A A A A A

អាថ៌កំបាំង: [ជនបរទេស]


កូល៉ុស ១:១៦
ដ្បិត​ព្រះជាម្ចាស់​បាន​បង្កើត​អ្វីៗ​សព្វ​សារពើ​ក្នុង​អង្គ​ព្រះគ្រិស្ដ ទាំង​នៅ​ស្ថាន​បរមសុខ*​ទាំង​នៅ​លើ​ផែនដី ទាំង​អ្វីៗ​ដែល​មើល​ឃើញ ទាំង​អ្វីៗ​ដែល​មើល​មិន​ឃើញ ទាំង​ទេវរាជ​ ទាំង​អ្វីៗ​ដែល​មាន​បារមី​គ្រប់គ្រង ទាំង​វត្ថុ​ស័ក្ដិសិទ្ធិ និង​អំណាច​នានា ព្រះជាម្ចាស់​បាន​បង្កើត​ទាំង​អស់​មក ដោយសារ​ព្រះគ្រិស្ដ និង​សំរាប់​ព្រះគ្រិស្ដ។

ចោទិយកថា ៤:១៩
ពេល​ណា​អ្នក​ងើយ​សម្លឹង​ទៅ​លើ​មេឃ​ឃើញ​ថ្ងៃ លោក​ខែ និង​ផ្កាយ​ទាំងឡាយ ព្រម​ទាំង​កញ្ចុំ​ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ មិន​ត្រូវ​បណ្ដោយ​ខ្លួន​អោយ​ក្រាប​ថ្វាយបង្គំ​របស់​ទាំង​នោះ​ទុក​ជា​ព្រះ​ឡើយ។ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បណ្ដោយ​អោយ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ក្រាប​ថ្វាយបង្គំ​ផ្កាយ​ទាំង​នោះ។

ចោទិយកថា ១៧:៣
ទៅ​គោរព​បំរើ​ព្រះ​ដទៃ ហើយ​ក្រាប​ថ្វាយបង្គំ​ព្រះ​ទាំង​នោះ ឬ​ក្រាប​ថ្វាយបង្គំ​ព្រះអាទិត្យ ព្រះច័ន្ទ និង​ហ្វូងតារា​ទាំង​ប៉ុន្មាន ផ្ទុយ​ពី​សេចក្ដី​ដែល​ខ្ញុំ​​បាន​បង្គាប់។

អេភេសូរ ២:១៩
ហេតុ​នេះ បង​ប្អូន​លែង​ជា​ជន​បរទេស ឬ​ជា​អាណិកជន​ទៀត​ហើយ គឺ​បង​ប្អូន​ជា​ជន​រួម​ជាតិ​ជា​មួយ​ប្រជាជន​ដ៏វិសុទ្ធ* និង​ជា​ក្រុម​គ្រួសារ​របស់​ព្រះជាម្ចាស់។

អេភេសូរ ៦:១២
ដ្បិត​យើង​មិន​មែន​តយុទ្ធ​ទល់​នឹង​មនុស្ស​ទេ គឺ​តយុទ្ធ​ទល់​នឹង​វត្ថុ​ស័ក្ដិសិទ្ធិ ទល់​នឹង​អ្វីៗ​ដែល​មាន​អំណាច ទល់​នឹង​មេ​ត្រួតត្រា​ក្នុង​លោកីយ៍​ដ៏​ងងឹត​នេះ ហើយ​តយុទ្ធ​ទល់​នឹង​ឥទ្ធិពល​អរូប​ដ៏​អាក្រក់​ទាំងឡាយ​ដែល​នៅ​ស្ថាន​លើ​ដែរ។

និក្ខមនំ ១២:៤៩
មាន​ក្រឹត្យវិន័យ​តែ​មួយ​សំរាប់​ម្ចាស់​ស្រុក និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា»។

និក្ខមនំ ២២:២១
មិន​ត្រូវ​ជិះជាន់ ឬ​សង្កត់សង្កិន​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​ជន​បរទេស​នៅ​ស្រុក​អេស៊ីប​ដែរ។

និក្ខមនំ ២៣:៩
កុំ​សង្កត់សង្កិន​ជន​បរទេស​ឡើយ អ្នក​រាល់​គ្នា​ធ្លាប់​ស្គាល់​ការ​រស់​នៅ​ជា​ជន​បរទេស​ហើយ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​ជន​បរទេស ក្នុង​ស្រុក​អេស៊ីប​ដែរ។

អេសេគាល ១:៤-៧
[៤] ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​ពី​ទិស​ខាង​ជើង មាន​ដុំ​ពពក​មួយ​យ៉ាង​ធំ និង​មាន​ផ្លេក​បន្ទោរ​ចេញ​ពី​ពពក​នោះ ទាំង​មាន​ពន្លឺ​ព័ទ្ធ​ជុំវិញ ហើយ​នៅ​ចំ​កណ្ដាល​មាន​ដុំ​ភ្លើង​មួយ​បញ្ចេញ​រស្មី​យ៉ាង​ត្រចះត្រចង់។[៥] នៅ​ខាង​ក្នុង​ពពក​នោះ​មាន​សត្វ​លោក​បួន ដែល​មាន​ទ្រង់​ទ្រាយ​ដូច​មនុស្ស។[៦] សត្វ​នីមួយៗ​មាន​មុខ​បួន និង​ស្លាប​បួន។[៧] ជើង​របស់​សត្វ​ទាំង​នោះ​ត្រង់ រីឯ​ប្រអប់​ជើង​មាន​រាង​ដូច​ក្រចក​ជើង​កូន​គោ ហើយ​ចាំង​ពន្លឺ​ដូច​លង្ហិន​ដ៏​រលោង។

លោកុប្បត្តិ ១:២៦
ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «យើង​បង្កើត​មនុស្ស​​ជា​តំណាង​របស់​យើង មាន​លក្ខណៈ​ដូច​យើង ដើម្បី​អោយ​គេ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​បក្សាបក្សី​ដែល​ហើរ​នៅ​លើ​មេឃ លើ​សត្វ​ស្រុក​នៅ​លើ​ផែនដី​ទាំង​មូល និង​លើ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​លើ​ដី»។

លោកុប្បត្តិ ២:១
ព្រះជាម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ព្រម​ទាំង​អ្វីៗ​ទាំង​អស់​នៅ​លើ​មេឃ និង​ផែនដី​​ចប់​សព្វ​គ្រប់​ហើយ។

ហេព្រើរ ១១:១៣
បុព្វបុរស​ទាំង​នេះ​បាន​ស្លាប់​ទៅ ទាំង​នៅ​មាន​ជំនឿ​ដដែល ពួក​លោក​ឥត​បាន​ទទួល​អ្វីៗ​តាម​ព្រះបន្ទូល​សន្យា​ទេ តែ​បាន​ឃើញ និង​អបអរ​ទទួល​ពី​ចម្ងាយ ហើយ​ប្រកាស​ទទួល​ស្គាល់​ថាពួក​លោក​គ្រាន់​តែ​ជា​ជន​បរទេស ដែល​ធ្វើ​ដំណើរ ​លើ​ផែនដី​នេះ​ប៉ុណ្ណោះ។

ហេព្រើរ ១៣:២
សូម​កុំ​ភ្លេច​ទទួល​អ្នក​ដទៃ​យ៉ាង​រាក់ទាក់។ ដោយ​ទទួល​អ្នក​ដទៃ​ដូច្នេះ អ្នក​ខ្លះ​បាន​ទទួល​ទេវតា*​ទាំង​មិន​ដឹង​ខ្លួន។

អេសាយ ១៣:៥
អ្នក​ទាំង​នោះ​មក​ពី​ស្រុក​ឆ្ងាយៗ គឺ​មក​ពី​ជើង​មេឃ ព្រះអម្ចាស់ ​នឹង​ប្រើ​ពួក​គេ ដើម្បី​សំរេច​តាម​ព្រះពិរោធ​របស់​ព្រះអង្គ និង​បំផ្លាញ​ស្រុក​នោះ​ទាំង​មូល។

អេសាយ ៤៥:១២
យើង​នេះ​ហើយ​ដែល​បាន​បង្កើត​ផែនដី ព្រម​ទាំង​បាន​បង្កើត​មនុស្ស​អោយ​រស់ នៅ​លើ​ផែនដី​នេះ​ផង យើង​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយ​ដៃ​របស់​យើង​ផ្ទាល់ ហើយ​យើង​ក៏​បញ្ជា​ហ្វូងតារា​ទាំង​ប៉ុន្មាន នៅ​លើ​មេឃ​ដែរ”។

អេសាយ ៦០:៨
តើ​អ្នក​ទាំង​នោះ​ជា​នរណា? ពួក​គេ​រសាត់​មក​ដូច​ពពក និង​ដូច​ព្រាប​ដែល​ហើរ​មក​រក​សំបុក​វា​វិញ។

លេវីវិន័យ ២៤:២២
ត្រូវ​មាន​ក្រឹត្យវិន័យ​តែ​មួយ សំរាប់​ជន​បរទេស និង​ម្ចាស់​ស្រុក ដ្បិត​យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។

នេហេមា ៩:៦
មាន​តែ​ព្រះអង្គ​ទេ​ដែល​ជា​ ព្រះអម្ចាស់ ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ ព្រម​ទាំង​ផ្ទៃ​មេឃ​ដ៏​ខ្ពស់​បំផុត និង​ផ្កាយ​ទាំង​ប៉ុន្មាន​ដែល​ស្ថិត​នៅ​លើ​មេឃ ព្រះអង្គ​ក៏​បាន​បង្កើត​ផែនដី និង​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី សមុទ្រ និង​អ្វីៗ​នៅ​ក្នុង​សមុទ្រ។ ព្រះអង្គ​ប្រទាន​ជីវិត​ដល់​អ្វីៗ​សព្វ​សារពើ ហ្វូងតារា​ទាំង​អស់​នៅ​លើ​មេឃ នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​ព្រះអង្គ

ទំនុកដំកើង ៩៧:៦
ផ្ទៃ​មេឃ​ប្រកាស​អំពី​សេចក្ដី​សុចរិត​របស់​ព្រះអង្គ ហើយ​ប្រជារាស្ត្រ​ទាំង​អស់ នឹង​ឃើញ​សិរីរុងរឿង​របស់​ព្រះអង្គ។

១ ពេត្រុសទី ២:១១
បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ខ្ញុំ​សូម​ទូន្មាន​បង​ប្អូន​ជា​ជន​បរទេស និង​ជា​អ្នក​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន​​ក្នុង​លោក​នេះ​ថា កុំ​បណ្ដោយ​ខ្លួន​ទៅ​តាម​តណ្ហា​ ដែល​តែងតែ​ប្រឆាំង​នឹង​ព្រលឹង​នោះ​ឡើយ។

កិច្ចការ ១៩:៣៥
នៅ​ទី​បំផុត លោក​លេខាធិការ​ក្រុង​បាន​ឃាត់​បណ្ដាជន​អោយ​នៅ​ស្ងៀម​ដោយ​ពោល​ថា៖ «បង​ប្អូន​ជា​អ្នក​ក្រុង​អេភេសូ​អើយ! តើ​នរណា​មិន​ដឹង​ថា ក្រុង​អេភេសូ ជា​ក្រុង​របស់​ព្រះនាង​ឌីអាន ដែល​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម និង​ជា​ក្រុង​ដែល​មាន​រូប​សំណាក​ធ្លាក់​ចុះ​ពី​ស្ថានសួគ៌​មក​នោះ!។

វិវរណៈ ១២:១២
ហេតុ​នេះ​ស្ថាន​បរមសុខ* និង​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្ថាន​បរមសុខ​អើយ ចូរ​មាន​អំណរ​សប្បាយ​ឡើង! រីឯ​ផែនដី និង​សមុទ្រ​វិញ អ្នក​ត្រូវ​វេទនា​ជា​ពុំខាន! ដ្បិត​មារ*​បាន​ចុះ​ទៅ​រក​អ្នក​រាល់​គ្នា​ទាំង​មាន​កំរោល​ចូល​យ៉ាង​ខ្លាំង​ផង ព្រោះ​វា​ដឹង​ថា វា​នៅ​សល់​ពេល​តែ​បន្តិច​ប៉ុណ្ណោះ»។

វិវរណៈ ១៣:១
បន្ទាប់​មក​ទៀត ខ្ញុំ​ឃើញ​សត្វ​តិរច្ឆាន​មួយ​មាន​ស្នែង​ដប់ និង​ក្បាល​ប្រាំពីរ​ឡើង​ពី​សមុទ្រ​មក នៅ​លើ​ស្នែង​ទាំង​ដប់​របស់​វា មាន​មកុដ​ដប់ ហើយ​នៅ​លើ​ក្បាល​ទាំង​ប្រាំពីរ មាន​សរសេរ​ឈ្មោះ​ផ្សេងៗ​ដែល​ប្រមាថ​ព្រះជាម្ចាស់។

អេម៉ុស 9:2-3
[2] ទោះ​បី​ពួក​គេ​ចុះ​ទៅ​ដល់​ស្ថាន​មនុស្ស​ស្លាប់​ក្ដី ក៏​យើង​ទៅ​អូស​យក​មក​វិញ ទោះ​បី​ពួក​គេ​ឡើង​ទៅ​ដល់​ស្ថានសួគ៌​ក្ដី ក៏​យើង​ទាញ​ទម្លាក់​ចុះ​មក​វិញ​ដែរ។[3] ទោះ​បី​ពួក​គេ​ទៅ​ពួន​នៅ​កំពូល​ភ្នំ​កើមែល​ក្ដី ក៏​យើង​ទៅ​រក​ពួក​គេ ហើយ​ចាប់​យក​មក​វិញ ទោះ​បី​ពួក​គេ​លាក់​ខ្លួន​នៅ​បាត​សមុទ្រ ដើម្បី​កុំ​អោយ​យើង​ឃើញ​ក្ដី ក៏​យើង​ប្រើ​នាគ​អោយ​ទៅ​ខាំ​ពួក​គេ​ដែរ។

លេវីវិន័យ ១៩:៣៣-៣៤
[៣៣] ប្រសិន​បើ​មាន​ជន​បរទេស​មក​រស់​នៅ​ក្នុង​ស្រុក​ជា​មួយ​អ្នក​រាល់​គ្នា កុំ​ជិះជាន់​គេ​ឡើយ។[៣៤] ចូរ​ប្រព្រឹត្ត​ចំពោះ​ជន​បរទេស​ដែល​ស្នាក់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ដូច​ប្រព្រឹត្ត​ចំពោះ​អ្នក​ដែល​ជាម្ចាស់​ស្រុក​ដែរ។ ត្រូវ​ស្រឡាញ់​ជន​បរទេស​នោះ​អោយ​បាន​ដូច​ស្រឡាញ់​ខ្លួន​អ្នក ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​រស់​ជា​ជន​បរទេស នៅ​ស្រុក​អេស៊ីប​ដែរ។ យើង​ជា​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

វិវរណៈ 9:7-11
[7] កណ្ដូប​ទាំង​នោះ​មាន​រាង​ដូច​សេះ ដែល​គេ​បំពាក់​គ្រឿង​សឹក​ចេញ​ទៅ​ច្បាំង នៅ​លើ​ក្បាល​វា​មាន​ពាក់​កម្រង​ដូច​ជា​មកុដ​មាស ហើយ​មុខ​វា​ដូច​មុខ​មនុស្ស។[8] វា​មាន​សក់​វែង​ដូច​សក់​ស្ត្រី ហើយ​មាន​ធ្មេញ​ដូច​ធ្មេញ​សឹង្ហ។[9] វា​មាន​គ្រឿង​ក្រោះ​ដូច​អាវក្រោះ​ធ្វើ​ពី​ដែក។ ពេល​វា​ហើរ ស្នូរ​ស្លាប​របស់​វា​លាន់​ឮ​សន្ធឹក ដូច​រទេះ​ទឹម​ដោយ​សេះ​ជា​ច្រើន​បោល​ទៅ​ធ្វើ​សឹក​សង្គ្រាម។[10] កន្ទុយ​របស់​វា​មាន​ទ្រនិច​ដូច​ខ្យាដំរី ហើយ​មាន​អំណាច​នឹង​អោយ​មនុស្សម្នា​ឈឺ​ចុក​ចាប់​អស់​រយៈ​ពេល​ប្រាំ​ខែ។[11] កណ្ដូប​ទាំង​នោះ​មាន​យមរាជ​ធ្វើ​ជា​ស្ដេច​ដឹក​នាំ​វា ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេប្រឺ​ថា អាបាដូន ជា​ភាសា​ក្រិក​ថា អាប៉ុលីយ៉ូន។

លោកុប្បត្តិ ៦:១-២២
[១] មនុស្ស​លោក​ចាប់​ផ្ដើម​កើន​ចំនួន​កាន់​តែ​ច្រើន​ឡើង​ពាសពេញ​លើ​ផែនដី ហើយ​គេ​ក៏​បង្កើត​កូន​ស្រីៗ។[២] កូន​ប្រុសៗ​របស់​ព្រះជាម្ចាស់​​ឃើញ​ថា​កូន​ស្រីៗ​របស់​មនុស្ស​មាន​រូប​ឆោម​ល្អ​ស្អាត គេ​ក៏​នាំ​គ្នា​ជ្រើសរើស​ប្រពន្ធ​ពី​ចំណោម​ស្ត្រីៗ​ទាំង​នោះ។[៣] ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «វិញ្ញាណ​របស់​យើង​នឹង​មិន​នៅ​ក្នុង​មនុស្ស​ជា​រៀង​រហូត​ឡើយ ដ្បិត​គេ​គ្រាន់​តែ​ជា​មនុស្ស​លោកីយ៍ ដូច្នេះ អាយុ​ជីវិត​គេ​នឹង​ត្រូវ​កំរិត​មក​នៅ​ត្រឹម​តែ​មួយ​រយ​ម្ភៃ​ឆ្នាំ​ប៉ុណ្ណោះ»។[៤] សម័យ​នោះ មាន​មនុស្ស​មាឌ​ធំៗ​រស់​នៅ​លើ​ផែនដី ហើយ​ក្រោយ​មក​ក៏​នៅ​តែ​មាន​ដែរ។ អ្នក​ទាំង​នោះ​កើត​នៅ​ជំនាន់​ដែល​កូន​ប្រុសៗ​របស់​ព្រះជាម្ចាស់ នាំ​គ្នា​មក​យក​កូន​ស្រីៗ​របស់​មនុស្ស​ធ្វើ​ជា​ប្រពន្ធ គឺ​អ្នក​ទាំង​នោះ​ហើយ​ដែល​ជា​វីរជន​ដ៏​មាន​ឈ្មោះ​ល្បី​នៅ​សម័យ​បុរាណ។[៥] ព្រះអម្ចាស់​ទត​ឃើញ​ថា មនុស្ស​លោក​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ច្រើន​ឡើងៗ នៅ​លើ​ផែនដី ហើយ​ពី​ព្រឹក​ដល់​ល្ងាច ចិត្ត​របស់​គេ​ចេះ​តែ​លំអៀង​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់។[៦] ព្រះអម្ចាស់ ​នឹក​ស្ដាយ​ដោយ​បាន​បង្កើត​មនុស្ស​មក​លើ​ផែនដី​នេះ ហើយ​ព្រះអង្គ​ព្រួយ​ព្រះហឫទ័យ។[៧] ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «យើង​នឹង​លុប​បំបាត់​មនុស្ស​លោក ដែល​យើង​បាន​បង្កើត​មក​អោយ​អស់​ពី​ផែនដី គឺ​ចាប់​តាំង​ពី​មនុស្ស​រហូត​ដល់​សត្វ​ស្រុក ចាប់​តាំង​ពី​សត្វ​លូន​វារ រហូត​ដល់​សត្វ​ដែល​ហើរ​នៅ​លើ​មេឃ ដ្បិត​យើង​ស្ដាយ​ដោយ​បាន​បង្កើត​គេ​មក»។[៨] ប៉ុន្តែ ព្រះអម្ចាស់ ​គាប់​ព្រះហប្ញទ័យ​នឹង​លោក​ណូអេ។​[៩] នេះ​ជា​ដំណើរ​រឿង​ក្រុម​គ្រួសារ​របស់​លោក​ណូអេ។ លោក​ណូអេ​ជា​មនុស្ស​សុចរិត ទៀង​ត្រង់ នៅ​ក្នុង​ចំណោម​អស់​អ្នក​ដែល​រស់​នៅ​ជំនាន់​លោក។ លោក​បាន​ដើរ​តាម​មាគ៌ា​របស់​ព្រះជាម្ចាស់។[១០] លោក​ណូអេ​បាន​បង្កើត​កូន​ប្រុស​បី​នាក់​ឈ្មោះ​សិម ហាំ និង​យ៉ាផេត។[១១] គ្រា​នោះ មនុស្ស​លោក​នៅ​លើ​ផែនដី​ប្រែ​ជា​អាក្រក់​ខិលខូច​អស់ ហើយ​ពោរពេញ​ដោយ​អំពើ​ឃោរឃៅ​ទៀត​ផង។[១២] ព្រះជាម្ចាស់​ទត​ឃើញ​ថា​ផែនដី​អាក្រក់​ខូច​អស់ ដ្បិត​មនុស្ស​លោក​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី សុទ្ធ​តែ​មាន​កិរិយា​មារយាទ​ខិលខូច​អាក្រក់។[១៣] ព្រះជាម្ចាស់​ក៏​មាន​ព្រះបន្ទូល​មក​កាន់​លោក​ណូអេ​ថា៖ «យើង​បាន​សំរេច​ចិត្ត​ផ្ដាច់​ជីវិត​សត្វ​លោក​ទាំង​អស់ ដ្បិត​មនុស្ស​បាន​ធ្វើ​អោយ​ផែនដី​ពោរពេញ​ដោយ​អំពើ​ឃោរឃៅ។ ដូច្នេះ យើង​នឹង​លុប​បំបាត់​គេ​អោយ​វិនាស​សូន្យ​ទៅ​ជា​មួយ​ផែនដី។[១៤] ចូរ​អ្នក​យក​ស្រឡៅ​មក​ធ្វើ​ទូក​មួយ​យ៉ាង​ធំ ហើយ​ចែក​ទូក​ធំ​នេះ​ជា​ច្រើន​បន្ទប់ ព្រម​ទាំង​យក​ជ័រ​មក​លាប​ភ្ជិត​ទាំង​ក្នុង​ទាំង​ក្រៅ​ផង។[១៥] អ្នក​ត្រូវ​ធ្វើ​ដូច​ត​ទៅ​នេះ: ទូក​ធំ​នោះ​មាន​បណ្ដោយ​បី​រយ​ហត្ថ ទទឹង​ហាសិប​ហត្ថ និង​កំពស់​សាមសិប​ហត្ថ។[១៦] អ្នក​ត្រូវ​ធ្វើ​ដំបូល​មួយ​ដាក់​ភ្ជាប់​ពី​លើ​ទូក កំពស់​មួយ​ហត្ថ។ ត្រូវ​ដាក់​ទ្វារ​ទូក​នៅ​ពី​ខាង ហើយ​ធ្វើ​ទូក​នោះ​ជា​ជាន់ គឺ​មាន​ជាន់​ក្រោម ជាន់​ទី​ពីរ និង​ជាន់​ទី​បី។[១៧] រីឯ​យើង​វិញ យើង​នឹង​ធ្វើ​អោយ​ទឹក​ជន់​លិច​ផែនដី ដើម្បី​បំផ្លាញ​សត្វ​លោក​ទាំង​អស់ ដែល​មាន​ដង្ហើម​ជីវិត​នៅ​ក្រោម​មេឃ។ អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ត្រូវ​វិនាស​សូន្យ[១៨] ប៉ុន្តែ យើង​នឹង​ចង​សម្ពន្ធមេត្រី*​ជា​មួយ​អ្នក អ្នក​នឹង​ចូល​ទៅ​ក្នុង​ទូក​ធំ​ជា​មួយ​កូន​ប្រុស​ទាំង​បី ប្រពន្ធ និង​កូន​ប្រសា​ស្រី​របស់​អ្នក។[១៩] អ្នក​ក៏​ត្រូវ​នាំ​យក​សត្វ​មួយ​គូៗ​ពី​បណ្ដា​សត្វ​ទាំង​អស់ ចូល​ទៅ​ក្នុង​ទូក​ធំ ដើម្បី​អោយ​វា​បាន​រួច​ជីវិត​រួម​ជា​មួយ​អ្នក​ដែរ គឺ​ត្រូវ​យក​ឈ្មោល​មួយ​ញី​មួយ។[២០] សត្វ​មួយ​គូៗ ក្នុង​ពូជ​នីមួយៗ​នឹង​នាំ​គ្នា​មក​រក​អ្នក ដើម្បី​អោយ​បាន​រួច​ជីវិត គឺ​មាន​សត្វ​ស្លាប សត្វ​ស្រុក សត្វ​លូន​វារ​នៅ​លើ​ដី។[២១] អ្នក​ក៏​ត្រូវ​យក​គ្រឿង​បរិភោគ​ទាំង​ប៉ុន្មាន ទុក​ជា​ស្បៀង​អាហារ​សំរាប់​បរិភោគ និង​ទុក​ជា​ចំណី​សំរាប់​សត្វ​ដែរ»។[២២] លោក​ណូអេ​ក៏​ធ្វើ​ដូច្នោះ​មែន គឺ​លោក​ធ្វើ​សព្វ​គ្រប់​ទាំង​អស់ ដូច​ព្រះជាម្ចាស់​បាន​បង្គាប់។

អេសេគាល ១:១-២៨
[១] នៅ​ឆ្នាំ​ទី​សាមសិប ថ្ងៃ​ទី​ប្រាំ​ក្នុង​ខែ​ទី​បួន ពេល​ខ្ញុំ​ស្ថិត​នៅ​ក្បែរ​ទន្លេ​កេបារ​ ជា​មួយ​ប្រជាជន​ដែល​គេ​កៀរ​មក​ជា​ឈ្លើយ ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​ខ្ញុំ​ឃើញ​និមិត្តហេតុ​អស្ចារ្យ​ពី​ព្រះជាម្ចាស់។[២] នៅ​ថ្ងៃ​ទី​ប្រាំ​ក្នុង​ខែ​នោះ ត្រូវ​នឹង​ឆ្នាំ​ទី​ប្រាំ​ក្រោយ​គេ​ចាប់​ព្រះបាទ​យ៉ូយ៉ាគីន​មក​ជា​ឈ្លើយ[៣] ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​លោក​អេសេគាល​ជា​កូន​របស់​លោក​បូជាចារ្យ​ប៊ូស៊ី នៅ​ស្រុក​ខាល់ដេ​ជិត​ទន្លេ​កេបារ។ ពេល​នោះ ព្រះអម្ចាស់ ​ដាក់​ព្រះហស្ដ​លើ​លោក។[៤] ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​ពី​ទិស​ខាង​ជើង មាន​ដុំ​ពពក​មួយ​យ៉ាង​ធំ និង​មាន​ផ្លេក​បន្ទោរ​ចេញ​ពី​ពពក​នោះ ទាំង​មាន​ពន្លឺ​ព័ទ្ធ​ជុំវិញ ហើយ​នៅ​ចំ​កណ្ដាល​មាន​ដុំ​ភ្លើង​មួយ​បញ្ចេញ​រស្មី​យ៉ាង​ត្រចះត្រចង់។[៥] នៅ​ខាង​ក្នុង​ពពក​នោះ​មាន​សត្វ​លោក​បួន ដែល​មាន​ទ្រង់​ទ្រាយ​ដូច​មនុស្ស។[៦] សត្វ​នីមួយៗ​មាន​មុខ​បួន និង​ស្លាប​បួន។[៧] ជើង​របស់​សត្វ​ទាំង​នោះ​ត្រង់ រីឯ​ប្រអប់​ជើង​មាន​រាង​ដូច​ក្រចក​ជើង​កូន​គោ ហើយ​ចាំង​ពន្លឺ​ដូច​លង្ហិន​ដ៏​រលោង។[៨] នៅ​ក្រោម​ស្លាប​ទាំង​បួន​មាន​ដៃ​ដូច​ដៃ​មនុស្ស លាត​សន្ធឹង​ទៅ​រក​ទិស​ទាំង​បួន ដូច​មុខ និង​ស្លាប​ដែរ។[៩] ស្លាប​របស់​សត្វ​ទាំង​នោះ​ភ្ជាប់​គ្នា​ទៅ​វិញ​ទៅ​មក។ សត្វ​ទាំង​បួន​ហើរ​តម្រង់​ទៅ​មុខ​ជានិច្ច​ឥត​ងាក​រេ​ឡើយ។[១០] សត្វ​នីមួយៗ មាន​មុខ​បួន នៅ​ផ្នែក​ខាង​មុខ​មាន​ភិនភាគ​ដូច​មនុស្ស ផ្នែក​ខាង​ស្ដាំ​ដូច​សិង្ហ ផ្នែក​ខាង​ឆ្វេង​ដូច​គោ និង​ផ្នែក​ខាង​ក្រោយ​ដូច​ឥន្ទ្រី។[១១] ស្លាប​ពីរ​របស់​សត្វ​នីមួយៗ​ត្រដាង​ទៅ​លើ ហើយ​ជាប់​គ្នា​ទៅ​វិញ​ទៅ​មក រីឯ​ស្លាប​ពីរ​ទៀត​ហ៊ុមព័ទ្ធ​រូប​កាយ។[១២] សត្វ​នីមួយៗ​ហើរ​តម្រង់​ទៅ​មុខ​ឥត​ងាក​រេ​ឡើយ តាម​វិញ្ញាណ​ជំរុញ​អោយ​ទៅ។[១៣] នៅ​ចន្លោះ​សត្វ​ទាំង​បួន​មាន​ទ្រង់​ទ្រាយ​ដូច​ជា​គប់​ភ្លើង ហើយ​ភ្លើង​នោះ​ធ្វើ​ចលនា​ពី​សត្វ​មួយ​ទៅ​សត្វ​មួយ ទាំង​បញ្ចេញ​ពន្លឺ​រស្មី​ភ្លឺ​ផ្លេក។[១៤] សត្វ​ទាំង​បួន​ហើរ​ចុះ​ឡើង លឿន​ដូច​រន្ទះ។[១៥] ពេល​ខ្ញុំ​សម្លឹង​មើល​សត្វ​ទាំង​បួន ខ្ញុំ​ឃើញ​មាន​កង់​នៅ​ដី ចំ​ពី​មុខ​សត្វ​ទាំង​បួន។[១៦] កង់​ទាំង​នោះ​មាន​ទ្រង់​ទ្រាយ និង​មាន​សណ្ឋាន​ដូចៗ​គ្នា​ទាំង​អស់ គឺ​ភ្លឺ​ចាំង​ដូច​ត្បូង​ពេជ្រ ហើយ​កង់​មួយ​ហាក់​ដូច​ជា​ស្ថិត​នៅ​ក្នុង​កង់​មួយ​ទៀត។[១៧] ពេល​កង់​ទាំង​នោះ​វិល​ទៅ​មុខ វា​វិល​ទៅ​ទិស​ទាំង​បួន​ដោយ​ឥត​ងាក​រេ។[១៨] កង់​នោះ​មាន​កំពស់​ខ្ពស់​អស្ចារ្យ ហើយ​នៅ​តាម​រង្វង់​កង់​ទាំង​បួន​មាន​ផ្កា​ភ្លើង​​នៅ​ពាសពេញ។[១៩] ពេល​សត្វ​ទាំង​បួន​ទៅ​មុខ​កង់​ក៏​វិល​ទៅ​មុខ ពេល​សត្វ​ទាំង​បួន​ហោះ​ឡើង​ផុត​ពី​ដី កង់​ក៏​ឡើង​ដែរ។[២០] សត្វ​ទាំង​នោះ​ហោះ​ទៅ​មុខ​តាម​វិញ្ញាណ​ជំរុញ​អោយ​ទៅ ហើយ​កង់​ក៏​ហោះ​ឡើង​ទៅ​ដែរ ដ្បិត​វិញ្ញាណ​របស់​សត្វ​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​កង់។[២១] ពេល​សត្វ​ទៅ​មុខ​កង់​ក៏​ទៅ​មុខ ពេល​សត្វ​ឈប់​កង់​ក៏​ឈប់ ពេល​សត្វ​ឡើង​ផុត​ពី​ដី​កង់​ក៏​ឡើង​ទៅ​ជា​មួយ ដ្បិត​វិញ្ញាណ​របស់​សត្វ​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​កង់។[២២] នៅ​លើ​ក្បាល​សត្វ​នីមួយៗ​មាន​ដូច​ជា​លំហ​អាកាស ដែល​ចាំង​ពន្លឺ​រស្មី​ដ៏​ភ្លឺ​ថ្លា​ពី​លើ​ក្បាល​សត្វ​ទាំង​នោះ។[២៣] នៅ​ក្រោម​លំហ ស្លាប​ពីរ​របស់​សត្វ​នីមួយៗ​សំកាំង​យ៉ាង​ត្រង់​ជាប់​គ្នា​ទៅ​វិញ​ទៅ​មក ស្លាប​ពីរ​ទៀត​ហ៊ុមព័ទ្ធ​ជុំវិញ​ខ្លួន។[២៤] ពេល​សត្វ​ទាំង​នោះ​ហោះ​ទៅ​មុខ ខ្ញុំ​ឮ​សន្ធឹក​ស្លាប​ដូច​សូរស័ព្ទ​មហា​សាគរ និង​ដូច​ព្រះសូរសៀង​របស់​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត។ សន្ធឹក​ស្លាប​នោះ​ក៏​លាន់​ឮ​ឡើង​យ៉ាង​ទ្រហឹង​អឺងអាប់ ដូច​សន្ធឹក​កងទ័ព។ នៅ​ពេល​សត្វ​នោះ​ឈប់​ហើរ គេ​ក៏​ទម្លាក់​ស្លាប​ចុះ។[២៥] មាន​សំឡេង​មួយ​លេច​ឮ​ពី​លំហ​អាកាស​ដែល​ស្ថិត​នៅ​លើ​ក្បាល​សត្វ​ទាំង​បួន នៅ​ពេល​សត្វ​នោះ​ឈប់​ហើរ គេ​ទម្លាក់​ស្លាប​ចុះ។[២៦] នៅ​លើ​លំហ​អាកាស ដែល​ស្ថិត​នៅ​លើ​ក្បាល​សត្វ​ទាំង​នោះ មាន​ដូច​ជា​ត្បូង​កណ្ដៀង​មួយ ដែល​មាន​រាង​ជា​បល្ល័ង្ក។ នៅ​លើ​ត្បូង​ដែល​មាន​រាង​ជា​បល្ល័ង្ក​នោះ គឺ​នៅ​ខាង​លើ​បំផុត​មាន​ដូច​ជា​ទ្រង់​ទ្រាយ​របស់​មនុស្ស​ម្នាក់។[២៧] ខ្ញុំ​ក៏​បាន​ឃើញ​ពន្លឺ​ក្រហម​ឆ្អៅ ភ្លឺ​ដូច​ភ្លើង​នៅ​ជុំវិញ ហើយ​ពី​ត្រង់​កន្លែង​ដែល​មាន​រាង​ដូច​ចង្កេះ​ឡើង​ទៅ​លើ និង​ពី​ត្រង់​កន្លែង​ដែល​មាន​រាង​ដូច​ចង្កេះ​ចុះ​ទៅ​ក្រោម ក៏​មាន​ដូច​ជា​ពន្លឺ​ភ្លើង​ដ៏​ភ្លឺ​ត្រចះត្រចង់​ព័ទ្ធ​ជុំវិញ​ដែរ។[២៨] ពន្លឺ​ដ៏​ត្រចះត្រចង់​ព័ទ្ធ​ជុំវិញ​នោះ ដូច​ឥន្ទធនូ​នៅ​ថ្ងៃ​មាន​ភ្លៀង គឺ​ដូច​ជា​រស្មី​នៃ​សិរីរុងរឿង​របស់​ ព្រះអម្ចាស់ ។ ពេល​ឃើញ​ភ្លាម ខ្ញុំ​ក្រាប​ថ្វាយបង្គំ​អោន​មុខ​ដល់​ដី ហើយ​ខ្ញុំ​ឮ​សំឡេង​មួយ​ពោល​មក​កាន់​ខ្ញុំ។​

Khmer Bible 1954
Public Domain: 1954