A A A A A

ទេវតានិងបិសាច: [អាណាព្យាបាលទេវតា]


១ កូរិនថូសទី ៤:៩
ព្រោះ​ខ្ញុំ​គិត​ថា​ ព្រះជាម្ចាស់​បាន​ដាក់​យើង​ជា​ពួក​សាវក​ឲ្យ​នៅ​ក្រោយ​គេ​បង្អស់​ ​ដូចជា​អ្នក​ទោស​ប្រហារ​ជីវិត​ ព្រោះ​យើង​បាន​ត្រលប់​ជា​អ្វី​ដែល​ល្អ​មើល​សម្រាប់​លោកិយ​នេះ​ ទាំង​ពួក​ទេវតា​ និង​ពួក​មនុស្ស​

១ យ៉ូហាន ៤:១
បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ សូម​កុំ​ជឿ​គ្រប់​វិញ្ញាណ​ពេក​ ចូរ​ពិសោធ​វិញ្ញាណ​ទាំង​នោះ​ ដើម្បី​ឲ្យ​ដឹង​ថា​ មក​ពី​ព្រះជាម្ចាស់​ ឬ​មិន​មែន​ ពី​ព្រោះ​មាន​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​ជា​ច្រើន​បាន​ចេញ​ទៅ​ក្នុង​ពិភព​លោក​នេះ​ហើយ​

កិច្ចការ ៨:២៦
នៅ​ពេល​នោះ​ ទេវតា​របស់​ព្រះអម្ចាស់​ប្រាប់​លោក​ភីលីព​ថា៖​ «ចូរ​ក្រោក​ឡើង​ ហើយ​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​ត្បូង​ តាម​ផ្លូវ​ដែល​ឡើង​ពី​ក្រុង​យេរូសាឡិម​ទៅ​ក្រុង​កាសា​ចុះ»។​ ផ្លូវ​នេះ​ស្ងាត់​ណាស់។​

កិច្ចការ ១២:១៥
ពួកគេ​ប្រាប់​នាង​ថា៖​ «អ្នក​រវើ​រវាយ​ហើយ!»​ ប៉ុន្ដែ​នាង​នៅ​តែ​អះអាង​បែប​ដូច្នេះ។​ ពួកគេ​ក៏​ប្រាប់​នាង​ទៀត​ថា៖​ «នោះ​ជា​ទេវតា​របស់​គាត់​ទេ»​

កូល៉ុស ២:១៨
ចូរ​កុំ​ឲ្យ​អ្នកណា​ដែល​ចូល​ចិត្ដ​ធ្វើ​ពុត​បន្ទាប​ខ្លួន​ និង​ថ្វាយបង្គំ​ទេវតា​មក​បញ្ឆោត​អ្នក​រាល់គ្នា​ឲ្យ​បាត់​រង្វាន់​ឡើយ​ ពួកគេ​ជា​មនុស្ស​និយាយ​ស៊កសៀត​អំពី​អ្វី​ដែល​ពួកគេ​ឃើញ​ ហើយ​អួត​ឥត​ប្រយោជន៍​ដោយ​គំនិត​ខាង​សាច់ឈាម​របស់​ពួកគេ​

ហេព្រើរ ១:១៤
តើ​ពួក​ទេវតា​ទាំង​អស់​នោះ​មិន​មែន​ជា​វិញ្ញាណ​បម្រើ​ ដែល​ព្រះអង្គ​បាន​ចាត់​មក​សម្រាប់​បម្រើ​អស់អ្នក​ដែល​ត្រូវ​ទទួល​បាន​សេចក្ដី​សង្រ្គោះ​ទុក​ជា​មរតក​ទេ​ឬ?​

ហេព្រើរ ១៣:២
​កុំ​ភ្លេច​ទទួល​ភ្ញៀវ​ដោយ​រាក់​ទាក់​ ដ្បិត​ដោយ​សារ​ការ​នេះ​ មាន​អ្នក​ខ្លះ​បាន​ទទួល​ពួក​ទេវតា​ឲ្យស្នាក់​នៅ​ទាំង​មិន​ដឹង​ខ្លួនផង។​

យូដាស ១:៦-៩
[៦] រីឯ​ពួក​ទេវតា​ដែល​មិន​បាន​រក្សា​ឋានៈ​របស់​ខ្លួន​ ហើយ​បាន​បោះបង់​ចោល​លំនៅ​របស់​ខ្លួន​ នោះ​ព្រះអង្គ​បាន​ឃុំ​ទុក​ក្នុង​ទីងងឹត​ ទាំង​ជាប់​ចំណង​អស់កល្ប​ជានិច្ច​ ទុក​សម្រាប់​ជំនុំជម្រះ​នៅ​ថ្ងៃ​ដ៏​អស្ចារ្យ​នោះ​[៧] ដូច​ជា​ក្រុង​សូដុម​ ក្រុង​កូម៉ូរ៉ា​ និង​ក្រុង​ផ្សេង​ទៀត​ដែល​នៅ​ជុំវិញ​នោះ​ដែរ​ ដែល​បាន​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ ហើយ​ដេញ​តាម​ចំណង់​រួមភេទ​ខុស​ធម្មតា​ ដូច​ជា​ពួក​ទេវតា​ទាំង​នោះដែរ​ ពួក​គេ​ត្រលប់​ជា​គំរូ​អំពី​ការ​ទទួល​ទណ្ឌកម្ម​នៅ​ក្នុង​ភ្លើង​អស់កល្ប​ជានិច្ច។​[៨] ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ មនុស្ស​ទាំង​នោះ​ក៏​ដូច្នោះ​ដែរ​ ពួកគេ​រវើរវាយ​ ហើយ​ធ្វើ​ឲ្យ​រូបកាយ​ទៅ​ជា​ស្មោកគ្រោក​ ទាំង​បដិសេធ​អំណាច​គ្រប់គ្រង​ និង​ជេរ​ប្រមាថ​ដល់​ពួកអ្នក​ដែល​ប្រកប​ដោយ​សិរី​រុងរឿង​ផង។​[៩] រីឯ​មហា​ទេវតា​មីកែល​ ពេល​គាត់​ជជែក​ដេញ​ដោល​ និង​ឈ្លោះ​ប្រកែក​ជាមួយ​អារក្ស​សាតាំង​អំពី​សព​របស់​លោក​ម៉ូសេ​ នោះ​គាត់​មិន​ហ៊ាន​ចោទប្រកាន់​វា​ដោយ​ពាក្យ​ម្រមាថ​ឡើយ​ គឺ​គាត់​បាន​និយាយ​ថា៖​ «សូម​ឲ្យ​ព្រះអម្ចាស់​បន្ទោស​ឯង​ចុះ»។​

លូកា ១៦:២២
ក្រោយ​មក​ទៀត​ បុរស​ក្រីក្រ​នោះ​បាន​ស្លាប់​ទៅ​ ហើយ​ពួក​ទេវតា​បាន​នាំ​យក​គាត់​ទៅ​ឯ​ដើម​ទ្រូង​លោក​អ័ប្រាហាំ​ ឯ​អ្នក​មាន​នោះ​ក៏​ស្លាប់​ដែរ​ ហើយ​គេ​បាន​បញ្ចុះ​គាត់​

ម៉ាថាយ ១៨:១០
ចូរ​ប្រយ័ត្ន​ កុំ​មើល​ងាយ​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច​តាច​ទាំង​នេះ​ឲ្យ​សោះ​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ឯ​ស្ថានសួគ៌​ទេវតា​របស់​ពួកគេ​តែងតែ​ឃើញ​ព្រះភក្ដ្រ​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​ជានិច្ច‍។​

វិវរណៈ ៥:១១
នោះ​ខ្ញុំ​ឃើញ​ ហើយ​ឮ​សំឡេង​ទេវតា​ជា​ច្រើន​នៅ​ជុំវិញ​បល្ល័ង្ក​ សត្វ​មាន​ជីវិត​ និង​ពួក​ចាស់ទុំ​ រីឯ​ចំនួន​ទេវតា​ទាំង​នោះ​មាន​រាប់ពាន់​រាប់ម៉ឺន​

វិវរណៈ ១៩:១០
ពេល​នោះ​ ខ្ញុំ​ក៏ក្រាប​ចុះ​នៅ​ទៀប​ជើង​របស់​ទេវតា​នោះ​ដើម្បី​ថ្វាយបង្គំ​ ប៉ុន្ដែ​ទេវតា​នោះ​និយាយ​មក​ខ្ញុំ​ថា៖​ «កុំ​ធ្វើ​ដូច្នេះ​ឡើយ​ ខ្ញុំ​ជា​បាវបម្រើ​រួម​ការងារ​ជាមួយ​អ្នក​ និង​រួម​ជាមួយ​បងប្អូន​របស់​អ្នក​ដែល​មាន​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ​ដែរ​ ចូរ​ថ្វាយបង្គំ​ព្រះជាម្ចាស់​វិញ​ ដ្បិត​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ​ ជា​វិញ្ញាណ​នៃ​ការ​ថ្លែង​ព្រះបន្ទូល។​»

Khmer Bible 2012
Copyright © 2012 Words of Life Ministries