A A A A A

ជីវិត: [សម្រស់]


១ ពេត្រុសទី ៣:៣-៤
[៣] កុំ​តុបតែង​ខ្លួន​តែ​សំបក​ក្រៅ ដូច​ជា​ក្រង​សក់ ពាក់​មាស ឬ​ក៏​ពាក់​អាវ​ល្អ​ប្រណីត​នោះ​ឡើយ[៤] តែ​ត្រូវ​តុបតែង​ខាង​ក្នុង​ជំរៅ​ចិត្ត​របស់​បង​ប្អូន​ដោយ​គ្រឿង​លំអ​ដែល​មិន​ចេះ​រលាយ ហើយ​មាន​តម្លៃ​ដ៏​លើសលប់​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​នោះ​វិញ គឺ​មាន​ចិត្ត​ស្លូតបូត ស្រគត់ស្រគំ។

២ កូរិនថូសទី ៤:១៦
ហេតុ​នេះ​ហើយ​បាន​ជា​យើង​មិន​បាក់​ទឹក​ចិត្ត​ឡើយ ទោះ​បី​រូប​កាយ​របស់​យើង​ចេះ​តែ​ទ្រុឌទ្រោម​ទៅៗ​ក៏​ដោយ ក៏​ជំរៅ​ចិត្ត​យើង​កាន់​តែ​ចំរើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ដែរ

អេភេសូរ ២:១០
យើង​ជា​ស្នា​ព្រះហស្ដ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក ក្នុង​អង្គ​ព្រះគ្រិស្ដយេស៊ូ ដើម្បី​អោយ​យើង​ប្រព្រឹត្ត​អំពើ​ល្អ​ដែល​ព្រះអង្គ​បាន​បម្រុង​ទុក​ជា​មុន​សំរាប់​អោយ​យើង​ប្រព្រឹត្ត​តាម។

លោកុប្បត្តិ ១:២៧
ព្រះជាម្ចាស់​បាន​បង្កើត​មនុស្ស ជា​តំណាង​របស់​ព្រះអង្គ ព្រះអង្គ​បាន​បង្កើត​គេ​អោយ​មាន​លក្ខណៈ ដូច​ព្រះជាម្ចាស់ ព្រះអង្គ​បាន​បង្កើត​គេ​ជា​បុរស​ជា​ស្ត្រី។

អេសាយ ៤០:៨
ស្មៅ​តែងតែ​ក្រៀម ហើយ​ផ្កា​ក៏​ស្រពោន ប៉ុន្តែ ព្រះបន្ទូល​របស់​ព្រះ​នៃ​យើង នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច»។​

ភីលីព ៤:៨
ជា​ទី​បញ្ចប់ បង​ប្អូន​អើយ សូម​បង​ប្អូន​គិត​តែ​អំពី​អ្វីៗ​ដែល​ពិត ថ្លៃថ្នូរ សុចរិត បរិសុទ្ធ គួរ​អោយ​ស្រឡាញ់ គួរ​អោយ​គោរព និង​គំនិត​ណា​ដែល​ល្អ​ឥត​ខ្ចោះ គួរ​អោយ​កោត​សរសើរ។

ទំនុកដំកើង ១៣៩:១៤
ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ ដ្បិត​ទូលបង្គំ​ជា​ស្នា​ព្រះហស្ដ​ដ៏​ល្អ​អស្ចារ្យ ទូលបង្គំ​ដឹង​ច្បាស់​ថា​អ្វីៗ​ដែល​ព្រះអង្គ​ធ្វើ សុទ្ធ​តែ​ល្អ​អស្ចារ្យ​ទាំង​អស់។

រ៉ូម ៨:៦
ការ​គិត​ខាង​លោកីយ៍​នាំ​អោយ​ស្លាប់ រីឯ​ការ​គិត​ខាង​ព្រះវិញ្ញាណ​នាំ​អោយ​មាន​ជីវិត និង​សេចក្ដី​សុខសាន្ត​វិញ

បទចម្រៀងសាឡូម៉ូន ៤:៧
ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់ អូន​ល្អ​ឥត​ខ្ចោះ។

ម៉ាថាយ ៦:២៨-២៩
[២៨] ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ខ្វល់​ខ្វាយ​អំពី​សម្លៀកបំពាក់? ចូរ​សង្កេត​មើល​ផ្កា​នៅ​តាម​វាល វា​ដុះ​ឡើង​យ៉ាង​ណា។ វា​មិន​ដែល​ធ្វើ​ការ​នឿយហត់ ឬ​ត្បាញ​រវៃ​ឡើយ[២៩] ប៉ុន្តែ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ព្រះបាទ​សាឡូម៉ូន កាល​ពី​ជំនាន់​ដែល​ទ្រង់​មាន​សិរីរុងរឿង​ដ៏​ប្រសើរ​បំផុត​នោះ​ក៏​ដោយ ក៏​ទ្រង់​គ្មាន​ព្រះភូសា​ល្អ​ស្មើ​នឹង​ផ្កា​មួយ​ទង​នេះ​ផង។

១ ធីម៉ូថេទី ២:៩-១០
[៩] ខ្ញុំ​ក៏​ចង់​អោយ​ស្ត្រីៗ​ស្លៀក​ពាក់​បែប​សមរម្យ រាបសា​មិន​សង្ហា។ នាង​មិន​ត្រូវ​តែង​ខ្លួន ដោយ​ក្រង​សក់​អោយ​ឆើតឆាយ​ហួស ឬ​ដោយ​ពាក់​មាស​ពេជ្រ និង​គ្រឿង​អលង្ការ​ថ្លៃៗ​ឡើយ[១០] តែ​ត្រូវ​តុបតែង​ខ្លួន ដោយ​ប្រព្រឹត្ត​អំពើ​ល្អ អោយ​បាន​សមរម្យ​ជា​ស្ត្រី​ដែល​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​វិញ។

១ សាំយូអែល ១៦:៧
ប៉ុន្តែ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ថា៖ «កុំ​មើល​តែ​សំបក​ក្រៅ ឬ​កំពស់​របស់​គេ​ឡើយ យើង​មិន​បាន​ជ្រើស​រើស​អ្នក​នេះ​ទេ។ ព្រះអម្ចាស់ ​មិន​វិនិច្ឆ័យ​ដូច​មនុស្ស​លោក ដែល​មើល​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ​ទេ ព្រះអម្ចាស់ ​ទត​មើល​ចិត្ត​គំនិត​វិញ»។

សាស្ដា ៣:១១
អ្វីៗ​ដែល​ព្រះអង្គ​ធ្វើ​សុទ្ធ​តែ​ល្អ​ស្អាត​តាម​ពេល​របស់​វា។ ទោះ​បី​មនុស្ស​ពុំ​អាច​យល់​ពី​ស្នា​ព្រះហស្ដ​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ចាប់​ពី​ដើម រហូត​ដល់​ចុង​បញ្ចប់​ក្ដី ក៏​ព្រះអង្គ​ប្រទាន​អោយ​គេ​ចេះ​គិត​អំពី​ពេល​វេលា​ដែល​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​ដែរ។

កាឡាទី ៣:២៦-២៧
[២៦] ដ្បិត​ដោយសារ​ជំនឿ​លើ​ព្រះគ្រិស្ដយេស៊ូ បង​ប្អូន​សុទ្ធ​តែ​ជា​បុត្រ​របស់​ព្រះជាម្ចាស់។[២៧] បង​ប្អូន​ទាំង​អស់​គ្នា​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក* ដើម្បី​អោយ​បាន​រួម​ជា​មួយ​ព្រះគ្រិស្ដ បង​ប្អូន​ក៏​មាន​ព្រះគ្រិស្ដ​នៅ​ជាប់​ជា​មួយ​ដែរ​។

សុភាសិត ៣:១៥-១៨
[១៥] ប្រាជ្ញា​មាន​តម្លៃ​លើស​ត្បូង ហើយ​អ្វីៗ​ទាំង​អស់​ដែល​អ្នក​ប្រាថ្នា​ចង់​បាន ពុំ​អាច​មាន​តម្លៃ​ស្មើ​នឹង​ប្រាជ្ញា​នេះ​ឡើយ។​[១៦] ប្រាជ្ញា​ផ្ដល់​អោយ​មាន​អាយុ​យឺនយូរ ព្រម​ទាំង​នាំ​អោយ​មាន​សម្បត្តិ និង​កិត្តិយស​ដ៏​រុងរឿង​ទៀត​ផង។[១៧] ប្រាជ្ញា​ដឹក​នាំ​មនុស្ស​អោយ​រស់​នៅ​ដោយ​សុខដុមរមនា និង​សុខសាន្ត។[១៨] ប្រាជ្ញា​ជា​ដើម​ឈើ​ផ្ដល់​ជីវិត សំរាប់​អស់​អ្នក​ដែល​បេះ​ផ្លែ​បរិភោគ។ អ្នក​ណា​មាន​ប្រាជ្ញា​ជាប់​ក្នុង​ខ្លួន អ្នក​នោះ​មាន​សុភមង្គល​ហើយ។​

អេសេគាល ២៨:១៧-១៨
[១៧] អ្នក​មាន​ចិត្ត​ព្រហើន ព្រោះ​តែ​រូប​សម្បត្តិ​ដ៏​ល្អ​ស្អាត​របស់​ខ្លួន។ អ្នក​បាន​ធ្វើ​អោយ​ខ្លួន​អាប់​ប្រាជ្ញា ព្រោះ​តែ​ភាព​រុងរឿង​របស់​អ្នក។ យើង​បោះ​អ្នក​ទៅ​ដី យើង​ធ្វើ​ទោស​អ្នក​អោយ​ស្ដេច​នានា​ឃើញ។[១៨] អ្នក​បាន​បង្អាប់​ទីសក្ការៈ​របស់​យើង ដោយសារ​អំពើ​បាប​ដ៏​ច្រើន​ឥត​គណនា និង​ដោយសារ​ជំនួញ​ដ៏​ទុច្ចរិត​របស់​អ្នក។ យើង​នឹង​ធ្វើ​អោយ​មាន​ភ្លើង​ចេញ​ពី​អ្នក ឆេះ​បន្សុស​អ្នក យើង​នឹង​កំទេច​អ្នក​អោយ​ទៅ​ជា​ផេះ​នៅ​លើ​ផែនដី ដើម្បី​អោយ​មនុស្សម្នា​បាន​ឃើញ។

យ៉ាកុប ១:២៣
អ្នក​ណា​ស្ដាប់​ព្រះបន្ទូល​ហើយ មិន​ប្រតិបត្តិ​តាម អ្នក​នោះ​ប្រៀប​បាន​នឹង​មនុស្ស​ម្នាក់​ឆ្លុះ​កញ្ចក់​មើល​មុខ​ខ្លួន

ម៉ាថាយ ២៣:២៨
អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ អ្នក​រាល់​គ្នា​សំដែង​ឫកពារ​ខាង​ក្រៅ​អោយ​មនុស្សម្នា​ឃើញ​ថា អ្នក​រាល់​គ្នា​សុចរិត តែ​ចិត្ត​អ្នក​រាល់​គ្នា​ពោរពេញ​ដោយ​គំនិត​លាក់​ពុត និង​គំនិត​ទុច្ចរិត​ទៅ​វិញ។

សុភាសិត ៣១:៣០
រូប​ឆោម​លោម​ពណ៌​រមែង​បញ្ឆោត​ចិត្ត រីឯ​សំរស់​ល្អ​ស្អាត មិន​នៅ​ស្ថិតស្ថេរ​រហូត​ទេ មាន​តែ​ស្ត្រី​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ​ប៉ុណ្ណោះ ដែល​គួរ​កោត​សរសើរ។

Khmer Bible 1954
Public Domain: 1954