A A A A A

ទេវតានិងបិសាច: [អារក្ស]


១ យ៉ូហាន ៤:៤
កូន​តូចៗ​អើយ!​ អ្នក​រាល់គ្នា​មក​ពី​ព្រះជាម្ចាស់​ ហើយ​អ្នក​រាល់គ្នាក៏​ឈ្នះ​ពួកគេ​ដែរ​ ព្រោះ​ព្រះអង្គ​ដែល​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា​ធំ​ជាង​ម្នាក់​ដែល​នៅ​ក្នុង​លោកិយ​នេះ។​

១ ធីម៉ូថេទី ៤:១
ប៉ុន្ដែ​ព្រះវិញ្ញាណ​មាន​បន្ទូល​យ៉ាង​ច្បាស់​ថា​ នៅ​គ្រា​ចុងក្រោយ​នឹង​មាន​អ្នក​ខ្លះ​បោះបង់​ជំនឿ​ ហើយ​ចាប់​អារម្មណ៍​នឹង​វិញ្ញាណ​បោកបញ្ឆោត​ និង​សេចក្ដី​បង្រៀន​របស់​ពួក​អារក្ស​

២ កូរិនថូសទី ២:១១
ក្រែងលោ​អារក្ស​សាតាំង​បោកប្រាស់​យើង​ ដ្បិត​យើង​មិន​មែន​មិន​ដឹង​ពី​គំនិត​របស់​វា​ទេ។​

២ កូរិនថូសទី ៤:៤
ជា​ពួកអ្នក​ដែល​ព្រះ​នៃ​លោកិយ​នេះ​បាន​ធ្វើ​ឲ្យ​គំនិត​របស់​ពួកអ្នក​គ្មាន​ជំនឿ​ទៅជា​ងងឹត​ ដើម្បី​កុំ​ឲ្យ​ពន្លឺ​ដំណឹង​ល្អ​នៃ​សិរី​រុងរឿង​របស់​ព្រះគ្រិស្ដ​ដែលជា​រូបអង្គ​របស់​ព្រះជាម្ចាស់​បាន​ចែងចាំង​ឡើយ​

យ៉ាកុប ២:១៩
អ្នក​ជឿ​ថា​មាន​ព្រះជាម្ចាស់​តែ​មួយ​ នោះ​ត្រឹមត្រូវ​ហើយ​ សូម្បី​តែ​អារក្ស​ក៏​ជឿ​ដូច្នេះ​ដែរ​ ហើយ​វា​ភ័យខ្លាច​ទៀត​ផង។​

ម៉ាថាយ ៨:៣១
ពេល​នោះ​ ពួក​អារក្ស​បាន​អង្វរ​ព្រះ​អង្គ​ថា៖​ «បើ​ព្រះអង្គ​បណ្ដេញ​យើង​ សូម​បញ្ជូន​យើង​ទៅ​ក្នុង​ហ្វូង​ជ្រូក​នោះ​ចុះ»​

ម៉ាថាយ ១២:៤៥
នោះ​វា​ក៏​ទៅ​នាំ​វិញ្ញាណ​ប្រាំ​ពីរ​ទៀត​ ដែល​ឤក្រក់​ជាង​វា​ចូល​ទៅ​នៅ​ទី​នោះ​ ដូច្នេះ​ស្ថាន​ភាព​ក្រោយ​របស់​មនុស្ស​នេះ​នឹង​ឤក្រក់​ជាង​មុន​ទៅ​ទៀត​ ហើយ​មនុស្ស​ជំនាន់​ដ៏​ឤក្រក់​នេះ​ក៏​ដូច្នោះ​ដែរ»។​

លូកា ៨:៣០
ព្រះយេស៊ូ​សួរ​វា​ថា៖​ «តើ​ឯង​ឈ្មោះ​អ្វី?»​ វា​ក៏​ឆ្លើយ​ថា៖​ «កង​ទ័ព»​ ព្រោះ​មាន​អារក្ស​ច្រើន​បាន​ចូល​ក្នុង​គាត់​

វិវរណៈ ២០:១០
រីឯ​អារក្ស​សាតាំង​ដែល​បោក​បញ្ឆោត​ពួកគេ​ ត្រូវ​បាន​បោះ​ទៅ​ក្នុង​បឹងភ្លើង​ និង​ស្ពាន់ធ័រ​ ជា​កន្លែង​ដែល​សត្វ​សាហាវ​នោះ​ និង​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​ក៏​នៅ​ទី​នោះ​ដែរ​ ហើយ​ពួកវា​នឹង​ត្រូវ​ទទួល​ទារុណកម្ម​ទាំង​យប់​ទាំង​ថ្ងៃ​អស់កល្ប​ជានិច្ច។​

១ កូរិនថូសទី ១០:២០-២១
[២០] ទេ​ ខ្ញុំ​និយាយ​អំពី​អ្វី​ដែល​ពួកគេ​ថ្វាយ​ ​គឺ​ពួកគេ​ថ្វាយ​ដល់​អារក្ស​ មិន​មែន​ដល់​ព្រះជាម្ចាស់​ទេ​ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​គូកន​របស់​អារក្ស​ឡើយ​[២១] អ្នក​រាល់គ្នា​មិន​អាច​ផឹក​ពី​ពែង​របស់​ព្រះអម្ចាស់​ផង​ និង​ពី​ពែង​របស់​អារក្ស​ផង​បាន​ទេ​ ហើយ​ក៏​មិន​អាច​រួម​តុ​ជាមួយ​ព្រះអម្ចាស់​ផង​ និង​ជាមួយ​អារក្ស​ផង​បាន​ដែរ​

អេភេសូរ ៦:១០-១២
[១០] ទីបញ្ចប់​នេះ​ ចូរ​មាន​កម្លាំង​ឡើង​នៅ​ក្នុង​ព្រះអម្ចាស់​ និង​នៅ​ក្នុង​ព្រះ​ចេស្ដា​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ។​[១១] ចូរ​ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះជាម្ចាស់​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាច​ឈរ​ទាស់​នឹង​ល្បិច​ប៉ិន​ប្រសប់​របស់​អារក្ស​សាតាំង​បាន‍។​[១២] ដ្បិត​យើង​មិន​មែន​តយុទ្ធ​ទាស់​នឹង​សាច់ឈាម​ទេ​ គឺ​យើង​តយុទ្ធ​ទាស់​នឹង​ការ​គ្រប់គ្រង​ សិទ្ធិ​អំណាច​ និង​ការ​ត្រួតត្រា​ទាំងឡាយ​របស់​សេចក្ដី​ងងឹត​នៅ​លោកិយ​នេះ​ ព្រមទាំង​ទាស់​នឹង​ពួក​វិញ្ញាណ​នៃ​សេចក្ដី​អាក្រក់​នៅ​ស្ថានសួគ៌​

កិច្ចការ ១៩:១៣-១៦
[១៣] ដូច្នេះ​ ក៏​មាន​គ្រូ​មន្ដ​អាគម​ជនជាតិ​យូដា​ខ្លះ​ ដែល​ដើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​បាន​ព្យាយាម​ប្រើ​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​ បង្គាប់​លើ​ពួក​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ ដោយ​និយាយ​ថា៖​ «យើង​បង្គាប់​ឯង​ដោយ​នូវ​ព្រះ​យេស៊ូ​ ដែល​លោក​ប៉ូល​ប្រកាស»​[១៤] ហើយ​កូន​ប្រុស​ទាំង​ប្រាំពីរ​នាក់​របស់​សម្ដេច​សង្ឃ​ជនជាតិ​យូដា​ឈ្មោះ​ស្កេវ៉ា​ ក៏​ធ្វើ​ដូច្នោះ​ដែរ​[១៥] ប៉ុន្ដែ​វិញ្ញាណ​អាក្រក់​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «មែន​ យើង​ស្គាល់​ព្រះយេស៊ូ​ ហើយ​ក៏​ស្គាល់​ប៉ូល​ដែរ​ ចុះ​ពួក​ឯង​វិញ​ជា​នរណា?»​[១៦] រួច​មនុស្ស​ដែល​មាន​វិញ្ញាណ​អាក្រក់​លោត​ចូល​ទៅ​សង្គ្រប់​យក​ឈ្នះ​លើ​ពួកគេ​ទាំង​អស់​គ្នា​ រហូត​ធ្វើ​ឲ្យ​ពួកគេ​មាន​របួស​ ហើយ​រត់​ចេញ​ពី​ផ្ទះ​នោះ​ ទាំង​អាក្រាត​

២ ពេត្រុសទី ២:៤-១០
[៤] ដ្បិត​បើ​ព្រះជាម្ចាស់​មិន​បាន​អត់​ឱន​ឲ្យ​ពួក​ទេវតា​ដែល​បាន​ធ្វើ​បាប​ទេ​ ប៉ុន្ដែ​បាន​ទម្លាក់​ពួកគេ​ទៅ​ក្នុង​ស្ថាននរក​ ហើយ​បាន​ប្រគល់​ឲ្យ​ឃុំ​ទុក​នៅ​ក្នុង​សេចក្ដី​ងងឹត​ ដើម្បី​ជំនុំជម្រះ​[៥] ហើយ​បើ​ព្រះអង្គ​មិន​បាន​អត់ឱន​ឲ្យ​ពិភព​លោក​ជំនាន់​មុន​ នៅ​ពេល​ដែល​ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​លិច​ពិភពលោក​របស់​មនុស្ស​ដែល​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ ប៉ុន្ដែ​ព្រះអង្គ​សង្គ្រោះ​លោក​ណូអេ​ដែល​ជា​អ្នក​ប្រកាស​សេចក្ដី​សុចរិត​ និង​មនុស្ស​ប្រាំពីរ​នាក់​ទៀត​[៦] បើ​ព្រះអង្គ​បាន​កាត់​ទោស​ក្រុង​សូដុម​ និង​ក្រុង​កូម៉ូរ៉ា​ ឲ្យ​វិនាស​អន្ដរាយ​ដោយ​ដុត​ឲ្យ​ទៅ​ជា​ផេះ​ ដើម្បី​ទុក​ជា​គំរូ​ដល់​មនុស្ស​ដែល​នឹង​រស់នៅ​ដោយ​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​[៧] ហើយ​បើ​ព្រះអង្គ​បាន​សង្គ្រោះ​លោក​ឡុត​ជា​មនុស្ស​សុចរិត​ដែល​ព្រួយ​ចិត្ត​ ដោយ​ព្រោះ​អំពើ​ល្មោភកាម​របស់​មនុស្ស​ថោកទាប​[៨] (ព្រោះ​មនុស្ស​សុចរិត​នោះ​បាន​រស់នៅ​ក្នុង​ចំណោម​ពួកគេ​ ក៏​ធ្វើ​ឲ្យ​ព្រលឹង​ដ៏​សុច្ចរិត​របស់​គាត់​ឈឺចាប់​ជា​រៀង​រាល់ថ្ងៃ​ ដោយ​ព្រោះ​បាន​ឮ​ និង​បាន​ឃើញ​អំពើ​អាក្រក់​របស់​ពួកគេ)​[៩] ដូច្នេះ​ ព្រះ​អម្ចាស់​ក៏​ដឹង​អំពី​របៀប​រំដោះ​មនុស្ស​ដែល​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ឲ្យ​រួច​ពី​សេចក្ដី​ល្បួង​ ហើយ​ឃុំ​មនុស្ស​ទុច្ចរិត​ ដើម្បី​ដាក់ទោស​នៅ​ថ្ងៃ​ជំនុំជម្រះ​ដែរ​[១០] ជា​ពិសេស​ ពួកអ្នក​ដែល​ដេញ​តាម​សេចក្ដី​ប៉ងប្រាថ្នា​ដ៏​ស្មោកគ្រោក​ខា​ងសាច់ឈាម​ ហើយ​មើលងាយ​អំណាច​គ្រប់គ្រង។​ ពួកគេ​ព្រហើន​ ហើយ​ធ្វើ​តាម​ទំនើងចិត្ដ មិន​ញញើត​នឹង​ប្រមាថ​ពួកអ្នក​ដែល​ប្រកប​ដោយ​សិរី​រុងរឿង​ឡើយ​

វិវរណៈ ៩:១-៧
[១] ទេវតា​ទីប្រាំ​ក៏​ផ្លុំ​ត្រែ​ឡើង​ នោះ​ខ្ញុំ​ឃើញ​ផ្កាយ​មួយ​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​ផែនដី​ ហើយ​ផ្កាយ​នោះ​បាន​ទទួល​កូន​សោ​រណ្ដៅ​នៃ​ទី​ជម្រៅ។​[២] ផ្កាយ​នោះ​ក៏​បើក​រណ្ដៅ​នៃ​ទី​ជម្រៅ​ ហើយ​មាន​ផ្សែង​ហុយ​ចេញ​ពី​រណ្ដៅ​នោះ​មក​ដូច​ជា​ផ្សែង​ចេញ​ពី‍​ឡ​ភ្លើង​មួយ​យ៉ាង​ធំ​ នោះ​ដួង​អាទិត្យ​ និង​អាកាស​ក៏​ងងឹត​សូន្យ​សុង​ដោយសារ​ផ្សែង​ចេញ​ពី​រណ្ដៅ​នោះ។​[៣] មាន​កណ្ដូប​ជា​ច្រើន​ចេញ​ពី​ផ្សែង​នោះ​ហើរ​មក​លើ​ផែនដី​ ហើយ​ពួកវា​បាន​ទទួល​អំណាច​ដូច​អំណាច​របស់​ខ្យាដំរី​នៅ​លើ​ផែនដី​ដែរ។​[៤] កណ្ដូប​ទាំង​នោះ​បាន​ទទួល​បង្គាប់​មិន​ឲ្យ​ធ្វើ​ទុក្ខ​ស្មៅ​នៅ​លើ​ផែនដី​ ឬ​រុក្ខជាតិ​ពណ៌​បៃតង​ ឬ​ដើម​ឈើ​ណា​មួយ​ឡើយ​ ប៉ុន្ដែ​ឲ្យ​ធ្វើ​ទុក្ខ​តែ​មនុស្ស​ដែល​គ្មាន​ត្រា​របស់​ព្រះជាម្ចាស់​នៅ​លើ​ថ្ងាស​ប៉ុណ្ណោះ។​[៥] កណ្ដូប​ទាំង​នោះ​មិន​បាន​ទទួល​អំណាច​ឲ្យ​សម្លាប់​ពួកគេ​ទេ​ គឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​ពួកគេ​ឈឺ​ចុកចាប់​ក្នុង​រវាង​ប្រាំខែ​ប៉ុណ្ណោះ​ ហើយ​ការ​ឈឺ​ចុកចាប់​ដែល​ពួកវា​បង្ក​ឡើង​នោះ​ ដូច​ជា​ការ​ឈឺ​ចុកចាប់​ដែល​ខ្យាដំរី​បង្ក​ឡើង​នៅ​ពេល​ដែល​វា​ទិច​មនុស្ស​ដែរ។​[៦] នៅ​គ្រា​នោះ​ មនុស្ស​នឹង​ស្វែង​រក​សេចក្ដី​ស្លាប់​ ប៉ុន្ដែ​រក​មិន​បាន​ឡើយ​ ពួកគេ​នឹង​ចង់​ស្លាប់​ណាស់​ ប៉ុន្ដែ​សេចក្ដី​ស្លាប់​នឹង​រត់​គេច​ពី​ពួកគេ។​[៧] កណ្ដូប​ទាំង​នោះ​មាន​រូបរាង​ដូច​ជា​សេះ​ដែល​បាន​ត្រៀម​ជា​ស្រេច​សម្រាប់​ច្បាំង​ ហើយ​នៅ​ពី​លើ​ក្បាល​ពួកវា​ មាន​ដូច​ជា​មកុដ​មាស​ ហើយ​មុខ​ពួកវា​ដូច​ជា​មុខ​មនុស្ស​

សម្គាល់ ១:២១-២៧
[២១] ពួកគេ​ចូល​ក្នុង​ក្រុង​កាពើណិម​ ហើយ​នៅ​ថ្ងៃ​សប្ប័ទ​ ព្រះយេស៊ូ​ក៏​យាង​ចូល​ក្នុង​សាលា​ប្រជុំ​ភ្លាម​ ហើយ​បាន​បង្រៀន។​[២២] អ្នក​ដែល​ស្ដាប់​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ចំពោះ​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ​ ដ្បិត​ពេល​ព្រះអង្គ​បង្រៀន​ពួកគេ​ ព្រះអង្គ​មាន​សិទ្ធិ​អំណាច​ មិន​ដូច​ជា​ពួក​គ្រូ​វិន័យ​ឡើយ​[២៣] ហើយ​ភ្លាម​នោះ​ នៅ​ក្នុង​សាលា​ប្រជុំ​ មាន​បុរស​ម្នាក់​មាន​វិញ្ញាណ​អាក្រក់​ចូល​[២៤] ស្រែក​ឡើង​ថា៖​ «ព្រះយេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​អើយ!​ តើ​យើង​និង​ព្រះអង្គ​មាន​រឿង​ហេតុ​អ្វី​នឹង​គ្នា?​ តើ​ព្រះអង្គ​មក​បំផ្លាញ​យើង​ឬ?​ ខ្ញុំ​ស្គាល់​ហើយ​ ព្រះអង្គ​ជា​អង្គ​បរិសុទ្ធ​នៃ​ព្រះជាម្ចាស់»​[២៥] ព្រះយេស៊ូ​ក៏​បន្ទោស​វា​ថា៖​ «ស្ងៀម​ ចេញ​ពី​បុរស​នេះ​ទៅ!»​[២៦] វិញ្ញាណ​អាក្រក់​បាន​ធ្វើ​ឲ្យ​បុរស​នោះ​ដួល​ប្រកាច់​ប្រកិន​ និង​ស្រែក​យ៉ាង​ខ្លាំង​ រួច​ក៏​ចេញ​ពី​គាត់​ទៅ​[២៧] មនុស្ស​ទាំង​អស់​ភ្ញាក់​ផ្អើល​ និង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖​ «ស្អី​ហ្នឹង?​ សេចក្ដី​បង្រៀន​ថ្មី​នេះ​មាន​សិទ្ធិ​អំណាច​ម៉្លេះ​ លោក​បញ្ជា​ពួក​វិញ្ញាណ​អាក្រក់​ វា​ក៏​ស្ដាប់​បង្គាប់​លោក»​

ម៉ាថាយ ៧:១៤-២០
[១៤] ឯ​ទ្វារ​ចង្អៀត​ និង​ផ្លូវ​តូចនាំទៅ​រក​ជីវិត​ ហើយ​មាន​មនុស្ស​តិច​ណាស់​រក​ឃើញ។​[១៥] ចូរ​ប្រយ័ត្ន​នឹង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ក្លែង​ក្លាយ​ដែល​ពាក់​ស្បែក​ចៀម​មក​រក​អ្នក​រាល់គ្នា​ តែ​ខាង​ក្នុង​វិញ​ ជា​ឆ្កែ​ចចក​កាច​សាហាវ​[១៦] រួច​អ្នក​រាល់គ្នា​នឹង​ស្គាល់​ពួកគេ​ដោយសារ​ផលផ្លែ​របស់​ពួកគេ​ តើ​មាន​នរណា​ប្រមូល​ផល​ទំពាំង​បាយជូរ​ពី​គុម្ព​បន្លា​ ឬ​ផ្លែ​ល្វា​ពី​ដើម​កន្ដ្រើយ​ដែរ​ឬ​ទេ?​[១៧] ដូច្នេះ​ ដើម​ឈើ​ណា​ល្អ​ឲ្យ​ផ្លែ​ល្អ​ ហើយ​ដើម​ឈើ​ណា​មិនល្អ​ក៏​ឲ្យ​ផ្លែ​មិន​ល្អដែរ​[១៨] ដ្បិត​ដើម​ឈើ​ល្អ​មិន​អាច​ឲ្យ​ផ្លែ​មិន​ល្អ​ទេ​ ហើយ​ដើម​ឈើ​មិន​ល្អ​ក៏​មិន​អាច​ឲ្យ​ផ្លែ​ល្អ​ដែរ​[១៩] ដើម​ឈើ​ណា​មិន​ឲ្យ​ផ្លែ​ល្អ​ គេ​នឹង​កាប់​បោះ​ចូល​ទៅ​ក្នុង​ភ្លើង​[២០] ដូច្នេះ​ អ្នក​រាល់គ្នា​នឹង​ស្គាល់​គេ​ដោយសារ​ផលផ្លែ​របស់​គេ​

លូកា ៤:៣១-៤១
[៣១] ព្រះអង្គ​បាន​យាង​ចុះ​ទៅ​ក្រុង​កាពើណិម​ ជា​ក្រុង​មួយ​នៃ​ស្រុក​កាលីឡេ​ ហើយ​ក៏​បង្រៀន​នៅ​ថ្ងៃសប្ប័ទ។​[៣២] ពួក​អ្នក​ស្ដាប់​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​ចំពោះ​សេចក្ដី​បង្រៀន​របស់​ព្រះអង្គ​ ព្រោះ​ព្រះបន្ទូល​ព្រះអង្គ​ប្រកប​ដោយ​សិទ្ធិ​អំណាច។​[៣៣] នៅ​ក្នុង​សាលា​ប្រជុំ​មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​អាក្រក់​របស់​អារក្ស​ចូល​ គាត់​បាន​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​[៣៤] «ព្រះយេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត​អើយ​ តើ​យើង​ និង​ព្រះអង្គ​មាន​រឿង​ហេតុអ្វី​នឹង​គ្នា?​ តើ​ព្រះអង្គ​មក​បំផ្លាញ​យើង​ឬ?​ ខ្ញុំ​ស្គាល់​ហើយ​ ព្រះអង្គ​ជា​អង្គ​បរិសុទ្ធ​នៃ​ព្រះជាម្ចាស់»។​[៣៥] ព្រះយេស៊ូ​បន្ទោស​វា​ថា៖​ «ស្ងៀម​ ហើយ​ចេញ​ពី​បុរស​នេះ​ទៅ!»​ កាល​អារក្ស​ផ្ដួល​បុរស​នោះ​ទៅ​កណ្ដាល​ចំណោម​ហើយ​ វា​ក៏​ចេញ​ពី​គាត់​ដោយ​មិន​បាន​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់​ឡើយ។​[៣៦] ពួកគេ​គ្រប់គ្នា​មាន​សេចក្ដី​កោត​ស្ញប់ស្ញែង​ ក៏​និយាយ​គ្នា​ថា៖​ «តើ​ពាក្យ​សំដី​នេះ​ជា​អ្វី​ បាន​ជា​លោក​បញ្ជា​ពួក​វិញ្ញាណ​អាក្រក់​ដោយ​សិទ្ធិ​អំណាច​ និង​ឫទ្ធានុភាព​ ហើយ​ពួក​វា​ក៏​ចេញ​មក​ដូច្នេះ?»​[៣៧] ដំណឹង​អំពី​ព្រះអង្គ​លេចឮ​គ្រប់​ទី​កន្លែង​នៅ​ស្រុក​ជុំ​វិញ។​[៣៨] កាល​បាន​ក្រោក​ឡើង​ចេញ​ពី​សាលា​ប្រជុំ​ ព្រះអង្គ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​ស៊ីម៉ូន។​ ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​កំពុង​មាន​ជំងឺ​គ្រុន​ជា​ខ្លាំង​ ពួកគេ​ក៏​អង្វរ​ព្រះអង្គ​ឲ្យ​ប្រោស​គាត់។​[៣៩] ព្រះអង្គ​ក៏​ឈរ​ជិត​គាត់​ស្ដី​បន្ទោស​ដល់​ជំងឺ​គ្រុន​ នោះ​ជំងឺ​គ្រុន​ក៏​បាត់​ទៅ​ ហើយ​ភ្លាម​នោះ​គាត់​ក្រោក​ឡើង​បម្រើ​ពួកគេ។​[៤០] នៅ​ពេល​ថ្ងៃ​លិច​ អស់​អ្នក​ដែល​មាន​បងប្អូន​មាន​ជំងឺ​រោគា​ផ្សេងៗ​បាន​នាំ​ពួក​អ្នក​ជំងឺ​ទាំង​នោះ​មក​ឯ​ព្រះអង្គ​ ហើយ​ព្រះអង្គ​បាន​ប្រោស​ពួក​អ្នក​ជំងឺ​ឲ្យ​ជា​សះស្បើយ​ដោយ​ដាក់​ព្រះហស្ដ​លើ​ពួកគេ​ម្នាក់​ម្ដងៗ។​[៤១] ពួក​អារក្ស​បាន​ចេញ​ពី​មនុស្ស​ជាច្រើន​ ទាំង​ស្រែក​ថា៖​ «ព្រះអង្គ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់»​ ប៉ុន្ដែ​ព្រះអង្គ​បាន​ស្ដីបន្ទោស​ពួកវា​ មិន​អនុញ្ញាត​ឲ្យ​ពួកវា​និយាយ​ទេ​ ពីព្រោះ​ពួកវា​ស្គាល់​ថា​ព្រះអង្គ​ជា​ព្រះគ្រិស្ដ។​

អេភេសូរ ៦:១-១៨
[១] ក្មេង​រាល់គ្នា​អើយ!​ ចូរ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​របស់​ខ្លួន​ក្នុង​ព្រះអម្ចាស់​ ដ្បិត​ធ្វើ​ដូច្នេះ​ទើប​ត្រឹមត្រូវ។​[២] ចូរ​គោរព​ឪពុក​ម្ដាយ​របស់​ខ្លួន​ នេះ​ជា​បញ្ញត្ដិ​ទីមួយ​ ដែល​មាន​សេចក្ដី​សន្យា​ជាប់​មក​ជាមួយ​ផង​[៣] ដើម្បី​ឲ្យ​អ្នក​បាន​សេចក្ដី​សុខ​ ហើយ​មាន​អាយុ​វែង​នៅ​លើ​ផែនដី​នេះ។​[៤] ឪពុក​រាល់គ្នា​អើយ!​ ចូរ​កុំ​រក​រឿង​ធ្វើ​ឲ្យ​កូន​របស់​ខ្លួន​ខឹង​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​ចិញ្ចឹម​កូន​ទៅ​តាម​ការ​អប់រំ​ និង​ការ​ដាស់តឿន​របស់​ព្រះអម្ចាស់។​[៥] បាវបម្រើ​រាល់គ្នា​អើយ!​ ចូរ​ស្ដាប់​បង្គាប់​ចៅ​ហ្វាយ​ខាង​សាច់ឈាម​ដោយ​ការ​កោតខ្លាច​ និង​ញាប់ញ័រ​ ទាំង​មាន​ចិត្ដ​ស្មោះត្រង់​ដូច​ជា​ស្ដាប់​បង្គាប់​ព្រះគ្រិស្ដ​[៦] មិន​មែន​បម្រើ​តែ​ក្នុង​កាល​ដែល​គេ​មើល​ឃើញ​ ដូច​ជា​ចង់​ផ្គាប់​ចិត្ត​មនុស្ស​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​បម្រើ​ដូច​ជា​បាវបម្រើ​របស់​ព្រះគ្រិស្ដ​ ដោយ​ធ្វើ​តាម​បំណង​របស់​ព្រះជាម្ចាស់​អស់​ពី​ចិត្ត​[៧] គឺ​បម្រើ​ដោយ​ស្ម័គ្រចិត្ត​ដូច​ជា​បម្រើ​ព្រះអម្ចាស់​ មិន​មែន​ដូច​ជា​បម្រើ​មនុស្ស​ឡើយ​[៨] ទាំង​ដឹង​ថា​ ការ​ល្អ​អ្វី​ក៏​ដោយ​ដែល​ម្នាក់ៗ​ធ្វើ​ ទោះ​ជា​បាវបម្រើ​ក្ដី​ ឬ​អ្នក​មាន​សេរីភាព​ក្ដី​ ពួកគេ​នឹង​ទទួល​បាន​ការ​ល្អ​នោះ​វិញ​ពី​ព្រះអម្ចាស់។​[៩] ចៅហ្វាយ​រាល់គ្នា​អើយ​! ចូរ​ប្រព្រឹត្ត​ចំពោះ​បាវបម្រើ​ដូច្នោះ​ដែរ​ ទាំង​ឈប់​គំរាម​កំហែង​ ដោយ​ដឹង​ថា​ចៅហ្វាយ​ពួកគេ​ដែល​គង់​នៅ​ស្ថានសួគ៌​ ក៏​ជា​ចៅហ្វាយ​របស់​អ្នក​រាល់គ្នា​ដែរ​ ហើយ​ព្រះអង្គ​មិន​មាន​សេចក្ដី​លំអៀង​ឡើយ។​[១០] ទីបញ្ចប់​នេះ​ ចូរ​មាន​កម្លាំង​ឡើង​នៅ​ក្នុង​ព្រះអម្ចាស់​ និង​នៅ​ក្នុង​ព្រះ​ចេស្ដា​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ។​[១១] ចូរ​ពាក់​គ្រប់​គ្រឿង​សឹក​របស់​ព្រះជាម្ចាស់​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាច​ឈរ​ទាស់​នឹង​ល្បិច​ប៉ិន​ប្រសប់​របស់​អារក្ស​សាតាំង​បាន‍។​[១២] ដ្បិត​យើង​មិន​មែន​តយុទ្ធ​ទាស់​នឹង​សាច់ឈាម​ទេ​ គឺ​យើង​តយុទ្ធ​ទាស់​នឹង​ការ​គ្រប់គ្រង​ សិទ្ធិ​អំណាច​ និង​ការ​ត្រួតត្រា​ទាំងឡាយ​របស់​សេចក្ដី​ងងឹត​នៅ​លោកិយ​នេះ​ ព្រមទាំង​ទាស់​នឹង​ពួក​វិញ្ញាណ​នៃ​សេចក្ដី​អាក្រក់​នៅ​ស្ថានសួគ៌​[១៣] ហេតុ​នេះ​ ចូរ​អ្នក​រាល់គ្នា​យក​គ្រប់​គ្រឿង​សឹក​របស់​ព្រះជាម្ចាស់​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាច​តទល់​បាន​នៅ​ថ្ងៃ​ដ៏​អាក្រក់​នោះ​ រួច​ឈរ​បាន​ក្រោយ​ពី​តទល់​សព្វ​គ្រប់​ហើយ។​[១៤] ដូច្នេះ​ ចូរ​ឈរ​ដោយ​ក្រវាត់​សេចក្ដី​ពិត​នៅ​នឹង​ចង្កេះ​របស់​អ្នក​រាល់គ្នា​ ហើយ​ពាក់​សេចក្ដី​សុចរិត​ជា​អាវក្រោះ​[១៥] ទាំង​ពាក់​សេចក្ដី​ប្រុងប្រៀប​នៃ​ដំណឹង​ល្អ​អំពី​សេចក្ដី​សុខសាន្ត​នៅ​នឹង​ជើង។​[១៦] ជាមួយ​នឹង​សេចក្ដី​ទាំង​អស់​នេះ​ ចូរ​យក​ជំនឿ​ជា​ខែល​ ដែល​អ្នក​រាល់គ្នា​អាច​ពន្លត់​គ្រាប់​ព្រួញ​ភ្លើង​ទាំងឡាយ​របស់​អារក្ស​សាតាំង​បាន​ដោយសារ​ខែល​នោះ​[១៧] ហើយ​ចូរ​យក​សេចក្ដី​សង្គ្រោះ​ជា​មួក​ និង​យក​ដាវ​របស់​ព្រះវិញ្ញាណ​ដែល​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​[១៨] ទាំង​អធិស្ឋាន​នៅ​ក្នុង​ព្រះវិញ្ញាណ​គ្រប់​ពេល​វេលា​ដោយ​ការ​អធិស្ឋាន​ និង​ពាក្យ​ទូល​អង្វរ​គ្រប់​បែប​យ៉ាង​ ហើយ​សម្រាប់​ការ​នេះ​ឯង​ ចូរ​ប្រុង​ស្មារតី​ដោយ​សេចក្ដី​ព្យាយាម​គ្រប់​បែប​យ៉ាង​ និង​ដោយ​ការ​ទូល​អង្វរ​សម្រាប់​ពួក​បរិសុទ្ធ​ទាំង​អស់​

Khmer Bible 2012
Copyright © 2012 Words of Life Ministries