A A A A A

បាប : [ការញៀន]


១ កូរិនថូសទី 10:13-14
[13] គ្មាន​ការ​ល្បួង​ណា​មួយ​កើត​មាន​ដល់​បង​ប្អូន ក្រៅ​ពី​ការ​ល្បួង​ដែល​មនុស្ស​លោក​តែង​ជួប​ប្រទះ​នោះ​ឡើយ។ ព្រះជាម្ចាស់​មាន​ព្រះហឫទ័យ​ស្មោះ​ត្រង់ ទ្រង់​មិន​បណ្ដោយ​អោយ​មារ*​ល្បួង​បង​ប្អូន​ហួស​ពី​កម្លាំង​បង​ប្អូន​ទេ ប៉ុន្តែ នៅ​ពេល​បង​ប្អូន​ជួប​ការ​ល្បួង ព្រះអង្គ​នឹង​ប្រទាន​មធ្យោបាយ​អោយ​បង​ប្អូន​ចេញ​រួច និង​អោយ​បង​ប្អូន​អាច​ទ្រាំទ្រ​បាន។[14] ហេតុ​នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ មិន​ត្រូវ​ថ្វាយបង្គំ​ព្រះក្លែងក្លាយ​ឡើយ។

១ យ៉ូហាន ២:១៦
អ្វីៗ​នៅ​ក្នុង​លោកីយ៍​នេះ ដូច​ជា​ចិត្ត​លោភលន់​របស់​មនុស្ស ចិត្ត​លោភលន់​ចង់​បាន​អ្វីៗ​ដែល​ភ្នែក​មើល​ឃើញ និង​អំនួត ព្រោះ​មាន​ទ្រព្យ​សម្បត្តិ មិន​មែន​មក​ពី​ព្រះបិតា​ទេ គឺ​មក​ពី​គំនិត​លោកីយ៍​វិញ។

១ កូរិនថូសទី ១៥:៣៣
សូម​បង​ប្អូន​កុំ​ភាន់ច្រឡំ “មិត្ត​អាក្រក់​តែង​នាំ​អោយ​ខូច​ទម្លាប់​ល្អ”។

យ៉ាកុប ៤:៧
ដូច្នេះ សូម​បង​ប្អូន​គោរព​ចុះ​ចូល​ព្រះជាម្ចាស់ ហើយ​ប្រឆាំង​នឹង​មារ* នោះ​វា​មុខ​ជា​រត់​ចេញ​ឆ្ងាយ​ពី​បង​ប្អូន​មិន​ខាន។

១ កូរិនថូសទី 6:12
ខ្ញុំ​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន ក៏​ប៉ុន្តែ ការ​ទាំង​នោះ​មិន​មែន​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ទេ។ ខ្ញុំ​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន តែ​ខ្ញុំ​មិន​បណ្ដោយ​អោយ​អ្វី​មួយ​ធ្វើ​ជា​ចៅហ្វាយ​លើ​ខ្ញុំ​បាន​ឡើយ។

១ ពេត្រុសទី ៥:១០
បន្ទាប់​ពី​បង​ប្អូន​បាន​រងទុក្ខ​លំបាក​មួយ​រយៈ​ពេល​ខ្លី​នេះ​រួច​ហើយ ព្រះជាម្ចាស់​ប្រកប​ដោយ​ព្រះគុណ​គ្រប់​យ៉ាង ដែល​បាន​ត្រាស់​ហៅ​បង​ប្អូន អោយ​ទទួល​សិរីរុងរឿង​ដ៏​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​រួម​ជា​មួយ​ព្រះគ្រិស្ដ* ព្រះអង្គ​នឹង​លើក​បង​ប្អូន​អោយ​មាន​ជំហរ​ឡើង​វិញ ប្រទាន​អោយ​បង​ប្អូន​បាន​រឹងប៉ឹង មាន​កម្លាំង និង​អោយ​បង​ប្អូន​បាន​មាំមួន​ឥត​រង្គើ​ឡើយ។

ទំនុកដំកើង ៥០:១៥
នៅ​គ្រា​មាន​អាសន្ន ចូរ​អង្វរ​រក​យើង​ចុះ យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើក​តម្កើង សិរីរុងរឿង​របស់​យើង។

រ៉ូម ៥:៣-៥
[៣] មិន​តែ​ប៉ុណ្ណោះ​សោត នៅ​ពេល​យើង​រង​ទុក្ខ​វេទនា យើង​នៅ​តែ​ខ្ពស់​មុខ​ដដែល ព្រោះ​យើង​ដឹង​ថា ទុក្ខ​វេទនា​នឹង​នាំ​អោយ​យើង​ចេះ​អត់ធ្មត់[៤] ការ​អត់ធ្មត់​នាំ​អោយ​យើង​ចេះ​ស៊ូ​ទ្រាំ ហើយ​ការ​ស៊ូ​ទ្រាំ​នាំ​អោយ​យើង​មាន​សេចក្ដី​សង្ឃឹម។[៥] សេចក្ដី​សង្ឃឹម​មិន​ធ្វើ​អោយ​យើង​ខក​ចិត្ត​ឡើយ ព្រោះ​ព្រះជាម្ចាស់​បាន​ចាក់​បង្ហូរ​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ​មក​ក្នុង​ចិត្ត​យើង ដោយ​ប្រទាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​មក​យើង។

១ កូរិនថូសទី ៦:៩-១១
[៩] បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ពុំ​អាច​ទទួល​ព្រះរាជ្យ*​ព្រះជាម្ចាស់​ទុក​ជា​មត៌ក​បាន​ឡើយ! សូម​បង​ប្អូន​កុំ​យល់​ច្រឡំ​អោយ​សោះ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌ ពួក​ថ្វាយបង្គំ​ព្រះក្លែងក្លាយ ពួក​មាន​សហាយស្មន់ ពួក​ជន​ពាល​ពួក​អ្នក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា[១០] ពួក​ចោរ​ប្លន់ ពួក​លោភលន់​ចង់​បាន​ទ្រព្យ​គេ ពួក​ប្រមឹក ពួក​ជេរ​ប្រមាថ ពួក​ប្លន់​យក​ទ្រព្យ​គេ ពុំ​អាច​ទទួល​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​ទុក​ជា​មត៌ក​បាន​ឡើយ។[១១] កាល​ពី​ដើម បង​ប្អូន​ខ្លះ​ក៏​ជា​មនុស្ស​ប្រភេទ​នោះ​ដែរ។ ប៉ុន្តែ ព្រះជាម្ចាស់​លាង​សំអាត​បង​ប្អូន ប្រោស​ប្រទាន​អោយ​បង​ប្អូន​បាន​វិសុទ្ធ ព្រម​ទាំង​អោយ​បង​ប្អូន​បាន​សុចរិត* ក្នុង​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ* តាម​រយៈ​ព្រះវិញ្ញាណ​នៃ​ព្រះជាម្ចាស់​របស់​យើង​រួច​ស្រេច​ហើយ។

ទីតុស 2:12
ហើយ​អប់រំ​យើង​អោយ​លះបង់​ចិត្ត ដែល​មិន​ចេះ​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​ចោល អោយ​លះបង់​សេចក្ដី​ប៉ងប្រាថ្នា​ខាង​លោកីយ៍ ដើម្បី​អោយ​យើង​រស់​នៅ​ក្នុង​លោក​នេះ​ដោយ​មាន​ចិត្ត​ធ្ងន់ សុចរិត* និង​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់

យ៉ាកុប ១:២-៣
[២] បង​ប្អូន​អើយ ទុក្ខ​លំបាក​គ្រប់​យ៉ាង​ដែល​បង​ប្អូន​ប្អូន​ត្រូវ​ឆ្លង​កាត់​នោះ សូម​ចាត់​ទុក​ថា ជា​ការ​ដែល​ធ្វើ​អោយ​បង​ប្អូន​មាន​អំណរ​ដ៏​បរិបូណ៌​វិញ[៣] ដោយ​ដឹង​ថា ការ​ល្បងលមើល​ជំនឿ​របស់​បង​ប្អូន នឹង​នាំ​អោយ​បង​ប្អូន​ចេះ​ស៊ូ​ទ្រាំ។

ហេព្រើរ ៤:១៥-១៦
[១៥] ដ្បិត​យើង​មាន​មហា​បូជាចារ្យ ដែល​អាច​រួម​សុខ​ទុក្ខ​ជា​មួយ​យើង​ជា​មនុស្ស​ទន់​ខ្សោយ គឺ​ព្រះអង្គ​ក៏​ត្រូវ​រង​ការ​ល្បងល​គ្រប់​ចំពូក​ដូច​យើង​ដែរ តែ​ទ្រង់​មិន​បាន​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ[១៦] ហេតុ​នេះ យើង​ត្រូវ​ចូល​ទៅ​កាន់​បល្ល័ង្ក​នៃ​ព្រះគុណ ទាំង​ទុក​ចិត្ត ដើម្បី​អោយ​បាន​ទទួល​ព្រះហឫទ័យ​មេត្តា និង​ព្រះគុណ​ទុក​ជា​ជំនួយ​នៅ​ពេល​ណា​ដែល​យើង​ត្រូវ​ការ។

ចន ៣:១៦-១៧
[១៦] ព្រះជាម្ចាស់​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ប្រទាន​ព្រះបុត្រា​តែ​មួយ​របស់​ព្រះអង្គ​មក ដើម្បី​អោយ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះបុត្រា មាន​ជីវិត​អស់កល្ប​ជានិច្ច គឺ​មិន​អោយ​គេ​វិនាស​ឡើយ។[១៧] ព្រះជាម្ចាស់​បាន​ចាត់​ព្រះបុត្រា​របស់​ព្រះអង្គ អោយ​យាង​មក​ក្នុង​លោក​នេះ ពុំ​មែន​ដើម្បី​ដាក់​ទោស​មនុស្ស​លោក​ទេ គឺ​ដើម្បី​សង្គ្រោះ​មនុស្ស​លោក ដោយសារ​ព្រះបុត្រា​វិញ។

ភីលីព ៤:១៣
ខ្ញុំ​អាច​ទ្រាំ​បាន​ទាំង​អស់ ដោយ​រួម​ជា​មួយ​ព្រះអង្គ​ដែល​ប្រទាន​កម្លាំង​អោយ​ខ្ញុំ។

ទំនុកដំកើង ៩៥:៨
មិន​ត្រូវ​មាន​ចិត្ត​រឹងរូស ដូច​កាល​បះបោរ​នៅ​មេរីបា ដូច​ថ្ងៃ​ល្បងល​នៅ​ម៉ាសា ក្នុង​វាល​រហោស្ថាន​នោះ​ឡើយ

ម៉ាថាយ ៦:១៣
សូម​កុំ​បណ្ដោយ​អោយ​យើង​ខ្ញុំ ចាញ់​ការ​ល្បួង​ឡើយ តែ​សូម​រំដោះ​យើង​ខ្ញុំ​អោយ​រួច​ពី​មារ*​កំណាច [ដ្បិត​ព្រះអង្គ​គ្រង​រាជ្យ ទ្រង់​មាន​ឫទ្ធានុភាព និង​សិរីរុងរឿង អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន។]

ម៉ាថាយ 26:41
«ចូរ​ប្រុង​ស្មារតី ហើយ​អធិស្ឋាន*​កុំ​អោយ​ចាញ់​ការ​ល្បួង​ឡើយ។ វិញ្ញាណ​របស់​មនុស្ស​ប្រុង​ប្រៀប​ជា​ស្រេច​មែន តែ​គេ​នៅ​ទន់​ខ្សោយ ព្រោះ​និស្ស័យ​លោកីយ៍»។

Khmer Bible 1954
Public Domain: 1954