A A A A A

ចរិតល្អ: [ភាពមិនស្មោះត្រង់]


២ កូរិនថូសទី ១២:២១
ខ្ញុំ​បារម្ភ​ក្រែង​លោ​ពេល​ខ្ញុំ​មក​ដល់​លើក​ក្រោយ ព្រះ​របស់​ខ្ញុំ​នឹង​បំបាក់​មុខ​ខ្ញុំ​នៅ​ចំពោះ​មុខ​បង​ប្អូន ហើយ​ខ្ញុំ​ត្រូវ​យំ​សោក ព្រោះ​តែ​បង​ប្អូន​ជា​ច្រើន​នាក់​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​កាល​ពី​មុន តែ​មិន​ទាន់​បាន​កែ​ប្រែ​ចិត្ត​គំនិត លះបង់​អំពើ​សៅហ្មង​ប្រាស​ចាក​សីលធម៌ និង​កាម​គុណ​ថោក​ទាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នៅ​ឡើយ។

២ ធីម៉ូថេទី ២:២២
ចូរ​គេច​ចេញ​អោយ​ផុត​ពី​តណ្ហា​នៃ​យុវវ័យ ហើយ​ខំ​ប្រឹង​ស្វែង​រក​សេចក្ដី​សុចរិត ជំនឿ សេចក្ដី​ស្រឡាញ់ សេចក្ដី​សុខសាន្ត ជា​មួយ​អស់​អ្នក​ដែល​គោរព​ព្រះអម្ចាស់​ដោយ​ចិត្ត​បរិសុទ្ធ* នោះ​វិញ។

កិច្ចការ ១៥:២០
ប៉ុន្តែ គួរ​យើង​សរសេរ​សំបុត្រ​ទៅ​ប្រាប់​គេ កុំ​អោយ​បរិភោគ​ម្ហូប​អាហារ​ដែល​បាន​សែន​រូប​សំណាក គឺ​ជា​ម្ហូប​អាហារ​សៅហ្មង​នោះ​ជា​ដាច់​ខាត កុំ​អោយ​រួម​រស់​ជា​មួយ​គ្នា ដោយ​មិន​រៀបការ​ កុំ​អោយ​បរិភោគ​សាច់​សត្វ​ដែល​គេ​សម្លាប់​ដោយ​ច្របាច់​ក និង​កុំ​អោយ​បរិភោគ​ឈាម

កូល៉ុស ៣:៥
ដូច្នេះ សូម​បង​ប្អូន​សម្លាប់​អ្វីៗ​ខាង​លោកីយ៍​ចោល​ទៅ គឺ​អំពើ​ប្រាសចាក​សីលធម៌ អំពើ​សៅហ្មង ចិត្ត​ស្រើបស្រាល បំណង​ប្រាថ្នា​អាក្រក់ និង​ចិត្ត​លោភលន់ គឺ​យក​ទ្រព្យសម្បត្តិ​ធ្វើ​ជា​ព្រះ។

អេភេសូរ ៥:៣
ដោយ​បង​ប្អូន​ជា​ប្រជាជន​ដ៏វិសុទ្ធ*​មិន​ត្រូវ​អោយ​មាន​ឮ​និយាយ​អំពី​ការ​ប្រាសចាក​សីលធម៌​អបាយមុខ​គ្រប់​យ៉ាង ឬ​ការ​លោភលន់​ក្នុង​ចំណោម​បង​ប្អូន​សោះ​ឡើយ

កាឡាទី ៥:១៩
យើង​ស្គាល់​ច្បាស់​នូវ​អំពើ​ផ្សេងៗ​ដែល​កើត​ចេញ​មក​ពី​និស្ស័យ​លោកីយ៍ គឺ​មាន​អំពើ​ប្រាស​ចាក​សីលធម៌ អំពើ​សៅហ្មង កាមគុណ​ថោក​ទាប

១ កូរិនថូសទី ៦:១៨-១៩
[១៨] ចូរ​គេច​អោយ​ផុត​ពី​អំពើ​ប្រាស​ចាក​សីលធម៌។ អំពើ​បាប​ឯ​ទៀតៗ​ដែល​មនុស្ស​ប្រព្រឹត្ត ជា​អំពើ​បាប​មិន​ធ្វើ​អោយ​រូប​កាយ​សៅហ្មង​ទេ។ ប៉ុន្តែ អ្នក​ណា​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌ អ្នក​នោះ​ប្រព្រឹត្ត​អំពើ​បាប ដែល​នាំ​អោយ​សៅហ្មង​ដល់​រូប​កាយ​របស់​ខ្លួន។[១៩] បង​ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា រូប​កាយ​របស់​បង​ប្អូន ជា​ព្រះវិហារ​របស់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដែល​គង់​នៅ​ក្នុង​បង​ប្អូន ជា​ព្រះវិញ្ញាណ​ដែល​បង​ប្អូន​បាន​ទទួល​ពី​ព្រះជាម្ចាស់។ បង​ប្អូន​មិន​មែន​ជា​ម្ចាស់​លើ​ខ្លួន​ឯង​ទៀត​ទេ

១ កូរិនថូសទី ៧:២
ប៉ុន្តែ ដើម្បី​ចៀស​វាង​កុំ​អោយ​មាន​ការ​ប្រាស​ចាក​សីលធម៌ បុរស​ម្នាក់ៗ​ត្រូវ​មាន​ប្រពន្ធ ហើយ​ស្ត្រី​ម្នាក់ៗ​ក៏​ត្រូវ​មាន​ប្ដី​ដែរ។

១ កូរិនថូសទី ១០:១៣
គ្មាន​ការ​ល្បួង​ណា​មួយ​កើត​មាន​ដល់​បង​ប្អូន ក្រៅ​ពី​ការ​ល្បួង​ដែល​មនុស្ស​លោក​តែង​ជួប​ប្រទះ​នោះ​ឡើយ។ ព្រះជាម្ចាស់​មាន​ព្រះហឫទ័យ​ស្មោះ​ត្រង់ ទ្រង់​មិន​បណ្ដោយ​អោយ​មារ*​ល្បួង​បង​ប្អូន​ហួស​ពី​កម្លាំង​បង​ប្អូន​ទេ ប៉ុន្តែ នៅ​ពេល​បង​ប្អូន​ជួប​ការ​ល្បួង ព្រះអង្គ​នឹង​ប្រទាន​មធ្យោបាយ​អោយ​បង​ប្អូន​ចេញ​រួច និង​អោយ​បង​ប្អូន​អាច​ទ្រាំទ្រ​បាន។

១ ពេត្រុសទី ២:១១
បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ខ្ញុំ​សូម​ទូន្មាន​បង​ប្អូន​ជា​ជន​បរទេស និង​ជា​អ្នក​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន​​ក្នុង​លោក​នេះ​ថា កុំ​បណ្ដោយ​ខ្លួន​ទៅ​តាម​តណ្ហា​ ដែល​តែងតែ​ប្រឆាំង​នឹង​ព្រលឹង​នោះ​ឡើយ។

ហេព្រើរ ១៣:៤
សូម​បង​ប្អូន​ទាំង​អស់​គ្នា​លើក​តម្លៃ​ការ​រស់​នៅ​ជា​ស្វាមី​ភរិយា គឺ​មិន​ត្រូវ​ក្បត់​ចិត្ត​គ្នា​ឡើយ ដ្បិត​ព្រះជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌ និង​ផិត​ក្បត់។

យូដាស ១:៧
រីឯ​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា និង​ក្រុង​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង​ក៏​ដូច្នោះ​ដែរ ពួក​អ្នក​ក្រុង​បាន​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌ ដូច​ទេវតា​ទាំង​នោះ គឺ​កាត់​រក​រួម​បវេណី​ផ្ទុយ​ពី​ធម្មជាតិ។ ពួក​គេ​បាន​ទទួល​ទណ្ឌកម្ម នៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់កល្ប​ជានិច្ច ទុក​ជា​ការ​ព្រមាន​ដល់​អ្នក​ឯ​ទៀតៗ។

ម៉ាថាយ ៥:៨
អ្នក​ណា​មាន​ចិត្ត​បរិសុទ្ធ* អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​ពួក​គេ​នឹង​ឃើញ​ព្រះជាម្ចាស់!

សុភាសិត ៣១:៣០
រូប​ឆោម​លោម​ពណ៌​រមែង​បញ្ឆោត​ចិត្ត រីឯ​សំរស់​ល្អ​ស្អាត មិន​នៅ​ស្ថិតស្ថេរ​រហូត​ទេ មាន​តែ​ស្ត្រី​គោរព​កោត​ខ្លាច​ ព្រះអម្ចាស់ ​ប៉ុណ្ណោះ ដែល​គួរ​កោត​សរសើរ។

រ៉ូម ១២:១
ហេតុ​នេះ បង​ប្អូន​អើយ ខ្ញុំ​សូម​ដាស់​តឿន​បង​ប្អូន​ថា ដោយ​ព្រះជាម្ចាស់​មាន​ព្រះហឫទ័យ​អាណិត​អាសូរ​បង​ប្អូន ចូរ​ថ្វាយ​ខ្លួន​ទៅ​ព្រះអង្គ ទុក​ជា​យញ្ញបូជា​ដ៏​មាន​ជីវិត ដ៏វិសុទ្ធ* ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់។ បើ​បង​ប្អូន​ធ្វើ​ដូច្នេះ ទើប​ហៅ​ថា​គោរព​បំរើ​ព្រះអង្គ​តាម​របៀប​ត្រឹម​ត្រូវ​មែន​។

រ៉ូម ១៣:១៣
ត្រូវ​រស់​នៅ​អោយ​បាន​ត្រឹម​ត្រូវ ដូច​រស់​នៅ​ក្នុង​ពេល​ថ្ងៃ គឺ​មិន​ស៊ី​ផឹក​ស្រវឹង មិន​ប្រព្រឹត្ត​កាម​តណ្ហា​ក្រៅ​តំរា មិន​ប្រាស​ចាក​សីលធម៌ មិន​ឈ្លោះ​ប្រកែក និង​មិន​ច្រណែនឈ្នានីស​គ្នា។

១ ថែស្សាឡូនីចទី ៤:៣-៤
[៣] ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ គឺ​អោយ​បង​ប្អូន​បាន​វិសុទ្ធ* អោយ​បង​ប្អូន​ចៀស​វាង​អំពើ​ប្រាស​ចាក​សីលធម៌។[៤] ម្នាក់ៗ​ត្រូវ​ចេះ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ដោយ​វិសុទ្ធ និង​ថ្លៃថ្នូរ

កាឡាទី ៥:១៩-២១
[១៩] យើង​ស្គាល់​ច្បាស់​នូវ​អំពើ​ផ្សេងៗ​ដែល​កើត​ចេញ​មក​ពី​និស្ស័យ​លោកីយ៍ គឺ​មាន​អំពើ​ប្រាស​ចាក​សីលធម៌ អំពើ​សៅហ្មង កាមគុណ​ថោក​ទាប[២០] ការ​ថ្វាយបង្គំ​ព្រះក្លែងក្លាយ វិជ្ជា​ធ្មប់ ឈ្លោះ​ប្រកែក​គ្នា បាក់​បែក​គ្នា ច្រណែន​គ្នា កំហឹង​ឃោរឃៅ ប្រកួត​ប្រជែង​គ្នា​ប្រឆាំង​គ្នា ប្រកាន់​បក្ស​ពួក[២១] ឈ្នានីស​គ្នា ប្រមឹក​ស៊ី​ផឹក​ជ្រុល និង​អំពើ​ផ្សេងៗ​ទៀត ដែល​ស្រដៀង​នឹង​អំពើ​ទាំង​នេះ​ដែរ។ ខ្ញុំ​សូម​ជំរាប​អោយ​បង​ប្អូន​ដឹង​ជា​មុន ដូច​ខ្ញុំ​បាន​និយាយ​រួច​មក​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​អស់​នេះ ពុំ​អាច​ទទួល​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់​ទុក​ជា​មត៌ក​បាន​ឡើយ។

លោកុប្បត្តិ ៣៩:៧-១០
[៧] ក្រោយ​មក ភរិយា​ម្ចាស់​របស់​លោក​យ៉ូសែប​ចាប់​ចិត្ត​ស្រឡាញ់​លោក ហើយ​បបួល​លោក​ថា៖ «សុំ​មក​រួម​ដំណេក​ជា​មួយ​ខ្ញុំ!»។[៨] លោក​យ៉ូសែប​បាន​បដិសេធ លោក​ពោល​ទៅ​ភរិយា​ម្ចាស់​របស់​លោក​ថា៖ «លោក​ម្ចាស់​របស់​ខ្ញុំ​បាន​ប្រគល់​អោយ​ខ្ញុំ​គ្រប់គ្រង​លើ​អ្វីៗ​ទាំង​អស់​ដែល​លោក​មាន គឺ​លោក​មិន​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​ក្នុង​ផ្ទះ​សំបែង​របស់​លោក​ឡើយ។[៩] ក្នុង​ផ្ទះ​នេះ គ្មាន​នរណា​ធំ​ជាង​ខ្ញុំ​ទេ លោក​អនុញ្ញាត​អោយ​ខ្ញុំ​ប៉ះពាល់​អ្វីៗ​នៅ​ក្នុង​ផ្ទះ​ទាំង​អស់ វៀរលែង​តែ​លោក​ស្រី​ម្នាក់​ប៉ុណ្ណោះ ព្រោះ​លោក​ស្រី​ជា​ភរិយា​របស់​លោក។ ដូច្នេះ ខ្ញុំ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​បំផុត​នេះ​ឡើយ ហើយ​ខ្ញុំ​ក៏​ពុំ​អាច​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះហឫទ័យ​ព្រះជាម្ចាស់​បាន​ដែរ»។[១០] ស្ត្រី​នោះ​លួងលោម​លោក​យ៉ូសែប ជា​រៀង​រាល់​ថ្ងៃ អោយ​រួមរ័ក​ជា​មួយ​នាង តែ​លោក​ពុំ​ព្រម​ធ្វើ​តាម​ពាក្យ​នាង​ឡើយ។

Khmer Bible 1954
Public Domain: 1954