A A A A A

ជីវិត: [វ័យចំណាស់]


១ ធីម៉ូថេទី ៥:៨
អ្នក​ណា​មិន​រវល់​ថែ​ទាំ​សាច់ញាតិ​របស់​ខ្លួន ជា​ពិសេស មិន​ថែ​ទាំ​អ្នក​ដែល​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន​ផ្ទាល់ អ្នក​នោះ​បាន​ក្បត់​ជំនឿ​របស់​ខ្លួន ហើយ​អាក្រក់​ជាង​អ្នក​មិន​ជឿ​ទៅ​ទៀត។

២ កូរិនថូសទី ៤:១៦
ហេតុ​នេះ​ហើយ​បាន​ជា​យើង​មិន​បាក់​ទឹក​ចិត្ត​ឡើយ ទោះ​បី​រូប​កាយ​របស់​យើង​ចេះ​តែ​ទ្រុឌទ្រោម​ទៅៗ​ក៏​ដោយ ក៏​ជំរៅ​ចិត្ត​យើង​កាន់​តែ​ចំរើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ដែរ

ចោទិយកថា ៣២:៧
ចូរ​នឹក​ចាំ​ពី​អតីតកាល ចូរ​រិះគិត​អំពី​ឆ្នាំ​នានា​ដែល​កន្លង​ហួស​មក​ហើយ ចូរ​សុំ​អោយ​ឪពុកម្ដាយ និង​ជីដូនជីតា​របស់​អ្នក រៀប​រាប់​អំពី​ហេតុការណ៍​នៅ​ជំនាន់​មុនៗ។

ចោទិយកថា ៣៤:៧
ពេល​លោក​ម៉ូសេ​ទទួល​មរណភាព​នោះ លោក​មាន​អាយុ​មួយ​រយ​ម្ភៃ​ឆ្នាំ តែ​ភ្នែក​លោក​មិន​អន់​ទេ រីឯ​កម្លាំង​របស់​លោក ក៏​មិន​ចុះ​អន់ថយ​ដែរ។

សាស្ដា ៧:១០
មិន​ត្រូវ​ពោល​ថា «ហេតុ​អ្វី​បាន​សម័យ​បុរាណ​ប្រសើរ​ជាង​សព្វ​ថ្ងៃ?» ដ្បិត​សំណួរ​បែប​នេះ មិន​មែន​មក​ពី​ប្រាជ្ញា​ទេ។

និក្ខមនំ ២០:១២
ចូរ​គោរព​មាតាបិតា​របស់​អ្នក ដើម្បី​អោយ​អ្នក​មាន​អាយុ​យឺនយូរ នៅ​លើ​ដី​ដែល​ ព្រះអម្ចាស់ ​ជា​ព្រះ​នៃ​អ្នក ប្រទាន​ដល់​អ្នក។

លោកុប្បត្តិ ៦:៣
ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «វិញ្ញាណ​របស់​យើង​នឹង​មិន​នៅ​ក្នុង​មនុស្ស​ជា​រៀង​រហូត​ឡើយ ដ្បិត​គេ​គ្រាន់​តែ​ជា​មនុស្ស​លោកីយ៍ ដូច្នេះ អាយុ​ជីវិត​គេ​នឹង​ត្រូវ​កំរិត​មក​នៅ​ត្រឹម​តែ​មួយ​រយ​ម្ភៃ​ឆ្នាំ​ប៉ុណ្ណោះ»។

លោកុប្បត្តិ ២៥:៨
បន្ទាប់​មក លោក​អប្រាហាំ​ទទួល​មរណភាព​ទៅ គឺ​ក្រោយ​ពី​លោក​រស់​យ៉ាង​យូរ​ប្រកប​ដោយ​សុភមង្គល មាន​អាយុ​យឺនយូរ​សម្បូណ៌​សប្បាយ​មក លោក​ក៏​បាន​ទៅ​ជួបជុំ​នឹង​បុព្វបុរស​របស់​លោក ដែល​ចែក​ស្ថាន​ទៅ​ហើយ។

អេសាយ ៤០:២៩
ព្រះអង្គ​ប្រទាន​កម្លាំង​ពលំ ដល់​អ្នក​នឿយហត់ និង​ខ្សោះ​ល្វើយ។

អេសាយ ៤៦:៤
យើង​នៅ​តែ​ជួយ​គាំទ្រ​អ្នក​រាល់​គ្នា រហូត​អស់​មួយ​ជីវិត យើង​មិន​ប្រែប្រួល​ឡើយ។ យើង​នឹង​បី​បាច់​ថែរក្សា​អ្នក​រាល់​គ្នា ដូច​យើង​បាន​ធ្វើ​រួច​មក​ហើយ យើង​ជួយ​គាំទ្រ និង​រំដោះ​អ្នក​រាល់​គ្នា។

ការងារ ៥:២៦
លោក​រស់​បាន​អាយុ​វែង ស្កប់​ស្កល់ ហើយ​លា​ចាក​លោក​នេះ​ទៅ ដូច​ស្រូវ​ទុំ​នៅ​រដូវ​ចំរូត។

ការងារ ១២:១២-២០
[១២] មនុស្ស​ចាស់​ជរា​រមែង​មាន​ប្រាជ្ញា ហើយ​អ្នក​ដែល​មាន​អាយុ​វែង ក៏​មាន​ការ​យល់​ដឹង​ដែរ។[១៣] មាន​តែ​ព្រះជាម្ចាស់​ប៉ុណ្ណោះ ដែល​មាន​ប្រាជ្ញា និង​ឫទ្ធានុភាព ព្រម​ទាំង​យោបល់ និង​ការ​យល់​ដឹង។[១៤] ប្រសិន​បើ​ព្រះអង្គ​កំទេច​អ្វី​មួយ គ្មាន​នរណា​សង់​ឡើង​វិញ​បាន​ទេ ប្រសិន​បើ​ព្រះអង្គ​ឃុំ​មនុស្ស​ម្នាក់ នោះ​ក៏​គ្មាន​នរណា​អាច​ដោះ​លែង​បាន​ដែរ។[១៥] ប្រសិន​បើ​ព្រះអង្គ​ទប់​ទឹក នោះ​នឹង​កើត​រាំង​ស្ងួត ប្រសិន​បើ​ព្រះអង្គ​បើក នោះ​ទឹក​នឹង​លិច​ផែនដី។[១៦] ព្រះអង្គ​ប្រកប​ដោយ​ព្រះចេស្ដា ហើយ​សំរេច​កិច្ចការ​អ្វីៗ តាម​ព្រះហឫទ័យ រីឯ​អ្នក​ដែល​វង្វេង និង​អ្នក​នាំ​គេ​អោយ​វង្វេង ស្ថិត​នៅ​ក្រោម​អំណាច​របស់​ព្រះអង្គ។[១៧] ព្រះអង្គ​ដក​អ្នក​ធំ​ចេញ​ពី​តំណែង ព្រះអង្គ​ធ្វើ​អោយ​ចៅក្រម​ទៅ​ជា​លេលា។[១៨] ព្រះអង្គ​ទម្លាក់​ស្ដេច​នានា​ចេញ​ពី​អំណាច ហើយ​ធ្វើ​អោយ​ពួក​គេ​ជាប់​ជា​ឈ្លើយ​សឹក។[១៩] ព្រះអង្គ​ដក​ពួក​បូជាចារ្យ​ចេញ​ពី​តំណែង ព្រះអង្គ​ទម្លាក់​អ្នក​ដែល​មាន​អំណាច​រឹងមាំ។[២០] ព្រះអង្គ​ដក​ពាក្យ​សំដី​ចេញ​ពី​អ្នក​ពូកែ​វោហារ ព្រះអង្គ​យក​តម្រិះ​ប្រាជ្ញា​ចេញ​ពី​ចាស់​ព្រឹទ្ធាចារ្យ។

ការងារ ៣២:៧
ខ្ញុំ​តែង​គិត​ថា មនុស្ស​មាន​អាយុ​វែង រមែង​ប្រសប់​និយាយ អ្នក​រស់​បាន​ច្រើន​ឆ្នាំ​ប្រសប់​ផ្ដល់​យោបល់។

យ៉ូអែល ២:២៨
ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា: ក្រោយ​មក​ទៀត យើង​នឹង​ចាក់​បង្ហូរ​ព្រះវិញ្ញាណ​របស់​យើង មក​លើ​មនុស្ស​លោក​ទាំង​អស់។ កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា នឹង​ថ្លែង​ព្រះបន្ទូល ពួក​ចាស់​ទុំ​របស់​អ្នក​រាល់​គ្នា​នឹង​យល់​សុបិននិមិត្ត ហើយ​ពួក​យុវជន​នឹង​និមិត្ត​ឃើញ​ការ​អស្ចារ្យ។

លេវីវិន័យ ១៩:៣២
ត្រូវ​ចេះ​អោន​លំទោន​នៅ​ចំពោះ​មុខ​ចាស់​ជរា និង​លើក​កិត្តិយស​ចាស់​ព្រឹទ្ធាចារ្យ។ ចូរ​គោរព​កោត​ខ្លាច​ព្រះ​របស់​អ្នក។ យើង​ជា​ ព្រះអម្ចាស់ ។

ភីលេម៉ូន ១:៩
ក៏​ខ្ញុំ​ចូល​ចិត្ត​យក​សេចក្ដី​ស្រឡាញ់​មក​អង្វរ​លោក​ប្អូន​វិញ​ដែរ។ ខ្ញុំ ប៉ូល ដែល​កាន់​តែ​ចាស់​ហើយ ឥឡូវ​នេះ ក៏​ជាប់​ឃុំឃាំង​ព្រោះ​តែ​ព្រះគ្រិស្ដយេស៊ូ​ថែម​ទៀត

ទំនុកដំកើង ៧១:៩
សូម​កុំ​លះបង់​ទូលបង្គំ នៅ​គ្រា​ដែល​ទូលបង្គំ​មាន​វ័យ​ចាស់​ជរា សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ នៅ​គ្រា​ដែល​កម្លាំង​ទូលបង្គំ​ចុះ​អោន​ថយ​នេះ​ឡើយ!

ទំនុកដំកើង ៧១:១៨
ឱ​ព្រះជាម្ចាស់​អើយ ឥឡូវ​នេះ ទូលបង្គំ​ចាស់​សក់​ស្កូវ​ហើយ សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ​ឡើយ ដើម្បី​អោយ​ទូលបង្គំ​អាច​ប្រកាស​អំពី​ព្រះចេស្ដា របស់​ព្រះអង្គ​ប្រាប់​មនុស្ស​នៅ​ជំនាន់​នេះ និង​ប្រកាស​អំពី​ឫទ្ធានុភាព​របស់​ព្រះអង្គ ប្រាប់​មនុស្ស​ទាំង​អស់​នៅ​ជំនាន់​ក្រោយ​ដែរ។

ទំនុកដំកើង ៧៣:២៦
រូប​កាយ និង​ចិត្ត​គំនិត របស់​ទូលបង្គំ​ទន់​ខ្សោយ​ទៅៗ ក៏​ប៉ុន្តែ ព្រះអង្គ​នៅ​តែ​ជា​បង្អែក និង​ជា​ម្ចាស់​ជីវិត​ទូលបង្គំ​រហូត​ត​ទៅ។

ទំនុកដំកើង ៩០:១០-១២
[១០] អាយុ​ជីវិត​របស់​យើង​ខ្ញុំ​បាន​ត្រឹម​តែ​ចិតសិប​ឆ្នាំ ប៉ុណ្ណោះ អ្នក​មាំមួន​ជាង​គេ​រស់​បាន​ប៉ែតសិប​ឆ្នាំ ប៉ុន្តែ ក្នុង​រយៈ​ពេល​ដែល​យើង​ខ្ញុំ​រស់​នោះ យើង​ខ្ញុំ​តែងតែ​ខ្វល់​ខ្វាយ និង​មាន​ទុក្ខ​លំបាក​ជា​ច្រើន អាយុ​ជីវិត​យើង​ខ្ញុំ​ឈាន​ទៅ​មុខ​យ៉ាង​លឿន បោះពួយ​ទៅ​រក​សេចក្ដី​ស្លាប់។[១១] តើ​នរណា​អាច​ស្គាល់​កម្លាំង នៃ​ព្រះពិរោធ​របស់​ព្រះអង្គ​បាន? តើ​នរណា​អាច​ស្គាល់​ព្រះពិរោធ​នេះ ដើម្បី​គោរព​កោត​ខ្លាច ព្រះអង្គ​យ៉ាង​ត្រឹម​ត្រូវ​បាន?[១២] សូម​ណែនាំ​យើង​ខ្ញុំ​អោយ​ដឹង​ច្បាស់​ថា អាយុ​ជីវិត​យើង​ខ្ញុំ​កំណត់​ត្រឹម​ណា ដើម្បី​អោយ​ចិត្ត​យើង​ខ្ញុំ​ចេះ​រិះគិត ប្រកប​ដោយ​ប្រាជ្ញា។

ទំនុកដំកើង ៩១:១៦
យើង​នឹង​អោយ​គេ​មាន​អាយុ​យឺនយូរ ហើយ​យើង​នឹង​អោយ​គេ​ឃើញ​ថា យើង​ពិត​ជា​ព្រះសង្គ្រោះ​មែន»។

សុភាសិត ១៧:៦
ចៅ​រមែង​ធ្វើ​អោយ​ជីតា​មាន​កិត្តិយស រីឯ​កូន​បាន​ខ្ពស់​មុខ​ព្រោះ​តែ​ឪពុក។

សុភាសិត ២០:២៩
កម្លាំង​ជា​អំនួត​របស់​យុវជន រីឯ​សក់​ស្កូវ​ជា​កិត្តិយស​របស់​មនុស្ស​ចាស់។

សុភាសិត ២៣:២២
ចូរ​ស្ដាប់​ឪពុក ព្រោះ​គាត់​បង្កើត​អ្នក​មក ហើយ​កុំ​មើលងាយ​ម្ដាយ ក្នុង​កាល​គាត់​ចាស់​ជរា។

ទំនុកដំកើង ៣៧:៣៥
ខ្ញុំ​ធ្លាប់​ឃើញ​មនុស្ស​អាក្រក់​ប្រើ​អំណាច​ផ្ដាច់​ការ គេ​រីក​ចំរើន​ឡើង ដូច​ដើម​ឈើ​មាន​ស្លឹក​ខៀវ​ខ្ចី​បែក​មែក​សាខា។

១ របាក្សត្រទី ២៩:២៨
ព្រះបាទ​ដាវីឌ​សោយ​ទិវង្គត​ក្នុង​វ័យ​ជរា គឺ​បន្ទាប់​ពី​មាន​អាយុ​វែង សម្បូណ៌​សប្បាយ​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ស្ដុកស្ដម្ភ និង​ប្រកប​ដោយ​ភាព​ថ្កុំថ្កើង​រុង​រឿង។ ព្រះបាទ​សាឡូម៉ូន​ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ ត​ពី​បិតា។

១ ពង្សាវតារក្សត្រ ៣:១៤
មួយ​វិញ​ទៀត ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​យើង ហើយ​ប្រតិបត្តិ​តាម​ច្បាប់ និង​បទ​បញ្ជា​របស់​យើង ដូច​ដាវីឌ ជា​បិតា​របស់​អ្នក នោះ​យើង​នឹង​អោយ​អ្នក​មាន​អាយុ​វែង»។

ទំនុកដំកើង ១០៣:៥
ព្រះអង្គ​ប្រទាន​អោយ​ខ្ញុំ​រស់​នៅ ប្រកប​ដោយ​សុភមង្គល ហើយ​ព្រះអង្គ​ប្រទាន​អោយ​ខ្ញុំ មាន​កម្លាំង​ឡើង​វិញ​ដូច​សត្វ​ឥន្ទ្រី។

ទីតុស ២:៣
រីឯ​លោក​យាយ​ចាស់ៗ​វិញ ក៏​ដូច្នោះ​ដែរ ចូរ​ជំរាប​គាត់ អោយ​កាន់​កិរិយា​មារយាទ សម​ជា​អ្នក​ដែល​មាន​ជីវិត​ដ៏វិសុទ្ធ* កុំ​អោយ​និយាយ​មួល​បង្កាច់​គេ ឬ​ចំណូល​ស្រា​ឡើយ។ គាត់​ត្រូវ​ចេះ​ផ្ដល់​យោបល់​ល្អៗ

១ ធីម៉ូថេទី ៥:១-២
[១] កុំ​ស្ដី​បន្ទោស​មនុស្ស​ចាស់​តឹងរ៉ឹង​ពេក តែ​ត្រូវ​ទូន្មាន​គាត់​ទុក​ដូច​ជា​ឪពុក ត្រូវ​ទូន្មាន​ក្មេងៗ​ទុក​ដូច​ជា​ប្អូន[២] ទូន្មាន​ស្ត្រី​ចាស់ៗ ទុក​ដូច​ជា​ម្ដាយ និង​ស្ត្រី​ក្មេងៗ​ទុក​ដូច​ជា​ប្អូន ដោយ​ចិត្ត​បរិសុទ្ធ​ទាំង​ស្រុង។

ទំនុកដំកើង ៧១:៨-៩
[៨] សូម​អោយ​ទូលបង្គំ​ពោល​ពាក្យ សរសើរ​តម្កើង​ព្រះអង្គ​ជានិច្ច ទូលបង្គំ​ចង់​លើក​តម្កើង​សិរីរុងរឿង របស់​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ![៩] សូម​កុំ​លះបង់​ទូលបង្គំ នៅ​គ្រា​ដែល​ទូលបង្គំ​មាន​វ័យ​ចាស់​ជរា សូម​កុំ​បោះ​បង់​ចោល​ទូលបង្គំ នៅ​គ្រា​ដែល​កម្លាំង​ទូលបង្គំ​ចុះ​អោន​ថយ​នេះ​ឡើយ!

ភីលីព ៣:២០-២១
[២០] រីឯ​យើង​វិញ មាតុភូមិ​របស់​យើង​នៅ​ស្ថាន​បរមសុខ* ហើយ​យើង​នៅ​ទន្ទឹង​រង់ចាំ​ព្រះសង្គ្រោះ គឺ​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​យាង​មក​ពី​ស្ថាន​នោះ។[២១] ព្រះអង្គ​នឹង​បំផ្លាស់​បំប្រែ​រូប​កាយ​ដ៏​ថោក​ទាប​របស់​យើង​នេះ អោយ​បាន​ដូច​ព្រះកាយ ប្រកប​ដោយ​សិរីរុងរឿង​របស់​ព្រះអង្គ​ដោយ​មហិទ្ធិឫទ្ធិ ដែល​ធ្វើ​អោយ​ព្រះអង្គ​បង្ក្រាប​អ្វីៗ​ទាំង​អស់​នៅ​ក្រោម​អំណាច​របស់​ព្រះអង្គ។

អេសាយ ៤៦:៣-៤
[៣] អ្នក​ទាំង​អស់​គ្នា​ជា​ពូជពង្ស​អ៊ីស្រាអែល ដែល​នៅ​សេសសល់ កូន​ចៅ​យ៉ាកុប​អើយ ចូរ​ស្ដាប់​យើង! យើង​បាន​ថែ​ទាំ​អ្នក​រាល់​គ្នា តាំង​ពី​អ្នក​រាល់​គ្នា​នៅ​ក្នុង​ផ្ទៃ​ម្ដាយ យើង​បាន​បី​បាច់​ថែរក្សា​អ្នក​រាល់​គ្នា តាំង​ពី​ពេល​អ្នក​រាល់​គ្នា​កើត​មក​ម៉្លេះ។[៤] យើង​នៅ​តែ​ជួយ​គាំទ្រ​អ្នក​រាល់​គ្នា រហូត​អស់​មួយ​ជីវិត យើង​មិន​ប្រែប្រួល​ឡើយ។ យើង​នឹង​បី​បាច់​ថែរក្សា​អ្នក​រាល់​គ្នា ដូច​យើង​បាន​ធ្វើ​រួច​មក​ហើយ យើង​ជួយ​គាំទ្រ និង​រំដោះ​អ្នក​រាល់​គ្នា។

ទំនុកដំកើង ៩២:១២-១៥
[១២] មនុស្ស​សុចរិត​នឹង​បាន​រីក​ដុះដាល​ឡើង ដូច​ដើម​ត្នោត ហើយ​ចំរើន​ធំ​ឡើង​ដូច​ដើម​តាត្រៅ នៅ​ស្រុក​លីបង់។[១៣] ពួក​គេ​ប្រៀប​បាន​នឹង​ដើម​ឈើ​ដុះ នៅ​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ហើយ​លូត​លាស់​នៅ​ក្នុង​ព្រះវិហារ របស់​ព្រះជាម្ចាស់។[១៤] ទោះ​បី​គេ​មាន​វ័យ​ចាស់​ជរា​ក្ដី ក៏​គេ​នៅ​តែ​អាច​បង្កើត​កូន​បាន​ដដែល គឺ​ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​មាន​ពន្លក​ថ្មី និង​មាន​ស្លឹក​លាស់​ខៀវ​ខ្ចី​ជានិច្ច។[១៥] ការ​ទាំង​នេះ​សំដែង​អោយ​ឃើញ​ថា ព្រះអម្ចាស់ ​ជា​ថ្មដា​របស់​ខ្ញុំ ទ្រង់​មាន​ព្រះហឫទ័យ​ទៀង​ត្រង់​ជានិច្ច ឥត​ប្រែប្រួល​សោះ​ឡើយ។

សាស្ដា ១២:១-៧
[១] ក្នុង​ពេល​ដែល​អ្នក​នៅ​ក្មេង​នៅ​ឡើយ ត្រូវ​នឹក​ដល់​ព្រះអាទិករ​របស់​អ្នក មុន​ពេល​ថ្ងៃ​វេទនា​មក​ដល់ និង​មុន​ពេល​អាយុ​របស់​អ្នក​កាន់​តែ​ជ្រេ​ទៅៗ​ហើយ​ពេល​នោះ អ្នក​នឹង​ពោល​ថា «ខ្ញុំ​លែង​សប្បាយ​ក្នុង​ជីវិត​ទៀត​ហើយ»។[២] ត្រូវ​នឹក​ដល់​ព្រះអង្គ មុន​ពេល​ពន្លឺ​ព្រះអាទិត្យ ព្រះច័ន្ទ និង​ផ្កាយ​ទាំងឡាយ​ប្រែ​ទៅ​ជា​អាប់​រស្មី ហើយ​មុន​ពេល​ពពក និង​ភ្លៀង​មក​ដល់​ផ្ទួនៗ​គ្នា។[៣] នៅ​ថ្ងៃ​នោះ​អ្នក​យាម​ផ្ទះ​នឹង​រញីរញ័រ មនុស្ស​ដ៏​ខ្លាំង​ពូកែ​បែរ​ជា​កោង​ខ្នង ស្ត្រីៗ​ដែល​កិន​ម្សៅ​នឹង​ឈប់​កិន​មក​ពី​ខ្វះ​គ្នា​ជួយ ហើយ​អស់​អ្នក​ដែល​ធ្លាប់​តែ​សម្លឹង​តាម​បង្អួច​ប្រែ​ជា​ងងឹត​ភ្នែក។[៤] ជីវិត​របស់​អ្នក​នឹង​រសាត់​បាត់​ទៅ ដូច​ទ្វារ​ដែល​បែរ​ទៅ​រក​ផ្លូវ​ត្រូវ​គេ​បិទ ដូច​សំឡេង​ត្បាល់​កិន​ដែល​ឮ​កាន់​តែ​ខ្សោយ​ទៅៗ ដូច​សំឡេង​បក្សាបក្សី​ស្ងាត់​សូន្យ​ទៅ​វិញ​ និង​ដូច​សំឡេង​ស្ត្រី​ចំរៀង​ទាំង​អស់​ចុះ​ខ្សោយ។[៥] ពេល​នោះ អ្នក​នឹង​មិន​ហ៊ាន​ឡើង​ទៅ​កាន់​ទី​ខ្ពស់ៗ​ហើយ​ក៏​មិន​ហ៊ាន​ធ្វើ​ដំណើរ​ដែរ។ សក់​របស់​អ្នក​នឹង​ស្កូវ​ដូច​ផ្កា​កប្បាស អ្នក​លែង​រហ័សរហួន​ដូច​កណ្ដូប អ្នក​នឹង​លែង​ដឹង​រសជាតិ​អាហារ​ទៀត​ហើយ​។ មនុស្ស​លោក​ចេះ​តែ​ឈាន​ទៅ​រក​ទី​លំនៅ​ដែល​ស្ថិតស្ថេរ​រហូត។ ពួក​ស៊ី​ឈ្នួល​យំ​នឹង​ដើរ​ក្រឡឹង​ជុំវិញ​ផ្ទះ​អ្នក​រង់ចាំ​ពេល​អ្នក​ស្លាប់។[៦] ពេល​នោះ ខ្សែ​ជីវិត​ត្រូវ​ដាច់​ដូច​ជា​ថូ​មាស​បែក ដូច​ក្អម​បែក​នៅ​ប្រភព​ទឹក ឬ​ដូច​រហាត់​យោង​ទឹក​បាក់​ធ្លាក់​ទៅ​ក្នុង​អណ្ដូង។[៧] ពេល​នោះ រូប​កាយ​ដែល​ជា​ធូលី​ដី​នឹង​វិល​ទៅ​ជា​ដី​ដូច​ដើម​វិញ រីឯ​វិញ្ញាណ​ ដែល​ព្រះជាម្ចាស់​ប្រទាន​អោយ​ក៏​នឹង​វិល​ទៅ​កាន់​ព្រះអង្គ​វិញ​ដែរ។

Khmer Bible 1954
Public Domain: 1954