A A A A A

បាប : [ការក្បត់ជំនឿ]


២ ថែស្សាឡូនីចទី ២:៣
កុំ​អោយ​នរណា​ម្នាក់​មក​បញ្ឆោត​បង​ប្អូន ដោយ​ប្រការ​ណា​មួយ​បាន​ជា​ដាច់​ខាត ដ្បិត​មុន​នឹង​ព្រះអម្ចាស់​យាង​មក ត្រូវ​តែ​មាន​អ្នក​ជឿ​លះបង់​ជំនឿ និង​មេ​ប្រឆាំង​សាសនា​ដែល​ត្រូវ​វិនាស​នោះ ចេញ​មុខ​មក​ជា​មុន​សិន។

ដានីយ៉ែល ៩:២៧
ក្នុង​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ ស្ដេច​នោះ​នឹង​បង្ខំ​អោយ​ប្រជាជាតិ​ជា​ច្រើន​ចុះ​សន្ធិសញ្ញា​យ៉ាង​តឹងរ៉ឹង ហើយ​នៅ​អំឡុង​ពេល​បី​ឆ្នាំ​កន្លះ ស្ដេច​បញ្ឈប់​លែង​អោយ​មាន​ការ​ថ្វាយ​យញ្ញបូជា ឬ​ថ្វាយ​តង្វាយ​ទៀត​ហើយ។ មេ​បំផ្លាញ​នេះ​នឹង​ប្រព្រឹត្ត​អំពើ​ចង្រៃ​គួរ​ស្អប់​ខ្ពើម​បំផុត គឺ​រហូត​ទាល់​តែ​មហន្តរាយ​ធ្លាក់​ទៅ​លើ​មេ​បំផ្លាញ​វិញ ដូច​បាន​កំណត់​ទុក»។

១ ធីម៉ូថេទី ៤:១
ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​យ៉ាង​ច្បាស់​ថា នៅ​គ្រា​ចុង​ក្រោយ នឹង​មាន​អ្នក​ខ្លះ​បោះ​បង់​ចោល​ជំនឿ ទៅ​ជាប់​ចិត្ត​នឹង​វិញ្ញាណ​បោក​បញ្ឆោត ហើយ​ទៅ​ជាប់​ចិត្ត​នឹង​សេចក្ដី​ប្រៀនប្រដៅ​របស់​អារក្ស។

ហេព្រើរ ៣:១២
ដូច្នេះ បង​ប្អូន​អើយ ចូរ​ប្រយ័ត្ន​ក្រែង​លោ​នរណា​ម្នាក់ ក្នុង​ចំណោម​បង​ប្អូន បែរ​ជា​មាន​ចិត្ត​អាក្រក់​លែង​ជឿ រហូត​ដល់​ទៅ​ងាក​ចេញ​ពី​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់។

លូកា ៨:១៣
មនុស្ស​ខ្លះ​ទៀត​ប្រៀប​បី​ដូច​ជា​ដី​មាន​ថ្ម កាល​បាន​ស្ដាប់​ព្រះបន្ទូល​ហើយ គេ​ទទួល​យក​ដោយ​អំណរ។ ប៉ុន្តែ គេ​ជឿ​តែ​មួយភ្លែត ពុំ​ទុក​អោយ​ព្រះបន្ទូល​ចាក់​ឫស​ឡើយ គេ​បោះ​បង់​ចោល​ជំនឿ នៅ​ពេល​ណា​មាន​ការ​ល្បួង។

ហេព្រើរ ៦:៤-៦
[៤] មាន​អ្នក​ខ្លះ​បាន​ទទួល​ពន្លឺ​ម្ដង​រួច​ហើយ ថែម​ទាំង​បាន​ស្គាល់​ឱជារស​នៃ​ព្រះអំណោយ​ទាន​ពី​ស្ថាន​បរមសុខ*​បាន​រួម​ចំណែក​ជា​មួយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*[៥] ព្រម​ទាំង​ស្គាល់​ឱជារស​នៃ​ព្រះបន្ទូល​ដ៏​ល្អ​វិសេស​របស់​ព្រះជាម្ចាស់ និង​ស្គាល់​ឫទ្ធានុភាព​ទាំងឡាយ​នៃ​បរលោក​ទៀត​ផង។[៦] ប្រសិន​បើ​គេ​បែរ​ជា​ធ្លាក់​ខ្លួន​បាត់​ជំនឿ​វិញ​នោះ គេ​មុខ​ជា​ពុំ​អាច​កែ​ប្រែ​ចិត្ត​គំនិត​សា​ជា​ថ្មី​ម្ដង​ទៀត​បាន​ឡើយ ដ្បិត​ខ្លួន​គេ​ផ្ទាល់ បាន​ឆ្កាង​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​សា​ជា​ថ្មី ព្រម​ទាំង​បាន​បន្ថោក​កិត្តិយស​ព្រះអង្គ​ជា​សាធារណៈ​ផង។

២ ពេត្រុសទី ២:២០-២២
[២០] ប្រសិន​បើ​អ្នក​ណា​បាន​លះបង់​អំពើ​សៅហ្មង​នៃ​លោកីយ៍ ដោយ​បាន​ស្គាល់​ព្រះយេស៊ូគ្រិស្ដ* ជា​ព្រះអម្ចាស់ និង​ជា​ព្រះសង្គ្រោះ​យ៉ាង​ច្បាស់​ហើយ តែ​បែរ​ជា​បណ្ដោយ​អោយ​អំពើ​សៅហ្មង​នេះ មាន​អំណាច​រួបរឹត និង​ដឹក​នាំ​សា​ជា​ថ្មី ជីវិត​របស់​អ្នក​នោះ​នឹង​ក្លាយ​ទៅ​ជា​អាក្រក់​ជាង​មុន​ទៅ​ទៀត។[២១] គួរ​កុំ​អោយ​អ្នក​នោះ​ស្គាល់​មាគ៌ា​សុចរិត ជា​ជាង​អោយ​ស្គាល់ ហើយ​បែរ​ជា​ងាក​ចេញ​ពី​បទ​បញ្ជា​ដ៏វិសុទ្ធ​ដែល​ខ្លួន​បាន​ទទួល។[២២] ហេតុការណ៍​ដែល​កើត​មាន​ដល់​គេ​នេះ ស​អោយ​ឃើញ​ថា សេចក្ដី​ដែល​សុភាសិត​ចែង​ទុក​មក​នោះ​ពិត​ជា​ត្រឹម​ត្រូវ​មែន គឺ «ឆ្កែ​តែងតែ​វិល​ទៅ​រក​កំអួត​របស់​វា​វិញ ​ ជ្រូក​ដែល​ទើប​នឹង​លាង​ស្អាត​ក៏​តែងតែ​វិល​ទៅ​ននៀល​ភក់​វិញ​ដែរ»។

ហេព្រើរ ១០:២៦-២៩
[២៦] ក្រោយ​ពី​យើង​បាន​ស្គាល់​សេចក្ដី​ពិត​ច្បាស់​ហើយ ប្រសិន​បើ​យើង​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ចេតនា​នោះ មុខ​ជា​គ្មាន​យញ្ញបូជា​ណា​អាច​ធ្វើ​អោយ​យើង​រួច​ពី​បាប​បាន​ទៀត​ឡើយ[២៧] គឺ​មាន​តែ​ភិតភ័យ​រង់ចាំ​ការ​វិនិច្ឆ័យ​ទោស និង​រង់ចាំ​ភ្លើង​ដ៏​សន្ធោសន្ធៅ​ដែល​ចាំ​តែ​ឆាប​ឆេះ​ពួក​អ្នក​ប្រឆាំង​ប៉ុណ្ណោះ![២៨] នរណា​ម្នាក់​បំពាន​លើ​វិន័យ​របស់​លោក​ម៉ូសេ ហើយ​បើ​មាន​សាក្សី​ពីរ ឬ​បី​នាក់​ដឹង​ឮ​គេ​មុខ​ជា​ប្រហារ​ជីវិត​អ្នក​នោះ​ឥត​ត្រា​ប្រណី​ឡើយ។[២៩] ចុះ​ចំណង់​បើ​អ្នក​ដែល​មើលងាយ​ព្រះបុត្រា​របស់​ព្រះជាម្ចាស់ ដោយ​បន្ថោក​ព្រះលោហិត​នៃ​សម្ពន្ធមេត្រី ជា​ព្រះលោហិត​ដែល​ប្រោស​អោយ​គេ​បាន​ទៅ​ជា​វិសុទ្ធ* ហើយ​ប្រសិន​បើ​គេ​ត្មះតិះដៀល​ព្រះវិញ្ញាណ​នៃ​ព្រះគុណ សូម​បង​ប្អូន​គិត​មើល៍ តើ​គេ​នឹង​ត្រូវ​ទទួល​ទោស​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត!

២ ធីម៉ូថេទី ៤:៣-៤
[៣] ដ្បិត​នឹង​មាន​គ្រា​មួយ ដែល​មនុស្ស​លោក​មិន​ព្រម​ស្ដាប់​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ទៀត​ឡើយ ផ្ទុយ​ទៅ​វិញ គេ​រក​គ្រូ​មក​បង្រៀន​តាម​ទំនើង​ចិត្ត​របស់​គេ គ្រាន់​តែ​អោយ​ពីរោះ​ត្រចៀក​ប៉ុណ្ណោះ។[៤] គេ​ងាក​ចេញ​ពី​សេចក្ដី​ពិត ហើយ​បែរ​ទៅ​ស្ដាប់​រឿង​ព្រេង​និទាន​វិញ។

ចន ១៥:៦
អ្នក​ណា​មិន​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ អ្នក​នោះ​ប្រៀប​ដូច​ជា​មែក ដែល​គេ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ស្វិត​ក្រៀម។ បន្ទាប់​មក គេ​រើស​មែក​ទាំង​នោះ​បោះ​ទៅ​ក្នុង​ភ្លើង​ឆេះ​អស់​ទៅ។

១ ធីម៉ូថេទី ៤:១-២
[១] ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​យ៉ាង​ច្បាស់​ថា នៅ​គ្រា​ចុង​ក្រោយ នឹង​មាន​អ្នក​ខ្លះ​បោះ​បង់​ចោល​ជំនឿ ទៅ​ជាប់​ចិត្ត​នឹង​វិញ្ញាណ​បោក​បញ្ឆោត ហើយ​ទៅ​ជាប់​ចិត្ត​នឹង​សេចក្ដី​ប្រៀនប្រដៅ​របស់​អារក្ស។[២] គេ​ចាញ់​បោក​ពុតត្បុត​របស់​មេ​បោក​ប្រាស់។ មនសិការ​របស់​អ្នក​ទាំង​នោះ​ជាប់​ជា​ខ្ញុំ​បំរើ​របស់​អារក្ស​។

២ ពេត្រុសទី ២:១
កាល​ពី​សម័យ​ដើម មាន​ព្យាការី*​ក្លែងក្លាយ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជារាស្ត្រ។ ក្នុង​ចំណោម​បង​ប្អូន​ក៏​ដូច្នោះ​ដែរ គឺ​នឹង​មាន​គ្រូ​ក្លែងក្លាយ​មក​ស៊ក​សៀត បញ្ចូល​លទ្ធិ​ខុស ដែល​បណ្ដាល​អោយ​វិនាស គេ​បដិសេធ​ពុំ​ព្រម​ទទួល​ស្គាល់​ព្រះអម្ចាស់ ដែល​បាន​លោះ​គេ​អោយ​រួច​ពី​បាប​នោះ​ទេ គេ​មុខ​ជា​ត្រូវ​វិនាស​អន្តរាយ​យ៉ាង​ទាន់ហន់​មិន​ខាន។

ម៉ាថាយ ២៤:១០-១២
[១០] នៅ​ពេល​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​បែក​ចិត្ត​ឃ្លាត​ចេញ​ពី​ជំនឿ ក្បត់​គ្នា​ទៅ​វិញ​ទៅ​មក និង​ស្អប់​គ្នា​ផង។[១១] ព្យាការី*​ក្លែងក្លាយ​ជា​ច្រើន​នឹង​មក​ដល់ ហើយ​បញ្ឆោត​មនុស្ស​ជា​ច្រើន​អោយ​វង្វេង។[១២] អំពើ​ទុច្ចរិត​នឹង​រីក​ចំរើន​ឡើង​ជា​ខ្លាំង បណ្ដាល​អោយ​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​មួយ​ចំនួន​ធំ ត្រូវ​ធ្លាក់​ចុះ​អន់ថយ។

២ ពេត្រុសទី ៣:១៧
រីឯ​បង​ប្អូន​វិញ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ បង​ប្អូន​បាន​ជ្រាប​សព្វ​គ្រប់​ជា​មុន​ហើយ។ ដូច្នេះ ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លួន កុំ​បណ្ដោយ​ជន​ពាល​នាំ​បង​ប្អូន​អោយ​វង្វេង ហើយ​មិន​ត្រូវ​បាត់​បង់​គោល​ជំហរ​ដ៏​រឹងប៉ឹង​របស់​បង​ប្អូន​ឡើយ។

ចន ៦:៦៦
ចាប់​ពី​ពេល​នោះ​មក ក្នុង​ចំណោម​សិស្ស មាន​គ្នា​ច្រើន​ដក​ខ្លួន​ថយ ឈប់​តាម​ព្រះអង្គ​ទៀត។

២ ពេត្រុសទី ២:១៧
អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​ប្រភព​ទឹក​ហួតហែង ឬ​ពពក​ដែល​ត្រូវ​ខ្យល់​ព្យុះ​ផាត់ គេ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ទី​ងងឹត​សូន្យសុង​ជា​មិន​ខាន។

១ ធីម៉ូថេទី ៤:១-៣
[១] ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​យ៉ាង​ច្បាស់​ថា នៅ​គ្រា​ចុង​ក្រោយ នឹង​មាន​អ្នក​ខ្លះ​បោះ​បង់​ចោល​ជំនឿ ទៅ​ជាប់​ចិត្ត​នឹង​វិញ្ញាណ​បោក​បញ្ឆោត ហើយ​ទៅ​ជាប់​ចិត្ត​នឹង​សេចក្ដី​ប្រៀនប្រដៅ​របស់​អារក្ស។[២] គេ​ចាញ់​បោក​ពុតត្បុត​របស់​មេ​បោក​ប្រាស់។ មនសិការ​របស់​អ្នក​ទាំង​នោះ​ជាប់​ជា​ខ្ញុំ​បំរើ​របស់​អារក្ស​។[៣] ពួក​គេ​ហាមប្រាម​មិន​អោយ​យក​ប្ដី​ប្រពន្ធ មិន​អោយ​បរិភោគ​អាហារ​ខ្លះ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក ដើម្បី​អោយ​អ្នក​ជឿ​ដែល​ស្គាល់​សេចក្ដី​ពិត​បរិភោគ ទាំង​អរ​ព្រះគុណ។

១ កូរិនថូសទី ១០:១២
ដូច្នេះ បើ​អ្នក​ណា​នឹក​ស្មាន​ថា ខ្លួន​មាន​ជំហរ​មាំមួន អ្នក​នោះ​ត្រូវ​ប្រយ័ត្ន​ក្រែង​លោ​ជំពប់​ដួល​ទៅ​វិញ។

ម៉ាថាយ ២៤:៩-១០
[៩] គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ទុក្ខ​ទោស ព្រម​ទាំង​អោយ​គេ​សម្លាប់​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។ ជាតិ​សាសន៍​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។[១០] នៅ​ពេល​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​បែក​ចិត្ត​ឃ្លាត​ចេញ​ពី​ជំនឿ ក្បត់​គ្នា​ទៅ​វិញ​ទៅ​មក និង​ស្អប់​គ្នា​ផង។

ម៉ាថាយ ២៦:១៤-១៦
[១៤] ពេល​នោះ សិស្ស*​ម្នាក់​ក្នុង​ក្រុម​សិស្ស​ទាំង​ដប់ពីរ​ឈ្មោះ យូដាស​អ៊ីស្ការីយ៉ុត បាន​ទៅ​ជួប​ក្រុម​នាយក​បូជាចារ្យ*[១៥] ជំរាប​ថា៖ «បើ​ខ្ញុំ​ប្រគល់​លោក​យេស៊ូ​ជូន​អស់​លោក តើ​អស់​លោក​អោយ​អ្វី​ខ្ញុំ?»។ ពួក​នាយក​បូជាចារ្យ​ក៏​រាប់​ប្រាក់​អោយ​គាត់​សាមសិប​ស្លឹង​។[១៦] ចាប់​ពី​ពេល​នោះ​មក យូដាស​រក​ឱកាស​ល្អ ដើម្បី​នាំ​គេ​ទៅ​ចាប់​ព្រះយេស៊ូ។

១ ធីម៉ូថេទី ១:១៩-២០
[១៩] ដោយ​មាន​ជំនឿ និង​មាន​មនសិការ​ល្អ។ អ្នក​ខ្លះ​លែង​មាន​មនសិការ​ល្អ​បែប​នេះ បណ្ដាល​អោយ​ជំនឿ​របស់​គេ​លិច​លង់។[២០] ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​ហ៊ីមេនាស និង​អលេក្សានត្រុស​ជា​ដើម។ ខ្ញុំ​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មារ​សាតាំង ដើម្បី​អោយ​គេ​រៀន​ឈប់​ប្រមាថ​ព្រះជាម្ចាស់​ទៀត។

១ យ៉ូហាន ២:១៩
អ្នក​ទាំង​នោះ​បាន​ចេញ​ពី​ចំណោម​ពួក​យើង​ទៅ តែ​ពួក​គេ​មិន​មែន​ជា​គ្នា​យើង​ទេ បើ​គេ​ជា​គ្នា​យើង​មែន គេ​មុខ​ជា​នៅ​ជា​មួយ​យើង​រហូត​មិន​ខាន។ ប៉ុន្តែ គេ​ចាក​ចេញ​ពី​យើង​ទៅ​ដូច្នេះ​បង្ហាញ​អោយ​ឃើញ​ថា ពួក​គេ​មិន​មែន​សុទ្ធ​តែ​ជា​គ្នា​យើង​ទាំង​អស់​ទេ។

ហេព្រើរ ១០:២៥-៣១
[២៥] មិន​ត្រូវ​លះបង់​ការ​ប្រជុំ​គ្នា ដូច​អ្នក​ខ្លះ​ធ្លាប់​ធ្វើ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក អោយ​រឹត​តែ​ខ្លាំង​ឡើង ដោយ​ឃើញ​ថា​ថ្ងៃ​នៃ​ព្រះអម្ចាស់​កាន់​តែ​ជិត​មក​ដល់​ហើយ។[២៦] ក្រោយ​ពី​យើង​បាន​ស្គាល់​សេចក្ដី​ពិត​ច្បាស់​ហើយ ប្រសិន​បើ​យើង​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ចេតនា​នោះ មុខ​ជា​គ្មាន​យញ្ញបូជា​ណា​អាច​ធ្វើ​អោយ​យើង​រួច​ពី​បាប​បាន​ទៀត​ឡើយ[២៧] គឺ​មាន​តែ​ភិតភ័យ​រង់ចាំ​ការ​វិនិច្ឆ័យ​ទោស និង​រង់ចាំ​ភ្លើង​ដ៏​សន្ធោសន្ធៅ​ដែល​ចាំ​តែ​ឆាប​ឆេះ​ពួក​អ្នក​ប្រឆាំង​ប៉ុណ្ណោះ![២៨] នរណា​ម្នាក់​បំពាន​លើ​វិន័យ​របស់​លោក​ម៉ូសេ ហើយ​បើ​មាន​សាក្សី​ពីរ ឬ​បី​នាក់​ដឹង​ឮ​គេ​មុខ​ជា​ប្រហារ​ជីវិត​អ្នក​នោះ​ឥត​ត្រា​ប្រណី​ឡើយ។[២៩] ចុះ​ចំណង់​បើ​អ្នក​ដែល​មើលងាយ​ព្រះបុត្រា​របស់​ព្រះជាម្ចាស់ ដោយ​បន្ថោក​ព្រះលោហិត​នៃ​សម្ពន្ធមេត្រី ជា​ព្រះលោហិត​ដែល​ប្រោស​អោយ​គេ​បាន​ទៅ​ជា​វិសុទ្ធ* ហើយ​ប្រសិន​បើ​គេ​ត្មះតិះដៀល​ព្រះវិញ្ញាណ​នៃ​ព្រះគុណ សូម​បង​ប្អូន​គិត​មើល៍ តើ​គេ​នឹង​ត្រូវ​ទទួល​ទោស​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត![៣០] ដ្បិត​យើង​ស្គាល់​ព្រះជាម្ចាស់​ដែល​មាន​ព្រះបន្ទូល​ថា«ការ​សងសឹក​ស្រេច​តែ​នៅ​លើ​យើង គឺ​យើង​ទេ​តើ​ដែល​នឹង​តប​ស្នង​ដល់​គេ» ហើយ «ព្រះអម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​ប្រជារាស្ត្រ​របស់​ព្រះអង្គ» ​។[៣១] គ្មាន​អ្វី​គួរ​អោយ​ភ័យ​ខ្លាច ជាង​ត្រូវ​ព្រះ​ដ៏​មាន​ព្រះជន្ម​គង់​នៅ​វិនិច្ឆ័យ​ទោស​ឡើយ!​

យេរេមា ១៧:៥-៦
[៥] ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៀត​ថា ជន​ណា​ផ្ញើ​ជីវិត​លើ​មនុស្ស ហើយ​ទុក​ចិត្ត​លើ​អ្វីៗ​ដែល​ជា​លោកីយ៍ ដោយ​បែរ​ចិត្ត​ចេញ​ពី​ ព្រះអម្ចាស់ ជន​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំខាន![៦] គេ​ប្រៀប​បាន​នឹង​ដើម​ឈើ​ក្រិន នៅ​តាម​ព្រៃ​ល្បោះ គេ​ពុំ​អាច​ជួប​នឹង​សុភមង្គល​ឡើយ។ គេ​រស់​នៅ​តាម​កន្លែង​ក្ដៅ​ហួតហែង ក្នុង​វាល​រហោស្ថាន​ជា​ដី​ដែល​គ្មាន​អ្វី​ដុះ និង​គ្មាន​មនុស្ស​នៅ។

អេសេគាល ៣:២០
ប្រសិន​បើ​មនុស្ស​សុចរិត​ម្នាក់ ងាក​ចេញ​ពី​ផ្លូវ​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត យើង​នឹង​ធ្វើ​អោយ​គេ​ជំពប់​ជើង​ដួល ហើយ​គេ​នឹង​ស្លាប់​ពុំខាន។ គេ​នឹង​ត្រូវ​ស្លាប់​ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន​ដោយ​អ្នក​មិន​បាន​ទូន្មាន​គេ។ គ្មាន​នរណា​នឹក​ឃើញ​អំពើ​សុចរិត​ដែល​អ្នក​នោះ​ធ្លាប់​ប្រព្រឹត្ត​ឡើយ តែ​យើង​នឹង​ដាក់​ទោស​អ្នក។

អេសេគាល ១៨:២៤
រីឯ​មនុស្ស​សុចរិត​វិញ ប្រសិន​បើ​គេ​លះបង់​អំពើ​សុចរិត ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន ដែល​មនុស្ស​ទុច្ចរិត​ធ្លាប់​ប្រព្រឹត្ត តើ​គេ​អាច​មាន​ជីវិត​ត​ទៅ​មុខ​ទៀត​បាន​ឬ? យើង​នឹង​បំភ្លេច​អំពើ​សុចរិត​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ប្រព្រឹត្ត អ្នក​នោះ​ត្រូវ​តែ​ស្លាប់ ព្រោះ​តែ​ចិត្ត​មិន​ស្មោះ​ត្រង់ និង​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត។

ម៉ាថាយ ១៣:២០-២១
[២០] រីឯ​អ្នក​ដែល​ទទួល​គ្រាប់​ពូជ​លើ​ដី​មាន​ថ្ម គឺ​អស់​អ្នក​ដែល​បាន​ឮ​ព្រះបន្ទូល​ហើយ ក៏​ទទួល​យក​ភ្លាម​ដោយ​អំណរ[២១] ប៉ុន្តែ គេ​ពុំ​បាន​ទុក​អោយ​ព្រះបន្ទូល​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​គេ​ឡើយ គេ​ជាប់​ចិត្ត​តែ​មួយភ្លែត​ប៉ុណ្ណោះ លុះ​ដល់​មាន​ទុក្ខ​លំបាក ឬ​ត្រូវ​គេ​បៀតបៀន ព្រោះ​តែ​ព្រះបន្ទូល គេ​ក៏​បោះ​បង់​ចោល​ជំនឿ​ភ្លាម។

១ កូរិនថូសទី ៩:២៧
ផ្ទុយ​ទៅ​វិញ ខ្ញុំ​លត់ដំ​រូប​កាយ​ខ្ញុំ​យ៉ាង​តឹងតែង ហើយ​ខ្ញុំ​ធ្វើ​ម្ចាស់​លើ​រូប​កាយ​ខ្លួន​ឯង ក្រែង​លោ​ក្រោយ​ពី​បាន​ផ្សាយ​ដំណឹងល្អ​ដល់​អ្នក​ឯ​ទៀតៗ​ហើយ ខ្លួន​ខ្ញុំ​ផ្ទាល់​បែរ​ជា​ត្រូវ​គេ​ផាត់​ចោល​ទៅ​វិញ។

ហេព្រើរ ៦:៤-៨
[៤] មាន​អ្នក​ខ្លះ​បាន​ទទួល​ពន្លឺ​ម្ដង​រួច​ហើយ ថែម​ទាំង​បាន​ស្គាល់​ឱជារស​នៃ​ព្រះអំណោយ​ទាន​ពី​ស្ថាន​បរមសុខ*​បាន​រួម​ចំណែក​ជា​មួយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*[៥] ព្រម​ទាំង​ស្គាល់​ឱជារស​នៃ​ព្រះបន្ទូល​ដ៏​ល្អ​វិសេស​របស់​ព្រះជាម្ចាស់ និង​ស្គាល់​ឫទ្ធានុភាព​ទាំងឡាយ​នៃ​បរលោក​ទៀត​ផង។[៦] ប្រសិន​បើ​គេ​បែរ​ជា​ធ្លាក់​ខ្លួន​បាត់​ជំនឿ​វិញ​នោះ គេ​មុខ​ជា​ពុំ​អាច​កែ​ប្រែ​ចិត្ត​គំនិត​សា​ជា​ថ្មី​ម្ដង​ទៀត​បាន​ឡើយ ដ្បិត​ខ្លួន​គេ​ផ្ទាល់ បាន​ឆ្កាង​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​សា​ជា​ថ្មី ព្រម​ទាំង​បាន​បន្ថោក​កិត្តិយស​ព្រះអង្គ​ជា​សាធារណៈ​ផង។[៧] ដី​ណា​ទទួល​ទឹក​ភ្លៀង​ដែល​ធ្លាក់​មក​ជា​ញឹក​ញាប់ ហើយ​ផ្ដល់​ភោគផល​ល្អ​ដល់​អ្នក​ភ្ជួរ​រាស់ ដី​នោះ​ក៏​ទទួល​ព្រះពរ​ពី​ព្រះជាម្ចាស់​ដែរ។[៨] ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ដី​នោះ​ដុះ​សុទ្ធ​តែ​បន្លា និង​អញ្ចាញ​គេ​នឹង​ចាត់​ទុក​ថា​គ្មាន​តម្លៃ ជិត​ត្រូវ​បណ្ដាសា ហើយ​គេ​មុខ​ជា​ដុត​ចោល​មិន​ខាន។

កិច្ចការ ២១:២១
ប៉ុន្តែ គេ​បាន​ឮ​ដំណឹង​ថា បង​បាន​បង្រៀន​ជន​ជាតិ​យូដា​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ មិន​អោយ​ប្រតិបត្តិ​តាម​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ*​ទេ គឺ​ឮ​ថា​បង​ប្រាប់​គេ​មិន​អោយ​ធ្វើ​ពិធី​កាត់​ស្បែក*​កូន​ចៅ និង​មិន​អោយ​កាន់​តាម​ទំនៀមទម្លាប់​ផ្សេងៗ​ឡើយ។

កាឡាទី ៥:៤
ប្រសិន​បើ​បង​ប្អូន​ណា​ចង់​បាន​សុចរិត​ដោយ​ពឹង​ផ្អែក​លើ​ក្រឹត្យវិន័យ បង​ប្អូន​នោះ​បែក​ចេញ​ពី​ព្រះគ្រិស្ដ ហើយ​ក៏​ដាច់​ចេញ​ពី​ព្រះគុណ​របស់​ព្រះជាម្ចាស់​ដែរ។

១ កូរិនថូសទី ៦:៩
បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ពុំ​អាច​ទទួល​ព្រះរាជ្យ*​ព្រះជាម្ចាស់​ទុក​ជា​មត៌ក​បាន​ឡើយ! សូម​បង​ប្អូន​កុំ​យល់​ច្រឡំ​អោយ​សោះ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌ ពួក​ថ្វាយបង្គំ​ព្រះក្លែងក្លាយ ពួក​មាន​សហាយស្មន់ ពួក​ជន​ពាល​ពួក​អ្នក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា

ហេព្រើរ ១០:២៦
ក្រោយ​ពី​យើង​បាន​ស្គាល់​សេចក្ដី​ពិត​ច្បាស់​ហើយ ប្រសិន​បើ​យើង​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ចេតនា​នោះ មុខ​ជា​គ្មាន​យញ្ញបូជា​ណា​អាច​ធ្វើ​អោយ​យើង​រួច​ពី​បាប​បាន​ទៀត​ឡើយ

ម៉ាថាយ ១៣:៤១
បុត្រ​មនុស្ស​នឹង​ចាត់​ទេវតា​របស់​លោក​អោយ​មក។ ទេវតា​ទាំង​នោះ​នឹង​ប្រមូល​ពួក​អ្នក​ដែល​នាំ​គេ​អោយ​ប្រព្រឹត្ត​អំពើ​បាប និង​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​យក​ចេញ​ពី​ព្រះរាជ្យ

២ ធីម៉ូថេទី ៤:៣
ដ្បិត​នឹង​មាន​គ្រា​មួយ ដែល​មនុស្ស​លោក​មិន​ព្រម​ស្ដាប់​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ទៀត​ឡើយ ផ្ទុយ​ទៅ​វិញ គេ​រក​គ្រូ​មក​បង្រៀន​តាម​ទំនើង​ចិត្ត​របស់​គេ គ្រាន់​តែ​អោយ​ពីរោះ​ត្រចៀក​ប៉ុណ្ណោះ។

២ ថែស្សាឡូនីចទី ២:៣-៤
[៣] កុំ​អោយ​នរណា​ម្នាក់​មក​បញ្ឆោត​បង​ប្អូន ដោយ​ប្រការ​ណា​មួយ​បាន​ជា​ដាច់​ខាត ដ្បិត​មុន​នឹង​ព្រះអម្ចាស់​យាង​មក ត្រូវ​តែ​មាន​អ្នក​ជឿ​លះបង់​ជំនឿ និង​មេ​ប្រឆាំង​សាសនា​ដែល​ត្រូវ​វិនាស​នោះ ចេញ​មុខ​មក​ជា​មុន​សិន។[៤] មេ​ប្រឆាំង​នោះ​លើក​ខ្លួន​ឡើង​ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ ដែល​មនុស្ស​លោក​គោរព​ថ្វាយបង្គំ​ទុក​ជា​ព្រះ គឺ​រហូត​ដល់​ទៅ​ហ៊ាន​អង្គុយ​នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះជាម្ចាស់ ហើយ​ប្រកាស​ខ្លួន​ឯង​ថា ជា​ព្រះជាម្ចាស់​ថែម​ទៀត​ផង។

ចន ១:១៤
ព្រះបន្ទូល​បាន​កើត​មក​ជា​មនុស្ស ហើយ​គង់​នៅ​ក្នុង​ចំណោម​យើង​រាល់​គ្នា យើង​បាន​ឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ ជា​សិរីរុងរឿង​នៃ​ព្រះបុត្រា​តែ​មួយ​គត់​ដែល​មក​ពី​ព្រះបិតា ព្រះអង្គ​ពោរពេញ​ទៅ​ដោយ​ព្រះគុណ និង​សេចក្ដី​ពិត។

ចោទិយកថា ១៣:១៣
មាន​ជន​ពាល​ក្នុង​ចំណោម​ប្រជាជន​របស់​អ្នក នាំ​គ្នា​បបួល​អ្នក​ក្រុង​អោយ​ទៅ​ថ្វាយបង្គំ​ព្រះ​ដទៃ​ទៀត ជា​ព្រះ​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់។

១ ធីម៉ូថេទី ៤:១០
យើង​ធ្វើ​ការ​នឿយហត់ យើង​ខំ​ប្រឹង​តយុទ្ធ មក​ពី​យើង​សង្ឃឹម​លើ​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់ ព្រះអង្គ​ជា​ព្រះសង្គ្រោះ​របស់​មនុស្ស​លោក​ទាំង​អស់ ជា​ពិសេស​របស់​អ្នក​ជឿ។

១ ពេត្រុសទី ៣:១៧
សូវ​រងទុក្ខ​ដោយ​ប្រព្រឹត្ត​អំពើ​ល្អ ជា​ជាង​ប្រព្រឹត្ត​អំពើ​អាក្រក់ ប្រសិន​បើ​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​យ៉ាង​នេះ។

១ ថែស្សាឡូនីចទី ២:៣
សេចក្ដី​ដែល​យើង​ទូន្មាន មិន​មែន​មក​ពី​ការ​ភាន់ច្រឡំ មក​ពី​គោល​បំណង​មិន​ល្អ ឬ​កលល្បិច​ណា​ឡើយ។

ចោទិយកថា ៣២:១៥
យេស៊ូរូន​បាន​ធំ​ធាត់ មាន​កម្លាំង​រឹងប៉ឹង (ពិត​មែន​ហើយ អ្នក​បាន​ធំ​ធាត់ និង​មាំមួន!) ហើយ​គេ​ក៏​បោះ​បង់​ចោល​ព្រះជាម្ចាស់ ដែល​បាន​បង្កើត​ខ្លួន​មក គេ​បាន​មាក់ងាយ​ព្រះអង្គ​ដែល​ជា​ថ្មដា និង​ជា​ព្រះ​សង្គ្រោះ​របស់​ខ្លួន។

អេសេគាល ១៨:២៦
ប្រសិន​បើ​មនុស្ស​សុចរិត លែង​ប្រព្រឹត្ត​អំពើ​សុចរិត ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គេ​ពិត​ជា​ត្រូវ​ស្លាប់ គឺ​គេ​ស្លាប់​ព្រោះ​តែ​អំពើ​ទុច្ចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

១ ធីម៉ូថេទី ៤:២
គេ​ចាញ់​បោក​ពុតត្បុត​របស់​មេ​បោក​ប្រាស់។ មនសិការ​របស់​អ្នក​ទាំង​នោះ​ជាប់​ជា​ខ្ញុំ​បំរើ​របស់​អារក្ស​។

សម្គាល់ ១០:១១
ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ប្រសិន​បើ​ស្វាមី​ណា​លែង​ភរិយា ហើយ​ទៅ​រៀបការ​នឹង​ស្ត្រី​ម្នាក់​ទៀត ស្វាមី​នោះ​បាន​ផិត​ក្បត់​ភរិយា​របស់​ខ្លួន។

លូកា ២២:៣-៦
[៣] ពេល​នោះ មារសាតាំង​បាន​ចូល​យូដាស​ហៅ​អ៊ីស្ការីយ៉ុត​ជា​សិស្ស​ម្នាក់ ក្នុង​ក្រុម​ទាំង​ដប់ពីរ​រូប។[៤] យូដាស​បាន​ទៅ​ពិគ្រោះ​ជា​មួយ​ពួក​នាយក​បូជាចារ្យ និង​មេ​ក្រុម​រក្សា​ព្រះវិហារ* អំពី​ឧបាយកល​ដែល​ត្រូវ​បញ្ជូន​ព្រះអង្គ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។[៥] លោក​ទាំង​នោះ​សប្បាយ​ចិត្ត​ណាស់ ហើយ​ព្រម​ព្រៀង​គ្នា​សន្យា​ថា នឹង​អោយ​ប្រាក់​គាត់។[៦] យូដាស​យល់​ព្រម ហើយ​រក​ឱកាស​ល្អ ដើម្បី​នាំ​គេ​ទៅ​ចាប់​ព្រះយេស៊ូ មិន​អោយ​បណ្ដាជន​ដឹង​ឡើយ។

ម៉ាថាយ ១២:៣១-៣២
[៣១] ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​មនុស្ស​លោក​ប្រព្រឹត្ត​អំពើ​បាប និង​ពោល​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់ ព្រះអង្គ​នឹង​លើកលែង​ទោស​អោយ​បាន​ទាំង​អស់ តែ​បើ​គេ​ប្រមាថ​ព្រះវិញ្ញាណ​វិញ​ព្រះអង្គ​នឹង​មិន​លើកលែង​ទោស​អោយ​ឡើយ។[៣២] បើ​អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​បុត្រ​មនុស្ស* ព្រះជាម្ចាស់​នឹង​លើកលែង​ទោស​អោយ​បាន រីឯ​អ្នក​ដែល​ពោល​ពាក្យ​ទាស់​នឹង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ* ទោះ​បី​នៅ​ក្នុង​លោក​នេះ ឬ​នៅ​បរ​លោក​ក្តី ក៏​ព្រះអង្គ​មិន​លើកលែង​ទោស​អោយ​ដែរ»។

Khmer Bible 1954
Public Domain: 1954