A A A A A

ជីវិត: [ការសុំកូនចិញ្ចឹម]


១ សាំយូអែល ១:២៧
នាង​ខ្ញុំ​បាន​ទូលអង្វរ​ ព្រះអម្ចាស់ ​សូម​អោយ​មាន​កូន ហើយ​ព្រះអង្គ​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​របស់​នាង​ខ្ញុំ។

២ កូរិនថូសទី ៦:១៨
យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ក៏​ធ្វើ​ជា​កូន​ប្រុស​កូន​ស្រី របស់​យើង​ដែរ»។ នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ដ៏​មាន​ឫទ្ធានុភាព​ខ្ពង់ខ្ពស់​បំផុត ​។

ចោទិយកថា ១០:១៨
ព្រះអង្គ​រក​យុត្តិធម៌​អោយ​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ ព្រះអង្គ​ស្រឡាញ់​ជន​បរទេស ព្រម​ទាំង​ប្រគល់​អាហារ និង​សម្លៀកបំពាក់​អោយ​ពួក​គេ។

ហូសេ ១៤:៣
ស្រុក​អាស្ស៊ីរី​ពុំ​អាច​សង្គ្រោះ​យើង​ខ្ញុំ​បាន​ទេ យើង​ខ្ញុំ​ក៏​លែង​ជិះ​សេះ​ទៅ​ច្បាំង​ទៀត​ដែរ យើង​ខ្ញុំ​លែង​ហៅ​រូប​ព្រះ ដែល​ជា​ស្នាដៃ​របស់​យើង​ខ្ញុំ​ថា​ជា “ព្រះ​របស់​យើង​ខ្ញុំ” ទៀត​ហើយ។ មាន​តែ​ព្រះអង្គ​ទេ ដែល​មាន​ព្រះហឫទ័យ អាណិតអាសូរ​ដល់​ជន​កំព្រា។

អេសាយ ៤០:៣១
រីឯ​អ្នក​ជឿ​សង្ឃឹម​លើ​ ព្រះអម្ចាស់ តែងតែ​មាន​កម្លាំង​ថ្មី​ជានិច្ច ប្រៀប​បាន​នឹង​សត្វ​ឥន្ទ្រី​ហោះ​ហើរ គេ​ស្ទុះ​រត់​ទៅ​មុខ ដោយ​មិន​ចេះ​ហត់ ហើយ​ដើរ​ដោយ​មិន​ចេះ​អស់​កម្លាំង។

យ៉ាកុប ១:២៧
រីឯ​សាសនា​ដ៏​បរិសុទ្ធ ឥត​ខ្ចោះ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះបិតា​ជា​ម្ចាស់​វិញ គឺ​ស្ថិត​នៅ​លើ​ការ​ទៅ​សួរ​សុខ​ទុក្ខ​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ​ដែល​មាន​ទុក្ខ​លំបាក ព្រម​ទាំង​ស្ថិត​នៅ​លើ​ការ​រក្សា​ខ្លួន​អោយ​ផុត​ពី​អំពើ​សៅហ្មង​របស់​លោកីយ៍​នេះ។

យេរេមា ២៩:១១
យើង​ស្គាល់​ច្បាស់​នូវ​គំរោងការ​ដែល​យើង​បាន​គ្រោង​ទុក សំរាប់​អ្នក​រាល់​គ្នា ជា​គំរោងការ​ដែល​ផ្ដល់​សេចក្ដី​សុខសាន្ត​ដល់​អ្នក​រាល់​គ្នា គឺ​មិន​មែន​អោយ​អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ទេ។ យើង​នឹង​ផ្ដល់​សេចក្ដី​សង្ឃឹម និង​អនាគត​ល្អ​អោយ​អ្នក​រាល់​គ្នា - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ ។

ម៉ាថាយ ២៥:៤០
ព្រះមហាក្សត្រ​នឹង​មាន​ព្រះបន្ទូល​តប​ទៅ​គេ​ថា “យើង​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ចំពោះ​អ្នក​តូចតាច​ជាង​គេ​បំផុត​ម្នាក់ ដែល​ជា​បង​ប្អូន​របស់​យើង​នេះ អ្នក​រាល់​គ្នា​ក៏​ដូច​ជា​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ”។

សុភាសិត ១៣:១២
ការ​អស់​សង្ឃឹម​តែងតែ​នាំ​អោយ​ព្រួយ​ចិត្ត រីឯ​ការ​សំរេច​ដូច​បំណង ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​មាន​ជីវិត។

ទំនុកដំកើង ៨២:៣
ចូរ​រក​យុត្តិធម៌​អោយ​មនុស្ស​ទន់​ខ្សោយ និង​ក្មេង​កំព្រា ចូរ​កាត់​ក្ដី​អោយ​មនុស្ស​កំសត់​ទុគ៌ត និង​មនុស្ស​តោកយ៉ាក។

ទំនុកដំកើង ១៤៦:៩
ព្រះអម្ចាស់ ​ការពារ​ជន​បរទេស ព្រះអង្គ​ជួយ​គាំទ្រ​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ តែ​ព្រះអង្គ​ធ្វើ​អោយ​គំរោងការ​របស់​មនុស្ស អាក្រក់​ត្រូវ​រលាយ​សូន្យ។

ទំនុកដំកើង ៦៨:៥-៦
[៥] ព្រះជាម្ចាស់​ដែល​គង់​នៅ​ក្នុង​ព្រះដំណាក់​ដ៏វិសុទ្ធ* ព្រះអង្គ​ជា​ឪពុក​របស់​ក្មេង​កំព្រា ព្រះអង្គ​រក​យុត្តិធម៌​អោយ​ស្ត្រី​មេម៉ាយ។[៦] ព្រះជាម្ចាស់​ប្រទាន​គ្រួសារ​អោយ​មនុស្ស​ឯកោ ព្រះអង្គ​នាំ​អ្នក​ជាប់​ឃុំឃាំង អោយ​មាន​សេរីភាព​ពេញ​ទី រីឯ​ជន​បះបោរ​វិញ គេ​នឹង​ទៅ​រស់​នៅ​ក្នុង​ទី​ហួតហែង។

សុភាសិត 31:8-9
[8] ចូរ​និយាយ​ជំនួស​អ្នក​ដែល​មិន​អាច​និយាយ​បាន ហើយ​រក​យុត្តិធម៌​អោយ​អស់​អ្នក​ដែល​គ្មាន​នរណា​ការពារ។[9] ចូរ​និយាយ​ការពារ និង​រក​យុត្តិធម៌​អោយ​អ្នក​ក្រីក្រ និង​ជន​ទុគ៌ត។

ចន 1:12-13
[12] រីឯ​អស់​អ្នក​ដែល​បាន​ទទួល​ព្រះអង្គ គឺ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះនាម​ព្រះអង្គ ព្រះអង្គ​ប្រទាន​អោយ​គេ​អាច​ទៅ​ជា​បុត្រ​របស់​ព្រះជាម្ចាស់។[13] អ្នក​ទាំង​នោះ​ពុំ​មែន​កើត​ពី​លោហិត​ពី​ចំណង់​តណ្ហា ឬ​ពី​បំណង​មនុស្ស​ឡើយ គឺ​កើត​ពី​ព្រះជាម្ចាស់​វិញ។

កាឡាទី ៤:៤-៥
[៤] ប៉ុន្តែ លុះ​ដល់​ពេល​កំណត់​ហើយ ព្រះជាម្ចាស់​ក៏​ចាត់​ព្រះបុត្រា​របស់​ព្រះអង្គ​អោយ​មក​ប្រសូត​ចេញ​ពី​ស្ត្រី ហើយ​ប្រសូត​ក្រោម​អំណាច​របស់​វិន័យ​ផង[៥] ដើម្បី​លោះ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​វិន័យ និង​អោយ​យើង​ទទួល​ឋានៈ​ជា​បុត្រ​​របស់​ព្រះអង្គ។

រ៉ូម ៨:១៤-១៧
[១៤] ដ្បិត​អស់​អ្នក​ដែល​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ណែនាំ សុទ្ធ​តែ​ជា​បុត្រ​របស់​ព្រះជាម្ចាស់។[១៥] បង​ប្អូន​ពុំ​បាន​ទទួល​វិញ្ញាណ​ដែល​ធ្វើ​អោយ​បង​ប្អូន​ទៅ​ជា​ខ្ញុំ​បំរើ ហើយ​អោយ​នៅ​តែ​ភ័យ​ខ្លាច​ទៀត​ទេ គឺ​បង​ប្អូន​បាន​ទទួល​ព្រះវិញ្ញាណ​ដែល​ធ្វើ​អោយ​បង​ប្អូន​ទៅ​ជា​បុត្រ​របស់​ព្រះជាម្ចាស់។ ដោយសារ​ព្រះវិញ្ញាណ​នេះ យើង​បន្លឺ​សំឡេង​ឡើង​ថា «អ័ប្បា!»​ ឱ​ព្រះបិតា![១៦] គឺ​ព្រះវិញ្ញាណ​ផ្ទាល់​ដែល​ផ្ដល់​សក្ខីភាព​អោយ​វិញ្ញាណ​របស់​យើង​ដឹង​ថា យើង​ពិត​ជា​បុត្រ​របស់​ព្រះជាម្ចាស់​មែន។[១៧] ប្រសិន​បើ​យើង​ពិត​ជា​បុត្រ​មែន នោះ​យើង​មុខ​ជា​ទទួល​មត៌ក​ពុំខាន។ យើង​នឹង​ទទួល​មត៌ក​ពី​ព្រះជាម្ចាស់ គឺ​ទទួល​មត៌ក​រួម​ជា​មួយ​ព្រះគ្រិស្ដ។ ដោយ​យើង​រង​ទុក្ខ​លំបាក​រួម​ជា​មួយ​ព្រះអង្គ​ដូច្នេះ យើង​ក៏​នឹង​ទទួល​សិរីរុងរឿង​រួម​ជា​មួយ​ព្រះអង្គ​ដែរ។

ទំនុកដំកើង ១០:១៤-១៨
[១៤] ព្រះអម្ចាស់ ​អើយ ព្រះអង្គ​ពិត​ជា​ទត​ឃើញ​ទុក្ខ​លំបាក និង​ការ​ឈឺ​ចាប់​របស់​មនុស្ស​ទន់ទាប ព្រះអង្គ​ប្រុង​នឹង​ជួយ​គេ​ជានិច្ច មនុស្ស​ទុគ៌ត​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ទាំង​ស្រុង ហើយ​មាន​តែ​ព្រះអង្គ​ទេ ដែល​យាង​មក​ជួយ​សង្គ្រោះ​ជន​កំព្រា។[១៥] សូម​ព្រះអង្គ​កាច់​បំបាក់​ដៃ​របស់​មនុស្ស​ពាល សូម​ដាក់​ទោស​ពួក​គេ ដើម្បី​កុំ​អោយ​គេ​ប្រព្រឹត្ត អំពើ​ពាល​ត​ទៅ​ទៀត!​។[១៦] ព្រះអម្ចាស់ ​ជា​ព្រះមហាក្សត្រ​ដ៏​គង់​នៅ អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ សាសន៍​ដទៃ​នឹង​ត្រូវ​លុប​បំបាត់​ចេញ អស់​ពី​ស្រុក​របស់​ព្រះអង្គ។[១៧] បពិត្រ​ ព្រះអម្ចាស់ ព្រះអង្គ​ទ្រង់​ឈ្វេង​យល់ បំណង​ចិត្ត​របស់​មនុស្ស​ទន់ទាប ព្រះអង្គ​លើក​ទឹក​ចិត្ត​គេ[១៨] ព្រះអង្គ​តែងតែ​ផ្ទៀង​ព្រះកាណ៌​ស្ដាប់​ជន​កំព្រា និង​មនុស្ស​ដែល​ត្រូវ​គេ​ជិះជាន់ ហើយ​ព្រះអង្គ​រក​យុត្តិធម៌​អោយ​គេ ដើម្បី​កុំ​អោយ​មនុស្ស​នៅ​លើ​ផែនដី អាច​សង្កត់សង្កិន​គេ​ត​ទៅ​មុខ​ទៀត​។

Khmer Bible 1954
Public Domain: 1954