A A A A A

បន្ថែម: [គួរស្អប់ខ្ពើម]


វិវរណៈ ២១:២៧
ហើយ​អ្វីៗ​ដែល​មិន​ស្អាត​ ព្រមទាំង​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​គួរ​ស្អប់ខ្ពើម​ និង​សេចក្ដី​ភូតភរ​មិន​អាច​ចូល​ក្នុង​ក្រុង​នោះ​បាន​ឡើយ​ មាន​តែ​អស់​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ប៉ុណ្ណោះ​ ទើប​អាច​ចូល​បាន។​

សម្គាល់ ១៣:១៤
នៅ​ពេល​អ្នក​រាល់គ្នា​ឃើញ​អំពើ​បំផ្លិច​បំផ្លាញ​ដ៏​លាមក​ កើត​ឡើង​នៅ​កន្លែង​ដែល​មិន​គួរ​មាន​ សូម​ឲ្យ​អ្នក​អាន​យល់​ចុះ​ គឺ​ពេល​នោះ​ ចូរ​ឲ្យ​អ្នក​ស្រុក​យូដា​ភៀស​ខ្លួន​ទៅ​ភ្នំ​ចុះ​

ម៉ាថាយ ២៤:១៥
ដូច្នេះ​ នៅ​ពេល​អ្នក​រាល់គ្នា​ឃើញ​អំពើ​បំផ្លិច​បំផ្លាញ​ដ៏​លាមក​ កើត​ឡើង​នៅ​ទី​បរិសុទ្ធ​ ដូច​ដែល​បាន​ថ្លែង​ទុក​តាមរយៈ​លោក​ដានីយ៉ែល​ ជា​អ្នក​នាំ​ព្រះបន្ទូល។​ នោះ​ចូរ​ឲ្យ​អ្នក​អាន​យល់​ចុះ។​

រ៉ូម ១:២៦-២៧
[២៦] ដោយសារ​ហេតុនេះ​ ព្រះជាម្ចាស់​បណ្ដោយ​ពួកគេ​ឲ្យ​ទៅ​តាម​តណ្ហា​ថោក​ទាប​ សូម្បី​តែ​ពួក​ស្រីៗ​ក៏​បាន​ផ្លាស់​ប្ដូរ​ការ​រួមភេទ​តាម​ធម្មតា​ទៅ​ជា​ខុស​ធម្មតា​[២៧] ឯ​ពួក​ប្រុសៗ​ក៏​ដូច្នោះ​ដែរ​ ពួកគេ​បោះបង់​ការ​រួមភេទ​តាម​ធម្មតា​ជាមួយ​មនុស្ស​ស្រី​ ហើយ​បែរ​ជា​ពុះកញ្ជ្រោល​ក្នុង​ការ​ស្រើបស្រាល​ជាមួយ​ប្រុស​ដូចគ្នា។​ ពួកគេ​បាន​ប្រព្រឺត្ដ​យ៉ាង​អាក្រក់​ គឺ​ប្រុស​ជាមួយ​ប្រុស​ ហើយ​ពួកគេ​បាន​ទទួល​ការ​តបស្នង​ចំពោះ​ពួកគេ​វិញ​យ៉ាង​ស័ក្ដិសម​នឹង​កំហុស​របស់​ខ្លួន។​

Khmer Bible 2012
Copyright © 2012 Words of Life Ministries