A A A A A

អាថ៌កំបាំង: [ដាយណូស័រ]


អេសាយ ២៧:១
នៅ​ថ្ងៃ​នោះ​ ព្រះអម្ចាស់ ​នឹង​ប្រើ ព្រះខ័ន​ដ៏​ធំ​ហើយ​មុត និង​ប្រកប​ដោយ​មហិទ្ធិឫទ្ធិ ដើម្បី​ដាក់​ទោស​អារក្ស​ទឹក គឺ​ពស់​ដ៏​កំសាក​ហើយ​មាន​កលល្បិច ព្រះអង្គ​នឹង​សម្លាប់​សត្វ​នាគ​ដ៏​សំបើម​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ។

លោកុប្បត្តិ ១:២១
ព្រះជាម្ចាស់​បាន​បង្កើត​សត្វ​ដ៏​ធំៗ​អស្ចារ្យ​ក្នុង​សមុទ្រ ព្រម​ទាំង​សត្វ​ទាំង​ប៉ុន្មាន​ដែល​ហែល​រវើករវ័ណ្ឌ​ពាសពេញ​នៅ​ក្នុង​ទឹក តាម​ពូជ​របស់​វា ហើយ​ព្រះអង្គ​ក៏​បាន​បង្កើត​បក្សាបក្សី តាម​ពូជ​របស់​វា​ដែរ។ ព្រះជាម្ចាស់​ទត​ឃើញ​ថា សត្វ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។

ទំនុកដំកើង ១០៤:២៦
នាវា​ទាំងឡាយ​ធ្វើ​ដំណើរ​នៅ​លើ​សមុទ្រ ហើយ​នាគ​ដែល​ព្រះអង្គ​បង្កើត ក៏​លេង​នៅ​ក្នុង​សមុទ្រ​នោះ​ដែរ។

រ៉ូម ១:១៨
ព្រះជាម្ចាស់​សំដែង​ព្រះពិរោធ​​ពី​ស្ថាន​បរមសុខ*​មក ប្រឆាំង​នឹង​ការ​មិន​គោរព​ប្រណិប័តន៍ ព្រះអង្គ​ប្រឆាំង​នឹង​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង​ដែល​មនុស្ស​លោក​ប្រព្រឹត្ត ទាំង​យក​អំពើ​ទុច្ចរិត​នោះ​ខ្ទប់​សេចក្ដី​ពិត​មិន​អោយ​លេច​ចេញ​មក

លោកុប្បត្តិ ១:២៤-៣១
[២៤] ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​មាន​សត្វ​ផ្សេងៗ​កើត​ចេញ​ពី​ដី​តាម​ពូជ​របស់​វា គឺ​មាន​សត្វ​ស្រុក សត្វ​លូន​វារ សត្វ​ព្រៃ តាម​ពូជ​របស់​វា» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។[២៥] ព្រះជាម្ចាស់​បាន​បង្កើត​សត្វ​ព្រៃ​តាម​ពូជ​របស់​វា សត្វ​ស្រុក តាម​ពូជ​របស់​វា និង​សត្វ​លូន​វារ​ទាំង​ប៉ុន្មាន​នៅ​លើ​ដី តាម​ពូជ​របស់​វា​ដែរ។ ព្រះជាម្ចាស់​ទត​ឃើញ​ថា សត្វ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។[២៦] ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «យើង​បង្កើត​មនុស្ស​​ជា​តំណាង​របស់​យើង មាន​លក្ខណៈ​ដូច​យើង ដើម្បី​អោយ​គេ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​បក្សាបក្សី​ដែល​ហើរ​នៅ​លើ​មេឃ លើ​សត្វ​ស្រុក​នៅ​លើ​ផែនដី​ទាំង​មូល និង​លើ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​លើ​ដី»។[២៧] ព្រះជាម្ចាស់​បាន​បង្កើត​មនុស្ស ជា​តំណាង​របស់​ព្រះអង្គ ព្រះអង្គ​បាន​បង្កើត​គេ​អោយ​មាន​លក្ខណៈ ដូច​ព្រះជាម្ចាស់ ព្រះអង្គ​បាន​បង្កើត​គេ​ជា​បុរស​ជា​ស្ត្រី។[២៨] ព្រះជាម្ចាស់​បាន​ប្រទាន​ពរ​អោយ​គេ គឺ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​អោយ​បាន​កើន​ច្រើន​ឡើង​ពាសពេញ​លើ​ផែនដី ហើយ​ត្រួតត្រា​ផែនដី​ទៅ។ ចូរ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​បក្សាបក្សី​ដែល​ហើរ​នៅ​លើ​មេឃ និង​លើ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​លើ​ដី»។[២៩] ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «មើល៍ យើង​ប្រគល់​ធញ្ញជាតិ​ទាំង​ប៉ុន្មាន ដែល​មាន​គ្រាប់​ពូជ​ដុះ​នៅ​ពាសពេញ​លើ​ផែនដី និង​ដើម​ឈើ​ដែល​មាន​ផ្លែ​មាន​គ្រាប់​បន្ត​ពូជ​អោយ​អ្នក​រាល់​គ្នា​ធ្វើ​ជា​អាហារ[៣០] យើង​ក៏​អោយ​ស្មៅ​ខៀវ​ខ្ចី​ទាំង​ប៉ុន្មាន​ដល់​សត្វ​ព្រៃ​ទាំង​អស់ ដល់​បក្សាបក្សី​ទាំង​អស់​នៅ​លើ​មេឃ ដល់​សត្វ​ទាំង​អស់​ដែល​លូន​វារ​នៅ​លើ​ដី គឺ​ដល់​សត្វ​ទាំង​ប៉ុន្មាន​ដែល​មាន​ដង្ហើម​ជីវិត ធ្វើ​ជា​អាហារ​ដែរ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។[៣១] ព្រះជាម្ចាស់​ទត​ឃើញ​អ្វីៗ​ទាំង​អស់ ដែល​ព្រះអង្គ​បាន​បង្កើត​មក ព្រះអង្គ​ឈ្វេង​យល់​ថា​ល្អ​ប្រសើរ​បំផុត​ហើយ។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ប្រាំ​មួយ។

ការងារ ៤០:១៥-២៤
[១៥] ចូរ​មើល​ទៅ​សត្វ​ដំរី​ទឹក ដែល​យើង​បាន​បង្កើត​មក​ដូច​ជា​អ្នក​ដែរ វា​ស៊ី​ស្មៅ​ដូច​គោ[១៦] កម្លាំង​របស់​វា​ស្ថិត​នៅ​ត្រង់​ចង្កេះ សន្ទុះ​ដ៏​ខ្លាំង​ក្លា​ស្ថិត​នៅ​ត្រង់​សាច់​ដុំ​ពោះ​របស់​វា[១៧] កន្ទុយ​របស់​វា​រឹង​ដូច​ដើម​តាត្រៅ សរសៃ​ភ្លៅ​របស់​វា​ពាក់ព័ន្ធ​គ្នា[១៨] ឆ្អឹង​របស់​វា​ប្រៀប​បាន​នឹង​បំពង់​លង្ហិន ហើយ​ឆ្អឹង​ជំនីរ​របស់​វា​ដូច​ចម្រឹង​ដែក។[១៩] វា​ជា​ស្នា​ព្រះហស្ដ​ដ៏​វិសេស​របស់​ព្រះជាម្ចាស់ មាន​តែ​ព្រះ​ដែល​បង្កើត​វា​ទេ ដែល​អាច​បង្ក្រាប​វា​បាន​។[២០] វា​ស៊ី​ស្មៅ​នៅ​តាម​ភ្នំ ជា​កន្លែង​ដែល សត្វ​ព្រៃ​ទាំង​ប៉ុន្មាន​ប្រឡែង​គ្នា។[២១] វា​ដេក​នៅ​ក្រោម​ស្លឹក​ឈូក ហើយ​សំងំ​នៅ​តាម​ដើម​ត្រែង​ក្នុង​ត្រពាំង។[២២] ម្លប់​ស្លឹក​ឈូក​បាំង​លើ​វា ដើម​ចាក​នៅ​តាម​ដង​ស្ទឹង​ព័ទ្ធ​ជុំវិញ​វា។[២៣] ទោះ​បី​ទឹក​ហូរ​យ៉ាង​ខ្លាំង​ក្ដី ក៏​វា​មិន​បារម្ភ ទោះ​បី​ទឹក​ទន្លេ​យ័រដាន់​ជន់​ឡើង​លិច​មាត់​ច្រាំង ក៏​វា​មិន​ព្រួយ​ដែរ។[២៤] គ្មាន​នរណា​អាច​ចាប់​វា​បាន ក្នុង​ពេល​ដែល​វា​កំពុង​តែ​បើក​ភ្នែក ហើយ​គ្មាន​នរណា​អាច​យក​អ្វី​ទៅ​ខ្លុះ​ច្រមុះ របស់​វា​បាន​ដែរ។

ការងារ ៤១:១-១០
[១] តើ​អ្នក​អាច​យក​សន្ទូច​ទៅ​ស្ទូច​ស្ដេច ក្រពើ ហើយ​យក​ខ្សែ​ទៅ​ចង​អណ្ដាត របស់​វា​បាន​ឬ?[២] តើ​អ្នក​អាច​យក​កន្លុះ​ទៅ​ដាក់​ច្រមុះ​វា ហើយ​យក​ដែក​ទៅ​ចោះ​ថ្គាម​របស់​វា​បាន​ឬ?[៣] តើ​អ្នក​ស្មាន​ថា​វា​នឹង​ទទូច​អង្វរ​អ្នក ហើយ​និយាយ​មក​អ្នក​ដោយ​ទន់ភ្លន់​ឬ?[៤] តើ​វា​ចេះ​ចុះ​ខ​សន្យា​ជា​មួយ​អ្នក ហើយ​អ្នក​ប្រើ​វា​ជា​ទាសករ​បាន​រហូត​ឬ?[៥] តើ​អ្នក​អាច​លេង​ជា​មួយ​វា ដូច​លេង​ចាប ឬ​ក៏​អាច​ចង​វា ទុក​អោយ​កូន​ស្រី​របស់​អ្នក មើល​កំសាន្ត?[៦] តើ​ពួក​អ្នក​រក​ស៊ី​អាច​យក​វា​ទៅ​លក់ ហើយ​អ្នក​លក់​អាច​យក​វា​ទៅ​ចែក​គ្នា​កើត​ឬ?[៧] តើ​អ្នក​អាច​យក​ជន្លួញ​មក​ចាក់​ទម្លុះ​ស្បែក​វា ហើយ​យក​ស្ន​ចាក់​ត្រី​មក​ចាក់​ក្បាល​វា​បាន​ឬ?[៨] ចូរ​លូក​ដៃ​ពាល់​វា​មើល៍ ពេល​អ្នក​គិត​ដល់​ការ​ប្រយុទ្ធ​ជា​មួយ​នឹង​វា នោះ​អ្នក​មុខ​ជា​លែង​ហ៊ាន​ពាល់​វា​ជាប់ ទៀត​មិន​ខាន![៩] អ្នក​ណា​ប្រាថ្នា​ចង់​ចាប់​វា អ្នក​នោះ​យល់​ច្រឡំ​ហើយ ព្រោះ​ពេល​ឃើញ​វា គេ​មុខ​ជា​តក់ស្លុត[១០] បើ​គ្មាន​នរណា​ម្នាក់​ហ៊ាន​តទល់​នឹង​វា​ដូច្នេះ តើ​នរណា​អាច​ប្រឈម​មុខ​នឹង​យើង​បាន?

យ៉ូស្វេ ១០:១-១០
[១] ព្រះបាទ​អដូនី-សេដេក ជា​ស្ដេច​ក្រុង​យេរូសាឡឹម​ទទួល​ដំណឹង​ថា លោក​យ៉ូស្វេ​ដណ្ដើម​យក​បាន​ក្រុង​អៃ និង​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ព្រះអម្ចាស់ ហើយ​លោក​ក៏​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​អៃ និង​ស្ដេច​របស់​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​យេរីខូ និង​ស្ដេច​របស់​គេ​ដែរ។ ស្ដេច​ក៏​ទទួល​ដំណឹង​ថា អ្នក​ស្រុក​គីបៀន​បាន​សុំ​សន្តិភាព​ពី​ជន​ជាតិ​អ៊ីស្រាអែល ព្រម​ទាំង​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ​ផង។[២] ដំណឹង​នេះ​បាន​ធ្វើ​អោយ​អ្នក​ក្រុង​យេរូសាឡឹម​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ព្រោះ​ក្រុង​គីបៀន​ជា​ក្រុង​មួយ​ដ៏​ធំ ប្រៀប​បាន​នឹង​មហា​រាជធានី​មួយ ពោល​គឺ​ធំ​ជាង​ក្រុង​អៃ ហើយ​ទាហាន​នៅ​ក្រុង​នោះ​សុទ្ធ​តែ​ខ្លាំង​ពូកែ​ទៀត​ផង។[៣] ព្រះបាទ​អដូនី-សេដេក ជា​ស្ដេច​ក្រុង​យេរូសាឡឹម​ផ្ញើ​រាជសារ​ទៅ​ព្រះបាទ​ហូហាំ ជា​ស្ដេច​ក្រុង​ហេប្រូន ព្រះបាទ​ពារ៉ាម ជា​ស្ដេច​ក្រុង​យ៉ារមូត ព្រះបាទ​យ៉ាភា ជា​ស្ដេច​ក្រុង​ឡាគីស និង​ព្រះបាទ​ដេបៀរ​ជា​ស្ដេច​ក្រុង​អេក្លូន​ថា៖[៤] «សូម​ស្ដេច​យាង​មក ហើយ​ជួយ​ទូលបង្គំ​វាយ​ក្រុង​គីបៀន​ផង ព្រោះ​ពួក​គេ​សុំ​សន្តិភាព​ពី​យ៉ូស្វេ និង​ជន​ជាតិ​អ៊ីស្រាអែល»។[៥] ស្ដេច​របស់​ជន​ជាតិ​អាម៉ូរី​ទាំង​ប្រាំ​អង្គ គឺ​ស្ដេច​ក្រុង​យេរូសាឡឹម ស្ដេច​ក្រុង​ហេប្រូន ស្ដេច​ក្រុង​យ៉ារមូត ស្ដេច​ក្រុង​ឡាគីស និង​ស្ដេច​ក្រុង​អេក្លូន បាន​ពួតដៃ​គ្នា​លើក​ទ័ព​ទាំង​អស់​ទៅ​ឡោមព័ទ្ធ​ក្រុង​គីបៀន ហើយ​វាយ​ក្រុង​នោះ។[៦] អ្នក​ស្រុក​គីបៀន​ចាត់​គេ​អោយ​ទៅ​ជំរាប​លោក​យ៉ូស្វេ​នៅ​ជំរំ​គីលកាល់​ថា៖ «សូម​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​ប្របាទ​ឡើយ! សូម​អញ្ជើញ​មក​រំដោះ​យើង​ខ្ញុំ​ជា​ប្រញាប់ សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង ដ្បិត​ស្ដេច​ទាំង​ប៉ុន្មាន​របស់​ជន​ជាតិ​អាម៉ូរី ដែល​នៅ​ស្រុក​ភ្នំ បាន​រួម​គ្នា​ប្រឆាំង​នឹង​យើង​ខ្ញុំ»។[៧] លោក​យ៉ូស្វេ​ក៏​នាំ​កងទ័ព​ទាំង​មូល​ចេញ​ពី​គីលកាល់ ដោយ​មាន​កង​ទាហាន​ដ៏​អង់អាច​របស់​លោក​មក​ជា​មួយ​ផង។[៨] ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ! គ្មាន​នរណា​អាច​តទល់​នឹង​អ្នក​បាន​ទេ»។[៩] លោក​យ៉ូស្វេ​ធ្វើ​ដំណើរ​ពី​គីលកាល់​ទៅ​អស់​មួយ​យប់ ហើយ​វាយ​សំរុក​ពួក​គេ ដោយ​មិន​អោយ​ដឹង​ខ្លួន​ជា​មុន​ឡើយ។[១០] ព្រះអម្ចាស់ ​ធ្វើ​អោយ​ជន​ជាតិ​អាម៉ូរី​បាក់​ទ័ព នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល។ ពួក​គេ​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្រុង​គីបៀន ហើយ​ជន​ជាតិ​អ៊ីស្រាអែល​ដេញ​ពី​ក្រោយ​ពួក​គេ​តាម​ផ្លូវ​ឡើង​ទៅ​ភូមិ​បេតហូរ៉ូន ព្រម​ទាំង​វាយ​ប្រហារ​ពួក​គេ រហូត​ទៅ​ដល់​ភូមិ​អាសេកា និង​ភូមិ​ម៉ាកេដា។

Khmer Bible 1954
Public Domain: 1954