A A A A A

ចរិតល្អ: [គណនេយ្យភាព]


រ៉ូម ១៤:១២
ដូច្នេះ យើង​ត្រូវ​រៀប​រាប់​ទូល​ព្រះជាម្ចាស់​នូវ​អំពើ​ដែល​ខ្លួន​យើង​ម្នាក់ៗ​បាន​ប្រព្រឹត្ត។

រ៉ូម ១:២០
លក្ខណៈ​ដ៏​ប្រសើរ​បំផុត​របស់​ព្រះអង្គ​ដែល​មនុស្ស​មើល​ពុំ​ឃើញ គឺ​ឫទ្ធានុភាព​ដែល​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច​ក្ដី ឬ​ឋានៈ​របស់​ព្រះអង្គ​ជា​ព្រះជាម្ចាស់​ក្ដី​ ព្រះអង្គ​បាន​សំដែង​អោយ​គេ​ឃើញ តាំង​ពី​កំណើត​ពិភព​លោក​មក​ម៉្លេះ​នៅ​ពេល​ណា​ដែល​គេ​រិះគិត​អំពី​ស្នា​ព្រះហស្ដ​របស់​ព្រះអង្គ។ ដូច្នេះ គេ​ពុំ​អាច​ដោះសា​ខ្លួន​បាន​ឡើយ

សុភាសិត ២៧:១៧
ដែក​រមែង​សំលៀង​ដែក​យ៉ាង​ណា មនុស្ស​ក៏​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​នោះ​ដែរ។

យ៉ាកុប ៥:១៦
ដូច្នេះ សូម​បង​ប្អូន​លន់តួ​បាប​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​អធិស្ឋាន​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​ផង ដើម្បី​អោយ​បាន​ជា​សះស្បើយ។ ពាក្យ​ទូលអង្វរ​របស់​មនុស្ស​សុចរិត*​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ណាស់។

រ៉ូម ២:១២
អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​មិន​ស្គាល់​ក្រឹត្យវិន័យ*​របស់​លោក​ម៉ូសេ នឹង​ត្រូវ​វិនាស​ទាំង​គ្មាន​ក្រឹត្យវិន័យ។ រីឯ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​ស្គាល់​ក្រឹត្យវិន័យ គេ​នឹង​ត្រូវ​ទទួល​ទោស ស្រប​តាម​ក្រឹត្យវិន័យ​ដែរ

លូកា ១២:៤៧-៤៨
[៤៧] អ្នក​បំរើ​ណា​ស្គាល់​ចិត្ត​ម្ចាស់ តែ​មិន​បាន​ត្រៀម​ខ្លួន ហើយ​មិន​ធ្វើ​តាម​ចិត្ត​លោក អ្នក​បំរើ​នោះ​នឹង​ត្រូវ​រំពាត់​យ៉ាង​ច្រើន។[៤៨] ផ្ទុយ​ទៅ​វិញ អ្នក​បំរើ​ណា​មិន​ស្គាល់​ចិត្ត​ម្ចាស់​របស់​ខ្លួន ហើយ​ប្រព្រឹត្ត​ខុស​ឆ្គង​សម​នឹង​ទទួល​ទោស អ្នក​បំរើ​នោះ​នឹង​ត្រូវ​រំពាត់​តែ​បន្តិច​ទេ។ បើ​គេ​អោយ​អ្វី​ច្រើន​ទៅ​អ្នក​ណា គេ​នឹង​ទារ​ពី​អ្នក​នោះ​វិញ​ច្រើន​ដែរ។ បើ​គេ​ផ្ទុកផ្ដាក់​កិច្ចការ​ច្រើន​ដល់​អ្នក​ណា គេ​នឹង​ទារ​ពី​អ្នក​នោះ​វិញ​រឹងរឹត​តែ​ច្រើន​ថែម​ទៀត»។

១ ថែស្សាឡូនីចទី ៥:១១
ដូច្នេះ ចូរ​លើក​ទឹក​ចិត្ត​គ្នា និង​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក ដូច​បង​ប្អូន​កំពុង​តែ​ធ្វើ​នេះ​ស្រាប់។

យ៉ាកុប ៤:១៧
ប្រសិន​បើ​អ្នក​ណា​ចេះ​ធ្វើ​អំពើ​ល្អ តែ​មិន​ព្រម​ធ្វើ អ្នក​នោះ​ប្រព្រឹត្ត​អំពើ​បាប​ហើយ។

រ៉ូម ៤:១៥
ដ្បិត​ក្រឹត្យវិន័យ​បង្កើត​អោយ​មាន​ព្រះពិរោធ​ តែ​ទី​ណា​គ្មាន​ក្រឹត្យវិន័យ នៅ​ទី​នោះ​ក៏​គ្មាន​បទ​ល្មើស​ក្រឹត្យវិន័យ​ដែរ។

១ ធីម៉ូថេទី ១:១០
ពួក​ប្រាសចាក​សីលធម៌ ពួក​រួម​សង្វាស​នឹង​ភេទ​ដូច​គ្នា ពួក​ឈ្មួញ​មនុស្ស ពួក​កុហក ពួក​ស្បថ​បំពាន និង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អ្វីៗ​ប្រឆាំង​នឹង​សេចក្ដី​ប្រៀនប្រដៅ​ដ៏​ត្រឹម​ត្រូវ

ម៉ាថាយ ១២:៣៦
ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ព្រះអង្គ​នឹង​វិនិច្ឆ័យ​តាម​ពាក្យ​សំដី​ឥត​ប្រយោជន៍​ដែល​គេ​បាន​និយាយ

លូកា ១២:៤៨
ផ្ទុយ​ទៅ​វិញ អ្នក​បំរើ​ណា​មិន​ស្គាល់​ចិត្ត​ម្ចាស់​របស់​ខ្លួន ហើយ​ប្រព្រឹត្ត​ខុស​ឆ្គង​សម​នឹង​ទទួល​ទោស អ្នក​បំរើ​នោះ​នឹង​ត្រូវ​រំពាត់​តែ​បន្តិច​ទេ។ បើ​គេ​អោយ​អ្វី​ច្រើន​ទៅ​អ្នក​ណា គេ​នឹង​ទារ​ពី​អ្នក​នោះ​វិញ​ច្រើន​ដែរ។ បើ​គេ​ផ្ទុកផ្ដាក់​កិច្ចការ​ច្រើន​ដល់​អ្នក​ណា គេ​នឹង​ទារ​ពី​អ្នក​នោះ​វិញ​រឹងរឹត​តែ​ច្រើន​ថែម​ទៀត»។

អេសេគាល ១៨:២០
អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប អ្នក​នោះ​ត្រូវ​ស្លាប់។ កូន​មិន​ត្រូវ​ទទួល​ទោស​ជំនួស​ឪពុក​ទេ ឪពុក​ក៏​មិន​ត្រូវ​ទទួល​ទោស​ជំនួស​កូន​ដែរ។ មនុស្ស​សុចរិត​នឹង​ទទួល​រង្វាន់​តាម​អំពើ​សុចរិត​ដែល​ខ្លួន​ប្រព្រឹត្ត រីឯ​មនុស្ស​ទុច្ចរិត​ក៏​នឹង​ទទួល​ទោស​តាម​អំពើ​ទុច្ចរិត​ដែល​ខ្លួន​ប្រព្រឹត្ត​ដែរ។

អេភេសូរ 5:21
បង​ប្អូន​ដែល​កោត​ខ្លាច​ព្រះគ្រិស្ដ ត្រូវ​គោរព​ចុះ​ចូល​គ្នា​ទៅ​វិញ​ទៅ​មក។

ហេព្រើរ ១០:២៥
មិន​ត្រូវ​លះបង់​ការ​ប្រជុំ​គ្នា ដូច​អ្នក​ខ្លះ​ធ្លាប់​ធ្វើ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក អោយ​រឹត​តែ​ខ្លាំង​ឡើង ដោយ​ឃើញ​ថា​ថ្ងៃ​នៃ​ព្រះអម្ចាស់​កាន់​តែ​ជិត​មក​ដល់​ហើយ។

អេសេគាល ៣៣:៨
ពេល​ណា​យើង​ពោល​ទៅ​កាន់​មនុស្ស​អាក្រក់​ថា “នែ៎ មនុស្ស​អាក្រក់ អ្នក​ឯង​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន!” ប្រសិន​បើ​អ្នក​មិន​ប្រាប់​មនុស្ស​អាក្រក់​នោះ​អោយ​លះបង់​កិរិយាមារយាទ​អាក្រក់​ទេ មនុស្ស​អាក្រក់​នោះ​នឹង​ស្លាប់ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន ក៏​ប៉ុន្តែ យើង​នឹង​អោយ​អ្នក​ទទួល​ទោស​ចំពោះ​ការ​ស្លាប់​នេះ។

ម៉ាថាយ ១២:៣៦-៣៧
[៣៦] ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ព្រះជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ព្រះអង្គ​នឹង​វិនិច្ឆ័យ​តាម​ពាក្យ​សំដី​ឥត​ប្រយោជន៍​ដែល​គេ​បាន​និយាយ[៣៧] ដ្បិត​អ្នក​នឹង​បាន​សុចរិត​ដោយសារ​ពាក្យ​សំដី​អ្នក ឬ​មួយ​អ្នក​ត្រូវ​ទទួល​ទោស​ក៏​ដោយសារ​តែ​ពាក្យ​សំដី​របស់​អ្នក​ដែរ»។

កាឡាទី ៦:១-២
[១] បង​ប្អូន​អើយ ប្រសិន​បើ​មាន​នរណា​ម្នាក់​ត្រូវ​គេ​ទាន់​នៅ​ពេល​កំពុង​តែ​ធ្វើ​អំពើ​អាក្រក់​ណា​មួយ បង​ប្អូន​ដែល​មាន​ព្រះវិញ្ញាណ​នៅ​ក្នុង​ខ្លួន​ត្រូវ​កែ​តម្រង់​អ្នក​នោះ ដោយ​ចិត្ត​ស្លូតបូត។ ក៏​ប៉ុន្តែ តោង​ប្រយ័ត្ន​ខ្លួន ក្រែង​លោ​អ្នក​ត្រូវ​ធ្លាក់​ក្នុង​ការ​ល្បួង​ដូច​គេ​ដែរ។[២] ត្រូវ​ជួយ​រំលែក​ទុក្ខធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​យ៉ាង​នេះ ទើប​បង​ប្អូន​បំពេញ​តាម​ក្រឹត្យវិន័យ​របស់​ព្រះគ្រិស្ដ*​ទាំង​ស្រុង។

ហេព្រើរ ១០:២៤
តោង​យើង​មើល​ថែរក្សា​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ជួយ​ដាស់​តឿន​គ្នា​អោយ​មាន​ចិត្ត​ស្រឡាញ់ និង​ប្រព្រឹត្ត​អំពើ​ល្អ។

ទំនុកដំកើង ៥១:៥
ទូលបង្គំ​មាន​កំហុស​តាំង​ពី​កំណើត​មក ហើយ​ទូលបង្គំ​មាន​បាប​តាំង​ពី នៅ​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម៉្លេះ!

១ យ៉ូហាន ២:២
ព្រះអង្គ​បាន​បូជា​ព្រះជន្ម​ដើម្បី​លោះ​យើង​អោយ​រួច​ពី​បាប ហើយ​មិន​ត្រឹម​តែ​លោះ​យើង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​លោះ​មនុស្ស​លោក​ទាំង​មូល​ផង​ដែរ។

២ កូរិនថូសទី ៥:១០
ដ្បិត​យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ទៅ​ឈរ​នៅ​មុខ​ទី​កាត់​ក្ដី​របស់​ព្រះគ្រិស្ដ ដើម្បី​អោយ​ម្នាក់ៗ​ទទួល​ផល តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត កាល​ពី​នៅ​រស់​ក្នុង​រូប​កាយ​នេះ​នៅ​ឡើយ ទោះ​បី​ជា​អំពើ​នោះ​ល្អ ឬ​អាក្រក់​ក្ដី។

២ កូរិនថូសទី ៤:១៧-១៨
[១៧] ដ្បិត​ទុក្ខ​លំបាក​បន្តិចបន្តួច​ដែល​យើង​ជួប​ប្រទះ​ម្ដងម្កាល​នោះ ធ្វើ​អោយ​យើង​មាន​សិរីរុងរឿង​ដ៏​ប្រសើរ​លើសលប់ ជា​សិរីរុងរឿង​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច ដែល​រក​អ្វី​មក​ប្រៀប​ផ្ទឹម​ពុំ​បាន។[១៨] ដូច្នេះ យើង​មិន​ចាប់​អារម្មណ៍​នឹង​អ្វីៗ ដែល​ភ្នែក​មើល​ឃើញ​ឡើយ គឺ​យើង​ចាប់​អារម្មណ៍​នឹង​អ្វីៗ ដែល​ភ្នែក​មើល​មិន​ឃើញ​នោះ​វិញ ដ្បិត​អ្វីៗ​ដែល​ភ្នែក​មើល​ឃើញ​នៅ​ស្ថិតស្ថេរ​តែ​មួយ​រយៈ​ប៉ុណ្ណោះ តែ​អ្វីៗ​ដែល​ភ្នែក​មើល​មិន​ឃើញ​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច។

អេភេសូរ ៤:២៥
ហេតុ​នេះ សូម​បង​ប្អូន​ឈប់​និយាយ​កុហក​ទៅ «ម្នាក់ៗ​ត្រូវ​និយាយ​តែ​សេចក្ដី​ពិត​ទៅ​កាន់​បង​ប្អូន​ឯ​ទៀតៗ ដ្បិត​យើង​ជា​សរីរាង្គ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។

កាឡាទី ៦:២
ត្រូវ​ជួយ​រំលែក​ទុក្ខធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​យ៉ាង​នេះ ទើប​បង​ប្អូន​បំពេញ​តាម​ក្រឹត្យវិន័យ​របស់​ព្រះគ្រិស្ដ*​ទាំង​ស្រុង។

កិច្ចការ ១៤:១៧
ក៏​ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រះអង្គ​នៅ​តែ​សំដែង​ព្រះហឫទ័យ​សប្បុរស​មិន​ដែល​អាក់ខាន​ឡើយ ដើម្បី​អោយ​គេ​បាន​ស្គាល់​ព្រះអង្គ គឺ​ប្រទាន​ទឹក​ភ្លៀង​ពី​លើ​មេឃ និង​ប្រទាន​ភោគ​ផល​មក​បង​ប្អូន​តាម​រដូវ​កាល ធ្វើ​អោយ​បង​ប្អូន​មាន​ម្ហូប​អាហារ​ដ៏​បរិបូណ៌ និង​មាន​អំណរ​សប្បាយ​ក្នុង​ចិត្ត​ផង»។

២ កូរិនថូសទី ២:៦
បើ​បង​ប្អូន​ភាគ​ច្រើន​បាន​ដាក់​ទោស​មនុស្ស​បែប​នេះ ល្មម​ហើយ។

១ សាំយូអែល ១៦:៧
ប៉ុន្តែ ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​មក​កាន់​លោក​ថា៖ «កុំ​មើល​តែ​សំបក​ក្រៅ ឬ​កំពស់​របស់​គេ​ឡើយ យើង​មិន​បាន​ជ្រើស​រើស​អ្នក​នេះ​ទេ។ ព្រះអម្ចាស់ ​មិន​វិនិច្ឆ័យ​ដូច​មនុស្ស​លោក ដែល​មើល​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ​ទេ ព្រះអម្ចាស់ ​ទត​មើល​ចិត្ត​គំនិត​វិញ»។

១ កូរិនថូសទី ១:១០
បង​ប្អូន​អើយ ខ្ញុំ​សូម​ទូន្មាន​បង​ប្អូន​ក្នុង​ព្រះនាម​ព្រះយេស៊ូគ្រិស្ដ*​ជា​ព្រះអម្ចាស់​នៃ​យើង​ថា ចូរ​មាន​ចិត្ត​គំនិត​តែ​មួយ កុំ​បាក់​បែក​គ្នា​ឡើយ ត្រូវ​ចុះ​សំរុង​គ្នា​ទាំង​ស្រុង​ដោយ​មាន​គំនិត​តែ​មួយ និង​មាន​យោបល់​តែ​មួយ។

២ ពង្សាវតារក្សត្រ ១២:៤-៥
[៤] ព្រះបាទ​យ៉ូអាស​មាន​រាជឱង្ការ​ទៅ​កាន់​ពួក​បូជាចារ្យ​ថា៖ «ចំពោះ​ប្រាក់​ទាំង​ប៉ុន្មាន ដែល​គេ​យក​មក​ថ្វាយ​ជា​តង្វាយ ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ គឺ​ប្រាក់​ដែល​ប្រជាជន​យក​មក​បង់​ពន្ធ​សំរាប់​ព្រះដំណាក់ ប្រាក់​បាន​មក​ពី​តង្វាយ​លោះ​មនុស្ស ស្រប​តាម​ការ​វាយ​តម្លៃ​ និង​តង្វាយ​ស្ម័គ្រ​ចិត្ត ដែល​គេ​យក​មក​ថ្វាយ​ព្រះដំណាក់​របស់​ ព្រះអម្ចាស់[៥] នោះ​អោយ​ក្រុម​បូជាចារ្យ​ទទួល​យក គឺ​ម្នាក់ៗ​ត្រូវ​ទទួល​យក​ចំណែក​របស់​ខ្លួន​ពី​អ្នក​ដែល​ខ្លួន​ស្គាល់ ដើម្បី​ជួសជុល​កន្លែង​បាក់​បែក​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះដំណាក់ ដែល​គេ​យល់​ថា​ចាំបាច់​គួរ​តែ​ជួសជុល»។

ទំនុកដំកើង ៨២:១
ព្រះជាម្ចាស់​គង់​នៅ ក្នុង​អង្គ​ប្រជុំ​របស់​ព្រះអង្គ​។ ព្រះអង្គ​កាត់​ក្ដី​នៅ​ក្នុង​ចំណោម​ព្រះ​នានា។

ទំនុកដំកើង ៨២:៦
យើង​បាន​ប្រាប់​រួច​ហើយ​ថា អ្នក​រាល់​គ្នា​ជា​ព្រះ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​បុត្រ​របស់​ព្រះ ដ៏​ខ្ពង់ខ្ពស់​បំផុត​។

ការងារ ១:៦-១២
[៦] ថ្ងៃ​មួយ ពពួក​ទេវតា​របស់​ ព្រះអម្ចាស់ នាំ​គ្នា​ចូល​ទៅ​គាល់​ព្រះអង្គ មារ*សាតាំង​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ទេវតា​ទាំង​នោះ​ដែរ។[៧] ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៅ​កាន់​មារ​សាតាំង​ថា៖ «តើ​អ្នក​ទើប​នឹង​មក​ពី​ណា?»។ មារ​សាតាំង​ទូល​ ព្រះអម្ចាស់ ​វិញ​ថា៖ «ទូលបង្គំ​ទើប​នឹង​ដើរ​កំសាន្ត​នៅ​លើ​ផែនដី»។[៨] ព្រះអម្ចាស់ ​សួរ​មារ​សាតាំង​ថា៖ «តើ​អ្នក​សង្កេត​ឃើញ​យ៉ូប ជា​អ្នក​បំរើ​របស់​យើង​ឬ​ទេ? នៅ​លើ​ផែនដី​គ្មាន​នរណា​ម្នាក់​ដូច​យ៉ូប​ឡើយ គេ​ជា​មនុស្ស​ទៀង​ត្រង់ និង​សុចរិត គេ​គោរព​កោត​ខ្លាច​យើង ហើយ​ចៀស​វាង​ប្រព្រឹត្ត​អំពើ​អាក្រក់»។[៩] មារ​សាតាំង​ទូល​ ព្រះអម្ចាស់ ​វិញ​ថា៖ «តើ​យ៉ូប​ពិត​ជា​គោរព​កោត​ខ្លាច​ព្រះអង្គ​ដោយ​សុទ្ធ​ចិត្ត​មែន​ឬ?[១០] តាម​ពិត គាត់​គោរព​ព្រះអង្គ​ដូច្នេះ មក​ពី​ព្រះអង្គ​ការពារ​គាត់ និង​ផ្ទះ​សំបែង​របស់​គាត់ ព្រម​ទាំង​អ្វីៗ​ដែល​គាត់​មាន។ ព្រះអង្គ​ប្រទាន​ពរ​អោយ​គាត់​បាន​ចំរើន​ក្នុង​កិច្ចការ​ដែល​គាត់​ធ្វើ ហើយ​ក៏​ប្រទាន​អោយ​ហ្វូង​សត្វ​របស់​គាត់ កើន​ចំនួន​ច្រើន​ពាសពេញ​ស្រុក​ដែរ។[១១] ប្រសិន​បើ​ព្រះអង្គ​បំផ្លាញ​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន នោះ​គាត់​មុខ​ជា​ប្រមាថ​ព្រះអង្គ​មិន​ខាន»។​[១២] ព្រះអម្ចាស់ មាន​ព្រះបន្ទូល​ទៅ​កាន់​មារ​សាតាំង​ថា៖ «អ្វីៗ​ដែល​យ៉ូប​មាន ស្ថិត​នៅ​ក្នុង​អំណាច​របស់​អ្នក​ស្រាប់​ហើយ ប៉ុន្តែ កុំ​ប៉ះពាល់​រូប​គាត់​ផ្ទាល់​អោយ​សោះ»។ ពេល​នោះ មារ​សាតាំង​ក៏​ចាក​ចេញ​ពី​ ព្រះអម្ចាស់ ​ទៅ។

ការងារ ២:១-៧
[១] ថ្ងៃ​មួយ ពួក​ទេវតា*​នាំ​គ្នា​ចូល​មក​គាល់​ ព្រះអម្ចាស់ ហើយ​មារ​សាតាំង​ក៏​មក​គាល់​ព្រះអង្គ​ជា​មួយ​ពួក​គេ​ដែរ។[២] ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៅ​មារ​សាតាំង​ថា៖ «តើ​អ្នក​មក​ពី​ណា?»។ សាតាំង​ទូល​ព្រះអង្គ​ថា៖ «ទូលបង្គំ​ទើប​នឹង​ដើរ​កំសាន្ត​ជុំវិញ​ផែនដី»។[៣] ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៅ​មារ​សាតាំង​ថា៖ «តើ​អ្នក​សង្កេត​ឃើញ​យ៉ូប ជា​អ្នក​បំរើ​របស់​យើង​ឬ​ទេ? នៅ​លើ​ផែនដី​នេះ គ្មាន​នរណា​ម្នាក់​ដូច​យ៉ូប​ឡើយ គេ​ជា​មនុស្ស​ទៀង​ត្រង់ និង​សុចរិត គេ​គោរព​កោត​ខ្លាច​យើង ហើយ​ចៀស​វាង​ប្រព្រឹត្ត​អំពើ​អាក្រក់។ យ៉ូប​នៅ​តែ​ទៀង​ត្រង់​ជានិច្ច អ្នក​ចង់​អោយ​យើង​បំផ្លាញ​គេ ដោយ​ឥត​ហេតុ​ផល»។[៤] មារ​សាតាំង​ទូល​ ព្រះអម្ចាស់ ​ថា៖ «ស្បែក​សង​ស្បែក! មនុស្ស​សុខ​ចិត្ត​ប្រគល់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន ដើម្បី​អោយ​រួច​ជីវិត។[៥] សូម​ព្រះអង្គ​ធ្វើ​អោយ​រូប​កាយ​គាត់​ឈឺ​ចាប់​មើល៍ នោះ​គាត់​មុខ​ជា​ដាក់​បណ្ដាសា​ព្រះអង្គ​មិន​ខាន»។[៦] ព្រះអម្ចាស់ ​មាន​ព្រះបន្ទូល​ទៅ​មារ​សាតាំង​ថា៖ «យ៉ូប​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ស្រាប់​ហើយ តែ​ធ្វើ​យ៉ាង​ណា​ក៏​ដោយ កុំ​ប៉ះពាល់​ដល់​ជីវិត​គេ​អោយ​សោះ»។[៧] ពេល​នោះ មារ​សាតាំង​ចាក​ចេញ​ពី​ ព្រះអម្ចាស់ ​ទៅ ហើយ​ធ្វើ​អោយ​លោក​យ៉ូប​កើត​ដំបៅ​រីក​ពេញ​ខ្លួន គឺ​ចាប់​ពី​ក្បាល​រហូត​ដល់​ចុង​ជើង។

១ របាក្សត្រទី ២៨:៨
ឥឡូវ​នេះ នៅ​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល ដែល​ជា​ក្រុមជំនុំ​របស់​ ព្រះអម្ចាស់ ហើយ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះ​នៃ​យើង ដែល​ទ្រង់​ព្រះសណ្ដាប់​អ្នក​រាល់​គ្នា ចូរ​នាំ​គ្នា​ស្វែង​យល់ និង​ប្រតិបត្តិ​តាម​បទ​បញ្ជា​ទាំង​អស់​របស់​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដើម្បី​អោយ​អ្នក​រាល់​គ្នា​នៅ​តែ​កាន់​កាប់​ស្រុក​ដ៏​ល្អ​នេះ ព្រម​ទាំង​រក្សា​ទុក​ជា​មត៌ក អោយ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​រហូត​ត​ទៅ។

Khmer Bible 1954
Public Domain: 1954