A A A A A

សញ្ញាគណិតវិទ្យា: [លេខ ៥]


វិវរណៈ ១៣:៥-១៨
[៥] សត្វ​នោះ​បាន​ទទួល​សិទ្ធិ​ពោល​ពាក្យ​ព្រហើនៗ ព្រម​ទាំង​ប្រមាថ​ព្រះជាម្ចាស់​ទៀត​ផង។ វា​បាន​ទទួល​អំណាច​បញ្ចេញ​សកម្មភាព ក្នុង​អំឡុង​ពេល​សែសិប​ពីរ​ខែ។[៦] វា​បាន​ហា​មាត់​ប្រមាថ​ព្រះជាម្ចាស់ គឺ​វា​ប្រមាថ​ព្រះនាម​របស់​ព្រះអង្គ ប្រមាថ​ព្រះពន្លា*​របស់​ព្រះអង្គ និង​ប្រមាថ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្ថាន​បរមសុខ*។[៧] វា​បាន​ទទួល​សិទ្ធិ​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ប្រជាជន​ដ៏វិសុទ្ធ* ព្រម​ទាំង​មាន​ជ័យជំនះ​លើ​ពួក​គេ​ទៀត​ផង ។ វា​បាន​ទទួល​អំណាច​ត្រួតត្រា​លើ​កុលសម្ព័ន្ធ* ទាំង​អស់​ប្រជារាស្ត្រ​ទាំង​អស់ ភាសា​ទាំង​អស់ និង​ជាតិ​សាសន៍​ទាំង​អស់[៨] ហើយ​មនុស្សម្នា​នៅ​លើ​ផែនដី​នឹង​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ​វា។ អ្នក​ទាំង​នោះ​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម ដែល​គេ​បាន​សម្លាប់ ជា​បញ្ជី​ដែល​មាន​តាំង​ពី​ដើម​កំណើត​ពិភព​លោក​នោះ​ឡើយ។[៩] ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​អោយ​មែន​ទែន!។[១០] បើ​អ្នក​ណា​ត្រូវ​ជាប់​ជា​ឈ្លើយ អ្នក​នោះ​មុខ​តែ​ជាប់​ជា​ឈ្លើយ អ្នក​ណា​ត្រូវ​ស្លាប់​នឹង​មុខ​ដាវ អ្នក​នោះ​មុខ​តែ​ស្លាប់​នឹង​មុខ​ដាវ​មិន​ខាន។ ដូច្នេះ ប្រជាជន​ដ៏វិសុទ្ធ*​ត្រូវ​មាន​ចិត្ត​ព្យាយាម និង​មាន​ជំនឿ។[១១] បន្ទាប់​មក ខ្ញុំ​ឃើញ​សត្វ​តិរច្ឆាន​មួយ​ទៀត ផុស​ចេញ​ពី​ដី មាន​ស្នែង​ពីរ​ដូច​ស្នែង​កូន​ចៀម ហើយ​មាន​សំឡេង​ដូច​នាគ។[១២] សត្វ​នោះ​បាន​យក​អំណាច​ទាំង​អស់​របស់​សត្វ​ទី​មួយ​មក​ប្រើ នៅ​ចំពោះ​មុខ​សត្វ​ទី​មួយ​ទាំង​នាំ​ផែនដី និង​មនុស្ស​ដែល​រស់​នៅ​លើ​ផែនដី​អោយ​ក្រាប​ថ្វាយបង្គំ​សត្វ​ទី​មួយ ដែល​មាន​របួស​ជិត​ស្លាប់ ហើយ​បាន​ជា​សះស្បើយ​វិញ​នោះ​ផង។[១៣] សត្វ​នោះ​បាន​សំដែង​ទី​សំគាល់​ដ៏​សម្បើម​អស្ចារ្យ រហូត​ដល់​ទៅ​ធ្វើ​អោយ​មាន​ភ្លើង​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​ផែនដី អោយ​មនុស្ស​លោក​ឃើញ។[១៤] វា​បាន​នាំ​មនុស្ស​ដែល​រស់​នៅ​លើ​ផែនដី​នេះ​អោយ​វង្វេង ដោយ​ធ្វើ​ទី​សំគាល់​ផ្សេងៗ​នៅ​មុខ​សត្វ​ទី​មួយ តាម​អំណាច​ដែល​វា​បាន​ទទួល។ វា​ប្រាប់​មនុស្ស​រស់​នៅ​លើ​ផែនដី​អោយ​ឆ្លាក់​រូប​សត្វ ដែល​ត្រូវ​របួស​នឹង​មុខ​ដាវ ហើយ​បាន​រួច​ជីវិត​នោះ។[១៥] វា​បាន​ទទួល​អំណាច​ធ្វើ​អោយ​រូប​ចម្លាក់ សត្វ​នោះ​មាន​ដង្ហើម​ឡើង ដើម្បី​និយាយ​ស្ដី​បាន និង​ប្រហារ​ជីវិត​អស់​អ្នក​ដែល​ពុំ​ព្រម​ក្រាប​ថ្វាយបង្គំ​រូប​ចម្លាក់​សត្វ​នោះ[១៦] វា​បាន​បង្ខំ​មនុស្ស​ទាំង​អស់ ទាំង​អ្នក​តូច ទាំង​អ្នក​ធំ ទាំង​អ្នក​មាន ទាំង​អ្នក​ក្រ ទាំង​អ្នក​ជា ទាំង​អ្នក​ងារ អោយ​ទទួល​សញ្ញា​សំគាល់​មួយ​នៅ​លើ​ដៃ​ស្ដាំ ឬ​នៅ​លើ​ថ្ងាស។[១៧] ប្រសិន​បើ​គ្មាន​សញ្ញា​សំគាល់​នេះ គ្មាន​ឈ្មោះ​របស់​សត្វ ឬ​គ្មាន​លេខ​សំគាល់​ឈ្មោះ​របស់​សត្វ​នោះ​ទេ គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ទិញ ឬ​លក់​អ្វី​បាន​សោះ​ឡើយ។[១៨] ត្រង់​ហ្នឹង​ហើយ​ដែល​ត្រូវ​មាន​ប្រាជ្ញា​រិះគិត!។ អ្នក​ណា​ឆ្លាត ចូរ​យក​លេខ​សំគាល់​របស់​សត្វ​នោះ​ទៅ​គិត​មើល​ទៅ ដ្បិត​លេខ​នេះ ជា​លេខ​របស់​មនុស្ស គឺ​ប្រាំ​មួយ​រយ​ហុកសិប​ប្រាំ​មួយ។

ម៉ាថាយ ១៩:៩
ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរស​ណា​លែង​ភរិយា(លើកលែង​តែ​រួម​រស់​ជា​មួយ​គ្នា ដោយ​ឥត​បាន​រៀបការ)​ ហើយ​ទៅ​រៀបការ​នឹង​ស្ត្រី​ម្នាក់​ទៀត បុរស​នោះ​ឯង​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់»។

វិវរណៈ ១១:២-៣
[២] ក៏​ប៉ុន្តែ ត្រូវ​ទុក​ទីលាន​ដែល​នៅ​ខាង​ក្រៅ​ព្រះវិហារ​ដោយ​ឡែក កុំ​វាស់​អោយ​សោះ ដ្បិត​ព្រះអង្គ​បាន​ប្រគល់​លាន​នោះ​អោយ​ជាតិ​សាសន៍​នានា ហើយ​ពួក​គេ​នឹង​ជាន់​ឈ្លី​ក្រុង​ដ៏វិសុទ្ធ​អស់​រយៈ​ពេល​សែសិប​ពីរ​ខែ។[៣] យើង​នឹង​អោយ​បន្ទាល់​របស់​យើង​ទាំង​ពីរ​រូប​ស្លៀក​បាវ​ ទៅ​ថ្លែង​ព្រះបន្ទូល ក្នុង​រយៈ​ពេល​មួយ​ពាន់​ពីរ​រយ​ហុកសិប​ថ្ងៃ​នោះ។

ម៉ាថាយ ៥:៣២
រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរស​ណា​លែង​ភរិយា​របស់​ខ្លួន (លើកលែង​តែ​រួម​រស់​ជា​មួយ​គ្នា ដោយ​ឥត​បាន​រៀបការ​) បុរស​នោះ​ធ្វើ​អោយ​នាង​ទៅ​ជា​ស្ត្រី​ផិត​ក្បត់ ប្រសិន​បើ​នាង​រៀបការ​ម្ដង​ទៀត។ រីឯ​បុរស​ណា​រៀបការ​នឹង​ស្ត្រី​ប្ដី​លែង បុរស​នោះ​ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។

២ ធីម៉ូថេទី ៣:១៦
គ្រប់​អត្ថបទ​គម្ពីរ សុទ្ធ​តែ​ព្រះជាម្ចាស់​ប្រទាន​ព្រះវិញ្ញាណ​មក​បំភ្លឺ​អោយ​តែង និង​មាន​ប្រយោជន៍​សំរាប់​បង្រៀន រក​ខុស​ត្រូវ កែ​តម្រង់ និង​អប់រំ​អោយ​រស់​តាម​សេចក្ដី​សុចរិត

វិវរណៈ ៤:៦-៨
[៦] នៅ​មុខ​បល្ល័ង្ក មាន​ដូច​ជា​សមុទ្រ ភ្លឺ​ថ្លា​ដូច​កែវចរណៃ។ នៅ​ចំ​កណ្ដាល និង​នៅ​ជុំវិញ​បល្ល័ង្ក មាន​សត្វ​មាន​ជីវិត​បួន​រូប​ដែល​មាន​ភ្នែក​ពេញ​ខ្លួន ទាំង​មុខ​ទាំង​ក្រោយ។[៧] សត្វ​មាន​ជីវិត​ទី​មួយ​មាន​រូប​រាង​ស្រដៀង​នឹង​សឹង្ហ សត្វ​មាន​ជីវិត​ទី​ពីរ​ស្រដៀង​នឹង​កូន​គោ សត្វ​មាន​ជីវិត​ទី​បី​មាន​មុខ​ដូច​មនុស្ស សត្វ​មាន​ជីវិត​ទី​បួន​ស្រដៀង​នឹង​ឥន្ទ្រី​ដែល​កំពុង​តែ​ហើរ។[៨] សត្វ​មាន​ជីវិត​ទាំង​បួន​នោះ មាន​ស្លាប​ប្រាំ​មួយ ហើយ​មាន​ភ្នែក​ពេញ​ខ្លួន ទាំង​ខាង​ក្រៅ ទាំង​ខាង​ក្នុង​រៀងៗ​ខ្លួន។ គេ​ចេះ​តែ​នាំ​គ្នា​ស្រែក​ឥត​ឈប់​ឈរ ទាំង​ថ្ងៃ​ទាំង​យប់​ថាៈ «ព្រះ​ដ៏វិសុទ្ធ* ព្រះ​ដ៏វិសុទ្ធ ព្រះ​ដ៏វិសុទ្ធ ព្រះជាអម្ចាស់ ទ្រង់​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់ ព្រះអង្គ​មាន​ព្រះជន្ម​គង់​នៅ​តាំង​ពី​ដើម​រៀង​មក ទ្រង់​គង់​នៅ​សព្វ​ថ្ងៃ ហើយ​កំពុង​តែ​យាង​មក!»។

លេខ ៥:១១-៣១
[១១] ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖[១២] «ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: ប្រសិន​បើ​បុរស​ម្នាក់​មាន​ប្រពន្ធ ហើយ​ប្រពន្ធ​នោះ​ក្បត់​ចិត្ត​ខ្លួន[១៣] គឺ​រួម​ដំណេក​ជា​មួយ​បុរស​ផ្សេង​មិន​អោយ​ប្ដី​ដឹង។ ប្រសិន​បើ​នាង​ប្រព្រឹត្ត​អំពើ​សៅហ្មង​នេះ​ដោយ​លួច​លាក់ ឥត​មាន​សាក្សី​ណា​បាន​ឃើញ ឥត​មាន​នរណា​ចាប់​ភស្ដុតាង​បាន​ទេ[១៤] តែ​ប្ដី​របស់​នាង​មាន​ចិត្ត​ប្រច័ណ្ឌ និង​សង្ស័យ​ថា ប្រពន្ធ​ក្បត់​ចិត្ត​ខ្លួន ទោះ​បី​នាង​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ឬ​មិន​បាន​ប្រព្រឹត្ត[១៥] ក្នុង​ករណី​ណា​ក៏​ដោយ ប្ដី​ត្រូវ​តែ​នាំ​ប្រពន្ធ​ទៅ​ជួប​បូជាចារ្យ ទាំង​នាំ​យក​ម្សៅ​បី​គីឡូ​ក្រាម ជា​តង្វាយ​សំរាប់​នាង​ទៅ​ជា​មួយ​ផង។ បុរស​នោះ​មិន​ត្រូវ​ចាក់​ប្រេង ឬ​គ្រឿង​ក្រអូប​លើ​ម្សៅ​ឡើយ ព្រោះ​គ្រាន់​តែ​ជា​តង្វាយ​នៃ​ការ​ប្រច័ណ្ឌ និង​ជា​តង្វាយ​ចង់​ដឹង​ការ​ពិត​អំពី​កំហុស​មួយ។[១៦] បូជាចារ្យ​ត្រូវ​នាំ​ស្ត្រី​នោះ​ចូល​មក​ជិត ហើយ​អោយ​នាង​ឈរ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ។[១៧] បូជាចារ្យ​យក​ទឹក​វិសុទ្ធ​ដាក់​ក្នុង​ថូ​ដី រួច​យក​ធូលី​ដី​នៅ​ព្រះពន្លា​នោះ​ដាក់​ក្នុង​ទឹក។[១៨] បូជាចារ្យ​អោយ​ស្ត្រី​នោះ​ឈរ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ហើយ​យក​ស្បៃ​ចេញ​ពី​ក្បាល​របស់​នាង។ លោក​ដាក់​តង្វាយ​ចង់​ដឹង​ការ​ពិត​អំពី​កំហុស ជា​តង្វាយ​នៃ​ការ​ប្រច័ណ្ឌ​នោះ ទៅ​ក្នុង​ដៃ​របស់​នាង។ រីឯ​លោក​វិញ លោក​កាន់​ទឹក​សម្បថ​ ដែល​នាំ​អោយ​ត្រូវ​បណ្ដាសា ក្នុង​ដៃ​របស់​លោក​ផ្ទាល់។[១៩] បូជាចារ្យ​ប្រាប់​អោយ​នាង​ស្បថ រួច​ពោល​ថា “ប្រសិន​បើ​គ្មាន​បុរស​ផ្សេង​រួម​ដំណេក​ជា​មួយ​នាង ក្នុង​ពេល​នាង​រួម​រស់​ជា​មួយ​ប្ដី ហើយ​ប្រសិន​បើ​នាង​មិន​បាន​ក្បត់​ចិត្ត​ប្ដី ទៅ​ប្រព្រឹត្ត​អំពើ​សៅហ្មង​ទេ នោះ​សូម​កុំ​អោយ​ទឹក​សម្បថ​នេះ​នាំ​បណ្ដាសា​មក​លើ​នាង​ឡើយ។[២០] ផ្ទុយ​ទៅ​វិញ ក្នុង​ពេល​នាង​នៅ​រួម​រស់​ជា​មួយ​ប្ដី នាង​បាន​ក្បត់​ចិត្ត​ប្ដី ទៅ​ប្រព្រឹត្ត​អំពើ​សៅហ្មង ដោយ​រួម​ដំណេក​ជា​មួយ​ប្រុស​ដទៃ​ក្រៅ​ពី​ប្ដី​របស់​ខ្លួន[២១] នោះ​សូម​ ព្រះអម្ចាស់ ​ធ្វើ​អោយ​នាង​ត្រូវ​បណ្ដាសា និង​ទទួល​ទោស តាម​ពាក្យ​ដែល​នាង​បាន​ស្បថស្បែ សូម​ព្រះអង្គ​ធ្វើ​អោយ​នាង​ក្លាយ​ទៅ​ជា​ស្ត្រី​អារ និង​ធ្វើ​អោយ​នាង​ប៉ោង​ពោះ ហើយ​ប្រជាជន​យក​ឈ្មោះ​នាង​ទៅ​ដាក់​បណ្ដាសា​គ្នា។[២២] សូម​ទឹក​សម្បថ​នេះ​ចូល​ទៅ​ក្នុង​ពោះ​របស់​នាង ធ្វើ​អោយ​នាង​ប៉ោង​ពោះ ហើយ​ក្លាយ​ទៅ​ជា​ស្ត្រី​អារ!”។ នាង​ត្រូវ​ឆ្លើយ​ថា “សូម​អោយ​កើត​មាន​ដូច្នោះ​មែន! អាម៉ែន!”។[២៣] បូជាចារ្យ​ត្រូវ​សរសេរ​ពាក្យ​សម្បថ​ទុក​ក្នុង​សៀវភៅ​មួយ រួច​យក​ទឹក​សម្បថ​នោះ​មក​លុប។[២៤] បន្ទាប់​មក លោក​អោយ​ទឹក​សម្បថ​ទៅ​នាង​ផឹក ទឹក​សម្បថ​នោះ​ចូល​ទៅ​ក្នុង​ពោះ​នាង ធ្វើ​អោយ​នាង​ឈឺ​ចុក​ចាប់។[២៥] បូជាចារ្យ​ទទួល​យក​តង្វាយ​នៃ​ការ​ប្រច័ណ្ឌ​ពី​ដៃ​នាង លោក​ធ្វើ​ពិធី​លើក​តង្វាយ​នៅ​ចំពោះ​ព្រះភក្ត្រ​ ព្រះអម្ចាស់ ហើយ​យក​តង្វាយ​នោះ​ទៅ​ដាក់​នៅ​លើ​អាសនៈ។[២៦] បូជាចារ្យ​ត្រូវ​យក​តង្វាយ​ម្សៅ​មួយ​ក្ដាប់​ធ្វើ​ជា​ទី​រំលឹក ហើយ​ដុត​នៅ​លើ​អាសនៈ។ បន្ទាប់​មក ទើប​លោក​បង្គាប់​អោយ​ស្ត្រី​នោះ​ផឹក​ទឹក។[២៧] ក្រោយ​ពី​អោយ​នាង​ផឹក​ទឹក​រួច​ហើយ ប្រសិន​បើ​នាង​ពិត​ជា​សៅហ្មង ហើយ​ក្បត់​ចិត្ត​ប្ដី​របស់​ខ្លួន​មែន ទឹក​សម្បថ​ដែល​ចូល​ទៅ​ក្នុង​ពោះ​នាង នឹង​បណ្ដាល​អោយ​នាង​ឈឺ​ចាប់ ប៉ោង​ពោះ ទៅ​ជា​ស្ត្រី​អារ។ ស្ត្រី​នោះ​នឹង​ត្រូវ​បណ្ដាសា ហើយ​ប្រជាជន​នឹង​យក​ឈ្មោះ​នាង​ទៅ​ដាក់​បណ្ដាសា​គ្នា។[២៨] ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​នាង​ពុំ​បាន​ប្រព្រឹត្ត​អំពើ​សៅហ្មង គឺ​នាង​មិន​បាន​ក្បត់​ប្ដី​ទេ នោះ​នាង​នឹង​បាន​រួច​ខ្លួន ហើយ​នាង​នឹង​មាន​កូន​ចៅ។[២៩] នេះ​ជា​ក្រឹត្យវិន័យ​ស្ដី​អំពី​ការ​ប្រច័ណ្ឌ ក្នុង​ករណី​ស្ត្រី​ដែល​នៅ​រួម​រស់​ជា​មួយ​ប្ដី ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​សៅហ្មង[៣០] និង​ក្នុង​ករណី​ប្ដី​ដែល​មាន​ចិត្ត​ប្រច័ណ្ឌ សង្ស័យ​ថា​ប្រពន្ធ​ក្បត់​ចិត្ត​ខ្លួន។ បូជាចារ្យ​ត្រូវ​នាំ​ស្ត្រី​មក​ឈរ​នៅ​ចំពោះ​ព្រះភក្ត្រ​របស់​ ព្រះអម្ចាស់ ហើយ​អនុវត្ត​សព្វ​គ្រប់​ទាំង​អស់​តាម​ក្រឹត្យវិន័យ​នេះ។[៣១] ពេល​នោះ ប្ដី​គ្មាន​ទោស​អ្វី​ទេ រីឯ​ប្រពន្ធ​វិញ នាង​ត្រូវ​ទទួល​ផល​វិបាក​តាម​អំពើ​បាប​របស់​ខ្លួន»។

១ ពង្សាវតារក្សត្រ ៧:២៣
លោក​ហ៊ីរ៉ាម​ធ្វើ​អាង​មួយ​យ៉ាង​ធំ​ ពី​លង្ហិន​ដែល​មាន​រាង​មូល មាន​អង្កត់​ផ្ចិត​ដប់​ហត្ថ មាន​កំពស់​ប្រាំ​ហត្ថ និង​ជុំវិញ​រង្វង់​សាមសិប​ហត្ថ។

ចោទិយកថា ៦:៤
អ៊ីស្រាអែល​អើយ ចូរ​ស្ដាប់! មាន​តែ​ ព្រះអម្ចាស់ ជា​ព្រះ​របស់​យើង មួយ​ព្រះអង្គ​គត់ ដែល​ពិត​ជា​ ព្រះអម្ចាស់ ។

ម៉ាឡាគី ៣:១០
ព្រះអម្ចាស់ ​នៃ​ពិភព​ទាំង​មូល​មាន​ព្រះបន្ទូល​ថា៖ «ចូរ​នាំ​យក​តង្វាយ​មួយ​ភាគ​ដប់​ទាំង​ប៉ុន្មាន មក​ដាក់​នៅ​ក្នុង​ឃ្លាំង ដើម្បី​អោយ​មាន​ស្បៀង​អាហារ ក្នុង​ដំណាក់​របស់​យើង។ ចូរ​ធ្វើ​យ៉ាង​នេះ ដើម្បី​ល្បងល​យើង​ទៅ នោះ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ថា យើង​នឹង​បើក​ផ្ទៃ​មេឃ បង្ហូរ​ព្រះពរ​ដ៏​លើសលប់​មក​លើ​អ្នក​រាល់​គ្នា»។

ទំនុកដំកើង ១០៤:៩
ព្រះអង្គ​បាន​កំរិត​ព្រំប្រទល់​ទឹក​ទាំង​នោះ ដើម្បី​កុំ​អោយ​វា​លិច​ផែនដី​បាន​ទៀត។

លោកុប្បត្តិ ៦:១២
ព្រះជាម្ចាស់​ទត​ឃើញ​ថា​ផែនដី​អាក្រក់​ខូច​អស់ ដ្បិត​មនុស្ស​លោក​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី សុទ្ធ​តែ​មាន​កិរិយា​មារយាទ​ខិលខូច​អាក្រក់។

លោកុប្បត្តិ ៧:២០
ទឹក​ជន់​លិច​ភ្នំ​ទាំងឡាយ ហើយ​ឡើង​ហួស​ភ្នំ​ទាំង​នោះ​ដប់​ប្រាំ​ហត្ថ។

លោកុប្បត្តិ ៨:៥-៩
[៥] រីឯ​ទឹក​ក៏​កាន់​តែ​ស្រក​ទៅៗ​រហូត​ដល់​ខែ​ទី​ដប់។ នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​ដប់ កំពូល​ភ្នំ​នានា​ក៏​លេច​ឡើង។[៦] សែសិប​ថ្ងៃ​ក្រោយ​មក លោក​ណូអេ​បាន​បើក​បង្អួច​ទូក​ធំ​ដែល​លោក​បាន​ធ្វើ[៧] ហើយ​លោក​បាន​លែង​សត្វ​ក្អែក​មួយ សត្វ​នោះ​ក៏​ហើរ​ទៅ​ហើរ​មក រហូត​ទាល់​តែ​ដី​គោក​លេច​ឡើង។[៨] បន្ទាប់​មក លោក​បាន​លែង​សត្វ​ព្រាប​មួយ ព្រោះ​ចង់​ដឹង​ថា ទឹក​បាន​ស្រក​ចុះ​ឬ​យ៉ាង​ណា។[៩] ប៉ុន្តែ ព្រាប​នោះ​រក​កន្លែង​ទំ​មិន​បាន ក៏​វិល​ត្រឡប់​មក​រក​លោក​ក្នុង​ទូក​ធំ​វិញ ដ្បិត​ទឹក​នៅ​មាន​ពាសពេញ​លើ​ផែនដី​ទាំង​មូល​នៅ​ឡើយ លោក​ក៏​លាត​ដៃ​ទទួល​ព្រាប​នោះ ចូល​មក​ក្នុង​ទូក​ធំ​ជា​មួយ​លោក​វិញ។

លោកុប្បត្តិ ៩:១១
យើង​នឹង​ចង​សម្ពន្ធមេត្រី​ជា​មួយ​អ្នក​រាល់​គ្នា គឺ​គ្មាន​សត្វ​លោក​ណា​មួយ​ត្រូវ​បាត់​បង់​ជីវិត ដោយសារ​ទឹក​ជំនន់​ធំ​ទៀត​ឡើយ ហើយ​ក៏​លែង​មាន​ទឹក​ជំនន់​ធំ​លិច​បំផ្លាញ​ផែនដី​ទៀត​ដែរ»។

លោកុប្បត្តិ ១:៣១
ព្រះជាម្ចាស់​ទត​ឃើញ​អ្វីៗ​ទាំង​អស់ ដែល​ព្រះអង្គ​បាន​បង្កើត​មក ព្រះអង្គ​ឈ្វេង​យល់​ថា​ល្អ​ប្រសើរ​បំផុត​ហើយ។ ពេល​នោះ មាន​ល្ងាច មាន​ព្រឹក គឺ​ជា​ថ្ងៃ​ទី​ប្រាំ​មួយ។

លោកុប្បត្តិ ៣:១៥
យើង​នឹង​ធ្វើ​អោយ​ឯង និង​ស្ត្រី ព្រម​ទាំង​ពូជ​ឯង និង​ពូជ​ស្ត្រី ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា ពូជ​នាង​នឹង​ជាន់​ក្បាល​របស់​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​ពូជ​នាង»។

១ កូរិនថូសទី 10:13
គ្មាន​ការ​ល្បួង​ណា​មួយ​កើត​មាន​ដល់​បង​ប្អូន ក្រៅ​ពី​ការ​ល្បួង​ដែល​មនុស្ស​លោក​តែង​ជួប​ប្រទះ​នោះ​ឡើយ។ ព្រះជាម្ចាស់​មាន​ព្រះហឫទ័យ​ស្មោះ​ត្រង់ ទ្រង់​មិន​បណ្ដោយ​អោយ​មារ*​ល្បួង​បង​ប្អូន​ហួស​ពី​កម្លាំង​បង​ប្អូន​ទេ ប៉ុន្តែ នៅ​ពេល​បង​ប្អូន​ជួប​ការ​ល្បួង ព្រះអង្គ​នឹង​ប្រទាន​មធ្យោបាយ​អោយ​បង​ប្អូន​ចេញ​រួច និង​អោយ​បង​ប្អូន​អាច​ទ្រាំទ្រ​បាន។

និក្ខមនំ 20:13
Sa ei tohi tappa!

Estonian Bible 1739
Public Domain: Estonian 1739