A A A A A

ព្រះវិហារ: [ឌីកុន]


១ ធីម៉ូថេទី ៣:១-១៣
[១] ពាក្យ​នេះ​គួរ​អោយ​ជឿ គឺ​ថា ប្រសិន​បើ​បង​ប្អូន​ណា​ម្នាក់ ចង់​បាន​មុខងារ​ជា​អភិបាល​គាត់​មាន​បំណង​បំពេញ​មុខងារ​ដ៏​ប្រសើរ​ហើយ។[២] អ្នក​អភិបាល​ត្រូវ​មាន​គុណ​សម្បត្តិ​ល្អ​ឥត​ខ្ចោះ ត្រូវ​មាន​ភរិយា​តែ​មួយ​ប៉ុណ្ណោះ​ មិន​ស្រវឹង​ស្រា មាន​ចិត្ត​ធ្ងន់ មាន​កិរិយា​មារ​យាទ​ល្អ ចេះ​ទទួល​ភ្ញៀវ ចេះ​បង្រៀន[៣] មិន​ចំណូល​ស្រា មិន​ចេះ​ឈ្លោះ​ប្រកែក គឺ​មាន​ចិត្ត​សប្បុរស មិន​ចេះ​រក​រឿង មិន​ស្រឡាញ់​ប្រាក់​ឡើយ។[៤] គាត់​ត្រូវ​ចេះ​មើល​ខុស​ត្រូវ​លើ​ក្រុម​គ្រួសារ​របស់​គាត់​ផ្ទាល់ ព្រម​ទាំង​អោយ​កូន​ចៅ​របស់​គាត់​ចេះ​ស្ដាប់​បង្គាប់ និង​មាន​កិរិយា​ថ្លៃថ្នូរ​ទាំង​ស្រុង[៥] ព្រោះ​ថា ប្រសិន​បើ​មនុស្ស​ម្នាក់​មិន​ចេះ​មើល​ខុស​ត្រូវ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន​ផង ធ្វើ​ម្ដេច​នឹង​អោយ​គាត់​មើល​ខុស​ត្រូវ​លើ​ក្រុមជំនុំ*​របស់​ព្រះជាម្ចាស់​កើត!។[៦] មិន​ត្រូវ​អោយ​អ្នក​ដែល​ទើប​នឹង​ជឿ​ធ្វើ​ជា​អភិបាល​ឡើយ ក្រែង​លោ​គាត់​អួត​បំប៉ោង ហើយ​ទៅ​ជា​មាន​ទោស​ដូច​មារ*។[៧] មួយ​វិញ​ទៀត អ្នក​អភិបាល​ត្រូវ​តែ​មាន​កេរ្តិ៍ឈ្មោះ​ល្អ ពី​សំណាក់​អស់​អ្នក​ដែល​មិន​មែន​ជា​គ្រិស្ដបរិស័ទ​ផង​ដែរ ក្រែង​គេ​ប្រមាថ​មើលងាយ ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​មារ។[៨] រីឯ​អ្នក​ជំនួយ*​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​តែ​មាន​កិរិយា​ថ្លៃថ្នូរ និយាយ​ពាក្យ​សច្ចៈ មិន​ចំណូល​ស្រា​ជ្រុល មិន​រក​ប្រាក់​តាម​របៀប​ថោក​ទាប។[៩] គាត់​ត្រូវ​កាន់​តាម​ជំនឿ ដែល​ព្រះជាម្ចាស់​បាន​សំដែង​អោយ​ស្គាល់​ ដោយ​មនសិការ​បរិសុទ្ធ។[១០] ត្រូវ​ល្បង​មើល​ចិត្ត​គេ​ជា​មុន​សិន ប្រសិន​បើ​មិន​ឃើញ​មាន​ទាស់​ត្រង់​ណា​ទេ​នោះ ទុក​អោយ​គេ​បំពេញ​មុខងារ​ជា​អ្នក​ជំនួយ​ទៅ​ចុះ។[១១] ចំពោះ​ស្ត្រីៗ​វិញ​ ក៏​ដូច្នោះ​ដែរ ត្រូវ​តែ​មាន​កិរិយា​ថ្លៃថ្នូរ មិន​ចេះ​និយាយ​ដើម​គេ មិន​ស្រវឹង​ស្រា និង​មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់។[១២] អ្នក​ជំនួយ​ត្រូវ​មាន​ភរិយា​តែ​មួយ​ប៉ុណ្ណោះ​ ហើយ​ចេះ​មើល​ខុស​ត្រូវ​កូន​ចៅ និង​ក្រុម​គ្រួសារ​របស់​ខ្លួន​ឯង​ផ្ទាល់​ផង[១៣] ដ្បិត​បង​ប្អូន​ណា​បំពេញ​មុខងារ​ជា​អ្នក​ជំនួយ​បាន​ល្អ នឹង​បាន​ទទួល​កិត្តិយស ព្រម​ទាំង​មាន​ចិត្ត​អង់អាច​មោះមុត ដោយ​អាង​លើ​ជំនឿ​ក្នុង​អង្គ​ព្រះគ្រិស្ដយេស៊ូ។

ភីលីព ១:១
យើង​ខ្ញុំ ប៉ូល និង​ធីម៉ូថេ​ជា​អ្នក​បំរើ​របស់​ព្រះគ្រិស្ដ*​យេស៊ូ សូម​ជំរាប​មក​ប្រជាជន​ដ៏វិសុទ្ធ*​ទាំង​អស់ ដែល​រួម​ជា​មួយ​ព្រះគ្រិស្ដយេស៊ូ​នៅ​ក្រុង​ភីលីព ព្រម​ទាំង​អស់​លោក​អភិបាល និង​អ្នក​ជំនួយ​សូម​ជ្រាប។

កិច្ចការ ៦:១-៧
[១] នៅ​គ្រា​នោះ ចំនួន​សិស្ស​ចេះ​តែ​កើន​ឡើង​ជា​លំដាប់។ ជន​ជាតិ​យូដា​ដែល​និយាយ​ភាសា​ក្រិក​ នាំ​គ្នា​រអ៊ូរទាំ​ទាស់​នឹង​ជន​ជាតិ​យូដា​ដែល​និយាយ​ភាសា​ហេប្រឺ​ថា នៅ​ពេល​ចែក​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ ពួក​ហេប្រឺ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ស្ត្រី​មេម៉ាយ​ខាង​ពួក​ខ្លួន​ទេ។[២] សាវ័ក*​ទាំង​ដប់ពីរ​រូប​ក៏​កោះ​ហៅ​ពួក​សិស្ស​ទាំង​អស់​មក ហើយ​មាន​ប្រសាសន៍​ថា៖ «មិន​គួរ​អោយ​យើង​ខ្ញុំ ចោល​ការ​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ទៅ​បំរើ​តុ​ឡើយ។[៣] ហេតុ​នេះ បង​ប្អូន​អើយ សូម​នាំ​គ្នា​ជ្រើស​រើស​យក​បុរស​ប្រាំពីរ​រូប​ក្នុង​ចំណោម​បង​ប្អូន​ដែល​ជា​អ្នក​មាន​កេរ្តិ៍ឈ្មោះ​ល្អ ហើយ​ពោរពេញ​ដោយ​ព្រះវិញ្ញាណ និង​ប្រាជ្ញា​ឈ្លាស​វៃ។ យើង​ខ្ញុំ​នឹង​តែងតាំង​គេ​អោយ​បំពេញ​មុខងារ​នេះ។[៤] រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​នឹង​គិត​តែ​ពី​អធិស្ឋាន និង​បំរើ​ព្រះបន្ទូល»។[៥] ពួក​សិស្ស​ទាំង​ប៉ុន្មាន​ពេញ​ចិត្ត​នឹង​សេចក្ដី​ស្នើ​នេះ​ណាស់ គេ​ក៏​ជ្រើស​យក​លោក​ស្ទេផាន ដែល​ពោរពេញ​ដោយ​ជំនឿ និង​ដោយ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ* លោក​ភីលីព លោក​ប្រូខូរ៉ុស លោក​នីកាន័រ លោក​ទីម៉ូន លោក​ប៉ាមេណា និង​លោក​នីកូឡាស ជា​អ្នក​ស្រុក​អន់ទីយ៉ូក ដែល​ចូល​សាសនា​យូដា។[៦] គេ​នាំ​អ្នក​ទាំង​នោះ​មក​ជួប​ក្រុម​សាវ័ក ក្រុម​សាវ័ក​ក៏​នាំ​គ្នា​អធិស្ឋាន ហើយ​ដាក់​ដៃ*​ពី​លើ​អ្នក​ទាំង​នោះ។[៧] ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ក៏​ឮ​សុសសាយ​កាន់​តែ​ខ្លាំង​ឡើងៗ ចំនួន​សិស្ស​នៅ​ក្រុង​យេរូសាឡឹម​បាន​កើន​ឡើង​ជា​ច្រើន​ឥត​គណនា ហើយ​មាន​ពួក​បូជាចារ្យ*​ដ៏​ច្រើន​លើសលប់ សុខ​ចិត្ត ប្រតិបត្តិ​តាម​ជំនឿ​ដែរ។

រ៉ូម ១៦:១
ខ្ញុំ​សូម​ផ្ដែផ្ដាំ​មក​បង​ប្អូន​អំពី​នាង​ភីបេ ដែល​ជា​បង​ប្អូន​របស់​យើង គាត់​បំរើ​ក្រុមជំនុំ​នៅ​ក្រុង​កេងគ្រា

ទីតុស ១:៧
ក្នុង​ឋានៈ​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​កិច្ចការ​របស់​ព្រះជាម្ចាស់ អ្នក​អភិបាល ត្រូវ​តែ​ឥត​កំហុស មិន​ក្រអឺតក្រទម មិន​ឆាប់​ខឹង មិន​ចំណូល​ស្រា មិន​ចេះ​ឈ្លោះ​ប្រកែក ឬ​រក​ប្រាក់​តាម​របៀប​ថោក​ទាប​នោះ​ឡើយ។

កិច្ចការ ៦:៣
ហេតុ​នេះ បង​ប្អូន​អើយ សូម​នាំ​គ្នា​ជ្រើស​រើស​យក​បុរស​ប្រាំពីរ​រូប​ក្នុង​ចំណោម​បង​ប្អូន​ដែល​ជា​អ្នក​មាន​កេរ្តិ៍ឈ្មោះ​ល្អ ហើយ​ពោរពេញ​ដោយ​ព្រះវិញ្ញាណ និង​ប្រាជ្ញា​ឈ្លាស​វៃ។ យើង​ខ្ញុំ​នឹង​តែងតាំង​គេ​អោយ​បំពេញ​មុខងារ​នេះ។

ចន ៨:៣២
អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នឹង​រំដោះ​អ្នក​រាល់​គ្នា​អោយ​មាន​សេរីភាព»។

អេភេសូរ ៤:១១
គឺ​ព្រះអង្គ​ហើយ ដែល​បាន​ប្រទាន​អោយ​អ្នក​ខ្លះ​មាន​មុខងារ​ជា​សាវ័ក* អោយ​អ្នក​ខ្លះ​ថ្លែង​ព្រះបន្ទូល អ្នក​ខ្លះ​ផ្សាយ​ដំណឹងល្អ*​អ្នក​ខ្លះ​ជា​អ្នក​គង្វាល និង​អ្នក​ខ្លះ​ទៀត​ជា​អ្នក​បង្រៀន

កិច្ចការ ២០:២៨
ដូច្នេះ សូម​បង​ប្អូន​ថែរក្សា​ខ្លួន​ឯង និង​ថែរក្សា​ក្រុម​អ្នក​ជឿ​ទាំង​មូល​ផង ព្រោះ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​បាន​ផ្ទុកផ្ដាក់​អោយ​បង​ប្អូន​ធ្វើ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នេះ ដើម្បី​អោយ​បង​ប្អូន​ថែរក្សា​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់ ដែល​ព្រះអង្គ​បាន​លោះ​មក ដោយសារ​ព្រះលោហិត​របស់​ព្រះអង្គ​ផ្ទាល់។

ចន ៦:៥៤
អ្នក​ណា​ពិសា​សាច់ និង​លោហិត​របស់​ខ្ញុំ អ្នក​នោះ​មាន​ជីវិត​អស់កល្ប​ជានិច្ច ហើយ​ខ្ញុំ​ក៏​នឹង​ប្រោស​គេ​អោយ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត​ផង។

សម្គាល់ ៦:៣
តើ​អ្នក​នេះ​មិន​មែន​ជា​ជាង​ឈើ ជា​កូន​នាង​ម៉ារី ជា​បង​ប្អូន​របស់​យ៉ាកុប យ៉ូសែប យូដាស និង​ស៊ីម៉ូន​ទេ​ឬ​អី? ប្អូន​ស្រី​របស់​គាត់​ទាំង​ប៉ុន្មាន ក៏​រស់​នៅ​ក្នុង​ភូមិ​នេះ​ជា​មួយ​យើង​ដែរ!»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​មិន​អាច​ជឿ​ព្រះអង្គ​បាន​ឡើយ។

១ កូរិនថូសទី ១២:២៨
ក្នុង​ក្រុមជំនុំ​មុន​ដំបូង​បង្អស់ ព្រះជាម្ចាស់​បាន​តែងតាំង​អោយ​មាន​សាវ័ក* បន្ទាប់​មក ព្រះអង្គ​តែងតាំង​អ្នក​ថ្លែង​ព្រះបន្ទូល​ បន្ទាប់​មក​ទៀត ព្រះអង្គ​តែងតាំង​អ្នក​បង្រៀន។ បន្ទាប់​ពី​នោះ មាន​ព្រះអំណោយ​ទាន​ខាង​ធ្វើ​ការ​អស្ចារ្យ ព្រះអំណោយ​ទាន​ខាង​ប្រោស​អ្នក​ជំងឺ​អោយ​ជា ព្រះអំណោយ​ទាន​ខាង​ជួយ​អ្នក​ដទៃ ព្រះអំណោយ​ទាន​ខាង​ណែនាំ​ព្រះអំណោយ​ទាន​ខាង​និយាយ​ភាសា​ចំឡែក​អស្ចារ្យ*។

កាឡាទី ១:១៩
ប៉ុន្តែ ខ្ញុំ​ពុំ​បាន​ជួប​នឹង​សាវ័ក*​ណា​ផ្សេង​ទៀត​ឡើយ លើកលែង​តែ​លោក​យ៉ាកុប ជា​បង​ប្អូន​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ។

ម៉ាឡាគី ១:១១
ចាប់​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច នាម​របស់​យើង​ប្រសើរ​ឧត្ដុង្គឧត្ដម ក្នុង​ចំណោម​ប្រជាជាតិ​នានា។ នៅ​គ្រប់​ទី​កន្លែង គេ​នាំ​គ្នា​ដុត​គ្រឿង​ក្រអូប ដើម្បី​លើក​តម្កើង​នាម​របស់​យើង ព្រម​ទាំង​នាំ​យក​តង្វាយ​បរិសុទ្ធ​មក​ជា​មួយ​ផង ដ្បិត​នាម​របស់​យើង​ប្រសើរ​ឧត្ដុង្គឧត្ដម ក្នុង​ចំណោម​ប្រជាជាតិ​នានា - នេះ​ជា​ព្រះបន្ទូល​របស់​ ព្រះអម្ចាស់ នៃ​ពិភព​ទាំង​មូល។

ហេព្រើរ ១៣:១៧
ចូរ​ទុក​ចិត្ត​លើ​អ្នក​ដឹក​នាំ​បង​ប្អូន ព្រម​ទាំង​ស្ដាប់​បង្គាប់​លោក​ទាំង​នោះ​ទៀត​ផង ដ្បិត​លោក​តែងតែ​ថែរក្សា​ព្រលឹង​បង​ប្អូន​ជានិច្ច ព្រោះ​លោក​នឹង​ទទួល​ខុស​ត្រូវ​លើ​បង​ប្អូន​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់។ បើ​បង​ប្អូន​ស្ដាប់​បង្គាប់​លោក លោក​នឹង​បំពេញ​មុខងារ​នេះ​ដោយ​អំណរ គឺ​មិន​មែន​ដោយ​ថ្ងូរ​ទេ។ ប្រសិន​បើ​ពួក​លោក​បំពេញ​មុខងារ​ទាំង​ថ្ងូរ បង​ប្អូន​មុខ​ជា​គ្មាន​ទទួល​ផល​ប្រយោជន៍​អ្វី​ឡើយ។

ចន ៣:៣-៥
[៣] ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​សូម​ជំរាប​លោក​អោយ​ដឹង​ច្បាស់​ថា ប្រសិន​បើ​មនុស្ស​មិន​កើត​ជា​ថ្មី​ទេ គេ​មិន​អាច​ឃើញ​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់​បាន​ឡើយ»។[៤] លោក​នីកូដេម​ទូល​សួរ​ព្រះអង្គ​ថា៖ «ចុះ​បើ​មនុស្ស​មាន​វ័យ​ចាស់​ទៅ​ហើយ ធ្វើ​ដូច​ម្ដេច​អាច​កើត​ម្ដង​ទៀត​បាន? តើ​គេ​អាច​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ ហើយ​កើត​ម្ដង​ទៀត​បាន​ឬ?»។[៥] ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «ខ្ញុំ​សូម​ជំរាប​លោក​អោយ​ដឹង​ច្បាស់​ថា ប្រសិន​បើ​មនុស្ស​មិន​កើត​ពី​ទឹក និង​ពី​ព្រះវិញ្ញាណ​ទេ គេ​ពុំ​អាច​ចូល​ក្នុង​ព្រះរាជ្យ​ព្រះជាម្ចាស់​បាន​ឡើយ។

ហេព្រើរ ១២:១៤
ចូរ​ខិតខំ​អោយ​បាន​សុខ​ជា​មួយ​មនុស្ស​ទាំង​អស់ ព្រម​ទាំង​ខិតខំ​អោយ​បាន​វិសុទ្ធ*​ទៀត​ផង បើ​មិន​បាន​វិសុទ្ធ​ទេ គ្មាន​នរណា​អាច​ឃើញ​ព្រះអម្ចាស់​បាន​ឡើយ។

កិច្ចការ ៦:៤
រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​នឹង​គិត​តែ​ពី​អធិស្ឋាន និង​បំរើ​ព្រះបន្ទូល»។

១ ធីម៉ូថេទី ៣:១-៧
[១] ពាក្យ​នេះ​គួរ​អោយ​ជឿ គឺ​ថា ប្រសិន​បើ​បង​ប្អូន​ណា​ម្នាក់ ចង់​បាន​មុខងារ​ជា​អភិបាល​គាត់​មាន​បំណង​បំពេញ​មុខងារ​ដ៏​ប្រសើរ​ហើយ។[២] អ្នក​អភិបាល​ត្រូវ​មាន​គុណ​សម្បត្តិ​ល្អ​ឥត​ខ្ចោះ ត្រូវ​មាន​ភរិយា​តែ​មួយ​ប៉ុណ្ណោះ​ មិន​ស្រវឹង​ស្រា មាន​ចិត្ត​ធ្ងន់ មាន​កិរិយា​មារ​យាទ​ល្អ ចេះ​ទទួល​ភ្ញៀវ ចេះ​បង្រៀន[៣] មិន​ចំណូល​ស្រា មិន​ចេះ​ឈ្លោះ​ប្រកែក គឺ​មាន​ចិត្ត​សប្បុរស មិន​ចេះ​រក​រឿង មិន​ស្រឡាញ់​ប្រាក់​ឡើយ។[៤] គាត់​ត្រូវ​ចេះ​មើល​ខុស​ត្រូវ​លើ​ក្រុម​គ្រួសារ​របស់​គាត់​ផ្ទាល់ ព្រម​ទាំង​អោយ​កូន​ចៅ​របស់​គាត់​ចេះ​ស្ដាប់​បង្គាប់ និង​មាន​កិរិយា​ថ្លៃថ្នូរ​ទាំង​ស្រុង[៥] ព្រោះ​ថា ប្រសិន​បើ​មនុស្ស​ម្នាក់​មិន​ចេះ​មើល​ខុស​ត្រូវ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន​ផង ធ្វើ​ម្ដេច​នឹង​អោយ​គាត់​មើល​ខុស​ត្រូវ​លើ​ក្រុមជំនុំ*​របស់​ព្រះជាម្ចាស់​កើត!។[៦] មិន​ត្រូវ​អោយ​អ្នក​ដែល​ទើប​នឹង​ជឿ​ធ្វើ​ជា​អភិបាល​ឡើយ ក្រែង​លោ​គាត់​អួត​បំប៉ោង ហើយ​ទៅ​ជា​មាន​ទោស​ដូច​មារ*។[៧] មួយ​វិញ​ទៀត អ្នក​អភិបាល​ត្រូវ​តែ​មាន​កេរ្តិ៍ឈ្មោះ​ល្អ ពី​សំណាក់​អស់​អ្នក​ដែល​មិន​មែន​ជា​គ្រិស្ដបរិស័ទ​ផង​ដែរ ក្រែង​គេ​ប្រមាថ​មើលងាយ ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​មារ។

១ ធីម៉ូថេទី ២:១២
ខ្ញុំ​មិន​អនុញ្ញាត​អោយ​ស្ត្រី​ណា​បង្រៀន ឬ​ត្រួតត្រា​លើ​ប្ដី​ឡើយ គឺ​អោយ​នាង​នៅ​ស្ងៀម​វិញ

កិច្ចការ ១៤:២៣
លោក​បាន​តែងតាំង​ពួក​ព្រឹទ្ធាចារ្យ*​នៅ​តាម​ក្រុមជំនុំ​នីមួយៗ។ លុះ​បាន​អធិស្ឋាន* និង​តម​អាហារ​រួច​ហើយ លោក​ទាំង​ពីរ​ក៏​ផ្ញើ​ពួក​សិស្ស ទុក​នៅ​នឹង​ព្រះអម្ចាស់​ដែល​គេ​បាន​ជឿ។

១ ធីម៉ូថេទី ៥:១៧
ព្រឹទ្ធាចារ្យ*​ទាំងឡាយ​ណា​នាំ​មុខ​ក្រុមជំនុំ​បាន​ល្អ​ប្រពៃ ត្រូវ​លើក​កិត្តិយស​គាត់​មួយ​ទ្វេ​ជា​ពីរ​ ជា​ពិសេស​ចំពោះ​ព្រឹទ្ធាចារ្យ​ណា​ដែល​នឿយហត់​ប្រកាស​ព្រះបន្ទូល និង​បង្រៀន​គេ

ហេព្រើរ ១៣:៧
ចូរ​បង​ប្អូន​គិត​ដល់​អ្នក​ដឹក​នាំ​បង​ប្អូន ដែល​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​អោយ​បង​ប្អូន​ស្ដាប់។ ចូរ​ពិចារណា​មើល​ជីវិត​របស់​លោក​ទាំង​នោះ​ដែល​ចប់​របៀប​ណា ហើយ​យក​តំរាប់​តាម​ជំនឿ​របស់​លោក​ទៅ។

ទីតុស ១:៨
ផ្ទុយ​ទៅ​វិញ គាត់​ត្រូវ​ចេះ​ទទួល​ភ្ញៀវ ស្រឡាញ់​អំពើ​ល្អ មាន​ចិត្ត​ធ្ងន់ សុចរិត ចិត្ត​បរិសុទ្ធ* ចេះ​ទប់​ចិត្ត

១ ពេត្រុសទី ៥:២
សូម​មើល​ថែរក្សា​ហ្វូង​ចៀម​​ដែល​ព្រះជាម្ចាស់​ផ្ញើ​ទុក​នឹង​បង​ប្អូន ដោយ​ចិត្ត​ស្មោះស្ម័គ្រ ស្រប​តាម​ព្រះហឫទ័យ​ព្រះជាម្ចាស់ គឺ​មិន​មែន​ដោយ​ទើស​ទ័ល ឬ​ដោយ​ចង់​បាន​កំរៃ​អ្វី​ដែរ តែ​ត្រូវ​មើល​ថែរក្សា​ដោយ​សុទ្ធ​ចិត្ត។

ទីតុស ១:៦
គឺ​ត្រូវ​យក​អ្នក​ណា​ដែល​ឥត​មាន​កំហុស មាន​ភរិយា​តែ​មួយ​ មាន​កូន​ចៅ​ជា​អ្នក​ជឿ ហើយ​គ្មាន​នរណា​ចោទ​ប្រកាន់​ថា ជា​កូន​ខិលខូច​មិន​ចេះ​ស្ដាប់​បង្គាប់។

១ ធីម៉ូថេទី ៥:២២
កុំ​ប្រញាប់​ដាក់​ដៃ​តែងតាំង​អ្នក​ណា​ម្នាក់​ពេក ដើម្បី​កុំ​អោយ​ចូល​រួម​ក្នុង​អំពើ​បាប​របស់​អ្នក​ដទៃ។ ចូរ​រក្សា​ខ្លួន​អោយ​បាន​បរិសុទ្ធ*។

ទីតុស ១:៥
ខ្ញុំ​បាន​ទុក​អ្នក​អោយ​នៅ​កោះ​ក្រែត ដើម្បី​ចាត់​ចែង​កិច្ចការ​ដែល​នៅ​សល់ អោយ​មាន​របៀប​រៀប​រយ និង​តែងតាំង​ព្រឹទ្ធាចារ្យ* នៅ​តាម​ក្រុង​នីមួយៗ​ដូច​ខ្ញុំ​បាន​ផ្ដាំ​រួច​ហើយ

កាឡាទី ៤:១៩
កូន​ចៅ​អើយ ខ្ញុំ​ឈឺ​ចាប់​ក្នុង​ការ​បង្កើត​អ្នក​រាល់​គ្នា​សា​ជា​ថ្មី ប្រៀប​បី​ដូច​ស្ត្រី​ឈឺ​ចាប់​នៅ​ពេល​ហៀប​នឹង​ឆ្លង​ទន្លេ​យ៉ាង​នោះ​ដែរ គឺ​រហូត​ទាល់​តែ​ព្រះគ្រិស្ដ​បាន​កើត​ជា​រូប​រាង​ឡើង ក្នុង​អ្នក​រាល់​គ្នា។

Khmer Bible 1954
Public Domain: 1954