A A A A A

ជីវិត: [សត្វ]


លោកុប្បត្តិ ១:២១
ព្រះជាម្ចាស់​បាន​បង្កើត​សត្វ​ដ៏​ធំៗ​អស្ចារ្យ​ក្នុង​សមុទ្រ ព្រម​ទាំង​សត្វ​ទាំង​ប៉ុន្មាន​ដែល​ហែល​រវើករវ័ណ្ឌ​ពាសពេញ​នៅ​ក្នុង​ទឹក តាម​ពូជ​របស់​វា ហើយ​ព្រះអង្គ​ក៏​បាន​បង្កើត​បក្សាបក្សី តាម​ពូជ​របស់​វា​ដែរ។ ព្រះជាម្ចាស់​ទត​ឃើញ​ថា សត្វ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។

លោកុប្បត្តិ ១:៣០
យើង​ក៏​អោយ​ស្មៅ​ខៀវ​ខ្ចី​ទាំង​ប៉ុន្មាន​ដល់​សត្វ​ព្រៃ​ទាំង​អស់ ដល់​បក្សាបក្សី​ទាំង​អស់​នៅ​លើ​មេឃ ដល់​សត្វ​ទាំង​អស់​ដែល​លូន​វារ​នៅ​លើ​ដី គឺ​ដល់​សត្វ​ទាំង​ប៉ុន្មាន​ដែល​មាន​ដង្ហើម​ជីវិត ធ្វើ​ជា​អាហារ​ដែរ» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។

យ៉ាកុប 3:7
មនុស្ស​ជាតិ​អាច​ផ្សាំង​សត្វ​គ្រប់​ប្រភេទ​បាន​ទាំង​អស់ ទាំង​សត្វ​ព្រៃ ទាំង​សត្វ​ស្លាប ហើយ​សត្វ​លូន​វារ សត្វ​នៅ​ក្នុង​ទឹក ក៏​មនុស្ស​ផ្សាំង​បាន​ដែរ

យេរេមា ៨:៧
កុក​ដែល​ហើរ​នៅ​លើ​មេឃ​ចេះ​ស្គាល់​រដូវ​កាល ហើយ​លលក ត្រចៀកកាំ និង​ស្មោញ ក៏​ចេះ​សំគាល់​មើល​ថា តើ​ពេល​ណា​វា​ត្រូវ​វិល​មក​វិញ​ដែរ ប៉ុន្តែ ប្រជាជន​របស់​យើង​មិន​ស្គាល់ វិន័យ​របស់​យើង​ទេ។

ការងារ ៣៥:១១
ព្រះអង្គ​ប្រៀនប្រដៅ​អោយ​យើង​មាន​ចំណេះ ជាង​សត្វ​ដែល​រស់​នៅ​លើ​ដី ព្រះអង្គ​ប្រទាន​អោយ​យើង​មាន​ប្រាជ្ញា ជាង​បក្សាបក្សី​ដែល​ហើរ​នៅ​លើ​មេឃ។

លូកា ៣:៦
នោះ​មនុស្ស​ទាំង​អស់​នឹង​ឃើញ​ការ​សង្គ្រោះ របស់​ព្រះជាម្ចាស់»។

លូកា ១២:២៤
ចូរ​មើល​ក្អែក​វា​មិន​ដែល​សាប​ព្រោះ មិន​ដែល​ច្រូត​កាត់ គ្មាន​ឃ្លាំង​គ្មាន​ជង្រុក​សោះ ប៉ុន្តែ ព្រះជាម្ចាស់​ចិញ្ចឹម​វា រីឯ​អ្នក​រាល់​គ្នា​វិញ មាន​តម្លៃ​លើស​បក្សាបក្សី​ច្រើន​ណាស់។

ម៉ាថាយ ៦:២៦
ចូរ​រំពៃ​មើល​បក្សាបក្សី​នៅ​លើ​មេឃ វា​មិន​ដែល​សាប​ព្រោះ មិន​ដែល​ច្រូត​កាត់ មិន​ដែល​ប្រមូល​ស្រូវ​ដាក់​ជង្រុក​ឡើយ ប៉ុន្តែ ព្រះបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន​បរមសុខ* ទ្រង់​ចិញ្ចឹម​វា។ រីឯ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​បក្សាបក្សី​ទាំង​នោះ​ទៅ​ទៀត។

សុភាសិត ១២:១០
មនុស្ស​សុចរិត​តែងតែ​ថែទាំ​សត្វ​ពាហនៈ​របស់​ខ្លួន រីឯ​មនុស្ស​អាក្រក់​វិញ​គ្មាន​ចិត្ត​មេត្តា​ករុណា​ទាល់​តែ​សោះ។

ទំនុកដំកើង ១០៤:២១
សត្វ​សិង្ហ​ស្ទាវ​គ្រហឹម​រក​រំពា វា​ទាមទារ​ចំណី​ពី​ព្រះជាម្ចាស់។

លោកុប្បត្តិ ២:១៩-២០
[១៩] ព្រះជាអម្ចាស់ ​បាន​យក​ដី​មក​សូន​ធ្វើ​ជា​សត្វ​ស្រុក​គ្រប់​យ៉ាង និង​ធ្វើ​ជា​បក្សាបក្សី​គ្រប់​យ៉ាង​ដែល​ហើរ​នៅ​លើ​អាកាស រួច​ព្រះអង្គ​នាំ​សត្វ​ទាំង​នោះ​មក​អោយ​មនុស្ស ព្រោះ​ទ្រង់​ចង់​ជ្រាប​ថា គេ​នឹង​ដាក់​ឈ្មោះ​អោយ​វា​យ៉ាង​ណា។ ដូច្នេះ សត្វ​ទាំង​អស់​មាន​ឈ្មោះ​តាម​ដែល​មនុស្ស​ដាក់​អោយ។[២០] មនុស្ស​បាន​ដាក់​ឈ្មោះ​អោយ​សត្វ​ស្រុក​ទាំង​អស់ អោយ​បក្សាបក្សី​ដែល​ហើរ​នៅ​លើ​មេឃ និង​អោយ​សត្វ​ព្រៃ​ទាំង​ប៉ុន្មាន​ដែរ ប៉ុន្តែ គាត់​ពុំ​ឃើញ​មាន​សត្វ​ណា​មួយ​ដែល​អាច​ជួយ និង​យក​មក​ធ្វើ​ជា​គ្នា​បាន​ឡើយ។

លោកុប្បត្តិ ៩:២-៣
[២] សត្វ​ចតុប្បាទ​នៅ​លើ​ផែនដី បក្សាបក្សី​នៅ​លើ​មេឃ សត្វ​លូន​វារ​លើ​ដី និង​ត្រី​នៅ​ក្នុង​ទឹក​ទាំង​ប៉ុន្មាន​នឹង​ភ័យ​ខ្លាច​អ្នក​រាល់​គ្នា។ យើង​អោយ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ម្ចាស់​លើ​សត្វ​ទាំង​នោះ។[៣] សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ ហើយ​មាន​ជីវិត នឹង​បាន​ទៅ​ជា​អាហារ​សំរាប់​អ្នក​រាល់​គ្នា គឺ​យើង​អោយ​អ្វីៗ​មក​អ្នក​រាល់​គ្នា ដូច​យើង​បាន​អោយ​ធញ្ញជាតិ​ដល់​អ្នក​រាល់​គ្នា​ដែរ។

លោកុប្បត្តិ ១:២៤-២៨
[២៤] ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «ចូរ​មាន​សត្វ​ផ្សេងៗ​កើត​ចេញ​ពី​ដី​តាម​ពូជ​របស់​វា គឺ​មាន​សត្វ​ស្រុក សត្វ​លូន​វារ សត្វ​ព្រៃ តាម​ពូជ​របស់​វា» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។[២៥] ព្រះជាម្ចាស់​បាន​បង្កើត​សត្វ​ព្រៃ​តាម​ពូជ​របស់​វា សត្វ​ស្រុក តាម​ពូជ​របស់​វា និង​សត្វ​លូន​វារ​ទាំង​ប៉ុន្មាន​នៅ​លើ​ដី តាម​ពូជ​របស់​វា​ដែរ។ ព្រះជាម្ចាស់​ទត​ឃើញ​ថា សត្វ​ទាំង​នោះ​ល្អ​ប្រសើរ​ហើយ។[២៦] ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «យើង​បង្កើត​មនុស្ស​​ជា​តំណាង​របស់​យើង មាន​លក្ខណៈ​ដូច​យើង ដើម្បី​អោយ​គេ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​បក្សាបក្សី​ដែល​ហើរ​នៅ​លើ​មេឃ លើ​សត្វ​ស្រុក​នៅ​លើ​ផែនដី​ទាំង​មូល និង​លើ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​លើ​ដី»។[២៧] ព្រះជាម្ចាស់​បាន​បង្កើត​មនុស្ស ជា​តំណាង​របស់​ព្រះអង្គ ព្រះអង្គ​បាន​បង្កើត​គេ​អោយ​មាន​លក្ខណៈ ដូច​ព្រះជាម្ចាស់ ព្រះអង្គ​បាន​បង្កើត​គេ​ជា​បុរស​ជា​ស្ត្រី។[២៨] ព្រះជាម្ចាស់​បាន​ប្រទាន​ពរ​អោយ​គេ គឺ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ចៅ​អោយ​បាន​កើន​ច្រើន​ឡើង​ពាសពេញ​លើ​ផែនដី ហើយ​ត្រួតត្រា​ផែនដី​ទៅ។ ចូរ​មាន​អំណាច​លើ​ត្រី​សមុទ្រ លើ​បក្សាបក្សី​ដែល​ហើរ​នៅ​លើ​មេឃ និង​លើ​សត្វ​ទាំង​ប៉ុន្មាន​ដែល​លូន​វារ​នៅ​លើ​ដី»។

សុភាសិត ៦:៦-៨
[៦] កូន​កំជិល​អើយ ចូរ​ទៅ​មើល​ស្រមោច ហើយ​ពិចារណា​អំពី​ការ​រស់​នៅ​របស់​វា រួច​យក​មេរៀន​ពី​វា​ទៅ។[៧] វា​គ្មាន​អ្នក​ត្រួតត្រា គ្មាន​មេ​កើយ គ្មាន​ថៅកែ​ទេ[៨] តែ​នៅ​រដូវ​ក្ដៅ​វា​ប្រមូល​ចំណី នៅ​រដូវ​ចំរូត វា​សន្សំ​ស្បៀង​ទុក។

ទំនុកដំកើង ៨:៦-៩
[៦] ព្រះអង្គ​ប្រទាន​អោយ​គេ​គ្រប់គ្រង​លើ​អ្វីៗ ទាំង​អស់​ដែល​ព្រះអង្គ​បាន​បង្កើត​មក ព្រះអង្គ​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ អោយ​នៅ​ក្រោម​ជើង​របស់​គេ​[៧] គឺ​ទាំង​ចៀម ទាំង​គោ និង​សត្វ​ព្រៃ​ទាំង​ប៉ុន្មាន[៨] ព្រម​ទាំង​បក្សាបក្សី​នៅ​លើ​មេឃ ត្រី​នៅ​ក្នុង​សមុទ្រ និង​សត្វ​ទាំង​អស់​ដែល​រស់​នៅ​បាត​សមុទ្រ។[៩] បពិត្រ​ ព្រះអម្ចាស់ ជា​ម្ចាស់​របស់​យើង​ខ្ញុំ​អើយ ព្រះនាម​របស់​ព្រះអង្គ​ថ្កុំថ្កើង​រុងរឿង ពាសពេញ​លើ​ផែនដី​ទាំង​មូល!

ការងារ ១២:៧-១០
[៧] ក៏​ប៉ុន្តែ សូម​លោក​សាក​សួរ​សត្វ​ធាតុ​ទៅ នោះ​វា​នឹង​ប្រៀនប្រដៅ​លោក សូម​សួរ​សត្វ​ស្លាប​ទៅ នោះ​វា​នឹង​ប្រាប់​លោក​អោយ​ដឹង។[៨] សូម​សាក​សួរ​ផែនដី​ទៅ នោះ​ផែនដី​នឹង​ប្រៀនប្រដៅ​លោក សូម​សួរ​ត្រី​នៅ​ក្នុង​សមុទ្រ នោះ​វា​នឹង​និទាន​ប្រាប់​លោក។[៩] ក្នុង​ចំណោម​សត្វ​ទាំង​នោះ តើ​សត្វ​ណា​មួយ មិន​ដឹង​ថា អ្វីៗ​ទាំង​អស់​កើត​មក​ពី​ព្រះជាម្ចាស់![១០] ព្រះអង្គ​ក្ដាប់​ព្រលឹង​សត្វ​លោក​ទាំង​អស់ នៅ​ក្នុង​ព្រះហស្ដ​របស់​ព្រះអង្គ ហើយ​ដង្ហើម​ជីវិត​របស់​មនុស្ស​ក៏​ស្ថិត​នៅ​ក្នុង ព្រះហស្ដ​របស់​ព្រះអង្គ​ដែរ។

អេសាយ ១១:៦-៩
[៦] ចចក និង​កូន​ចៀម​នឹង​រស់​នៅ​ជា​មួយ​គ្នា ខ្លា​រខិន​នឹង​ដេក​ជា​មួយ​កូន​ពពែ។ កូន​គោ និង​កូន​សិង្ហ​នឹង​ស៊ី​ចំណី​ជា​មួយ​គ្នា ហើយ​មាន​ក្មេង​តូច​ម្នាក់​ឃ្វាល​វា។[៧] គោ​ញី និង​ខ្លាឃ្មុំ​ស៊ី​ស្មៅ​ជា​មួយ​គ្នា ហើយ​កូន​របស់​វា​ក៏​នៅ​ជា​មួយ​គ្នា​ដែរ។ សត្វ​សិង្ហ​នឹង​ចេះ​ស៊ី​ចំបើង​ដូច​គោ។[៨] ក្មេង​ដែល​នៅ​បៅ​ដោះ​នឹង​លេង ត្រង់​មាត់​រន្ធ​ពស់​វែក ក្មេង​តូចៗ​លូក​ដៃ​ទៅ​ក្នុង​រន្ធ​ពស់​អសិរពិស។[៩] ប្រជាជន​នឹង​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់ ឬ​បំផ្លាញ​គ្នា​នៅ​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង​ទៀត​ហើយ សមុទ្រ​ពោរពេញ​ដោយ​ទឹក​យ៉ាង​ណា នៅ​ក្នុង​ស្រុក​ក៏​មាន​សុទ្ធ​តែ​មនុស្ស​ដែល​ស្គាល់ ព្រះអម្ចាស់ ​យ៉ាង​នោះ​ដែរ។

សាស្ដា ៣:១៨-២១
[១៨] ខ្ញុំ​រិះគិត​អំពី​មនុស្ស​លោក គឺ​ព្រះជាម្ចាស់​នឹង​ល្បងល​ពួក​គេ ដើម្បី​អោយ​ពួក​គេ​យល់​ដោយ​ខ្លួន​ឯង​ថា ពួក​គេ​មិន​ខុស​ពី​សត្វ​ឡើយ[១៩] ដ្បិត​ចុង​បញ្ចប់​របស់​មនុស្ស និង​ចុង​បញ្ចប់​របស់​សត្វ​មិន​ខុស​គ្នា​ទេ។ ទាំង​មនុស្ស ទាំង​សត្វ​មាន​ដង្ហើម​ដូច​គ្នា ហើយ​គេ​ក៏​ស្លាប់​ដូច​គ្នា​ដែរ។ មនុស្ស​លោក​គ្មាន​អ្វី​ប្រសើរ​ជាង​សត្វ​ទេ ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​បាន​ការ។[២០] សត្វ​លោក​ទាំង​អស់​បោះ​ជំហាន​ទៅ​រក​ទិសដៅ​តែ​មួយ។ សត្វ​លោក​ទាំង​អស់​កើត​មក​ពី​ធូលី​ដី ហើយ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ។[២១] តើ​នរណា​អាច​អះអាង​ថា វិញ្ញាណក្ខ័ន្ធ​របស់​មនុស្ស​ឡើង​ទៅ​លើ​មេឃ ហើយ​វិញ្ញាណ​របស់​សត្វ​ចុះ​ទៅ​ក្រោម​ដី?

ទំនុកដំកើង ១៤៨:៧-១២
[៧] ចូរ​សរសើរ​តម្កើង​ ព្រះអម្ចាស់ ​នៅ​លើ​ផែនដី មហាសាគរ និង​សត្វ​ដ៏​ធំៗ​នៅ​ក្នុង​សមុទ្រ​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ។[៨] ភ្លើង ព្រឹល ទឹក​កក និង​អ័ព្ទ ព្រម​ទាំង​ខ្យល់​ព្យុះ ដែល​តែងតែ​ធ្វើ​តាម​បញ្ជា​របស់​ព្រះអង្គ[៩] ភ្នំ​តូច​ធំ​ទាំងឡាយ ដើម​ឈើ​ដែល​មាន​ផ្លែ និង​ដើម​គគីរ​ទាំង​ប៉ុន្មាន​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ![១០] សត្វ​ព្រៃ និង​សត្វ​ស្រុក ព្រម​ទាំង​បក្សាបក្សី និង​សត្វ​លូន​វារ​ទាំងឡាយ​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ![១១] ស្ដេច​ទាំងឡាយ​នៅ​ផែនដី​ព្រម​ទាំង​ប្រជារាស្ត្រ អ្នក​ដឹក​នាំ និង​អ្នក​គ្រប់គ្រង​ទាំង​ប៉ុន្មាន​នៅ​ផែនដី ចូរ​សរសើរ​តម្កើង​ព្រះអង្គ![១២] យុវជន និង​យុវនារី មនុស្ស​ចាស់​ជរា និង​កូន​ក្មេង ចូរ​សរសើរ​តម្កើង​ព្រះអង្គ!

Khmer Bible 1954
Public Domain: 1954