A A A A A

បាប : [រំលូតកូន]


១ កូរិនថូសទី ១:២៧
ផ្ទុយ​ទៅ​វិញ ព្រះជាម្ចាស់​បាន​ជ្រើស​រើស​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​លេលា​មក​ផ្ចាញ់​ពួក​អ្នក​ប្រាជ្ញ ព្រះអង្គ​បាន​ជ្រើស​រើស​អ្វីៗ​ដែល​មនុស្ស​លោក​ចាត់​ទុក​ថា​ទន់​ខ្សោយ មក​ផ្ចាញ់​ពួក​អ្នក​ខ្លាំង​ពូកែ។

ចោទិយកថា ២៤:១៦
មិន​ត្រូវ​ប្រហារ​ជីវិត​ឪពុក ព្រោះ​តែ​ទោស​របស់​កូន ហើយ​ក៏​មិន​ត្រូវ​ប្រហារ​ជីវិត​កូន ព្រោះ​តែ​ទោស​របស់​ឪពុក​ដែរ គឺ​ត្រូវ​ប្រហារ​ជីវិត​មនុស្ស​ម្នាក់ៗ តាម​អំពើ​បាប​ដែល​ខ្លួន​ប្រព្រឹត្ត។

ចោទិយកថា ៣០:១៩
ថ្ងៃ​នេះ ខ្ញុំ​សូម​យក​មេឃ និង​ដី ធ្វើ​ជា​សាក្សី​ទាស់​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​អោយ​អ្នក​ជ្រើស​រើស​យក​ជីវិត ឬ​សេចក្ដី​ស្លាប់ ព្រះពរ ឬ​បណ្ដាសា។ ចូរ​ជ្រើស​រើស​យក​ជីវិត​ចុះ ដើម្បី​អោយ​អ្នក និង​ពូជពង្ស​របស់​អ្នក​បាន​រស់​រាន។

កាឡាទី ១:១៥
ក៏​ប៉ុន្តែ ព្រះជាម្ចាស់​បាន​ជ្រើស​រើស​ខ្ញុំ​ទុក​ដោយ​ឡែក តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម៉្លេះ ហើយ​ព្រះអង្គ​បាន​ត្រាស់​ហៅ​ខ្ញុំ ដោយ​ព្រះគុណ​របស់​ព្រះអង្គ។

អេសាយ ៤៣:២៥
ប៉ុន្តែ ដោយ​យើង​មាន​ចិត្ត​សប្បុរស និង​ដោយ​យល់​ដល់​នាម​របស់​យើង យើង​យល់​ព្រម​លើកលែង​ទោស​អោយ​អ្នក យើង​នឹង​មិន​នឹក​នា​ដល់​អំពើ​បាប របស់​អ្នក​ទៀត​ឡើយ។

អេសាយ ៤៤:២៤
ព្រះអម្ចាស់ ​ដែល​បាន​លោះ​អ្នក គឺ​ព្រះអង្គ​ដែល​បាន​បង្កើត​អ្នក​តាំង​ពី​ក្នុង ផ្ទៃ​ម្ដាយ​មក ទ្រង់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “យើង​ជា​ ព្រះអម្ចាស់ ​ដែល​បាន​បង្កើត អ្វីៗ​ទាំង​អស់​យើង​បាន​លាត​ផ្ទៃ​មេឃ ហើយ​យើង​ក៏​បាន​សន្ធឹង​ផែនដី ដោយ​ខ្លួន​យើង​ផ្ទាល់។

អេភេសូរ ១:៧
ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះគ្រិស្ដ​នេះ ព្រះជាម្ចាស់​បាន​លោះ​យើង ដោយ​ព្រះលោហិត​របស់​ព្រះអង្គ និង​លើកលែង​ទោស​អោយ​យើង​បាន​រួច​ពី​បាប ស្រប​តាម​ព្រះគុណ​ដ៏​លើសលប់​របស់​ព្រះអង្គ។

និក្ខមនំ ៤:១១
ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ថា៖ «តើ​នរណា​ធ្វើ​អោយ​មនុស្ស​មាន​មាត់? តើ​នរណា​ធ្វើ​អោយ​មនុស្ស​ទៅ​ជា គ ឬ​ថ្លង់ មើល​ឃើញ ឬ​ខ្វាក់? តើ​មិន​មែន​យើង​ទេ​ឬ​អី?

អេសាយ ៦៤:៨
ឱ​ ព្រះអម្ចាស់ ​អើយ សូម​កុំ​ព្រះពិរោធ នឹង​យើង​ខ្ញុំ​ខ្លាំង​ពេក សូម​កុំ​ចង​ចាំ​អំពើ​អាក្រក់​របស់​យើង​ខ្ញុំ រហូត​ត​ទៅ​ឡើយ សូម​ទត​មើល​ចុះ យើង​ខ្ញុំ​ទាំង​អស់​គ្នា សុទ្ធ​តែ​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ។

យេរេមា ១:៥
«យើង​ស្គាល់​អ្នក​តាំង​ពី​មុន​ពេល ដែល​យើង​បាន​សូន​អ្នក​ក្នុង​ផ្ទៃ​ម្ដាយ​ម៉្លេះ យើង​ក៏​បាន​ញែក​អ្នក​ទុក​សំរាប់​យើង តាំង​ពី​មុន​ពេល​អ្នក​កើត​ចេញ​ពី​ផ្ទៃ​ម្ដាយ​ដែរ។ យើង​តែងតាំង​អ្នក​អោយ​ធ្វើ​ជា​ព្យាការី សំរាប់​ប្រជាជាតិ​នានា»។

ទំនុកដំកើង ១០០:៣
ចូរ​ដឹង​ថា ព្រះអម្ចាស់ ​ពិត​ជា​ព្រះជាម្ចាស់​មែន! ព្រះអង្គ​បាន​បង្កើត​យើង​មក យើង​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ ហើយ​ជា​ប្រជាជន​ដែល​ព្រះអង្គ​ថែរក្សា។

ទំនុកដំកើង ១២៧:៣
កូន​ចៅ​ជា​កេរមត៌ក​ដែល​ព្រះអម្ចាស់​ប្រទាន អោយ និង​ជា​ព្រះពរ​មក​ពី​ព្រះអង្គ។

លូកា ២:៦-៧
[៦] ពេល​អ្នក​ទាំង​ពីរ​នៅ​ឯ​ភូមិ​បេថ្លេហិម នាង​ម៉ារី​គ្រប់​ខែ​ហើយ។[៧] នាង​សំរាល​បាន​បុត្រ​មួយ ជា​បុត្រ​ច្បង។ នាង​រុំ​បុត្រ​នោះ​នឹង​សំពត់ រួច​ដាក់​អោយ​ផ្ទំ​ក្នុង​ស្នូក​សត្វ ដ្បិត​ពុំ​មាន​សល់​កន្លែង​សំណាក់​ក្នុង​ផ្ទះ​សោះ។

អេភេសូរ ១:៣-៤
[៣] សូម​លើក​តម្កើង​ព្រះជាម្ចាស់ ជា​ព្រះបិតា​របស់​ព្រះយេស៊ូ​គ្រិស្ដ ជា​ព្រះអម្ចាស់​នៃ​យើង ដែល​បាន​ប្រោស​ប្រទាន​ព្រះពរ​គ្រប់​យ៉ាង​ផ្នែក​ខាង​វិញ្ញាណ​ពី​ស្ថាន​បរមសុខ*​មក​យើង ក្នុង​អង្គ​ព្រះគ្រិស្ដ។[៤] ព្រះអង្គ​បាន​ជ្រើសរើស​យើង​ក្នុង​អង្គ​ព្រះគ្រិស្ដ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ ដើម្បី​អោយ​យើង​បាន​វិសុទ្ធ* និង​ឥត​សៅហ្មង​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ ព្រោះ​ព្រះអង្គ​មាន​ព្រះហឫទ័យ​ស្រឡាញ់​យើង​។

១ កូរិនថូសទី ៦:១៩-២០
[១៩] បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា រូប​កាយ​របស់​បង​ប្អូន ជា​ព្រះវិហារ​របស់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដែល​គង់​នៅ​ក្នុង​បង​ប្អូន ជា​ព្រះវិញ្ញាណ​ដែល​បង​ប្អូន​បាន​ទទួល​ពី​ព្រះជាម្ចាស់។ បង​ប្អូន​មិន​មែន​ជា​ម្ចាស់​លើ​ខ្លួន​ឯង​ទៀត​ទេ[២០] ដ្បិត​ព្រះអង្គ​បាន​បង់​ថ្លៃ​យ៉ាង​ច្រើន​លើសលប់ ដើម្បី​លោះ​បង​ប្អូន។ ហេតុ​នេះ​ចូរ​ប្រើ​រូប​កាយ​របស់​បង​ប្អូន ដើម្បី​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​។

អេសាយ ៤៥:៩-១១
[៩] អ្នក​ណា​ប្រឆាំង​នឹង​ព្រះ​ដែល​បាន​បង្កើត​ខ្លួន អ្នក​នោះ​មុខ​ជា​វេទនា​ពុំខាន! អ្នក​នោះ​កើត​ពី​ដី មិន​ខុស​ពី​អ្នក​ឯ​ទៀតៗ​ទេ។ មិន​ដែល​មាន​ដី​ឥដ្ឋ​ណា​ពោល​ទៅ​កាន់​ជាង​ស្មូន ដែល​កំពុង​តែ​សូន​ខ្លួន​ថា តើ​អ្នក​ធ្វើ​អ្វី​ហ្នឹង! ថ្វី​ដៃ​របស់​អ្នក​គ្មាន​បាន​ការ​អ្វី​ទេ!​[១០] អ្នក​ណា​ពោល​ទៅ​កាន់​ឪពុក​ម្ដាយ​របស់​ខ្លួន​ថា “ម្ដេច​ក៏​បង្កើត​កូន​បែប​នេះ​មក” អ្នក​នោះ​មុខ​ជា​ត្រូវ​វេទនា​ពុំខាន។[១១] រីឯ​ ព្រះអម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ​របស់ ជន​ជាតិ​អ៊ីស្រាអែល ជា​ព្រះ​ដែល​បាន​បង្កើត​ជន​ជាតិ​នេះ​មក ទ្រង់​មាន​ព្រះបន្ទូល​ថា “តើ​អ្នក​រាល់​គ្នា​ចង់​សាក​សួរ​យើង អំពី​កិច្ចការ​ដែល​យើង​ត្រូវ​ធ្វើ នៅ​ពេល​អនាគត សំរាប់​កូន​ចៅ​របស់​យើង​ឬ? អ្នក​រាល់​គ្នា​ចង់​បញ្ជា​យើង​អំពី​កិច្ចការ ដែល​យើង​ត្រូវ​ធ្វើ​ឬ?

និក្ខមនំ ២១:២២-២៥
[២២] ពេល​ឈ្លោះ​គ្នា ប្រសិន​បើ​មាន​ការ​ជ្រុលជ្រួស​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ បណ្ដាល​អោយ​នាង​រលូត​កូន តែ​គ្មាន​គ្រោះ​ថ្នាក់​អ្វី​ដល់​ជីវិត​នាង​ទេ អ្នក​បង្ក​គ្រោះ​ថ្នាក់​នោះ​ត្រូវ​សង​ជំងឺ​ចិត្ត តាម​ការ​ទាមទារ​របស់​ប្ដី​នាង ក្រោយ​ពេល​អាជ្ញា​កណ្ដាល​រក​ខុស​ត្រូវ​អោយ។[២៣] ប៉ុន្តែ បើ​ស្ត្រី​នោះ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ អ្នក​បង្ក​គ្រោះ​ថ្នាក់​ត្រូវ​តែ​ទទួល​ទោស: ជីវិត​សង​ដោយ​ជីវិត[២៤] ភ្នែក​សង​ដោយ​ភ្នែក ធ្មេញ​សង​ដោយ​ធ្មេញ ដៃ​សង​ដោយ​ដៃ ជើង​សង​ដោយ​ជើង[២៥] ស្នាម​រលាក​សង​ដោយ​ស្នាម​រលាក ស្នាម​របួស​សង​ដោយ​ស្នាម​របួស ស្នាម​ជាំ​សង​ដោយ​ស្នាម​ជាំ។

ទំនុកដំកើង ១៣៩:១៣-១៦
[១៣] ព្រះអង្គ​បាន​បង្កើត​ទូលបង្គំ​មក ព្រះអង្គ​បាន​បង្កប់​ទូលបង្គំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ។[១៤] ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ ដ្បិត​ទូលបង្គំ​ជា​ស្នា​ព្រះហស្ដ​ដ៏​ល្អ​អស្ចារ្យ ទូលបង្គំ​ដឹង​ច្បាស់​ថា​អ្វីៗ​ដែល​ព្រះអង្គ​ធ្វើ សុទ្ធ​តែ​ល្អ​អស្ចារ្យ​ទាំង​អស់។[១៥] នៅ​ពេល​ទូលបង្គំ​កកើត​ឡើង ក្នុង​ទី​លាក់​កំបាំង គឺ​នៅ​ក្នុង​ផ្ទៃ​មាតា រូប​កាយ​របស់​ទូលបង្គំ​មិន​បាន​លាក់​កំបាំង នឹង​ព្រះអង្គ​ទេ។[១៦] កាល​ទូលបង្គំ​មិន​ទាន់​មាន​រូប​រាង​កាយ​នៅ​ឡើយ ព្រះអង្គ​ទត​ឃើញ​ទូលបង្គំ​រួច​ស្រេច​ទៅ​ហើយ ព្រះអង្គ​ក៏​បាន​កំណត់​ចំនួន​ថ្ងៃ​នៃ​អាយុ​ជីវិត របស់​ទូលបង្គំ​ទុក​ក្នុង​បញ្ជី​របស់​ព្រះអង្គ មុន​នឹង​ថ្ងៃ​ទាំង​នោះ​មក​ដល់​ទៅ​ទៀត។

លូកា ១:៤១-៤៤
[៤១] ពេល​នាង​អេលីសាបិត​ឮ​នាង​ម៉ារី​ជំរាប​សួរ ទារក​នៅ​ក្នុង​ផ្ទៃ​នាង​បំរះ​ឡើង ហើយ​គាត់​ក៏​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ[៤២] រួច​បន្លឺ​សំឡេង​ឡើង​ថា៖ «ព្រះជាម្ចាស់​បាន​ប្រទាន​ពរ​ដល់​នាង​លើស​ស្ត្រី​នានា ហើយ​ព្រះអង្គ​ក៏​ប្រទាន​ពរ​ដល់​បុត្រ​នាង​ដែរ។[៤៣] តើ​រូប​ខ្ញុំ​នេះ​មាន​ឋានៈ​អ្វី បាន​ជា​មាតា​ព្រះអម្ចាស់​របស់​ខ្ញុំ មក​សួរ​សុខ​ទុក្ខ​ខ្ញុំ​ដូច្នេះ?។[៤៤] កាល​ខ្ញុំ​បាន​ឮ​ពាក្យ​ជំរាប​សួរ​របស់​នាង ស្រាប់​តែ​កូន​នៅ​ក្នុង​ផ្ទៃ​ខ្ញុំ​បំរះ​ឡើង​ដោយ​អំណរ​សប្បាយ

និក្ខមនំ ២០:១-១៣
[១] ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​កូន​ចៅ​អ៊ីស្រាអែល ដូច​ត​ទៅ៖[២] «យើង​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​អ្នក យើង​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។[៣] មិន​ត្រូវ​គោរព​ព្រះ​ណា​ផ្សេង ក្រៅ​ពី​យើង​ឡើយ។[៤] មិន​ត្រូវ​ឆ្លាក់​រូប​អ្វី ឬ​យក​វត្ថុ​ដែល​ជា​តំណាង​អ្វី​មួយ នៅ​លើ​មេឃ នៅ​លើ​ផែនដី ឬ​នៅ​ក្នុង​ទឹក ក្រោម​ដី ធ្វើ​ជា​ព្រះ​ឡើយ។[៥] មិន​ត្រូវ​ក្រាប​ថ្វាយបង្គំ​រូប​ព្រះ​ទាំង​នោះ ឬ​គោរព​បំរើ​រូប​ទាំង​នោះ​ឡើយ។ យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​មិន​ចង់​អោយ​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ​ណា​ផ្សេង ក្រៅ​ពី​យើង​ឡើយ។ ប្រសិន​បើ​នរណា​ក្បត់​ចិត្ត​យើង យើង​នឹង​ដាក់​ទោស​គេ ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ[៦] ផ្ទុយ​ទៅ​វិញ យើង​នឹង​សំដែង​សេចក្ដី​សប្បុរស​រហូត​ដល់​មួយ​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​យើង។[៧] មិន​ត្រូវ​យក​ព្រះនាម​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក ទៅ​ប្រើ​ឥត​បាន​ការ​នោះ​ឡើយ ដ្បិត​ ព្រះអម្ចាស់ ​នឹង​មិន​អត់អោន​អោយ​អ្នក​ដែល​យក​ព្រះនាម​របស់​ព្រះអង្គ​ទៅ​ប្រើ ឥត​បាន​ការ​របៀប​នេះ​ជា​ដាច់​ខាត។[៨] ចូរ​រំលឹក​ថ្ងៃ​សប្ប័ទ* ហើយ​ញែក​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដ៏វិសុទ្ធ*។[៩] អ្នក​មាន​ពេល​ប្រាំ​មួយ​ថ្ងៃ សំរាប់​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ត្រូវ​ធ្វើ[១០] តែ​ថ្ងៃ​ទី​ប្រាំពីរ ជា​ថ្ងៃ​សប្ប័ទ​របស់​ ព្រះអម្ចាស់ ជា​ព្រះ​នៃ​អ្នក។ ដូច្នេះ នៅ​ថ្ងៃ​នោះ ទាំង​អ្នក ទាំង​កូន​ប្រុស កូន​ស្រី​របស់​អ្នក ទាំង​អ្នក​បំរើ​ប្រុស​ស្រី ទាំង​សត្វ​ពាហនៈ និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ[១១] ដ្បិត​ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ ព្រះអម្ចាស់ ​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​របស់​សព្វ​សារពើ​ដែល​ស្ថិត​នៅ​ទី​ទាំង​នោះ។ នៅ​ថ្ងៃ​ទី​ប្រាំពីរ ព្រះអង្គ​សំរាក ហេតុ​នេះ​ហើយ​បាន​ជា​ ព្រះអម្ចាស់ ​ប្រទាន​ពរ​ដល់​ថ្ងៃ​សប្ប័ទ ហើយ​ញែក​ថ្ងៃ​នោះ ជា​ថ្ងៃ​ដ៏វិសុទ្ធ។[១២] ចូរ​គោរព​មាតាបិតា​របស់​អ្នក ដើម្បី​អោយ​អ្នក​មាន​អាយុ​យឺនយូរ នៅ​លើ​ដី​ដែល​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​អ្នក ប្រទាន​ដល់​អ្នក។[១៣] កុំ​សម្លាប់​មនុស្ស។

Khmer Bible 1954
Public Domain: 1954