A A A A A

ចរិតល្អ: [ដិត]


កិច្ចការ ៤:២៩-៣១
[២៩] ឥឡូវ​នេះ ឱ​ព្រះអម្ចាស់​អើយ សូម​ជ្រាប​សេចក្ដី​គំរាម​របស់​ពួក​គេ ហើយ​សូម​ប្រោស​ប្រទាន​អោយ​ពួក​អ្នក​បំរើ​ព្រះអង្គ​ថ្លែង​ព្រះបន្ទូល​ដោយ​ចិត្ត​អង់អាច​មោះមុត​ផង[៣០] សូម​សំដែង​បារមី​អោយ​អ្នក​ជំងឺ​បាន​ជា អោយ​មាន​ទី​សំគាល់ និង​ឫទ្ធិបាដិហារិយ៍​កើត​ឡើង ក្នុង​ព្រះនាម​ព្រះយេស៊ូ ជា​អ្នក​បំរើ​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ»។[៣១] កាល​ពួក​គេ​ទូលអង្វរ​ព្រះជាម្ចាស់​ដូច្នោះ​រួច​ហើយ កន្លែង​ដែល​គេ​ជួបជុំ​គ្នា​នោះ​ក៏​រញ្ជួយ គេ​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ទាំង​អស់​គ្នា ហើយ​នាំ​គ្នា​ថ្លែង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដោយ​ចិត្ត​អង់អាច។

២ កូរិនថូសទី ៣:១២
ដោយ​យើង​មាន​សេចក្ដី​សង្ឃឹម​យ៉ាង​នេះ យើង​ក៏​មាន​ចិត្ត​រឹងប៉ឹង​ឥត​រង្គើ​ដែរ។

កិច្ចការ ១៤:៣
លោក​ប៉ូល និង​លោក​បារណាបាស​ស្នាក់​នៅ​ក្នុង​ក្រុង​អ៊ីកូនាម​ជា​យូរ​ថ្ងៃ។ លោក​ទាំង​ពីរ​មាន​ចិត្ត​អង់អាច ដោយ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់ ដែល​ទ្រង់​បាន​បញ្ជាក់​ព្រះបន្ទូល​អំពី​ព្រះគុណ​របស់​ព្រះអង្គ គឺ​ទ្រង់​ប្រោស​ប្រទាន​អោយ​លោក​ទាំង​ពីរ​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិបាដិហារិយ៍​ផ្សេងៗ។

កិច្ចការ ១៣:៤៦
លោក​ប៉ូល និង​លោក​បារណាបាស​ក៏​មាន​ប្រសាសន៍​ទៅ​គេ ដោយ​ចិត្ត​អង់អាច​ថា៖ «មុន​ដំបូង យើង​ខ្ញុំ​ត្រូវ​តែ​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដល់​បង​ប្អូន។ ប៉ុន្តែ ដោយ​បង​ប្អូន​បដិសេធ​មិន​ព្រម​ទទួល​ព្រះបន្ទូល​នេះ ហើយ​ដោយ​បង​ប្អូន​យល់​ឃើញ​ថា ខ្លួន​មិន​សម​នឹង​ទទួល​ជីវិត​អស់កល្ប​ជានិច្ច​ទេ​នោះ យើង​ខ្ញុំ​នឹង​ងាក​ទៅ​ប្រកាស​ដល់​សាសន៍​ដទៃ​វិញ

កិច្ចការ ១៩:៨
លោក​ប៉ូល​បាន​ចូល​ទៅ​សាលា​ប្រជុំ* ហើយ​មាន​ប្រសាសន៍​ដោយ​ចិត្ត​អង់អាច ក្នុង​អំឡុង​ពេល​បី​ខែ។ លោក​បាន​សន្ទនា​ជា​មួយ​ពួក​គេ​អំពី​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់ និង​ខិតខំ​ណែនាំ​ពួក​គេ​អោយ​ជឿ។

ភីលេម៉ូន ១:៨
ទោះ​បី​ខ្ញុំ​មាន​សិទ្ធិ​ពេញ​ទី​នឹង​បង្គាប់​លោក​ប្អូន ក្នុង​នាម​ព្រះគ្រិស្ដ អោយ​ធ្វើ​អ្វី​ដែល​លោក​ប្អូន​ត្រូវ​ធ្វើ​ក្ដី

កិច្ចការ ១៨:២៦
គាត់​បាន​បង្រៀន​គេ​ក្នុង​សាលា​ប្រជុំ* ដោយ​ចិត្ត​អង់អាច។ កាល​នាង​ព្រីស៊ីល និង​លោក​អគីឡា​បាន​ឮ​គាត់​បង្រៀន​ដូច្នេះ ក៏​អញ្ជើញ​គាត់​ទៅ​ជា​មួយ ព្រម​ទាំង​ពន្យល់​គាត់ អោយ​រឹត​តែ​ស្គាល់​មាគ៌ា​របស់​ព្រះជាម្ចាស់​ថែម​ទៀត។

សម្គាល់ १५:४३
លោក​យ៉ូសែប​ជា​អ្នក​ស្រុក​អើរីម៉ាថេ​មក​ដល់ លោក​ជា​សមាជិក ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្អ ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់* ហើយ​លោក​ក៏​រង់ចាំ​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់​ដែរ។ លោក​មាន​ចិត្ត​ក្លាហាន​ហ៊ាន​ទៅ​ជួប​លោក​ពីឡាត​សុំ​យក​ព្រះសព​ព្រះយេស៊ូ។

កិច្ចការ ២៨:៣១
លោក​បាន​ប្រកាស​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ និង​បង្រៀន​គេ​អំពី​ព្រះយេស៊ូគ្រិស្ដ​ដោយ​ចិត្ត​អង់អាច ហើយ​គ្មាន​អ្វី​មក​រារាំង​លោក​ឡើយ។

កិច្ចការ ៤:២៩-៣០
[២៩] ឥឡូវ​នេះ ឱ​ព្រះអម្ចាស់​អើយ សូម​ជ្រាប​សេចក្ដី​គំរាម​របស់​ពួក​គេ ហើយ​សូម​ប្រោស​ប្រទាន​អោយ​ពួក​អ្នក​បំរើ​ព្រះអង្គ​ថ្លែង​ព្រះបន្ទូល​ដោយ​ចិត្ត​អង់អាច​មោះមុត​ផង[៣០] សូម​សំដែង​បារមី​អោយ​អ្នក​ជំងឺ​បាន​ជា អោយ​មាន​ទី​សំគាល់ និង​ឫទ្ធិបាដិហារិយ៍​កើត​ឡើង ក្នុង​ព្រះនាម​ព្រះយេស៊ូ ជា​អ្នក​បំរើ​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ»។

សុភាសិត ២៨:១
អ្នក​អាក្រក់​តែងតែ​រត់​គេច​ខ្លួន ទោះ​បី​គ្មាន​នរណា​តាម​ក៏​ដោយ រីឯ​មនុស្ស​សុចរិត​វិញ​ប្រៀប​បី​ដូច​ជា​កូន​សិង្ហ គឺ​គេ​មិន​ខ្លាច​អ្វី​ឡើយ។

លោកុប្បត្តិ ១៨:២៣-៣២
[២៣] លោក​អប្រាហាំ​ចូល​ទៅ​ជិត​ព្រះអង្គ ហើយ​ទូល​ថា៖ «តើ​ព្រះអង្គ​នឹង​ធ្វើ​អោយ​មនុស្ស​សុចរិត​បាត់​បង់​ជីវិត រួម​ជា​មួយ​មនុស្ស​ទុច្ចរិត​មែន​ឬ?[២៤] ក្នុង​ក្រុង​នោះ​ប្រហែល​ជា​មាន​មនុស្ស​សុចរិត​ហាសិប​នាក់​ដែរ​មើល​ទៅ។ តើ​ព្រះអង្គ​ពិត​ជា​រំលាយ​ក្រុង​នោះ​មែន​ឬ? តើ​ព្រះអង្គ​មិន​លើកលែង​ទោស​អោយ​គេ ដោយ​យោគយល់​ដល់​មនុស្ស​សុចរិត​ដែល​រស់​នៅ​ក្នុង​ក្រុង​នោះ​ទេ​ឬ?[២៥] ព្រះអង្គ​ធ្វើ​ដូច្នេះ​មិន​កើត​ទេ សូម​កុំ​ប្រហារ​ជីវិត​មនុស្ស​សុចរិត​រួម​ជា​មួយ​មនុស្ស​ទុច្ចរិត​ឡើយ! បើ​មិន​ដូច្នោះ​ទេ មនុស្ស​សុចរិត​នឹង​ត្រូវ​បាត់​បង់​ជីវិត​ជា​មួយ​មនុស្ស​ទុច្ចរិត​មិន​ខាន។ ព្រះអង្គ​ធ្វើ​ដូច្នេះ​មិន​កើត​ទេ! ចៅក្រម​នៃ​ផែនដី​ទាំង​មូល​តោង​តែ​វិនិច្ឆ័យ​ទោស ដោយ​យុត្តិធម៌!»។[២៦] ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ប្រសិន​បើ​យើង​រក​ឃើញ​មនុស្ស​សុចរិត​ហាសិប​នាក់ រស់​នៅ​ក្នុង​ក្រុង​សូដុម យើង​នឹង​លើកលែង​ទោស​អោយ​អ្នក​ក្រុង​ទាំង​មូល ដោយ​យោគយល់​ដល់​មនុស្ស​សុចរិត​ទាំង​នោះ»។[២៧] លោក​អប្រាហាំ​ទូល​សា​ជា​ថ្មី​ថា៖ «ទូលបង្គំ​គ្រាន់​តែ​ជា​ធូលី​ដី និង​ជា​ផេះ​ប៉ុណ្ណោះ សូម​មេត្តា​អភ័យ​ទោស​ដល់​ទូលបង្គំ ដែល​ហ៊ាន​តវ៉ា​ជា​មួយ​ព្រះអម្ចាស់​បែប​នេះ។[២៨] មនុស្ស​សុចរិត​ប្រហែល​ជា​មិន​ទាន់​បាន​គ្រប់​ចំនួន​ហាសិប​ទេ គឺ​នៅ​ខ្វះ​ប្រាំ​នាក់ តើ​ព្រះអង្គ​នឹង​រំលាយ​ទីក្រុង​ទាំង​មូល​ចោល ព្រោះ​តែ​ប្រាំ​នាក់​នោះ​ឬ?»។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ប្រសិន​បើ​យើង​រក​ឃើញ​មនុស្ស​សុចរិត​តែ​សែសិប​ប្រាំ​នាក់ យើង​នឹង​មិន​រំលាយ​ទីក្រុង​នោះ​ឡើយ»។[២៩] លោក​អប្រាហាំ​នៅ​តែ​ទូល​ព្រះអង្គ​ថា៖ «ប្រហែល​មាន​តែ​សែសិប​នាក់​ទេ»។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ព្រោះ​តែ​អ្នក​ទាំង​សែសិប​នោះ យើង​នឹង​មិន​ធ្វើ​អ្វី​ឡើយ»។[៣០] លោក​អប្រាហាំ​ទូល​ថា៖ «សូម​ ព្រះអម្ចាស់ ​មេត្តា​កុំ​ខ្ញាល់​នឹង​ទូលបង្គំ​ធ្វើ​អ្វី ទូលបង្គំ​សូម​អង្វរ​ម្ដង​ទៀត។ ប្រហែល​ជា​មាន​តែ​សាមសិប​នាក់»។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ព្រោះ​តែ​អ្នក​ទាំង​សាមសិប​នោះ យើង​នឹង​មិន​ធ្វើ​អ្វី​ឡើយ»។[៣១] លោក​អប្រាហាំ​ទូល​ថា៖ «សូម​មេត្តា​អភ័យ​ទោស​ដល់​ទូលបង្គំ​ដែល​ហ៊ាន​តវ៉ា​ជា​មួយ​ ព្រះអម្ចាស់ ប្រហែល​ជា​មាន​តែ​ម្ភៃ​នាក់​ប៉ុណ្ណោះ»។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ព្រោះ​តែ​អ្នក​ទាំង​ម្ភៃ​នោះ យើង​នឹង​មិន​រំលាយ​ទីក្រុង​ឡើយ»។[៣២] លោក​អប្រាហាំ​ទូល​ថា៖ «សូម​ ព្រះអម្ចាស់ ​មេត្តា​កុំ​ខ្ញាល់​នឹង​ទូលបង្គំ ទូលបង្គំ​សូម​អង្វរ​តែ​ម្ដង​ទៀត​ទេ។ ប្រហែល​ជា​មាន​តែ​ដប់​នាក់​ប៉ុណ្ណោះ»។ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ថា៖ «ព្រោះ​តែ​អ្នក​ទាំង​ដប់​នោះ យើង​នឹង​មិន​រំលាយ​ទីក្រុង​ឡើយ»។

ទំនុកដំកើង ១៣៨:៣
នៅ​ថ្ងៃ​ដែល​ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ ព្រះអង្គ​បាន​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ ព្រះអង្គ​ប្រទាន​អោយ​ទូលបង្គំ មាន​កម្លាំង​ចិត្ត​ក្លៀវក្លា។

អេភេសូរ ៣:១២
ដោយ​រួម​ក្នុង​អង្គ​ព្រះគ្រិស្ដ និង​ដោយ​មាន​ជំនឿ​លើ​ព្រះអង្គ​យើង​មាន​ចិត្ត​អង់អាច និង​មាន​ផ្លូវ​ចូល​ទៅ​រក​ព្រះជាម្ចាស់​ទាំង​ទុក​ចិត្ត។

ចន ៤:១៧
ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា៖ «នាង​ខ្ញុំ​គ្មាន​ប្ដី​ទេ»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «នាង​និយាយ​ថា នាង​គ្មាន​ប្ដី​ដូច្នេះ ត្រូវ​មែន

ហេព្រើរ ១០:១៩
ហេតុ​នេះ បង​ប្អូន​អើយ យើង​មាន​ចិត្ត​រឹងប៉ឹង​ចូល​មក​ក្នុង​ទីសក្ការៈ ដោយសារ​ព្រះលោហិត​របស់​ព្រះយេស៊ូ

ហេព្រើរ ៤:១៦
ហេតុ​នេះ យើង​ត្រូវ​ចូល​ទៅ​កាន់​បល្ល័ង្ក​នៃ​ព្រះគុណ ទាំង​ទុក​ចិត្ត ដើម្បី​អោយ​បាន​ទទួល​ព្រះហឫទ័យ​មេត្តា និង​ព្រះគុណ​ទុក​ជា​ជំនួយ​នៅ​ពេល​ណា​ដែល​យើង​ត្រូវ​ការ។

ហេព្រើរ ១៣:៦
ហេតុ​នេះ​ហើយ​បាន​ជា​យើង​ហ៊ាន​និយាយ​ដោយ​ចិត្ត​រឹងប៉ឹង​ថា«ព្រះអម្ចាស់​នឹង​ជួយ​ខ្ញុំ ខ្ញុំ​មិន​ខ្លាច​អ្វី​ឡើយ។ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?» ​។

អេភេសូរ ៦:១៩-២០
[១៩] ចូរ​អង្វរ​ព្រះអង្គ​សំរាប់​ខ្ញុំ​ផង សូម​ព្រះអង្គ​ប្រទាន​អោយ​ខ្ញុំ​រក​បាន​ពាក្យ​ត្រឹម​ត្រូវ នៅ​ពេល​ណា​ខ្ញុំ​ហា​មាត់​និយាយ សូម​ប្រទាន​អោយ​ខ្ញុំ​មាន​ចិត្ត​អង់អាច នាំ​គេ​អោយ​ស្គាល់​គំរោងការ​ដ៏​លាក់​កំបាំង​នៃ​ដំណឹងល្អ*[២០] ទោះ​បី​ខ្ញុំ​ជាប់​ឃុំឃាំង​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ជា​ទូត​នៃ​ដំណឹងល្អ​នេះ​ដែរ ដូច្នេះ សូម​ទូលអង្វរ​ព្រះអង្គ​អោយ​ខ្ញុំ​មាន​ចិត្ត​អង់អាច និយាយ​តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។

កិច្ចការ ៤:១៣
កាល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់* ឃើញ​លោក​ពេត្រុស និង​លោក​យ៉ូហាន មាន​ចិត្ត​អង់អាច​ដូច្នេះ គេ​ងឿងឆ្ងល់​ណាស់ ដ្បិត​គេ​ដឹង​ថា លោក​ទាំង​ពីរ​ជា​មនុស្ស​សាមញ្ញ ពុំ​ដែល​បាន​រៀន​សូត្រ ហើយ​គេ​ដឹង​ច្បាស់​ថា លោក​ទាំង​ពីរ​ធ្លាប់​នៅ​ជា​មួយ​ព្រះយេស៊ូ។

១ ធីម៉ូថេទី ៣:១៣
ដ្បិត​បង​ប្អូន​ណា​បំពេញ​មុខងារ​ជា​អ្នក​ជំនួយ​បាន​ល្អ នឹង​បាន​ទទួល​កិត្តិយស ព្រម​ទាំង​មាន​ចិត្ត​អង់អាច​មោះមុត ដោយ​អាង​លើ​ជំនឿ​ក្នុង​អង្គ​ព្រះគ្រិស្ដយេស៊ូ។

១ ថែស្សាឡូនីចទី ២:២
គឺ​ក្រោយ​ពេល​យើង​បាន​រង​ទុក្ខ​លំបាក និង​ត្រូវ​គេ​ជេរ​ប្រមាថ​នៅ​ក្រុង​ភីលីព​នោះ​មក ដូច​បង​ប្អូន​ជ្រាប​ស្រាប់ ព្រះជាម្ចាស់​បាន​ប្រទាន​អោយ​យើង​មាន​ចិត្ត​អង់អាច​ប្រកាស​ដំណឹងល្អ*​របស់​ព្រះអង្គ​ដល់​បង​ប្អូន ទោះ​បី​ត្រូវ​តយុទ្ធ​ពុះពារ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។

ភីលីព ១:២០
ខ្ញុំ​ទន្ទឹង​រង់ចាំ​យ៉ាង​ខ្លាំង​អស់​ពី​ចិត្ត និង​សង្ឃឹម​លើ​ព្រះអង្គ ខ្ញុំ​មិន​ត្រូវ​អាម៉ាស់​មុខ​ត្រង់​ណា​ឡើយ។ ផ្ទុយ​ទៅ​វិញ ពេល​នេះ​ក៏​ដូច​ជា​ពេល​ណា​ទាំង​អស់ ខ្ញុំ​នៅ​តែ​មាន​ចិត្ត​រឹងប៉ឹង​ឥត​រង្គើ ទោះបី​ខ្ញុំ​ត្រូវ​រស់ ឬ​ស្លាប់​ក្ដី ខ្ញុំ​នឹង​លើក​តម្កើង​ព្រះគ្រិស្ដ​ក្នុង​រូប​កាយ​ខ្ញុំ។

២ ធីម៉ូថេទី ១:៧
ដ្បិត​ព្រះជាម្ចាស់​ពុំ​បាន​ប្រទាន​អោយ​យើង​មាន​វិញ្ញាណ​ដែល​នាំ​អោយ​ខ្លាច​ទេ គឺ​ព្រះអង្គ​ប្រទាន​អោយ​យើង​ទទួល​វិញ្ញាណ​ដែល​ផ្ដល់​កម្លាំង សេចក្ដី​ស្រឡាញ់ និង​ចិត្ត​ធ្ងន់។

១ កូរិនថូសទី ១៦:១៣
ចូរ​បង​ប្អូន​ប្រុង​ស្មារតី ត្រូវ​កាន់​ជំនឿ​អោយ​បាន​ខ្ជាប់ខ្ជួន ត្រូវ​មាន​ចិត្ត​ក្លាហាន និង​មាន​កម្លាំង​មាំមួន​ឡើង។

សុភាសិត ១៤:២៦
អ្នក​ណា​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ​អ្នក​នោះ​មាន​ទី​បង្អែក​ដ៏​រឹងមាំ ហើយ​ព្រះអង្គ​ធ្វើ​ជា​ជំរក​ដល់​កូន​ចៅ​របស់​គេ។

ទំនុកដំកើង ២៧:១៤
ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ ព្រះអម្ចាស់ ! ចូរ​មាន​កម្លាំង និង​មាន​ចិត្ត​រឹងប៉ឹង​ឡើង! ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ ព្រះអម្ចាស់ ​ចុះ!។

រ៉ូម ១:១៦
ដ្បិត​ខ្ញុំ​មិន​ខ្មាស​នឹង​ប្រកាស​ដំណឹងល្អ​ទេ ព្រោះ​ដំណឹងល្អ​នេះ​ជា​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់ សំរាប់​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ គឺ​មុន​ដំបូង​សាសន៍​យូដា បន្ទាប់​មក​សាសន៍​ក្រិក។

១ របាក្សត្រទី ២៨:២០
ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ទៅ​កាន់​សម្ដេច​សាឡូម៉ូន​ជា​បុត្រ​ថា៖ «ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន ហើយ​បំពេញ​ការងារ​អោយ​បាន​សំរេច! កុំ​ភ័យ​ខ្លាច ឬ​តក់ស្លុត​អោយ​សោះ ដ្បិត​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​បិតា​នឹង​គង់​ជា​មួយ​បុត្រ រហូត​ដល់​ការងារ​សាង​សង់​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​បាន​សំរេច​ចប់​សព្វ​គ្រប់ ព្រះអង្គ​មិន​បោះ​បង់​ចោល​បុត្រ អោយ​នៅ​តែ​ឯង​ឡើយ។

១ កូរិនថូសទី ១៥:៥៨
ហេតុ​នេះ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​មាន​ចិត្ត​រឹងប៉ឹង​មាំមួន​ឡើង។ ចូរ​ខំ​ប្រឹង​ធ្វើ​កិច្ចការ​របស់​ព្រះអម្ចាស់ អោយ​បាន​ចំរើន​ឡើង​ជានិច្ច ដោយ​ដឹង​ថា កិច្ចការ​ដែល​បង​ប្អូន​ធ្វើ​រួម​ជា​មួយ​ព្រះអម្ចាស់​ទាំង​នឿយហត់​នោះ មិន​មែន​ឥត​ប្រយោជន៍​ឡើយ។

អេភេសូរ ៦:១០
មួយ​វិញ​ទៀត ចូរ​ទាញ​យក​កម្លាំង ដោយ​រួម​ជា​មួយ​ព្រះអម្ចាស់ និង​ដោយសារ​ព្រះចេស្ដា​ដ៏​ខ្លាំង​ក្លា​របស់​ព្រះអង្គ។

អេសាយ ៥៤:៤
កុំ​ភ័យ​ខ្លាច​អ្វី អ្នក​នឹង​មិន​ត្រូវ​អាម៉ាស់​ទៀត​ឡើយ កុំ​ព្រួយ​ចិត្ត​អោយ​សោះ ដ្បិត​អ្នក​នឹង​លែង​បាត់​បង់​កិត្តិយស​ទៀត​ហើយ អ្នក​នឹង​ភ្លេច​ភាព​អាម៉ាស់ ដែល​អ្នក​ធ្លាប់​ជួប​ប្រទះ​កាល​នៅ​ពី​ក្មេង អ្នក​នឹង​ឈប់​នឹក​នា​ពី​ការ​ត្មះតិះដៀល នៅ​គ្រា​ដែល​យើង​បោះ​បង់​ចោល​អ្នក​។

ចន ១៤:២៧
ខ្ញុំ​ទុក​សេចក្ដី​សុខសាន្ត​អោយ​អ្នក​រាល់​គ្នា ខ្ញុំ​ផ្ដល់​សេចក្ដី​សុខសាន្ត​របស់​ខ្ញុំ​អោយ​អ្នក​រាល់​គ្នា។ សេចក្ដី​សុខសាន្ត​ដែល​ខ្ញុំ​ផ្ដល់​អោយ​នេះ មិន​ដូច​សេចក្ដី​សុខសាន្ត​ដែល​មនុស្ស​លោក​អោយ​ទេ។ ចូរ​កុំ​រន្ធត់​ចិត្ត កុំ​ភ័យ​ខ្លាច​អោយ​សោះ។

សម្គាល់ ៥:៣៦
ព្រះយេស៊ូ​មិន​យក​ព្រះហឫទ័យ​ទុក​ដាក់​នឹង​ពាក្យ​របស់​អ្នក​ទាំង​នោះ​ឡើយ តែ​ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​លោក​យ៉ៃរូស​ថា៖ «កុំ​ខ្លាច​អី គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ​បាន​ហើយ»។

ភីលីព ១:២៨
គឺ​បង​ប្អូន​មិន​ញញើត​នឹង​ពួក​អ្នក​ប្រឆាំង ត្រង់​ប្រការ​ណា​មួយ​ឡើយ ជា​ភស្ដុតាង​ស​អោយ​ឃើញ​ថា ពួក​គេ​នឹង​ត្រូវ​វិនាស​អន្តរាយ រីឯ​បង​ប្អូន​វិញ បង​ប្អូន​នឹង​ទទួល​ការ​សង្គ្រោះ។ ការ​នេះ​កើត​មក​ពី​ព្រះជាម្ចាស់

ចន ៧:២៦
ឥឡូវ​នេះ លោក​និយាយ​ដោយ​ចេញ​មុខ ចុះ​ម្ដេច​បាន​ជា​គ្មាន​នរណា​ថា​អ្វី​លោក​ដូច្នេះ?។ ប្រហែល​អ្នក​ដឹក​នាំ​របស់​យើង​ទទួល​ស្គាល់​ថា លោក​ពិត​ជា​ព្រះគ្រិស្ដ*​ទេ​ដឹង

កិច្ចការ ៥:២៩
លោក​ពេត្រុស និង​សាវ័ក​ឯ​ទៀតៗ​ឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​ត្រូវ​ស្ដាប់​បង្គាប់​ព្រះជាម្ចាស់​ជា​ជាង​ស្ដាប់​បង្គាប់​មនុស្ស។

យ៉ូស្វេ ១:៧
ដូច្នេះ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង! ចូរ​យក​ចិត្ត​ទុក​ដាក់​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ*​ទាំង​ប៉ុន្មាន ដែល​ម៉ូសេ​ជា​អ្នក​បំរើ​របស់​យើង​បាន​បង្គាប់។ មិន​ត្រូវ​ប្រាស​ចាក​ពី​ក្រឹត្យវិន័យ​នេះ ដោយ​ងាក​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ឡើយ ធ្វើ​ដូច្នេះ អ្នក​នឹង​ទទួល​ជ័យជំនះ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ។

អេសេគាល ៣:៩
យើង​ធ្វើ​អោយ​អ្នក​មាន​ចិត្ត​រឹង ដូច​ពេជ្រ ហើយ​រឹង​ជាង​ដុំ​ថ្ម​ទៅ​ទៀត។ កុំ​ខ្លាច​ពួក​គេ​កុំ​ញ័រ​រន្ធត់​នៅ​ចំពោះ​មុខ​ពួក​គេ​ឡើយ ដ្បិត​អ្នក​ទាំង​នោះ​ជា​ពូជ​បះបោរ»។

កិច្ចការ ៩:២៩
លោក​បាន​សន្ទនា និង​ជជែក​វែកញែក​ជា​មួយ​សាសន៍​យូដា ដែល​និយាយ​ភាសា​ក្រិក តែ​ពួក​គេ​បែរ​ជា​នាំ​គ្នា​ប៉ុនប៉ង​សម្លាប់​លោក​ទៅ​វិញ។

ភីលីព ១:១
យើង​ខ្ញុំ ប៉ូល និង​ធីម៉ូថេ​ជា​អ្នក​បំរើ​របស់​ព្រះគ្រិស្ដ*​យេស៊ូ សូម​ជំរាប​មក​ប្រជាជន​ដ៏វិសុទ្ធ*​ទាំង​អស់ ដែល​រួម​ជា​មួយ​ព្រះគ្រិស្ដយេស៊ូ​នៅ​ក្រុង​ភីលីព ព្រម​ទាំង​អស់​លោក​អភិបាល និង​អ្នក​ជំនួយ​សូម​ជ្រាប។

១ ធីម៉ូថេទី ៣:១
ពាក្យ​នេះ​គួរ​អោយ​ជឿ គឺ​ថា ប្រសិន​បើ​បង​ប្អូន​ណា​ម្នាក់ ចង់​បាន​មុខងារ​ជា​អភិបាល​គាត់​មាន​បំណង​បំពេញ​មុខងារ​ដ៏​ប្រសើរ​ហើយ។

១ កូរិនថូសទី ៣:១២
ប្រសិន​បើ​អ្នក​ណា​យក មាស ប្រាក់ ពេជ្រ ឈើ ចំបើង ឬ​ស្បូវ មក​សង់​ពី​លើ​គ្រឹះ​នេះ

ហេព្រើរ ១០:១
ក្រឹត្យវិន័យ*​គ្រាន់​តែ​ជា​ស្រមោល​នៃ​សម្បត្តិ​នៅ​លោក​ខាង​មុខ​ប៉ុណ្ណោះ គឺ​មិន​មែន​ធ្វើ​អោយ​មនុស្ស​យើង​ឃើញ​សម្បត្តិ​ទាំង​នោះ​ប្រត្យក្ស​ច្បាស់​ទេ។ ហេតុ​នេះ ក្រឹត្យវិន័យ​ពុំ​អាច​ធ្វើ​អោយ​អស់​អ្នក​ដែល​ចូល​មក​ថ្វាយ​សក្ការបូជា បាន​គ្រប់​លក្ខណៈ​ឡើយ ទោះ​បី​គេ​ថ្វាយ​យញ្ញបូជា​ដដែលៗ​ជា​រៀង​រាល់​ឆ្នាំ មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ក៏​ដោយ។

១ ពេត្រុសទី ៥:១០
បន្ទាប់​ពី​បង​ប្អូន​បាន​រងទុក្ខ​លំបាក​មួយ​រយៈ​ពេល​ខ្លី​នេះ​រួច​ហើយ ព្រះជាម្ចាស់​ប្រកប​ដោយ​ព្រះគុណ​គ្រប់​យ៉ាង ដែល​បាន​ត្រាស់​ហៅ​បង​ប្អូន អោយ​ទទួល​សិរីរុងរឿង​ដ៏​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​រួម​ជា​មួយ​ព្រះគ្រិស្ដ* ព្រះអង្គ​នឹង​លើក​បង​ប្អូន​អោយ​មាន​ជំហរ​ឡើង​វិញ ប្រទាន​អោយ​បង​ប្អូន​បាន​រឹងប៉ឹង មាន​កម្លាំង និង​អោយ​បង​ប្អូន​បាន​មាំមួន​ឥត​រង្គើ​ឡើយ។

Khmer Bible 1954
Public Domain: 1954