា​ត្រូវ​ល្បួង​ហួស​ពី​អ្វី​ដែល​អ្នក​រាល់គ្នា​អាច​ទ្រាំ​បាន​ឡើយ​ គឺ​ព្រះអង្គ​នឹង​ប្រទាន​ផ្លូវ​ចេញ​នៅ​ពេលមាន​សេចក្ដី​ល្បួង​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាច​ទ្រាំទ្រ​បាន។​

១ ពេត្រុសទី ២:១១
បងប្អូន​ជាទី​ស្រឡាញ់​អើយ​ ខ្ញុំ​សូម​ដាស់តឿន​អ្នក​រាល់គ្នា​ដែល​ជា​ជន​បរទេស​ ហើយ​ជា​អ្នក​ស្នាក់នៅ​បណ្ដោះអាសន្ន​ថា​ ចូរ​ចៀស​ចេញ​ពី​សេចក្ដី​ប៉ងប្រាថ្នា​ខាង​សាច់ឈាម​ដែល​ទាស់​នឹង​ព្រលឹង​

ហេព្រើរ ១៣:៤
​ចូរ​ឲ្យ​មនុស្ស​គ្រប់គ្នា​គោរព​ការ​រៀបការ​ ហើយ​ការ​រួម​ដំណេក​ក៏​ត្រូវ​បរិសុទ្ធ​ដែរ​ ដ្បិត​ព្រះជាម្ចាស់​នឹង​ជំនុំជម្រះ​ពួកអ្នក​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ និង​ពួក​ផិត​ក្បត់។​

យូដាស ១:៧
ដូច​ជា​ក្រុង​សូដុម​ ក្រុង​កូម៉ូរ៉ា​ និង​ក្រុង​ផ្សេង​ទៀត​ដែល​នៅ​ជុំវិញ​នោះ​ដែរ​ ដែល​បាន​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ ហើយ​ដេញ​តាម​ចំណង់​រួមភេទ​ខុស​ធម្មតា​ ដូច​ជា​ពួក​ទេវតា​ទាំង​នោះដែរ​ ពួក​គេ​ត្រលប់​ជា​គំរូ​អំពី​ការ​ទទួល​ទណ្ឌកម្ម​នៅ​ក្នុង​ភ្លើង​អស់កល្ប​ជានិច្ច។​

ម៉ាថាយ ៥:៨
មាន​ពរ​ហើយ​ អស់​អ្នក​មាន​ចិត្ដ​បរិសុទ្ធ​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឃើញ​ព្រះជាម្ចាស់។​

រ៉ូម ១២:១
ដូច្នេះ​ បងប្អូន​អើយ!​ តាមរយៈ​សេចក្ដី​មេត្ដា​ករុណា​របស់​ព្រះជាម្ចាស់​ ខ្ញុំ​ទទូច​ឲ្យ​អ្នក​រាល់គ្នា​ថ្វាយ​រូបកាយ​របស់​អ្នក​រាល់គ្នា​ទុកជា​យញ្ញបូជា​ដែល​មានជីវិត​ ហើយ​បរិសុទ្ធ​ ព្រមទាំង​ជាទី​គាប់​ព្រះ​ហឫទ័យ​ព្រះជាម្ចាស់​ ដ្បិត​នេះ​ហើយ​ជា​ការ​បម្រើ​ដ៏​ត្រឹម​ត្រូវ​របស់​អ្នក​រាល់គ្នា​

រ៉ូម ១៣:១៣
ចូរ​យើង​រស់នៅ​តាម​បែប​ត្រឹមត្រូវ​ប្រៀប​ដូចជា​ដើរ​នៅ​ពេល​ថ្ងៃ​ គឺ​មិន​ប្រមឹក​ មិន​ស៊ី​ផឹកអ៊ូអែ​ មិន​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ ល្មោភ​កាម​ ឈ្លោះ​ប្រកែក​ ឬ​ច្រណែន​គ្នា​ឡើយ​

១ ថែស្សាឡូនីចទី ៤:៣-៤
[៣] ដ្បិត​នេះ​ជា​បំណង​របស់​ព្រះជាម្ចាស់​ គឺ​ឲ្យ​អ្នក​រាល់គ្នា​បាន​បរិសុទ្ធ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ចៀស​វាង​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​[៤] ហើយ​ម្នាក់ៗ​ត្រូវ​ចេះ​គ្រប់គ្រង​រូបកាយ​របស់​ខ្លួន​ដោយ​បរិសុទ្ធ​ និង​សេចក្ដី​ថ្លៃថ្នូរ​

កាឡាទី ៥:១៩-២១
[១៩] រីឯ​កិច្ចការ​របស់​សាច់ឈាម​វិញ​ ច្បាស់​ណាស់​គឺ​ អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ សេចក្តី​ស្មោក​គ្រោក​ ល្មោភ​កាម​[២០] ការ​ថ្វាយបង្គំ​រូបព្រះ​ មន្ត​អាគម​ សេចក្តី​សំអប់​ ការ​ឈ្លោះ​ប្រកែក​ សេចក្ដី​ច្រណែន​ កំហឹង​ ការ​ប្រជែង​ ការ​បែក​បាក់​ បក្សពួក​និយម​[២១] សេចក្ដី​ឈ្នានីស​ ការ​ប្រមឹក​ ស៊ី​ផឹក​អ៊ូអែ​ និង​អ្វីៗ​ផ្សេង​ទៀត​ដែល​ស្រដៀង​នឹង​សេចក្ដី​ទាំង​នេះ​ ដូច​ដែល​ខ្ញុំ​ធ្លាប់​ប្រាប់​រួច​មក​ហើយ​ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់គ្នា​ជា​មុន​ថា​ អស់​អ្នក​ដែល​ប្រព្រឹត្ត​យ៉ាង​នោះ​ នឹង​មិន​បាន​ទទួល​នគរ​ព្រះជាម្ចាស់​ទុក​ជា​មរតក​ឡើយ។​

Khmer Bible 2012
Copyright © 2012 Words of Life Ministries