A A A A A

ព្រះ: [ដាក់បណ្តាសា]


កាឡាទី ៣:១៣
មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ត្រូវ​បណ្តាសា​ហើយ​ អ្នកណា​ដែល​ជាប់​ព្យួរ​នៅ​លើ​ឈើ»​ ដូច្នេះ​ហើយ​ បាន​ជា​ព្រះគ្រិស្ដ​បាន​លោះ​ឲ្យ​យើង​រួច​ពី​បណ្តាសា​របស់​គម្ពីរ​វិន័យ​ ដោយ​ព្រះអង្គ​ត្រូវ​បណ្តាសា​ជំនួស​យើង​

លូកា ៦:២៨
ចូរ​ឲ្យ​ពរ​ដល់​អស់​អ្នក​ដែល​ជេរ​ផ្ដាសា​អ្នក​រាល់គ្នា​ ហើយ​ចូរ​អធិស្ឋាន​ឲ្យ​អស់​អ្នក​ដែល​បៀតបៀន​អ្នក​រាល់គ្នា​ចុះ។​

កាឡាទី ៥:១
ព្រះគ្រិស្ដ​បាន​ដោះ​យើង​ឲ្យ​រួច​ ដើម្បី​ឲ្យ​យើង​មាន​សេរី​ភាព​ ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​ឈរ​ឲ្យ​មាំមួន​ចុះ​ ហើយ​កុំ​ឲ្យ​ជាប់​នឹម​នៃ​ភាព​ជា​បាវបម្រើ​ទៀត​ឡើយ។​

២ កូរិនថូសទី ៥:១៧
ដូច្នេះបើ​អ្នកណា​នៅ​ក្នុង​ព្រះគ្រិស្ដ​ អ្នក​នោះបាន​កើត​ជា​ថ្មី​ ហើយ​អ្វីៗដែល​ចាស់​បាន​កន្លង​ផុត​ទៅ​ មើល៍​ អ្វីៗ‍​ត្រលប់​ជា​ថ្មី​វិញ​

១ យ៉ូហាន ៤:៤
កូន​តូចៗ​អើយ!​ អ្នក​រាល់គ្នា​មក​ពី​ព្រះជាម្ចាស់​ ហើយ​អ្នក​រាល់គ្នាក៏​ឈ្នះ​ពួកគេ​ដែរ​ ព្រោះ​ព្រះអង្គ​ដែល​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា​ធំ​ជាង​ម្នាក់​ដែល​នៅ​ក្នុង​លោកិយ​នេះ។​

រ៉ូម ៨:៣៧-៣៩
[៣៧] ប៉ុន្ដែ​ទោះបី​នៅ​ក្នុង​សេចក្ដី​ទាំង​នេះ​ក៏ដោយ​ ក៏​យើង​មាន​ជ័យជម្នះ​លើស​ពី​អ្នក​មាន​ជ័យជម្នះ​ទៅ​ទៀត​តាមរយៈ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង។​[៣៨] ដ្បិត​ខ្ញុំ​ជឿ​ជាក់​ថា​ ទោះជា​សេចក្ដី​ស្លាប់​ក្ដី​ ជីវិត​ក្ដី​ ពួក​ទេវតា​ក្ដី​ ពួកអ្នក​គ្រប់គ្រង​ក្ដី​ អ្វីៗ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ក្ដី​ អ្វីៗ​នៅពេល​អនាគត​ក្ដី​ អំណាច​នា​នា​ក្ដី​[៣៩] កម្ពស់​ក្ដី​ ជម្រៅក្ដី​ ឬ​អ្វី​ណា​មួយ​ផ្សេង​ទៀត​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មកក្ដី​ ក៏​មិន​អាច​បំបែក​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ជា​ព្រះអម្ចាស់​របស់​យើង​បាន​ដែរ។​

១ ពេត្រុសទី ៥:៨-៩
[៨] ចូរ​កុំ​ភ្លេច​ខ្លួន​ ហើយ​ប្រុង​ស្មារតី​ជានិច្ច​ ដ្បិត​អារក្ស​សាតាំង​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់គ្នា​ កំពុង​តែ​ដើរ​ក្រវែល​អ្នក​រាល់គ្នា​ដូច​ជា​សត្វតោ​ដែល​គ្រហឹម​ ទាំង​រក​អ្នកណា​ម្នាក់​ដើម្បី​ត្របាក់​ស៊ី​ទៀត​ផង។​[៩] ចូរ​ប្រឆាំង​នឹង​វា​ដោយ​ជំនឿ​មាំមួន​ ទាំង​ដឹង​ថា​ បង​ប្អូន​របស់​អ្នក​រាល់គ្នា​ដែល​នៅ​ក្នុង​ពិភពលោក​នេះ​ក៏​ជួប​ការ​រងទុក្ខ​លំបាក​ដូច​គ្នា​ដែរ។​

អេភេសូរ ៦:១០-១៧
[១០] ទីបញ្ចប់​នេះ​ ចូរ​មាន​កម្លាំង​ឡើង​នៅ​ក្នុង​ព្រះអម្ចាស់​ និង​នៅ​ក្នុង​ព្រះ​ចេស្ដា​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ។​[១១] ចូរ​ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះជាម្ចាស់​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាច​ឈរ​ទាស់​នឹង​ល្បិច​ប៉ិន​ប្រសប់​របស់​អារក្ស​សាតាំង​បាន‍។​[១២] ដ្បិត​យើង​មិន​មែន​តយុទ្ធ​ទាស់​នឹង​សាច់ឈាម​ទេ​ គឺ​យើង​តយុទ្ធ​ទាស់​នឹង​ការ​គ្រប់គ្រង​ សិទ្ធិ​អំណាច​ និង​ការ​ត្រួតត្រា​ទាំងឡាយ​របស់​សេចក្ដី​ងងឹត​នៅ​លោកិយ​នេះ​ ព្រមទាំង​ទាស់​នឹង​ពួក​វិញ្ញាណ​នៃ​សេចក្ដី​អាក្រក់​នៅ​ស្ថានសួគ៌​[១៣] ហេតុ​នេះ​ ចូរ​អ្នក​រាល់គ្នា​យក​គ្រប់​គ្រឿង​សឹក​របស់​ព្រះជាម្ចាស់​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាច​តទល់​បាន​នៅ​ថ្ងៃ​ដ៏​អាក្រក់​នោះ​ រួច​ឈរ​បាន​ក្រោយ​ពី​តទល់​សព្វ​គ្រប់​ហើយ។​[១៤] ដូច្នេះ​ ចូរ​ឈរ​ដោយ​ក្រវាត់​សេចក្ដី​ពិត​នៅ​នឹង​ចង្កេះ​របស់​អ្នក​រាល់គ្នា​ ហើយ​ពាក់​សេចក្ដី​សុចរិត​ជា​អាវក្រោះ​[១៥] ទាំង​ពាក់​សេចក្ដី​ប្រុងប្រៀប​នៃ​ដំណឹង​ល្អ​អំពី​សេចក្ដី​សុខសាន្ត​នៅ​នឹង​ជើង។​[១៦] ជាមួយ​នឹង​សេចក្ដី​ទាំង​អស់​នេះ​ ចូរ​យក​ជំនឿ​ជា​ខែល​ ដែល​អ្នក​រាល់គ្នា​អាច​ពន្លត់​គ្រាប់​ព្រួញ​ភ្លើង​ទាំងឡាយ​របស់​អារក្ស​សាតាំង​បាន​ដោយសារ​ខែល​នោះ​[១៧] ហើយ​ចូរ​យក​សេចក្ដី​សង្គ្រោះ​ជា​មួក​ និង​យក​ដាវ​របស់​ព្រះវិញ្ញាណ​ដែល​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​

ម៉ាថាយ ៥:២២
ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អស់​អ្នក​ដែល​ខឹង​នឹង​បងប្អូន​ខ្លួន​ឯង​ នោះ​នឹង​ត្រូវ​ជាប់​ទោស​ដែរ​ ហើយ​អ្នកណា​ហៅ​បងប្អូន​ខ្លួន​ឯង​ថា​ «អាឡប់»​ អ្នក​នោះ​នឹង​ត្រូវ​ក្រុម​ប្រឹក្សា​កំពូល​ដាក់​ទោស‍។​ អ្នកណា​ដែល​ជេរ​គេ​ថា​ «អាឆ្កួត»​ អ្នក​នោះ​នឹង​ត្រូវ​ធ្លាក់​ក្នុង​ភ្លើង​នរក‍។​

រ៉ូម ៣:២៣
មនុស្ស​ទាំង​អស់​បាន​ធ្វើ​បាប​ ហើយ​ខ្វះ​មិន​ដល់​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​

រ៉ូម ៦:២៣
ដ្បិត​ឈ្នួល​របស់​បាប​ជា​សេចក្ដី​ស្លាប់​ តែ​អំណោយទាន​របស់​ព្រះជាម្ចាស់​ ជា​ជីវិត​អស់កល្ប​ជានិច្ច​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​នៃ​យើង។​

រ៉ូម ១២:១៤
ចូរ​ឲ្យ​ពរ​ដល់​ពួកអ្នក​បៀតបៀន​អ្នក​រាល់គ្នា​ ចូរ​ឲ្យពរ​ ​កុំ​ដាក់​បណ្ដាសា​ឲ្យ​សោះ​

Khmer Bible 2012
Copyright © 2012 Words of Life Ministries