A A A A A

ទេវតានិងបិសាច: [បេលសេប៊ូល]


ម៉ាថាយ ១២:២៤
ប៉ុន្ដែ​ពេល​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ស្ដាប់​ឮ​ ក៏​និយាយ​ថា៖​ «អ្នក​នេះ​បណ្ដេញ​ពួក​អារក្ស​បាន​ដូច្នេះ​ គឺ​ដោយសារ​បេលសេប៊ូល​ ជា​មេ​អារក្ស​ទេ​តើ»។​

សម្គាល់ ៣:២២
រីឯ​គ្រូ​វិន័យ​ដែល​ចុះ​មក​ពី​ក្រុង​យេរូសាឡិម​បាន​និយាយ​ថា​ «អ្នក​នេះ​មាន​អារក្ស​បេលសេប៊ូល​ចូល​ ហើយ​អ្នក​នេះ​បណ្ដេញ​អារក្ស​ដោយសារ​មេ​អារក្ស»​

ម៉ាថាយ ១០:២៥
ដ្បិត​ពេល​សិស្ស​បាន​ដូច​ជា​គ្រូ​ ហើយ​បាវបម្រើ​បាន​ដូច​ជា​ចៅហ្វាយ​ នោះ​ល្មម​ហើយ។​ ប្រសិន​បើ​គេ​ហៅ​មេ​គ្រួសារ​ថា​ អារក្ស​បេលសេប៊ូល​ទៅ​ហើយ​ ចុះ​ទម្រាំ​បើ​សមាជិក​គ្រួសារ​វិញ​ គេ​ហៅ​លើស​នោះ​អម្បាល​មាន​ទៅ​ទៀត។​

ម៉ាថាយ ១២:២៧
ហើយ​បើ​ខ្ញុំ​បណ្ដេញ​ពួក​អារក្ស​ដោយសារ​អារក្ស​បេលសេប៊ូល​មែន​ តើ​កូន​ចៅ​របស់​អ្នក​រាល់គ្នា​បណ្ដេញ​ពួកវា​ដោយសារ​អ្នកណា?​ ដូច្នេះ​ ពួកគេ​ត្រលប់​ជា​ចៅ​ក្រម​របស់​អ្នក​រាល់គ្នា។​

លូកា ១១:១៥-១៩
[១៥] ប៉ុន្ដែ​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួកគេ​និយាយ​ថា៖​ «អ្នក​នេះ​បណ្ដេញ​ពួក​អារក្ស​ដោយសារ​មេ​អារក្ស​បេលសេប៊ូល​ទេ​តើ»​[១៦] អ្នក​ខ្លះ​ទៀត​ល្បង​ល​ព្រះអង្គ​ ដោយ​រក​ទីសំគាល់​នៃ​ស្ថានសួគ៌​ពី​ព្រះអង្គ​[១៧] ប៉ុន្ដែ​កាល​ព្រះអង្គ​ដឹង​ពី​គំនិត​របស់​ពួកគេ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «នគរ​ណា​បែកបាក់​គ្នា​ នោះ​វិនាស​ហើយ​ ឯ​គ្រួសារ​ណា​បែកបាក់​គ្នា​ នោះ​ដួល​រលំ​ហើយ​[១៨] បើ​អារក្ស​សាតាំង​បែកបាក់​គ្នា​វា​ តើ​នគរ​របស់​ពួកវា​នឹង​ស្ថិត​ស្ថេរ​យ៉ាង​ដូច​ម្ដេច​បាន?​ ដ្បិត​អ្នក​រាល់គ្នា​និយាយ​ថា​ ខ្ញុំ​បណ្ដេញ​ពួក​អារក្ស​ដោយសារ​អារក្ស​បេលសេប៊ូល​[១៩] ហើយ​បើ​ខ្ញុំ​បណ្ដេញ​ពួក​អារក្ស​ដោយ​អារក្ស​បេលសេប៊ូល​មែន​ តើ​កូន​ចៅ​របស់​អ្នក​រាល់គ្នា​បណ្ដេញ​ពួកវា​ដោយសារ​អ្នកណា?​ ដូច្នេះ​ពួកគេ​នឹង​ត្រលប់​ជា​ចៅ​ក្រម​របស់​អ្នក​រាល់គ្នា​

លូកា ១១:១៨
បើ​អារក្ស​សាតាំង​បែកបាក់​គ្នា​វា​ តើ​នគរ​របស់​ពួកវា​នឹង​ស្ថិត​ស្ថេរ​យ៉ាង​ដូច​ម្ដេច​បាន?​ ដ្បិត​អ្នក​រាល់គ្នា​និយាយ​ថា​ ខ្ញុំ​បណ្ដេញ​ពួក​អារក្ស​ដោយសារ​អារក្ស​បេលសេប៊ូល​

សម្គាល់ ៣:២០-៣០
[២០] ព្រះអង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​ ហើយ​បណ្ដាជន​ក៏​មក​ជួប​ជុំគ្នា​ម្ដង​ទៀត​ ដូច្នេះ​ហើយ​បាន​ជា​ព្រះអង្គ​ និង​ពួក​សិស្ស​មិន​អាច​បរិភោគ​បាន​[២១] ហើយ​នៅ​ពេល​ដែល​បងប្អូន​ព្រះអង្គ​បាន​ឮ​អំពី​ការ​នេះ​ ពួកគេ​បាន​មក​ចាប់​ព្រះអង្គ​ ពីព្រោះ​គេ​និយាយ​ថា៖​ «គាត់​វង្វេង​ស្មារតី​ហើយ»។​[២២] រីឯ​គ្រូ​វិន័យ​ដែល​ចុះ​មក​ពី​ក្រុង​យេរូសាឡិម​បាន​និយាយ​ថា​ «អ្នក​នេះ​មាន​អារក្ស​បេលសេប៊ូល​ចូល​ ហើយ​អ្នក​នេះ​បណ្ដេញ​អារក្ស​ដោយសារ​មេ​អារក្ស»​[២៣] ព្រះអង្គ​បាន​ហៅ​គេ​មក​ ហើយ​មាន​បន្ទូល​ទៅ​គេ​ជា​រឿង​ប្រៀប​ប្រដូច​ថា៖​ «តើ​អារក្ស​សាតាំង​អាច​បណ្ដេញ​អារក្ស​សាតាំង​ដូច​ម្ដេច​កើត​[២៤] ហើយ​ប្រសិន​បើ​នគរ​មួយ​បែក​បាក់​គ្នា​ នគរ​នោះ​មិន​អាច​នៅ​ស្ថិត​ស្ថេរ​បាន​ទេ​[២៥] បើ​គ្រួសារ​មួយ​បែក​បាក់​គ្នា​ គ្រួសារ​នោះ​ក៏​មិន​អាច​នៅ​ស្ថិត​ស្ថេរ​បាន​ដែរ​[២៦] បើ​អារក្ស​សាតាំង​ក្រោក​ឡើង​ទាស់​ទែង​នឹង​ខ្លួន​វា​ នោះ​វា​មិន​អាច​នៅ​ស្ថិត​ស្ថេរ​បាន​ទេ​ គឺ​មុខ​ជា​វិនាស​ជា​មិន​ខាន​[២៧] គ្មាន​អ្នកណា​អាច​ចូល​ទៅ​ក្នុង​ផ្ទះ​មនុស្ស​ខ្លាំង​ ប្លន់​យក​ទ្រព្យ​សម្បត្ដិ​បាន​ទេ​ លុះត្រា​តែ​គេ​ចង​មនុស្ស​ខ្លាំង​នោះ​ជា​មុន​សិន​ ទើប​អាច​ប្លន់​ផ្ទះ​នោះ​បាន​[២៨] ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ គ្រប់​ទាំង​បាប​របស់​មនុស្ស​ និង​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់​ អាច​ទទួល​បាន​ការ​លើក​លែង​ទោស​[២៩] ប៉ុន្ដែ​អ្នកណា​ដែល​ពោល​ពាក្យ​ប្រមាថ​ព្រះវិញ្ញាណ​បរិសុទ្ធ​ មិន​អាច​ទទួល​បាន​ការ​លើក​លែង​ទោស​ជា​រៀង​រហូត​ គឺ​ជាប់​ទោស​ជា​រៀង​រហូត​វិញ»។​[៣០] ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ ដោយ​ព្រោះ​គេ​និយាយ​ថា​ ព្រះអង្គ​មាន​វិញ្ញាណ​អាក្រក់​ចូល។​

ម៉ាថាយ ៩:៣៤
ប៉ុន្ដែ​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​និយាយ​ថា៖​ «ម្នាក់​នេះ​បណ្ដេញ​អារក្ស​ដោយសារ​មេអារក្ស​ទេ»។​

វិវរណៈ ២១:២០
ទីប្រាំ​គឺ​ជា​ត្បូង​សាមស៊ី​ ទីប្រាំមួយ​គឺ​ជា​ត្បូង​ពិទាយ​ ទីប្រាំពីរ​គឺ​ជា​ត្បូង​ប៊ុតលឿង​ ទីប្រាំបី​គឺ​ជា​ត្បូង​បេរីល​ ទីប្រាំបួន​គឺ​ជា​ត្បូង​ទោប៉ាត់​ ទីដប់​គឺ​ជា​ត្បូងយក់​ ទីដប់​មួយ​គឺ​ជា​ត្បូងនិល​ ទីដប់​ពីរ​គឺ​ជា​ត្បូង​ត្របែក។​

ចន ១:១
កាល​ពី​ដើម​ដំបូង​ មាន​ព្រះបន្ទូល​ ព្រះបន្ទូល​គង់​នៅ​ជាមួយ​ព្រះជាម្ចាស់​ ហើយ​ព្រះបន្ទូល​ជា​ព្រះជាម្ចាស់។​

លូកា ១១:១៩
ហើយ​បើ​ខ្ញុំ​បណ្ដេញ​ពួក​អារក្ស​ដោយ​អារក្ស​បេលសេប៊ូល​មែន​ តើ​កូន​ចៅ​របស់​អ្នក​រាល់គ្នា​បណ្ដេញ​ពួកវា​ដោយសារ​អ្នកណា?​ ដូច្នេះ​ពួកគេ​នឹង​ត្រលប់​ជា​ចៅ​ក្រម​របស់​អ្នក​រាល់គ្នា​

លូកា ៣:១
នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​នៃ​រាជ្យ​ព្រះចៅ​អធិរាជ​ទីប៊ើរ​ កាល​លោក​ប៉ុនទាសពីឡាត់​គ្រប់គ្រង​ស្រុក​យូដា​ ហេរ៉ូឌ​ជា​ស្ដេច​ត្រាញ់​នៃ​ស្រុក​កាលីឡេ​ ឯ​ភីលីព​ត្រូវ​ជា​ប្អូន​ ជា​ស្ដេច​ត្រាញ់​នៃ​ស្រុក​អ៊ីទូរេ​ និង​ស្រុក​ត្រាខូនីត​ រីឯ​​លីសានាស​ ជា​ស្ដេច​ត្រាញ់​នៃ​ស្រុក​អាប៊ីលេន។​

វិវរណៈ ១៦:១៦
វិញ្ញាណ​ទាំង​នោះ​ប្រមូល​ពួក​ស្ដេច​មក​ជួប​ជុំ​គ្នា​នៅ​កន្លែង​មួយ​ ដែល​ហៅ​ជា​ភាសា​ហេព្រើរ​ថា​ អើម៉ាគេដូន។​

ម៉ាថាយ ២២:៣៧
ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​ត្រូវ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ដ​ អស់​ពី​ព្រលឹង​ និង​អស់​ពី​គំនិត​របស់​អ្នក​

សម្គាល់ ៣:១-៦
[១] ព្រះអង្គ​បាន​យាង​ចូល​សាលា​ប្រជុំ​ម្ដង​ទៀត​ ហើយ​នៅ​ទី​នោះ​មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង​[២] គេ​តាម​មើល​ព្រះអង្គ​ដើម្បី​ចោទ​ប្រកាន់​ព្រះអង្គ​ ក្រែង​លោ​ព្រះអង្គ​ប្រោស​បុរស​នេះ​ឲ្យ​បាន​ជា​នៅ​ថ្ងៃ​សប្ប័ទ​[៣] ហើយ​ព្រះអង្គ​មាន​បន្ទូល​ទៅ​បុរស​ស្វិត​ដៃ​នោះ​ថា៖​ «ចូរ​ក្រោក​ឡើង​នៅ​កណ្ដាល​ចំណោម​នេះ»​[៤] រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «តើ​នៅ​ថ្ងៃ​សប្ប័ទ​ វិន័យ​អនុញ្ញាត​ឲ្យ​ធ្វើការ​ល្អ​ ឬ​ធ្វើការ​អាក្រក់?​ ឲ្យ​សង្គ្រោះ​ជីវិត​ ឬ​សម្លាប់?»​ ប៉ុន្ដែ​គេ​នៅ​ស្ងៀម​[៥] ព្រះអង្គ​ក៏​ទត​មើល​ជុំវិញ​ទាំង​ក្រេវ​ក្រោធ​ និង​សោក​សៅ​ចំពោះ​ចិត្ដ​រឹង​រូស​របស់​គេ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​បុរស​នោះ​ថា៖​ «ចូរ​លាត​ដៃ​អ្នក​ចុះ!»​ គាត់​ក៏​លាត​ដៃ​ ហើយ​ដៃ​គាត់​ក៏​បាន​ជា​ដូច​ដៃ​ម្ខាង​ទៀត​[៦] អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ចេញ​ទៅ​ភ្លាម​ ហើយ​ពិគ្រោះ​ជាមួយ​អ្នក​ខាង​គណៈ​ហេរ៉ូឌ​ ដើម្បី​រក​វិធី​សម្លាប់​ព្រះអង្គ។​

សម្គាល់ ១០:៤៦-៥២
[៤៦] ពួកគេ​មក​ដល់​ក្រុង​យេរីខូរ​ ហើយ​ពេល​ព្រះអង្គ​ និង​ពួក​សិស្ស​រួម​ជា​មួយ​មនុស្ស​ច្រើន​កុះករ​កំពុង​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​យេរីខូរ​ នោះ​មាន​អ្នក​សុំ​ទាន​ម្នាក់​ ខ្វាក់​ភ្នែក​ ឈ្មោះ​បារទីមេ​ ជា​កូន​ប្រុស​លោក​ទីមេ​កំពុង​តែ​អង្គុយ​នៅ​ចិញ្ចើម​ផ្លូវ​[៤៧] ហើយ​ពេល​ឮ​ថា​ នោះ​ជា​ព្រះយេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត​ គាត់​ចាប់​ផ្ដើម​ស្រែក​ឡើង​ថា៖​ «ព្រះយេស៊ូ​ជា​ពូជ​ពង្ស​ដាវីឌ​អើយ!​ សូម​មេត្ដា​ខ្ញុំ​ផង!»​[៤៨] មនុស្ស​ជា​ច្រើន​បាន​បន្ទោស​ឲ្យ​គាត់​នៅ​ស្ងៀម​ ប៉ុន្ដែ​គាត់​ស្រែក​កាន់​តែ​ខ្លាំង​ឡើងៗ​ថា៖​ «ព្រះយេស៊ូ​ ជា​ពូជ​ពង្ស​ដាវីឌ​អើយ!​ សូម​មេត្ដា​ខ្ញុំ​ផង!»​[៤៩] ព្រះយេស៊ូ​ក៏​ឈប់​ និង​មាន​បន្ទូល​ថា៖​ «ចូរ​ហៅ​គាត់​មក»​ គេ​ក៏​ហៅ​បុរស​ខ្វាក់​នោះ​ ទាំង​និយាយ​ទៅ​គាត់​ថា៖​ «ចូរ​អរ​សប្បាយ​ ហើយ​ក្រោក​ឈរ​ឡើង​ លោក​ហៅ​អ្នក​ហើយ»​[៥០] គាត់​ក៏​បោះ​អាវ​គាត់​ចោល​ លោត​ឡើង​ ហើយ​ក៏​មក​ឯ​ព្រះយេស៊ូ​[៥១] ព្រះយេស៊ូ​ក៏​មាន​បន្ទូល​តប​ទៅ​គាត់​ថា៖​ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក?»​ បុរស​ខ្វាក់​នោះ​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​អើយ!​ សូម​ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​មើល​ឃើញ​ផង»​[៥២] ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ទៅ​ចុះ​ ជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជា​សះស្បើយ​ហើយ»​ ស្រាប់​តែ​ភ្លាម​នោះ​ គាត់​ក៏​មើល​ឃើញ​ ហើយ​ដើរ​តាម​ព្រះអង្គ​នៅ​តាម​ផ្លូវ។​

ម៉ាថាយ ១០:៣
ហើយ​មាន​លោក​ភីលីព​ លោក​បារថូឡូមេ​ លោក​ថូម៉ាស​ លោក​ម៉ាថាយ​ជា​អ្នក​ទារ​ពន្ធដារ​ លោក​យ៉ាកុប​ជា​កូន​របស់​លោក​អាល់ផាយ​ លោក​ថាដេ​

កិច្ចការ ២:៩
គឺ​មាន​អ្នក​ស្រុក​ផារថុស​ អ្នក​ស្រុក​មេឌី​ អ្នក​ស្រុក​អេឡាំ​ និង​ពួកអ្នក​រស់នៅ​ស្រុក​មេសូប៉ូតាមា​ ស្រុក​យូដា​ ស្រុក​កាប៉ាដូគា​ ស្រុក​ប៉ុនតុស​ និង​ស្រុក​អាស៊ី​

កិច្ចការ ៦:៥
អង្គ​ប្រជុំ​ទាំង​មូល​ពេញចិត្ដ​នឹង​សំណើ​នេះ​ណាស់​ ដូច្នេះ​ពួកគេ​ក៏​ជ្រើសរើស​លោក​ស្ទេផាន​ ជា​អ្នក​ដែល​ពេញ​ដោយ​ជំនឿ​ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ លោក​ភីលីព​ លោក​ប្រូខូរ៉ុស​ លោក​នីកាន័រ​ លោក​ទីម៉ូន​ លោក​ប៉ាមេណា​ និង​លោក​នីកូឡាស​ជា​អ្នក​ចូល​សាសនា​យូដា​មក​ពី​ក្រុង​អាន់ទីយ៉ូក។​

វិវរណៈ ១:១១
បន្លឺ​ឡើង​ថា៖​ «អ្វី​ដែល​អ្នក​ឃើញ​ ចូរ​សរសេរ​ទុក​ក្នុង​សៀវភៅ​មួយ​ ហើយ​ផ្ញើ​ទៅ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​ដែល​នៅ​ក្រុង​អេភេសូរ​ ក្រុង​ស្មឺណា​ ក្រុង​ពើការម៉ុស​ ក្រុង​ធាទេរ៉ា​ ក្រុង​សើដេស​ ក្រុង​ភីឡាដិលភា​ និង​ក្រុង​ឡៅឌីសេ»។​

សម្គាល់ ៣:២៣
ព្រះអង្គ​បាន​ហៅ​គេ​មក​ ហើយ​មាន​បន្ទូល​ទៅ​គេ​ជា​រឿង​ប្រៀប​ប្រដូច​ថា៖​ «តើ​អារក្ស​សាតាំង​អាច​បណ្ដេញ​អារក្ស​សាតាំង​ដូច​ម្ដេច​កើត​

Khmer Bible 2012
Copyright © 2012 Words of Life Ministries