A A A A A

ព្រះ: [ពរជ័យហិរញ្ញវត្ថុ]


២ កូរិនថូសទី ៨:៩
ដ្បិត​អ្នក​រាល់គ្នា​ស្គាល់​ព្រះគុណ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ហើយ​ គឺ​ថា​ ទោះបី​ព្រះអង្គ​ជា​អ្នក​មាន​ក៏ដោយ​ ក៏​ព្រះអង្គ​បាន​ត្រលប់​ជា​អ្នក​ក្រ​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​អ្នក​មាន​ដោយសារ​ភាព​ក្រ​របស់​ព្រះអង្គ។​

៣ យ៉ូហាន ១:២
ប្អូន​ជាទី​ស្រឡាញ់​អើយ!​ ខ្ញុំ​អធិស្ឋាន​ សូម​ឲ្យ​អ្នក​បាន​ចម្រើន​ឡើង​ក្នុង​គ្រប់​ការ​ទាំង​អស់​ ហើយ​ឲ្យ​មាន​សុខភាព​ល្អ​ ដូច​ជា​ព្រលឹង​របស់​អ្នក​បាន​ចម្រើន​ឡើង​ដែរ។​

កាឡាទី ៦:៩
ចូរ​យើង​កុំ​នឿយ​ណាយ​នឹង​ប្រព្រឹត្ត​ល្អ​ឡើយ​ ព្រោះ​បើ​យើង​មិន​ល្វើយ​ទេ​ ដល់​វេលា​កំណត់​ យើង​នឹង​ច្រូត​បាន​ផល។​

យ៉ាកុប ៥:១២
លើស​ពី​នេះ​ទៅ​ទៀត​ បងប្អូន​របស់​ខ្ញុំ​អើយ!​ កុំ​ស្បថ​ឲ្យ​សោះ​ មិនថាស្បថ​នឹង​ស្ថានសួគ៌​ ឬ​ផែនដី​ ឬ​សម្បថ​ណា​ផ្សេង​ទៀត​ក្ដី​ ផ្ទុយ​ទៅ​វិញ​ ចូរ​ឲ្យ​ពាក្យ​របស់​អ្នក​រាល់គ្នា​ បាទ​ គឺ​បាទ​ ហើយ​ទេ​ គឺ​ទេ​ចុះ​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​ជាប់​ជំនុំជម្រះ​ឡើយ។​

ចន ៦:១២
ពេល​ពួកគេ​ឆ្អែត​ហើយ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «ចូរ​ប្រមូល​ចំណិត​នំប៉័ង​ដែល​នៅ​សល់​ កុំ​ខ្ជះខ្ជាយ​ឡើយ»។​

លូកា ៦:៣៨
ចូរ​ឲ្យ​ចុះ​ នោះ​នឹង​ឲ្យ​ដល់​អ្នក​រាល់គ្នា​វិញ​ គេ​នឹង​វាល់​បំពេញ​ដាក់​ក្នុង​ថ្នក់​របស់​អ្នក​រាល់គ្នា​យ៉ាង​ល្អ​ ទាំង​ញាត់​រលាក់​ឲ្យ​ហូរ​ហៀរ​ ព្រោះ​អ្នក​រាល់គ្នា​នឹង​ត្រូវ​បាន​វាល់​ឲ្យ​វិញ​តាម​រង្វាល់​ដែល​អ្នក​រាល់គ្នា​បាន​វាល់»។​

លូកា ១២:៣៤
ដ្បិត​ទ្រព្យ​សម្បត្ដិ​របស់​អ្នក​រាល់គ្នា​នៅ​កន្លែង​ណា​ ចិត្ដ​របស់​អ្នក​រាល់គ្នា​ក៏​នៅ​កន្លែង​នោះ​ដែរ។​

ម៉ាថាយ ៦:៣៣
ចូរ​ស្វែង​រក​នគរ​ព្រះជាម្ចាស់​ និង​សេចក្ដី​សុចរិត​របស់​ព្រះអង្គ​ជា​មុន​ នោះ​ព្រះជាម្ចាស់​នឹង​បំពេញ​គ្រប់​សេចក្ដី​ត្រូវការ​របស់​អ្នក​រាល់គ្នា​

ម៉ាថាយ ២៣:២៣
វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ ជា​មនុស្ស​មាន​ពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​ថ្វាយ​តង្វាយ​មួយ​ភាគ​ដប់​ ទាំង​ជីរ​អង្កាម​ ជីរ​នាងវង​ និង​ម្អម​ ប៉ុន្ដែ​អ្នក​រាល់គ្នា​ធ្វេស​ប្រហែស​នឹង​ភាព​សំខាន់​ជាង​នេះ​នៅ​ក្នុង​គម្ពីរ​វិន័យ​ គឺ​យុត្ដិធម៌​ សេចក្ដី​មេត្ដា​ករុណា​ និង​ជំនឿ​ សេចក្ដី​ទាំងនេះ​ចាំបាច់​ត្រូវតែ​ធ្វើ​ ហើយ​ក៏​មិន​ត្រូវ​ធ្វេស​ប្រហែស​នឹង​សេចក្ដី​ទាំង​នេះ​ដែរ។​

ម៉ាថាយ ២៥:២១
ម្ចាស់​ក៏​និយាយ​ទៅ​គាត់​ថា​ ប្រសើរ​ណាស់​ បាវបម្រើ​ល្អ​ និង​ស្មោះត្រង់​អើយ!​ អ្នក​បាន​ស្មោះត្រង់​លើ​ទ្រព្យ​សម្បត្តិ​បន្តិច​បន្តួច​ ខ្ញុំ​នឹង​តែងតាំង​អ្នក​ឲ្យ​គ្រប់គ្រង​លើ​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ ចូរ​អ្នក​ចូល​រួម​មាន​អំណរ​ជាមួយ​ម្ចាស់​របស់​អ្នក​ចុះ​

រ៉ូម ១៣:៨
ចូរ​កុំ​ជំពាក់​អ្វី​អ្នកណា​ឡើយ​ ជំពាក់​តែ​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅវិញ​ទៅមក​បាន​ហើយ​ ដ្បិត​អ្នកណា​ស្រឡាញ់​អ្នក​ដទៃ​ អ្នក​នោះ​បាន​សម្រេច​តាម​ក្រឹត្យវិន័យ​ហើយ​

សម្គាល់ ១១:២២-២៣
[២២] ព្រះយេស៊ូ​មាន​បន្ទូល​តប​ទៅ​ពួកគេ​ថា៖​ «ចូរ​មាន​ជំនឿ​លើ​ព្រះជាម្ចាស់​ចុះ​[២៣] ​ខ្ញុំ​ប្រាប់អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា​ អ្នកណា​ក៏​ដោយ​ដែល​និយាយ​ទៅ​ភ្នំ​នេះ​ថា​ ចូរ​រើ​ ហើយ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ទៅ​ ដោយ​គ្មាន​ចិត្ដ​សង្ស័យ​ តែ​ជឿ​ថា​អ្វី​ដែល​គាត់​និយាយ​នឹង​កើត​ឡើង​មែន​ នោះ​នឹង​បាន​សម្រេច​ដល់​គាត់​

២ កូរិនថូសទី ៩:៦-៨
[៦] គឺ​បែប​នេះ​ អ្នកណា​ដែល​ព្រោះ​ដោយ​កំណាញ់​ អ្នក​នោះ​នឹង​ច្រូត​បាន​ដោយ​កំណាញ់​ ឯ​អ្នកណា​ដែល​ព្រោះ​ដោយ​សប្បុរស​ អ្នក​នោះ​នឹង​ច្រូត​បាន​ដោយ​សប្បុរស។​[៧] ចូរ​ម្នាក់ៗ​ឲ្យ​តាម​ដែល​បាន​សម្រេចចិត្ដ​ចុះ​ មិន​មែន​ឲ្យ​ដោយ​ស្ដាយ​ ឬ​ដោយ​ការ​បង្ខិត​បង្ខំ​ឡើយ​ ដ្បិត​ព្រះជាម្ចាស់​ស្រឡាញ់​អ្នក​ដែល​ឲ្យ​ដោយ​អំណរ។​[៨] ​ព្រះជាម្ចាស់​អាច​ធ្វើ​ឲ្យ​គ្រប់​ទាំង​ព្រះគុណ​បាន​ចម្រើន​ឡើង​ដល់​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​ភាព​គ្រប់គ្រាន់​ជានិច្ច​ ​នៅ​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់​ ព្រមទាំង​ឲ្យ​អ្នក​រាល់គ្នា​បាន​ចម្រើន​ឡើង​នៅ​ក្នុង​ការ​ល្អ​គ្រប់​ជំពូក​

លូកា ១៤:២៨-៣០
[២៨] ដ្បិត​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ បើ​អ្នកណា​ចង់​សង់​ប៉ម​មួយ​ តើ​មិន​អង្គុយ​គិត​ជាមុន​អំពី​ការ​ចំណាយ​ទេ​ឬ​អី​ ដើម្បី​ឲ្យ​ដឹង​ថា​មាន​គ្រប់​គ្រាន់​នឹង​ធ្វើ​ឲ្យ​រួច​រាល់​ឬ​អត់?​[២៩] ក្រែង​លោ​ពេល​ចាក់​គ្រឹះ​ហើយ​ មិន​អាច​ធ្វើ​រួច​រាល់​បាន​ មនុស្ស​គ្រប់​គ្នា​ដែល​ឃើញ​នឹង​ចាប់ផ្ដើម​ចំអក​ឲ្យ​ជា​មិន​ខាន​[៣០] ទាំង​និយាយ​ថា​ អ្នក​នេះ​ចាប់ផ្ដើម​សាង​សង់​បាន​ ប៉ុន្ដែ​មិន​អាច​ធ្វើ​រួច​រាល់។​

លូកា ៦:៣៤-៣៦
[៣៤] ហើយ​បើ​អ្នក​រាល់គ្នា​សង្ឃឹម​ថា​នឹង​ទទួល​បាន​មក​វិញ​ពី​អស់​អ្នក​ដែល​អ្នក​រាល់គ្នា​ឲ្យ​ខ្ជី​ តើ​អ្នក​រាល់គ្នា​មាន​កិត្ដិយស​អ្វី?​ សូម្បី​តែ​ពួក​មនុស្ស​បាប​ក៏​ឲ្យ​គ្នា​គេ​ខ្ចី​ ដើម្បី​ទទួល​បាន​គ្រប់​ចំនួន​វិញ​ដែរ។​[៣៥] ប៉ុន្ដែ​ចូរ​ស្រឡាញ់​សត្រូវ​របស់​អ្នក​រាល់គ្នា​ ចូរ​ធ្វើ​អំពើ​ល្អ​ ចូរ​ឲ្យ​ខ្ចី​ដោយ​មិន​សង្ឃឹម​ថា​បាន​ទទួល​មក​វិញ​ នោះ​រង្វាន់​របស់​អ្នក​រាល់គ្នា​នឹង​មាន​ច្រើន​អនេក​ រួច​អ្នក​រាល់គ្នា​នឹង​ត្រលប់ជា​កូន​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​ ព្រោះ​ព្រះអង្គ​ក៏​សប្បុរស​ចំពោះ​មនុស្ស​អកតញ្ញូ និង​មនុស្ស​អាក្រក់​ដែរ។​[៣៦] ចូរ​មាន​សេចក្ដី​មេត្ដា​ករុណា​ ដូច​ដែល​ព្រះ​វរ​បិតា​របស់​អ្នក​រាល់គ្នា​មាន​ក្ដី​មេត្ដា​ករុណា​ដែរ។​

យ៉ាកុប ៥:១-៣
[១] ចូរ​មក៍​ ឱពួកអ្នកមាន​អើយ!​ ចូរ​ស្រែក​ទ្រហោយំ​ចំពោះ​សេចក្ដី​វេទនា​ដែល​នឹង​ធ្លាក់​មក​លើ​អ្នក​រាល់គ្នា​ចុះ​[២] ទ្រព្យ​សម្បត្ដិរ​បស់​អ្នក​រាល់គ្នា​បាន​ពុកផុយ​ ហើយ​សម្លៀក​បំពាក់​របស់​អ្នក​រាល់គ្នា​ក៏​ត្រូវ​ខ្មូត​ស៊ី​អស់​ដែរ។​[៣] មាស​ប្រាក់​របស់​អ្នក​រាល់គ្នា​ដុះ​ស្និម​ ហើយ​ស្និម​នេះ​ជា​ទីបន្ទាល់​ទាស់​នឹង​អ្នក​រាល់គ្នា​ ហើយ​ស៊ី​សាច់​អ្នក​រាល់គ្នា​ដូច​ជា​ភ្លើង​ អ្នក​រាល់គ្នា​បានសន្សំ​ទ្រព្យ​សម្បត្តិ​ទុកនៅ​គ្រា​ចុងក្រោយ​នេះ។​

ម៉ាថាយ ៦:១-៣៤
[១] ប៉ុន្ដែ​ចូរ​ប្រយ័ត្ន​ កុំ​បង្ហាញ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់គ្នា​នៅ​មុខ​មនុស្ស​ ដើម្បី​ឲ្យ​តែ​គេ​ឃើញ​ប៉ុណ្ណោះ​ បើ​មិន​ដូច្នោះ​ទេ​ អ្នក​រាល់គ្នា​គ្មាន​រង្វាន់​ពី​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌​នោះ​ឡើយ។​[២] ដូច្នេះ ពេល​អ្នក​ចែក​ទាន​ ចូរ​កុំ​ផ្លុំ​ត្រែ​ ដើម្បី​ចេញ​មុខ​ ដូច​ជា​ពួក​មនុស្ស​មាន​ពុត​បាន​ធ្វើ​នៅ​ក្នុង​សាលា​ប្រជុំ​ និង​នៅ​តាម​ផ្លូវ​ ដើម្បី​ឲ្យ​គេ​សរសើរ​ខ្លួន​នោះទេ។​ ខ្ញុំ​បា្រប់​អ្នក​រាល់គ្នា​ជា​បា្រកដ​ថា​ គេ​មាន​រង្វាន់​របស់​គេ​ហើយ។​[៣] ប៉ុន្ដែ​ពេល​អ្នក​ចែក​ទាន​ ចូរ​កុំ​ឲ្យ​ដៃ​ឆ្វេង​របស់​អ្នក​ដឹង​ការ​ដែល​ដៃ​ស្ដាំ​របស់​អ្នក​ធ្វើ​ឡើយ​[៤] ដើម្បី​ឲ្យ​ការ​ចែក​ទាន​របស់​អ្នក​ស្ងាត់​កំបាំង​ ហើយ​ព្រះវរបិតា​ដែល​ទត​ឃើញ​នៅ​ទី​ស្ងាត់​កំបាំង​ នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។​[៥] នៅ​ពេល​អ្នក​រាល់គ្នា​អធិស្ឋាន​ ចូរ​កុំ​ធ្វើ​ដូច​ជា​ពួក​មនុស្ស​មាន​ពុត​ ព្រោះ​ពួក​គេ​ចូល​ចិត្ដ​ឈរ​អធិស្ឋាន​នៅ​ក្នុង​សាលា​ប្រជុំ​ និង​ទី​សាធារណៈ​ ដើម្បី​ឲ្យ​គេ​មើល​ឃើញ​ ដ្បិត​ខ្ញុំ​បា្រប់​អ្នក​រាល់គ្នា​ជា​បា្រកដ​ថា​ គេ​មាន​រង្វាន់​របស់​គេ​ហើយ​[៦] ផ្ទុយ​ទៅ​វិញ​ ពេល​អ្នក​អធិស្ឋាន​ ចូរ​ទៅ​ក្នុង​បន្ទប់​ស្ងាត់​ បិទ​ទ្វារ​ ហើយ​អធិស្ឋាន​ទៅ​ព្រះវរបិតា​ដែល​គង់​នៅ​ទី​ស្ងាត់​កំបាំង​ នោះ​ព្រះវរបិតា​ដែល​ទត​ឃើញ​នៅ​ទី​ស្ងាត់​កំបាំង​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។​[៧] ហើយ​នៅ​ពេល​អធិស្ឋាន​ ចូរ​កុំ​និយាយ​ប៉ប៉ាច់​ប៉ប៉ោច​ដូច​សាសន៍​ដទៃ​ ព្រោះ​គេ​គិត​ថា​ ព្រះ​របស់​គេឮ​សំដី​ដ៏​ហូរ​ហៀរ​របស់​គេ។​[៨] ដូច្នេះ​ កុំ​ធ្វើ​ដូច​ពួកគេ​ឡើយ​ ដ្បិត​ព្រះវរបិតា​ជ្រាប​ពី​សេចក្ដី​ត្រូវការ​របស់​អ្នក​រាល់គ្នា​ មុន​អ្នក​រាល់គ្នា​ទូល​សុំ​ទៅ​ទៀត។​[៩] ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​អធិស្ឋាន​ដូច​នេះ​ថា​ «ឱ​ព្រះវរបិតា​នៃ​យើងខ្ញុំ​ ដែល​គង់​នៅ​ស្ថានសួគ៌​អើយ!​ សូម​ឲ្យ​ព្រះនាម​របស់​ព្រះអង្គ​បាន​បរិសុទ្ធ​[១០] សូម​ឲ្យ​រាជ្យ​របស់​ព្រះអង្គ​បាន​មក​ដល់​ សូម​ឲ្យ​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​បាន​សម្រេច​នៅ​ផែនដី​ ដូច​នៅ​ស្ថានសួគ៌​ដែរ។​[១១] សូម​ប្រទាន​អាហារ​ប្រចាំ​ថ្ងៃ​ដល់​យើង​ខ្ញុំ​នៅ​ថ្ងៃ​នេះ។​[១២] សូម​លើក​លែង​ទោស​កំហុស​យើង​ខ្ញុំ​ ដូច​ជា​យើង​ខ្ញុំ​បាន​លើក​លែង​ទោស​ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ។​[១៣] សូម​កុំ​បណ្ដោយ​យើង​ខ្ញុំ​ឲ្យ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ ប៉ុន្ដែ​សូម​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​វិញ​ [ដ្បិត​រាជ្យ​ ព្រះ​ចេស្ដា​ និង​សិរី​ល្អ​ជា​របស់​ព្រះអង្គ​នៅ​អស់​កល្ប​ជានិច្ច​ អាម៉ែន]»។​[១៤] ដ្បិត​បើ​អ្នក​រាល់គ្នា​លើក​លែង​ទោស​កំហុស​ដល់​មនុស្ស​ នោះ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថានសួគ៌​នឹង​លើក​លែង​ទោស​ដល់​អ្នក​រាល់គ្នា​ដែរ​[១៥] ប៉ុន្ដែ​ បើ​អ្នក​រាល់គ្នា​មិន​លើក​លែង​ទោស​ដល់​មនុស្ស​ទេ​ នោះ​ព្រះវរបិតា​របស់អ្នក​រាល់គ្នា​ ក៏​មិន​លើក​លែង​ទោស​កំហុស​របស់​អ្នក​រាល់គ្នា​ដែរ។​[១៦] នៅ​ពេល​អ្នក​រាល់គ្នា​តម​អាហារ​ ចូរ​កុំ​ធ្វើ​មុខ​ក្រៀម​ដូច​ជា​ពួក​មនុស្ស​មាន​ពុត​ឲ្យ​សោះ​ ពួកគេ​បង្ហាញ​ទឹក​មុខ​ស្រពោន​ ដើម្បី​ឲ្យ​មនុស្ស​មើល​ឃើញ​ថា​ ពួកគេ​កំពុង​តម​អាហារ។​ ខ្ញុំ​បា្រប់​អ្នករាល់​គ្នា​ជា​បា្រកដ​ថា​ ពួកគេ​មាន​រង្វាន់​របស់​ពួកគេ​ហើយ។​[១៧] ដូច្នេះ​នៅ​ពេល​អ្នក​តម​អាហារ​ ចូរ​លុប​លាង​មុខ​ ហើយ​លាប​ប្រេង​លើ​ក្បាល​ចុះ​[១៨] ដើម្បី​កុំ​ឲ្យ​អ្នក​បង្ហាញ​ដល់​មនុស្ស​ថា​ អ្នក​កំពុង​តម​អាហារ​ ប៉ុន្ដែ​បង្ហាញ​ដល់​ព្រះវរបិតា​របស់​អ្នក​ដែល​គង់​នៅ​ទី​ស្ងាត់​កំបាំង​វិញ​ ហើយ​ព្រះវរបិតា​របស់​អ្នក​ដែល​ទត​ឃើញ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង​ នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។​[១៩] ចូរ​កុំ​សន្សំ​ទ្រព្យ​សម្បត្ដិ​សម្រាប់​ខ្លួន​នៅ​ផែនដី​ឲ្យ​សោះ​ ដ្បិត​ជា​កន្លែង​ដែល​មាន​កណ្ដៀរ​ និង​ច្រែះ​ស៊ី​បំផ្លាញ​ ហើយ​ជា​កន្លែង​ដែល​មាន​ចោរ​គាស់​ទម្លាយ​ចូល​លួច​ផង​[២០] ដូច្នេះ​ ចូរ​សន្សំ​ទ្រព្យ​សម្បត្ដិ​សម្រាប់​ខ្លួន​នៅ​ស្ថានសួគ៌​ ដ្បិត​ជា​កន្លែង​គ្មាន​កណ្ដៀរ​ គ្មាន​ច្រែះ​ស៊ី​បំផ្លាញ​ ហើយ​ក៏​ជា​កន្លែង​គ្មាន​ចោរ​គាស់​ទម្លាយ​ចូល​លួច​ដែរ​[២១] ដ្បិត​ទ្រព្យ​សម្បត្ដិ​របស់​អ្នក​នៅ​កន្លែង​ណា​ ចិត្ដ​របស់​អ្នក​ក៏​នៅ​ទីនោះ​ដែរ‍។​[២២] ភ្នែក​ជា​ចង្កៀង​នៃ​រូបកាយ​ ដូច្នេះ​បើ​ភ្នែក​របស់​អ្នក​ភ្លឺ​ល្អ​ នោះ​រូប​កាយ​របស់​អ្នក​ទាំង​មូល​នឹង​ភ្លឺ​ដែរ​[២៣] ប៉ុន្ដែ​បើ​ភ្នែក​របស់​អ្នក​មិន​ល្អ​ នោះ​រូប​កាយ​របស់​អ្នក​ទាំង​មូល​នឹង​ត្រលប់​ជា​ងងឹត​សូន្យ​សុង​ ហើយ​បើ​ពន្លឺ​ក្នុង​ខ្លួន​របស់​អ្នក​ជា​សេចក្ដី​ងងឹត​ទៅ​ហើយ​ ចុះ​សេចក្ដី​ងងឹត​នឹង​ទៅ​ជា​សូន្យ​សុង​យ៉ាង​ណា​ទៅ​ទៀត!​[២៤] គ្មាន​អ្នកណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​បាន​ទេ​ ដ្បិត​អ្នក​នោះ​នឹង​ស្អប់​មួយ​ ស្រឡាញ់​មួយ​ ឬ​ស្មោះ​ត្រង់​នឹង​មួយ​ ហើយ​មើល​ងាយ​មួយ​ទៀត‍។​ អ្នក​រាល់គ្នា​មិន​អាច​បម្រើ​ព្រះជាម្ចាស់​ផង​ បម្រើ​ទ្រព្យ​សម្បត្ដិ​ផង​បាន​ទេ‍។​[២៥] ដូច្នេះ​ ខ្ញុំ​បា្រប់​អ្នក​រាល់គ្នា​ថា​ កុំ​ខ្វល់​ខ្វាយ​នឹង​ជីវិត​ និង​អ្វី​ដែល​ត្រូវ​បរិភោគ​ ឬ​ផឹក​នោះ​ឡើយ​ ហើយ​ក៏​កុំ​ខ្វល់​ខ្វាយ​នឹង​រូប​កាយ​ថា​ត្រូវ​ស្លៀក​ពាក់​អ្វី​ដែរ​ តើ​ជីវិត​មិន​វិសេស​ជាង​អាហារ​ ហើយ​រូប​កាយ​មិន​វិសេស​ជាង​សម្លៀក​បំពាក់​ទេ​ឬ?​[២៦] ចូរ​មើល​សត្វ​ស្លាប​លើ​មេឃ​ ដ្បិត​ពួកវា​មិន​បាន​សាប​ព្រោះ​ ឬ​ច្រូត​កាត់​ប្រមូល​ផល​ដាក់​ជង្រុក​ទេ​ ប៉ុន្ដែ​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌​បាន​ចិញ្ចឹម​ពួកវា​ តើ​អ្នក​រាល់គ្នា​គ្មាន​តម្លៃ​លើស​ពួកវា​ទេ​ឬ?​[២៧] ក្នុង​ចំណោម​អ្នក​រាល់គ្នា​ តើ​អ្នក​ដែល​ខ្វល់​ខ្វាយ​អាច​បន្ថែម​កំពស់​ខ្លួន​ឯង​បាន​មួយ​ហត្ថ​ដែរ​ឬ​ទេ?​[២៨] ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​ខ្វល់​ខ្វាយ​នឹង​សម្លៀក​បំពាក់​យ៉ាង​ដូច្នេះ?​ ចូរ​សង្កេត​មើល​ផ្កា​ព្រៃ​នៅ​តាម​វាល​ ពួកវា​ដុះ​ឡើង​យ៉ាង​ដូច​ម្ដេច​ ពួកវា​មិន​ធ្វើការ​ ឬ​ត្បាញ​រវៃ​អ្វី​ឡើយ​[២៩] ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ សូម្បី​តែ​ស្ដេច​សាឡូម៉ូន​ដែល​មាន​សិរី​រុងរឿង​គ្រប់​យ៉ាង​ក៏​ស្លៀកពាក់​មិន​បាន​ស្អាត​ ដូច​ជា​ផ្កា​មួយ​ទង​ក្នុង​ចំណោម​ផ្កា​ទាំង​នេះ​ផង។​[៣០] បើ​ព្រះជាម្ចាស់​តុបតែង​ស្មៅ​នៅ​តាម​វាល​ដែល​ដុះ​នៅ​ថ្ងៃ​នេះ​ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​បោះ​ទៅ​ក្នុង​ឡ​ភ្លើង​យ៉ាង​នោះ​ទៅ​ហើយ​ ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ!​ តើ​ព្រះអង្គ​មិន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​វិសេស​ជាង​នោះ​ទេ​ឬ?​[៣១] ដូច្នេះ​កុំ​ខ្វល់​ខ្វាយ​ថា​ ត្រូវ​បរិភោគ​អ្វី​ ផឹក​អ្វី​ ឬ​ស្លៀកពាក់​អ្វី​ឡើយ​[៣២] ដ្បិត​សាសន៍​ដទៃ​ស្វែង​រក​របស់​ទាំង​អស់​នេះ​ ឯ​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​បាន​ជ្រាប​ថា​ អ្នក​រាល់គ្នា​ក៏​ត្រូវការ​របស់​ទាំង​អស់​នេះ​ដែរ។​[៣៣] ចូរ​ស្វែង​រក​នគរ​ព្រះជាម្ចាស់​ និង​សេចក្ដី​សុចរិត​របស់​ព្រះអង្គ​ជា​មុន​ នោះ​ព្រះជាម្ចាស់​នឹង​បំពេញ​គ្រប់​សេចក្ដី​ត្រូវការ​របស់​អ្នក​រាល់គ្នា​[៣៤] ដូច្នេះ​ ចូរ​កុំ​ខ្វល់​ខ្វាយ​ពី​ថ្ងៃ​ស្អែក​ឡើយ​ រឿង​ថ្ងៃ​ស្អែក​ចាំ​គិត​ថ្ងៃ​ស្អែក​ ដ្បិត​បញ្ហា​មួយ​ថ្ងៃៗ​ល្មម​គ្រប់​គ្រាន់​ហើយ។​

Khmer Bible 2012
Copyright © 2012 Words of Life Ministries