A A A A A

ព្រះវិហារ: [ការបៀតបៀនព្រះវិហារ]


កិច្ចការ ៨:១
លោក​សូល​បាន​យល់​ស្រប​នឹង​ការ​សម្លាប់​លោក​ស្ទេផាន​ដែរ។ នៅ​ថ្ងៃ​នោះ ក្រុមជំនុំ*​នៅ​ក្រុង​យេរូសាឡឹម ត្រូវ​គេ​បៀតបៀន​ជា​ខ្លាំង។ អ្នក​ជឿ​ទាំង​ប៉ុន្មាន លើកលែង​តែ​ក្រុម​សាវ័ក​ចេញ បាន​បែកខ្ញែក​គ្នា​ពាសពេញ​ស្រុក​យូដា និង​ស្រុក​សាម៉ារី។

ម៉ាថាយ ៥:៤៤
រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ទូលអង្វរ​ព្រះជាម្ចាស់ សូម​ព្រះអង្គ​ប្រទាន​ពរ​អោយ​អស់​អ្នក​ដែល​បៀតបៀន​អ្នក​រាល់​គ្នា​ផង។

២ ធីម៉ូថេទី ៣:១២
អស់​អ្នក​ដែល​ចង់​រស់​នៅ ដោយ​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​ក្នុង​ព្រះគ្រិស្ដយេស៊ូ មុខ​ជា​ត្រូវ​គេ​បៀតបៀន​ដូច្នេះ​ឯង។

ចន ១៥:២០
ចូរ​នឹក​ចាំ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា “អ្នក​បំរើ​មិន​ធំ​ជាង​ម្ចាស់​ឡើយ”។ ប្រសិន​បើ​គេ​បៀតបៀន​ខ្ញុំ គេ​មុខ​ជា​បៀតបៀន​អ្នក​រាល់​គ្នា ប្រសិន​បើ​គេ​ប្រតិបត្តិ​តាម​ពាក្យ​ខ្ញុំ គេ​មុខ​ជា​ប្រតិបត្តិ​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា​ដែរ។

វិវរណៈ ២:១០
កុំ​ខ្លាច​ទុក្ខ​លំបាក​ដែល​អ្នក​ត្រូវ​ជួប​ប្រទះ​នោះ​ឡើយ។ តោង​ដឹង​ថា មារ*​នឹង​ចាប់​អ្នក​ខ្លះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា យក​ទៅ​ឃុំឃាំង ដើម្បី​ល្បងល​មើល​អ្នក​រាល់​គ្នា ហើយ​អ្នក​ត្រូវ​រងទុក្ខ​វេទនា​អស់​រយៈ​ពេល​ដប់​ថ្ងៃ។ ចូរ​មាន​ចិត្ត​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់ នោះ​យើង​នឹង​ប្រគល់​ជីវិត​មក​អ្នក ទុក​ជា​មកុដ។

រ៉ូម ៨:៣៥
តើ​នរណា​អាច​បំបែក​យើង​ចេញ​ពី​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះគ្រិស្ដ​បាន? ទុក្ខ​វេទនា ឬ​ការ​តប់ប្រមល់ អន្ទះអន្ទែង ការ​បៀតបៀន ការ​ស្រេក​ឃ្លាន ខ្វះ​សម្លៀកបំពាក់ គ្រោះ​ថ្នាក់ ឬ​មួយ​ត្រូវ​គេ​សម្លាប់?

ម៉ាថាយ ៥:១១
ប្រសិន​បើ​មាន​គេ​ត្មះតិះដៀល បៀតបៀន និង​មាន​គេ​និយាយ​អាក្រក់​គ្រប់​យ៉ាង បង្ខូច​ឈ្មោះ​អ្នក​រាល់​គ្នា ព្រោះ​តែ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ!

រ៉ូម ១២:១៤
ត្រូវ​ជូន​ពរ​អស់​អ្នក​ដែល​បៀតបៀន​បង​ប្អូន ត្រូវ​ជូន​ពរ​គេ កុំ​ដាក់​បណ្ដាសា​គេ​ឡើយ។

ចន ៥:១៦
ហេតុ​នេះ​ហើយ​បាន​ជា​ជន​ជាតិ​យូដា​នាំ​គ្នា​បៀតបៀន​ព្រះយេស៊ូ ព្រោះ​ព្រះអង្គ​ធ្វើ​ការ​នោះ​នៅ​ថ្ងៃ​សប្ប័ទ។

ម៉ាថាយ ៥:១០-១២
[១០] អ្នក​ណា​ត្រូវ​គេ​បៀតបៀន ព្រោះ​តែ​បាន​ធ្វើ​តាម​សេចក្ដី​សុចរិត* អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​គេ​បាន​ទទួល​ក្នុង​ព្រះរាជ្យ នៃ​ស្ថាន​បរមសុខ![១១] ប្រសិន​បើ​មាន​គេ​ត្មះតិះដៀល បៀតបៀន និង​មាន​គេ​និយាយ​អាក្រក់​គ្រប់​យ៉ាង បង្ខូច​ឈ្មោះ​អ្នក​រាល់​គ្នា ព្រោះ​តែ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ![១២] ចូរ​អរ​សប្បាយ​រីករាយ​ឡើង ព្រោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន​បរមសុខ ដ្បិត​ពួក​ព្យាការី*​ដែល​រស់​នៅ​មុន​អ្នក​រាល់​គ្នា ក៏​ត្រូវ​គេ​បៀតបៀន​ដូច្នោះ​ដែរ»។

២ កូរិនថូសទី ១២:១០
ហេតុ​នេះ​ព្រោះ​តែ​ព្រះគ្រិស្ដ ខ្ញុំ​អរ​សប្បាយ​នៅ​ពេល​ទន់​ខ្សោយ នៅ​ពេល​គេ​ជេរ​ប្រមាថ នៅ​ពេល​ខ្វះ​ខាត នៅ​ពេល​គេ​បៀតបៀន នៅ​ពេល​តប់ប្រមល់ ដ្បិត​ពេល​ណា​ខ្ញុំ​ទន់​ខ្សោយ គឺ​ពេល​នោះ​ហើយ​ដែល​ខ្ញុំ​មាន​កម្លាំង។

កិច្ចការ ១៣:៥០
ប៉ុន្តែ សាសន៍​យូដា​បាន​ញុះញង់​ស្ត្រីៗ​មាន​ឋានៈ​ខ្ពង់ខ្ពស់ ដែល​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់ និង​ញុះញង់​ពួក​នាម៉ឺន​នៅ​ក្រុង​នោះ អោយ​លើក​គ្នា​ទៅ​បៀតបៀន​លោក​ប៉ូល និង​លោក​បារណាបាស ព្រម​ទាំង​ដេញ​លោក​ទាំង​ពីរ​ចេញ​ពី​ដែន​ដី​របស់​គេ​ផង។

កិច្ចការ ៧:៥២
គ្មាន​ព្យាការី​ណា​ម្នាក់ ដែល​បុព្វបុរស​របស់​អស់​លោក​មិន​បាន​បៀតបៀន​នោះ​ឡើយ។ បុព្វបុរស​របស់​អស់​លោក​បាន​សម្លាប់​អស់​អ្នក​ដែល​ប្រកាស​ទុក​ជា​មុន​ថា ព្រះ​ដ៏​សុចរិត​នឹង​យាង​មក។ ឥឡូវ​នេះ អស់​លោក​បាន​ចាប់​ព្រះអង្គ​នោះ​បញ្ជូន​ទៅ​អោយ​គេ ហើយ​អស់​លោក​ធ្វើ​គុត​ព្រះអង្គ​ថែម​ទៀត​ផង។

សម្គាល់ ៤:១៧
ប៉ុន្តែ គេ​ពុំ​ទុក​អោយ​ព្រះបន្ទូល​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​គេ​ឡើយ គឺ​គេ​ជាប់​ចិត្ត​តែ​មួយភ្លែត។ លុះ​ដល់​មាន​ទុក្ខ​វេទនា ឬ​ត្រូវ​គេ​បៀតបៀន ព្រោះ​តែ​ព្រះបន្ទូល​គេ​ក៏​បោះ​បង់​ចោល​ជំនឿ​ភ្លាម។

កាឡាទី ៤:២៩
ប៉ុន្តែ ពី​អតីត​កាល​កូន​ដែល​កើត​មក​តាម​របៀប​លោកីយ៍ បាន​ធ្វើ​ទុក្ខ​បៀតបៀន​កូន ដែល​កើត​មក​តាម​ព្រះវិញ្ញាណ​យ៉ាង​ណា​នៅ​បច្ចុប្បន្ន​កាល​ក៏​នឹង​មាន​យ៉ាង​នោះ​ដែរ។

សម្គាល់ ១០:៣០
អ្នក​នោះ​នឹង​ទទួល​ក្នុង​ពេល​ឥឡូវ​នេះ​មួយ​ជា​មួយ​រយ គឺ​ផ្ទះ​សម្បែង បង​ប្អូន​ប្រុស​ស្រី ម្ដាយ​កូន និង​ស្រែ​ចំការ ព្រម​ទាំង​ទទួល​ការ​បៀតបៀន​ហើយ​ក៏​នឹង​មាន​ជីវិត​អស់កល្ប​ជានិច្ច នៅ​លោក​ខាង​មុខ​ថែម​ទៀត​ផង។

ម៉ាថាយ ១៣:២១
ប៉ុន្តែ គេ​ពុំ​បាន​ទុក​អោយ​ព្រះបន្ទូល​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​គេ​ឡើយ គេ​ជាប់​ចិត្ត​តែ​មួយភ្លែត​ប៉ុណ្ណោះ លុះ​ដល់​មាន​ទុក្ខ​លំបាក ឬ​ត្រូវ​គេ​បៀតបៀន ព្រោះ​តែ​ព្រះបន្ទូល គេ​ក៏​បោះ​បង់​ចោល​ជំនឿ​ភ្លាម។

កិច្ចការ ២២:៤
ខ្ញុំ​ធ្លាប់​បៀតបៀន​អស់​អ្នក​ដែល​ដើរ​តាម​មាគ៌ា​របស់​ព្រះអម្ចាស់ រហូត​ដល់​សម្លាប់​គេ ហើយ​ចាប់​ចង​មនុស្ស​ប្រុស​ស្រី​យក​ទៅ​ឃុំឃាំង​ទៀត​ផង

ម៉ាថាយ ៥:១០
អ្នក​ណា​ត្រូវ​គេ​បៀតបៀន ព្រោះ​តែ​បាន​ធ្វើ​តាម​សេចក្ដី​សុចរិត* អ្នក​នោះ​មាន​សុភមង្គល​ហើយ ដ្បិត​គេ​បាន​ទទួល​ក្នុង​ព្រះរាជ្យ នៃ​ស្ថាន​បរមសុខ!

កាឡាទី ៦:១២
អស់​អ្នក​ដែល​ចង់​បាន​កិត្តិយស​ខាង​លោកីយ៍ បាន​បង្ខំ​បង​ប្អូន​អោយ​កាត់​ស្បែក*​ក្នុង​គោល​បំណង​កុំ​អោយ​មាន​គេ​បៀតបៀន ព្រោះ​តែ​ឈើ​ឆ្កាង​របស់​ព្រះគ្រិស្ដ​ប៉ុណ្ណោះ។

លូកា ២១:១២
ប៉ុន្តែ មុន​នឹង​ហេតុការណ៍​ទាំង​នោះ​កើត​ឡើង គេ​នឹង​ចាប់​ចង​អ្នក​រាល់​គ្នា គេ​បៀតបៀន ហើយ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កាត់​ទោស​ក្នុង​សាលា​ប្រជុំ* យក​អ្នក​រាល់​គ្នា​ទៅ​ឃុំឃាំង។ គេ​នាំ​អ្នក​រាល់​គ្នា​ទៅ​អោយ​ស្ដេច និង​លោក​ទេសាភិបាល​កាត់​ទោស​ព្រោះ​តែ​នាម​ខ្ញុំ។

សម្គាល់ ១០:២៩-៣០
[២៩] ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តប​ថា៖ «ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​លះបង់​ផ្ទះ​សម្បែង​បង​ប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ​កូន ឬ​ស្រែ​ចំការ ព្រោះ​តែ​ខ្ញុំ និង​ព្រោះ​តែ​ដំណឹងល្អ*[៣០] អ្នក​នោះ​នឹង​ទទួល​ក្នុង​ពេល​ឥឡូវ​នេះ​មួយ​ជា​មួយ​រយ គឺ​ផ្ទះ​សម្បែង បង​ប្អូន​ប្រុស​ស្រី ម្ដាយ​កូន និង​ស្រែ​ចំការ ព្រម​ទាំង​ទទួល​ការ​បៀតបៀន​ហើយ​ក៏​នឹង​មាន​ជីវិត​អស់កល្ប​ជានិច្ច នៅ​លោក​ខាង​មុខ​ថែម​ទៀត​ផង។

រ៉ូម ៨:៣៥-៣៧
[៣៥] តើ​នរណា​អាច​បំបែក​យើង​ចេញ​ពី​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះគ្រិស្ដ​បាន? ទុក្ខ​វេទនា ឬ​ការ​តប់ប្រមល់ អន្ទះអន្ទែង ការ​បៀតបៀន ការ​ស្រេក​ឃ្លាន ខ្វះ​សម្លៀកបំពាក់ គ្រោះ​ថ្នាក់ ឬ​មួយ​ត្រូវ​គេ​សម្លាប់?[៣៦] ដូច​មាន​ចែង​ទុក​មក​ថាៈ ព្រោះ​តែ​ព្រះអង្គ យើង​ត្រូវ​គេ​រក​សម្លាប់​ពី​ព្រឹក​ដល់​ល្ងាច គេ​ចាត់​ទុក​យើង​ដូច​ជា​ចៀម​ដែល​ត្រូវ​គេ យក​ទៅ​សម្លាប់ ​។[៣៧] ក៏​ប៉ុន្តែ ក្នុង​ការ​ទាំង​នោះ យើង​មាន​ជ័យជំនះ​លើស​ពី​អ្នក​មាន​ជ័យជំនះ​ទៅ​ទៀត ដោយ​ព្រះអម្ចាស់​ដែល​បាន​ស្រឡាញ់​យើង។

កិច្ចការ ១១:១៩-២១
[១៩] ក្រោយ​ពី​ជន​ជាតិ​យូដា​បាន​សម្លាប់​លោក​ស្ទេផាន​ហើយ ពួក​គេ​ក៏​បៀតបៀន​អ្នក​ជឿ ធ្វើ​អោយ​អ្នក​ទាំង​នោះ​ខ្ចាត់ខ្ចាយ អ្នក​ខ្លះ​ទៅ​ដល់​ស្រុក​ភេនីស អ្នក​ខ្លះ​ទៅ​ដល់​កោះ​គីប្រុស និង​អ្នក​ខ្លះ​ទៀត​ទៅ​ដល់​ក្រុង​អន់ទីយ៉ូក។ អ្នក​ជឿ​ទាំង​នោះ​ពុំ​បាន​ប្រកាស​ព្រះបន្ទូល​ប្រាប់​នរណា​ផ្សេង​ទៀត ក្រៅ​ពី​សាសន៍​យូដា​ឡើយ។[២០] ក៏​ប៉ុន្តែ មាន​អ្នក​ជឿ​ខ្លះ​ពី​កោះ​គីប្រុស និង​ពី​ស្រុក​គីរេន​មក​ដល់​ក្រុង​អន់ទីយ៉ូក ហើយ​ផ្សព្វផ្សាយ​ដំណឹងល្អ*​ស្ដី​អំពី​ព្រះអម្ចាស់យេស៊ូ ប្រាប់​ពួក​អ្នក​ដែល​និយាយ​ភាសា​ក្រិក។[២១] ព្រះអម្ចាស់​បាន​ជួយ​ជ្រោមជ្រែង​គេ ហើយ​មាន​មនុស្ស​ដ៏​ច្រើន​លើសលប់​បាន​ជឿ ព្រម​ទាំង​បែរ​ចិត្ត​គំនិត​មក​រក​ព្រះអម្ចាស់​ផង។

កិច្ចការ ៩:៤-៥
[៤] គាត់​ក៏​ដួល​ហើយ​ឮ​សូរ​សំឡេង​មួយ​ពោល​មក​គាត់​ថា៖ «សូល​អើយ​សូល​! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀតបៀន​ខ្ញុំ?»។[៥] លោក​សូល​សួរ​វិញ​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​ជា​នរណា?»។ សំឡេង​នោះ​ក៏​ឆ្លើយ​ឡើង​ថា៖ «ខ្ញុំ​ជា​យេស៊ូ​ដែល​អ្នក​កំពុង​តែ​បៀតបៀន​។

កាឡាទី ៥:១១
បង​ប្អូន​អើយ​ចំពោះ​ខ្ញុំ​វិញ ប្រសិន​បើ​ខ្ញុំ​ប្រកាស​អោយ​ធ្វើ​ពិធី​កាត់​ស្បែក​ទៀត​នោះ ម្ដេច​ក៏​គេ​នៅ​តែ​បៀតបៀន​ខ្ញុំ​ទៀត? ប្រសិន​បើ​ខ្ញុំ​ប្រកាស​ដូច្នេះ​ដំណឹងល្អ​អំពី​ព្រះគ្រិស្ដ​ជាប់​ឆ្កាង នឹង​លែង​ធ្វើ​អោយ​គេ​រវាត​ចិត្ត ឃ្លាត​ចាក​ពី​ជំនឿ​ទៀត​ហើយ។

ម៉ាថាយ ១០:២៣
ប្រសិន​បើ​គេ​បៀតបៀន​អ្នក​រាល់​គ្នា​នៅ​ក្រុង​ណា​មួយ ចូរ​រត់​ទៅ​ក្រុង​មួយ​ទៀត​ទៅ។ ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បុត្រ​មនុស្ស*​នឹង​មក​ដល់ មុន​អ្នក​រាល់​គ្នា​ទៅ​ដល់​ក្រុង​ទាំង​ប៉ុន្មាន ក្នុង​ស្រុក​អ៊ីស្រាអែល​ទៅ​ទៀត។

ម៉ាថាយ ៥:១២
ចូរ​អរ​សប្បាយ​រីករាយ​ឡើង ព្រោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន​បរមសុខ ដ្បិត​ពួក​ព្យាការី*​ដែល​រស់​នៅ​មុន​អ្នក​រាល់​គ្នា ក៏​ត្រូវ​គេ​បៀតបៀន​ដូច្នោះ​ដែរ»។

១ ធីម៉ូថេទី ១:១៣
ទោះ​បី​ពី​ដើម​ខ្ញុំ​ធ្លាប់​ប្រមាថ បៀតបៀន និង​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ក៏​ដោយ ក៏​ព្រះអង្គ​មាន​ព្រះហឫទ័យ​មេត្តាករុណា​ដល់​ខ្ញុំ​ដែរ ព្រោះ​កាល​ណោះ ខ្ញុំ​គ្មាន​ជំនឿ ហើយ​មិន​យល់​កិច្ចការ​ដែល​ខ្ញុំ​ប្រព្រឹត្ត។

ម៉ាថាយ ៥:១១-១២
[១១] ប្រសិន​បើ​មាន​គេ​ត្មះតិះដៀល បៀតបៀន និង​មាន​គេ​និយាយ​អាក្រក់​គ្រប់​យ៉ាង បង្ខូច​ឈ្មោះ​អ្នក​រាល់​គ្នា ព្រោះ​តែ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ![១២] ចូរ​អរ​សប្បាយ​រីករាយ​ឡើង ព្រោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន​បរមសុខ ដ្បិត​ពួក​ព្យាការី*​ដែល​រស់​នៅ​មុន​អ្នក​រាល់​គ្នា ក៏​ត្រូវ​គេ​បៀតបៀន​ដូច្នោះ​ដែរ»។

លូកា ១១:៤៩
ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​ប្រកប​ដោយ​ព្រះប្រាជ្ញាញាណ​មាន​ព្រះបន្ទូល​ថា “យើង​នឹង​ចាត់​ព្យាការី* ព្រម​ទាំង​ទូត​របស់​យើង​ជា​ច្រើន​អោយ​ទៅ​រក​គេ តែ​គេ​នឹង​សម្លាប់​ខ្លះ ព្រម​ទាំង​បៀតបៀន​ខ្លះ​ទៀត​ផង”។

១ ថែស្សាឡូនីចទី ៣:៣-៤
[៣] ដើម្បី​កុំ​អោយ​មាន​នរណា​ម្នាក់​ធ្លាក់​ទឹក​ចិត្ត ព្រោះ​តែ​ទុក្ខ​វេទនា​ដែល​កំពុង​កើត​មាន​នៅ​ពេល​នេះ​ឡើយ បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះជាម្ចាស់​បាន​តំរូវ​អោយ​យើង​ជួប​ប្រទះ​នឹង​ទុក្ខ​វេទនា​យ៉ាង​នេះ​ឯង។[៤] កាល​យើង​នៅ​ជា​មួយ​បង​ប្អូន​នៅ​ឡើយ យើង​បាន​ជំរាប​បង​ប្អូន​រួច​ហើយ​ថា យើង​មុខ​ជា​នឹង​ជួប​ទុក្ខ​វេទនា។ ទុក្ខ​វេទនា​នេះ​ក៏​កើត​មាន​មែន ដូច​បង​ប្អូន​ជ្រាប​ស្រាប់។

ហេព្រើរ ១១:៣៦-៣៨
[៣៦] អ្នក​ខ្លះ​ទៀត​សុខ​ចិត្ត​អោយ​គេ​ចំអក​ឡកឡឺយ អោយ​គេ​វាយដំ ហើយ​ថែម​ទាំង​អោយ​គេ​ដាក់​ច្រវាក់​ឃុំឃាំង​ថែម​ទៀត​ផង។[៣៧] អ្នក​ខ្លះ​ត្រូវ​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់ ត្រូវ​គេ​សម្លាប់​ដោយ​អារ​នឹង​រណារ ត្រូវ​គេ​សម្លាប់​ដោយ​មុខ​ដាវ ត្រូវ​រសាត់​អណ្ដែត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ មាន​តែ​ស្បែក​ចៀម និង​ស្បែក​ពពែ​បិទបាំង​ខ្លួន ខ្វះ​ខាត​សព្វ​គ្រប់​ទាំង​អស់ ហើយ​ត្រូវ​គេ​ជិះជាន់​សង្កត់សង្កិន​ធ្វើ​បាប​ថែម​ទៀត​ផង។[៣៨] លោកីយ៍​ពុំ​ស័ក្ដិសម​នឹង​អោយ​អ្នក​នោះ​រស់​នៅ​ជា​មួយ​ឡើយ ដូច្នេះ គេ​ទៅ​រស់​នៅ​តែល​តោល​តាម​វាល​រហោស្ថាន តាម​ភ្នំ តាម​រូង​ភ្នំ និង​តាម​រអាង​ភ្នំ។

ចន ១៥:២០-២១
[២០] ចូរ​នឹក​ចាំ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា “អ្នក​បំរើ​មិន​ធំ​ជាង​ម្ចាស់​ឡើយ”។ ប្រសិន​បើ​គេ​បៀតបៀន​ខ្ញុំ គេ​មុខ​ជា​បៀតបៀន​អ្នក​រាល់​គ្នា ប្រសិន​បើ​គេ​ប្រតិបត្តិ​តាម​ពាក្យ​ខ្ញុំ គេ​មុខ​ជា​ប្រតិបត្តិ​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា​ដែរ។[២១] ប៉ុន្តែ គេ​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ចំពោះ​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ ហើយ​គេ​ពុំ​បាន​ស្គាល់​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​អោយ​មក​ទេ។

ម៉ាថាយ ១០:២១-២៣
[២១] បង​ប្អូន​នឹង​ចាប់​បញ្ជូន​គ្នា​ឯង ទៅ​អោយ​គេ​សម្លាប់​ឪពុក​នឹង​ចាប់​បញ្ជូន​កូន​ទៅ​អោយ​គេ​សម្លាប់ ហើយ​កូនៗ​លើក​គ្នា​ប្រឆាំង​នឹង​ឪពុក​ម្ដាយ ព្រម​ទាំង​បញ្ជូន​ទៅ​អោយ​គេ​សម្លាប់​ទៀត​ផង។[២២] មនុស្ស​គ្រប់ៗ​រូប​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។ ប៉ុន្តែ អ្នក​ណា​ស៊ូ​ទ្រាំ​រហូត​ដល់​ចុង​បញ្ចប់ ព្រះជាម្ចាស់​នឹង​សង្គ្រោះ​អ្នក​នោះ។[២៣] ប្រសិន​បើ​គេ​បៀតបៀន​អ្នក​រាល់​គ្នា​នៅ​ក្រុង​ណា​មួយ ចូរ​រត់​ទៅ​ក្រុង​មួយ​ទៀត​ទៅ។ ខ្ញុំ​សុំ​ប្រាប់​អោយ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បុត្រ​មនុស្ស*​នឹង​មក​ដល់ មុន​អ្នក​រាល់​គ្នា​ទៅ​ដល់​ក្រុង​ទាំង​ប៉ុន្មាន ក្នុង​ស្រុក​អ៊ីស្រាអែល​ទៅ​ទៀត។

ម៉ាថាយ ២៤:៨-១០
[៨] ប៉ុន្តែ ហេតុការណ៍​ទាំង​នេះ​ប្រៀប​បាន​ទៅ​នឹង​ការ​ឈឺ​ចាប់ ដើម​ដំបូង​របស់​ស្ត្រី​ដែល​ហៀប​នឹង​សំរាល​កូន។[៩] គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​ទុក្ខ​ទោស ព្រម​ទាំង​អោយ​គេ​សម្លាប់​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។ ជាតិ​សាសន៍​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។[១០] នៅ​ពេល​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​បែក​ចិត្ត​ឃ្លាត​ចេញ​ពី​ជំនឿ ក្បត់​គ្នា​ទៅ​វិញ​ទៅ​មក និង​ស្អប់​គ្នា​ផង។

លូកា ២១:១២-១៩
[១២] ប៉ុន្តែ មុន​នឹង​ហេតុការណ៍​ទាំង​នោះ​កើត​ឡើង គេ​នឹង​ចាប់​ចង​អ្នក​រាល់​គ្នា គេ​បៀតបៀន ហើយ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​កាត់​ទោស​ក្នុង​សាលា​ប្រជុំ* យក​អ្នក​រាល់​គ្នា​ទៅ​ឃុំឃាំង។ គេ​នាំ​អ្នក​រាល់​គ្នា​ទៅ​អោយ​ស្ដេច និង​លោក​ទេសាភិបាល​កាត់​ទោស​ព្រោះ​តែ​នាម​ខ្ញុំ។[១៣] ប៉ុន្តែ ការ​នេះ​ប្រែ​ជា​ហុច​ឱកាស​អោយ​អ្នក​រាល់​គ្នា​ផ្ដល់​សក្ខីភាព​ទៅ​វិញ។[១៤] ត្រូវ​ចង​ចាំ​ក្នុង​ចិត្ត​ថា កុំ​ភ័យ​បារម្ភ​ជា​មុន​នឹង​ពាក្យ​និយាយ​ការពារ​ខ្លួន​ធ្វើ​អ្វី[១៥] ដ្បិត​ខ្ញុំ​នឹង​ផ្ដល់​អោយ​អ្នក​រាល់​គ្នា​មាន​ថ្វី​មាត់ និង​ប្រាជ្ញា មិន​អោយ​ពួក​ប្រឆាំង អាច​ប្រកែក​តទល់​នឹង​អ្នក​រាល់​គ្នា​បាន​ឡើយ។[១៦] សូម្បី​តែ​ឪពុកម្ដាយ បង​ប្អូន​ញាតិសន្ដាន និង​មិត្តភក្ដិ​របស់​អ្នក​រាល់​គ្នា ក៏​បញ្ជូន​អ្នក​រាល់​គ្នា​មួយ​ចំនួន​ទៅ​អោយ​គេ​សម្លាប់​ផង​ដែរ។[១៧] មនុស្ស​គ្រប់ៗ​រូប​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ។[១៨] ប៉ុន្តែ សូម្បី​តែ​សក់​អ្នក​រាល់​គ្នា​មួយ​សរសៃ​ក៏​មិន​ត្រូវ​បាត់​ឡើយ។[១៩] អ្នក​រាល់​គ្នា​នឹង​បាន​រួច​ជីវិត ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ស៊ូ​ទ្រាំ»។

១ កូរិនថូសទី ៤:៨-១៣
[៨] បង​ប្អូន​បាន​ឆ្អែត​ស្កប់ស្កល់​ហើយ! បង​ប្អូន​មាន​ស្ដុកស្ដម្ភ​ហើយ! បង​ប្អូន​បាន​ឡើង​សោយ​រាជ្យ​ហើយ តែ​យើង​អត់​បាន​ទេ!។ ខ្ញុំ​ចង់​អោយ​បង​ប្អូន​បាន​ឡើង​សោយ​រាជ្យ​ពិត​ប្រាកដ​មែន ដើម្បី​អោយ​យើង​បាន​ឡើង​សោយ​រាជ្យ​រួម​ជា​មួយ​បង​ប្អូន​ផង។[៩] បើ​តាម​ខ្ញុំ​យល់​ឃើញ​ព្រះជាម្ចាស់​ប្រទាន​អោយ​យើង ដែល​ជា​សាវ័ក*​មាន​ឋានៈ​ទាប​ជាង​គេ គឺ​ទុក​ដូច​ជា​អ្នក​ដែល​ត្រូវ​គេ​កាត់​ទោស​ប្រហារ​ជីវិត​នៅ​ទី​សាធារណៈ​អោយ​គ្រប់ៗ​គ្នា​ឃើញ​ ទាំង​ទេវតា* ទាំង​មនុស្ស​លោក។[១០] យើង​ជា​មនុស្ស​លេលា ព្រោះ​តែ​ព្រះគ្រិស្ដ រីឯ​បង​ប្អូន​វិញ បង​ប្អូន​ជា​អ្នក​ចេះ​ដឹង​រួម​ជា​មួយ​ព្រះគ្រិស្ដ យើង​ជា​មនុស្ស​ទន់​ខ្សោយ តែ​បង​ប្អូន​ជា​មនុស្ស​ខ្លាំង​ពូកែ បង​ប្អូន​មាន​សិរីរុងរឿង តែ​យើង​ត្រូវ​គេ​មើលងាយ។[១១] សូម្បី​តែ​នៅ​ពេល​នេះ​ក្ដី យើង​នៅ​តែ​ឃ្លាន​នៅ​តែ​ស្រេក ខ្វះ​សម្លៀកបំពាក់ មាន​គេ​វាយ ហើយ​រស់​នៅ​អនាថា​ដដែល។[១២] យើង​ធ្វើ​ការ​ចិញ្ចឹម​ជីវិត​យ៉ាង​នឿយហត់​ដោយ​កម្លាំង​ខ្លួន​ឯង​ផ្ទាល់។ ពេល​គេ​ជេរ​យើង យើង​អោយ​ពរ​គេ​វិញ ពេល​គេ​បៀតបៀន យើង​ស៊ូ​ទ្រាំ[១៣] ពេល​គេ​និយាយ​មួល​បង្កាច់​យើង យើង​និយាយ​ទៅ​គេ​វិញ​ដោយ​រាក់ទាក់។ មក​ទល់​ពេល​នេះ​យើង​ប្រៀប​បី​ដូច​ជា​សំរាម​របស់​លោកីយ៍ និង​ជា​មនុស្ស​គ្មាន​គេ​រាប់​រក។

ហេព្រើរ ១០:៣២-៣៤
[៣២] ក៏​ប៉ុន្តែ សូម​នឹក​ចាំ​ពី​គ្រា​ដំបូង ដែល​បង​ប្អូន​ទើប​នឹង​ទទួល​ពន្លឺ​ពី​ព្រះជាម្ចាស់​ថ្មីៗ។ ពេល​នោះ បង​ប្អូន​បាន​តស៊ូ​យ៉ាង​ខ្លាំង ហើយ​បង​ប្អូន​ក៏​បាន​រងទុក្ខ​លំបាក​ជា​ច្រើន[៣៣] ពេល​ខ្លះ បង​ប្អូន​ត្រូវ​គេ​ប្រមាថ​មើលងាយ ធ្វើ​បាប​នៅ​មុខ​ប្រជុំ​ជន និង​ពេល​ខ្លះ​ទៀត បង​ប្អូន​រួម​ទុក្ខ​ជា​មួយ​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ដែរ។[៣៤] បង​ប្អូន​បាន​រួម​ទុក្ខ​ជា​មួយ​អស់​អ្នក​ដែល​ជាប់​ឃុំឃាំង បង​ប្អូន​សុខ​ចិត្ត​អោយ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​បង​ប្អូន​ដោយ​រីករាយ ដ្បិត​បង​ប្អូន​ដឹង​ថា បង​ប្អូន​មាន​សម្បត្តិ​សួគ៌​ដែល​ប្រសើរ​ជាង ហើយ​នៅ​ស្ថិតស្ថេរ​រហូត។

ហេព្រើរ ១១:៣៣-៣៨
[៣៣] ដោយសារ​ជំនឿ លោក​ទាំង​នោះ​បាន​ច្បាំង​នឹង​នគរ​ផ្សេងៗ បាន​ប្រព្រឹត្ត​អំពើ​សុចរិត បាន​ទទួល​អ្វីៗ​ដែល​ព្រះជាម្ចាស់​សន្យា​ប្រទាន​អោយ​បាន​បិទ​មាត់​សឹង្ហ[៣៤] បាន​ពន្លត់​ភ្លើង​ដែល​ឆេះ​សន្ធោសន្ធៅ បាន​គេច​ផុត​ពី​មុខ​ដាវ មាន​កម្លាំង​ឡើង​វិញ​នៅ​ពេល​ធ្លាក់​ខ្លួន​ឈឺ ខ្លាំង​ពូកែ​នៅ​ពេល​ច្បាំង ធ្វើ​អោយ​ខ្មាំង​សត្រូវ​បាក់​ទ័ព។[៣៥] ស្ត្រីៗ​បាន​ឃើញ​ក្រុម​គ្រួសារ​របស់​ខ្លួន​ដែល​ស្លាប់​ទៅ​ហើយ​នោះ មាន​ជីវិត​រស់​ឡើង​វិញ។ អ្នក​ខ្លះ​សុខ​ចិត្ត​អោយ​គេ​ធ្វើ​ទារុណកម្ម មិន​ព្រម​អោយ​នរណា​ដោះ​លែង​ឡើយ ដើម្បី​អោយ​បាន​ជីវិត​រស់​ឡើង​វិញ​ក៏​ប្រសើរ​ជាង។[៣៦] អ្នក​ខ្លះ​ទៀត​សុខ​ចិត្ត​អោយ​គេ​ចំអក​ឡកឡឺយ អោយ​គេ​វាយដំ ហើយ​ថែម​ទាំង​អោយ​គេ​ដាក់​ច្រវាក់​ឃុំឃាំង​ថែម​ទៀត​ផង។[៣៧] អ្នក​ខ្លះ​ត្រូវ​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់ ត្រូវ​គេ​សម្លាប់​ដោយ​អារ​នឹង​រណារ ត្រូវ​គេ​សម្លាប់​ដោយ​មុខ​ដាវ ត្រូវ​រសាត់​អណ្ដែត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ មាន​តែ​ស្បែក​ចៀម និង​ស្បែក​ពពែ​បិទបាំង​ខ្លួន ខ្វះ​ខាត​សព្វ​គ្រប់​ទាំង​អស់ ហើយ​ត្រូវ​គេ​ជិះជាន់​សង្កត់សង្កិន​ធ្វើ​បាប​ថែម​ទៀត​ផង។[៣៨] លោកីយ៍​ពុំ​ស័ក្ដិសម​នឹង​អោយ​អ្នក​នោះ​រស់​នៅ​ជា​មួយ​ឡើយ ដូច្នេះ គេ​ទៅ​រស់​នៅ​តែល​តោល​តាម​វាល​រហោស្ថាន តាម​ភ្នំ តាម​រូង​ភ្នំ និង​តាម​រអាង​ភ្នំ។

កិច្ចការ ១២:១-១៩
[១] នៅ​គ្រា​នោះ ព្រះបាទ​ហេរ៉ូដ​ចាប់​ផ្ដើម​បៀតបៀន​សមាជិក​ខ្លះ​នៃ​ក្រុមជំនុំ*។[២] ទ្រង់​បាន​អោយ​គេ​ប្រហារ​ជីវិត​លោក​យ៉ាកុប​ជា​បង​របស់​លោក​យ៉ូហាន។[៣] ដោយ​យល់​ឃើញ​ថា​ជន​ជាតិ​យូដា​ពេញ​ចិត្ត ទ្រង់​ក៏​ចាត់​គេ​អោយ​ទៅ​ចាប់​លោក​ពេត្រុស​ថែម​ទៀត។ ពេល​នោះ ជា​ពេល​បុណ្យ​នំបុ័ង​ឥត​មេ*។[៤] ក្រោយ​ពី​បាន​ចាប់​លោក​ពេត្រុស​យក​ទៅ​ឃុំឃាំង​រួច​ហើយ ស្ដេច​ក៏​បញ្ជា​អោយ​ទាហាន​បួន​ក្រុម​យាម​លោក ក្នុង​ក្រុម​នីមួយៗ​មាន​គ្នា​បួន​នាក់។ ព្រះបាទ​ហេរ៉ូដ​មាន​បំណង​នឹង​កាត់​ទោស​លោក​នៅ​មុខ​ប្រជាជន ក្រោយ​បុណ្យ​ចម្លង*។[៥] ដូច្នេះ លោក​ពេត្រុស​ក៏​ជាប់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​នៅ​ពេល​នោះ​ទៅ។ ក្រុមជំនុំ​បាន​នាំ​គ្នា​ទូលអង្វរ​ព្រះជាម្ចាស់​ឥត​ស្រាកស្រាន្ត សូម​ព្រះអង្គ​ជួយ​លោក។[៦] នៅ​យប់​មុន​ពេល​ដែល​ព្រះបាទ​ហេរ៉ូដ យក​លោក​ពេត្រុស​ទៅ​កាត់​ទោស លោក​សម្រាន្ដ​ទាំង​ជាប់​ច្រវាក់​ពីរ​ខ្សែ​ផង មាន​ទាហាន​ពីរ​នាក់​នៅ​អម​សង​ខាង ហើយ​ក៏​មាន​ទាហាន​យាម​នៅ​មាត់​ទ្វារ​ពន្ធនាគារ​ដែរ។[៧] ពេល​នោះ ទេវតា*​របស់​ព្រះអម្ចាស់​មក​ដល់ ហើយ​មាន​ពន្លឺ​ភ្លឺ​ក្នុង​ទី​ឃុំឃាំង។ ទេវតា​ដាស់​លោក​ពេត្រុស​ដោយ​កេះ​លោក​ពី​ចំហៀង ទាំង​ពោល​ថា៖ «សូម​ក្រោក​ឡើង​ជា​ប្រញាប់!»។ ច្រវាក់​ក៏​របូត​ធ្លាក់​ពី​ដៃ​លោក។[៨] ទេវតា​ពោល​មក​កាន់​លោក​ថា៖ «សូម​ក្រវាត់​ចង្កេះ ហើយ​ពាក់​ស្បែក​ជើង​ទៅ!» លោក​ក៏​ធ្វើ​តាម។ ទេវតា​ពោល​មក​លោក​ទៀត​ថា៖ «សូម​ពាក់​អាវ​ក្រៅ ហើយ​អញ្ជើញ​មក​តាម​ខ្ញុំ»។[៩] លោក​ពេត្រុស​ក៏​ចេញ​ពី​ទី​ឃុំឃាំង ដើរ​តាម​ក្រោយ​ទេវតា​ទៅ។ លោក​ពុំ​នឹក​ស្មាន​ថា ការ​ដែល​ទេវតា​កំពុង​ធ្វើ​នេះ ជា​ការ​ពិត​ទេ លោក​ស្មាន​តែ​លោក​យល់សប្ដិ​។[១០] ទេវតា និង​លោក​ពេត្រុស​បាន​ឆ្លង​ផុត​កន្លែង​យាម​ទី​មួយ និង​កន្លែង​យាម​ទី​ពីរ ហើយ​មក​ដល់​ទ្វារ​ដែក​ដែល​បែរ​ទៅ​រក​ទីក្រុង ទ្វារ​នោះ​របើក​នៅ​មុខ​អ្នក​ទាំង​ពីរ។ អ្នក​ទាំង​ពីរ​ដើរ​ទៅ​តាម​ដង​ផ្លូវ​មួយ ហើយ​រំពេច​នោះ ស្រាប់​តែ​ទេវតា​ចេញ​បាត់​ពី​លោក​ពេត្រុស​ទៅ។[១១] លោក​ពេត្រុស​បាន​ដឹង​ខ្លួន ក៏​ពោល​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា​ហេតុការណ៍​នេះ​ជា​ការ​ពិត​មែន ព្រះអម្ចាស់​បាន​ចាត់​ទេវតា​របស់​ព្រះអង្គ​មក​ដោះ​លែង​ខ្ញុំ អោយ​រួច​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ហេរ៉ូដ និង​រួច​ពី​បំណង​ដែល​ប្រជាជន​យូដា​បម្រុង​ធ្វើ​មក​លើ​រូប​ខ្ញុំ»។[១២] យល់​ឃើញ​ដូច្នោះ​ហើយ លោក​ក៏​ទៅ​ផ្ទះ​នាង​ម៉ារី​ជា​ម្ដាយ​យ៉ូហាន ហៅ​ម៉ាកុស ជា​កន្លែង​មាន​បង​ប្អូន​ជា​ច្រើន​កំពុង​ជួបជុំ​គ្នា​អធិស្ឋាន។[១៣] នៅ​ពេល​លោក​គោះ​ទ្វារ មាន​ស្ត្រី​បំរើ​ម្នាក់ ឈ្មោះ​នាង​រ៉ូដា​ចេញ​មក​សួរ[១៤] នាង​ស្គាល់​ថា​ជា​សំឡេង​របស់​លោក​ពេត្រុស។ ដោយ​នាង​ត្រេក​អរ​ខ្លាំង​ពេក នាង​ពុំ​បាន​បើក​ទ្វារ​អោយ​ទេ នាង​បែរ​ជា​រត់​ចូល​ទៅ​ជូន​ដំណឹង​ប្រាប់​ពួក​បង​ប្អូន​ថា៖ «លោក​ពេត្រុស​មក​ដល់​ហើយ លោក​ឈរ​នៅ​មាត់​ទ្វារ»។[១៥] គេ​នាំ​គ្នា​និយាយ​មក​កាន់​នាង​ថា៖ «នាង​ឆ្កួត​ហើយ!» ប៉ុន្តែ នាង​បាន​ប្រកែក​វិញ​ថា៖ «លោក​ពិត​ជា​មក​ដល់​មែន»។[១៦] គេ​ពោល​ថា៖ «ប្រហែល​ជា​ទេវតា*​របស់​លោក​ទេ​ដឹង!»។ លោក​ពេត្រុស​នៅ​តែ​គោះ​ទ្វារ​ដដែល គេ​ក៏​ចេញ​ទៅ​បើក​ទ្វារ​អោយ ហើយ​ពេល​ឃើញ​លោក គេ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង។[១៧] លោក​ពេត្រុស​ធ្វើ​សញ្ញា​អោយ​គេ​នៅ​ស្ងៀម រួច​រៀប​រាប់​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ​លោក អោយ​ចេញ​រួច​ពី​ទី​ឃុំឃាំង។ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «សូម​យក​ដំណឹង​នេះ​ទៅ​ជំរាប​លោក​យ៉ាកុប និង​ពួក​បង​ប្អូន​ផង»។ បន្ទាប់​មក លោក​បាន​ចេញ​ពី​ទី​នោះ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត។[១៨] លុះ​ភ្លឺ​ឡើង ពួក​ទាហាន​នាំ​គ្នា​ជ្រួលច្របល់​យ៉ាង​ខ្លាំង ព្រោះ​មិន​ដឹង​ជា​លោក​ពេត្រុស​ទៅ​ណា​បាត់។[១៩] ព្រះបាទ​ហេរ៉ូដ​បញ្ជា​អោយ​គេ​រក​លោក តែ​រក​មិន​ឃើញ​សោះ ស្ដេច​ក៏​អោយ​គេ​កាត់​ទោស​ពួក​អ្នក​យាម រួច​អោយ​គេ​នាំ​យក​ទៅ​សម្លាប់។ បន្ទាប់​មក ស្ដេច​យាង​ចុះ​ពី​ស្រុក​យូដា ទៅ​ប្រថាប់​នៅ​ក្រុង​សេសារា។

កិច្ចការ ៩:១-១៤
[១] នៅ​ពេល​នោះ លោក​សូល​គិត​តែ​ពី​គំរាម កំហែង និង​សម្លាប់​សិស្ស*​របស់​ព្រះអម្ចាស់​ជានិច្ច។ គាត់​ទៅ​ជួប​លោក​មហា​បូជាចារ្យ[២] សុំ​លិខិត​អនុញ្ញាត​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​នានា​នៅ​ក្រុង​ដាម៉ាស ក្រែង​រក​ឃើញ​អ្នក​ខ្លះ​នៅ​ទី​នោះ ដែល​ដើរ​តាម​មាគ៌ា​របស់​ព្រះអម្ចាស់ ទោះ​ជា​ប្រុស ឬ​ស្ត្រី​ក្ដី គាត់​នឹង​ចាប់​ចង​នាំ​យក​មក​ក្រុង​យេរូសាឡឹម។[៣] ពេល​គាត់​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​ដាម៉ាស​ហើយ ស្រាប់​តែ​មាន​ពន្លឺ​មួយ​ចាំង​ពី​ផ្ទៃ​មេឃ​មក​ជុំវិញ​គាត់។[៤] គាត់​ក៏​ដួល​ហើយ​ឮ​សូរ​សំឡេង​មួយ​ពោល​មក​គាត់​ថា៖ «សូល​អើយ​សូល​! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀតបៀន​ខ្ញុំ?»។[៥] លោក​សូល​សួរ​វិញ​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​ជា​នរណា?»។ សំឡេង​នោះ​ក៏​ឆ្លើយ​ឡើង​ថា៖ «ខ្ញុំ​ជា​យេស៊ូ​ដែល​អ្នក​កំពុង​តែ​បៀតបៀន​។[៦] ចូរ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ទីក្រុង នៅ​ទី​នោះ​នឹង​មាន​គេ​ប្រាប់​អ្នក​ថា ត្រូវ​ធ្វើ​អ្វី​ខ្លះ»។[៧] រីឯ​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​ជា​មួយ​លោក​សូល​នាំ​គ្នា​ឈប់ គេ​នៅ​ស្ងៀម រក​និយាយ​អ្វី​មិន​កើត ព្រោះ​គេ​បាន​ឮ​សំឡេង តែ​ពុំ​ឃើញ​មាន​នរណា​ឡើយ។[៨] លោក​សូល​ក្រោក​ឡើង ទោះ​បី​គាត់​ខំ​ប្រឹង​បើក​ភ្នែក​យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​មើល​អ្វី​មិន​ឃើញ​ដែរ។ គេ​ដឹក​ដៃ​គាត់ នាំ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស។[៩] ក្នុង​រយៈ​ពេល​បី​ថ្ងៃ គាត់​មិន​អាច​មើល​ឃើញ ហើយ​ក៏​មិន​ពិសា​បាយ​ពិសា​ទឹក​សោះ​ឡើយ។[១០] នៅ​ក្រុង​ដាម៉ាស មាន​សិស្ស​មួយ​រូប​ឈ្មោះ​អាណាណាស។ គាត់​និមិត្ត​ឃើញ​ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ហៅ​គាត់​ថា៖ «អាណាណាស!»។ គាត់​ទូល​តប​ថា៖ «ក្រាប​ទូល​ព្រះអម្ចាស់!»។[១១] ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​គាត់​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ឯ​ផ្លូវ​មួយ​ឈ្មោះ “ផ្លូវ​ត្រង់” សួរ​រក​ឈ្មោះ​សូល ជា​អ្នក​ស្រុក​តើសុស​នៅ​ក្នុង​ផ្ទះ​យូដាស។ គាត់​កំពុង​តែ​អធិស្ឋាន*[១២] ហើយ​និមិត្ត​ឃើញ​បុរស​ម្នាក់ ឈ្មោះ​អាណាណាស​ចូល​មក​ដាក់​ដៃ*​លើ​គាត់ ដើម្បី​អោយ​គាត់​មើល​ឃើញ​ឡើង​វិញ»។[១៣] លោក​អាណាណាស​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះអម្ចាស់! ទូលបង្គំ​បាន​ឮ​មនុស្ស​ជា​ច្រើន​និយាយ​ថា បុរស​នេះ​បាន​ធ្វើ​បាប​ប្រជារាស្ត្រ​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ​នៅ​ក្រុង​យេរូសាឡឹម​ខ្លាំង​ណាស់[១៤] ហើយ​គាត់​បាន​ទទួល​ការ​អនុញ្ញាត​ពី​លោក​មហា​បូជាចារ្យ​អោយ​មក​ទី​នេះ ដើម្បី​ចាប់​ចង​អស់​អ្នក​ដែល​អង្វរ​រក​ព្រះនាម​ព្រះអង្គ»។

កាឡាទី ១:១៣
បង​ប្អូន​បាន​ឮ​គេ​និយាយ​អំពី​កិរិយា​មារយាទ​របស់​ខ្ញុំ​កាល​ពី​ដើម​ស្រាប់​ហើយ គឺ​ពេល​ខ្ញុំ​កាន់​សាសនា​យូដា​នៅ​ឡើយ ខ្ញុំ​បាន​បៀតបៀន​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​យ៉ាង​កាច​សាហាវ​បំផុត ហើយ​ខ្ញុំ​ក៏​ចង់​កំទេច​ក្រុមជំនុំ​នេះ​ទៀត​ផង។

វិវរណៈ ២:៨-១០
[៨] «ចូរ​សរសេរ​ទៅ​កាន់​ទេវតា* របស់​ក្រុមជំនុំ* នៅ​ក្រុង​ស្មៀរណា​ដូច​ត​ទៅ​នេះ៖ ព្រះអង្គ​ដែល​គង់​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត គឺ​ព្រះអង្គ​ដែល​បាន​សោយ​ទិវង្គត និង​មាន​ព្រះជន្ម​រស់​ឡើង​វិញ ទ្រង់​មាន​ព្រះបន្ទូល​ថាៈ[៩] “យើង​ស្គាល់​ទុក្ខ​វេទនា​របស់​អ្នក​ហើយ និង​ដឹង​ថា​អ្នក​កំសត់​ទុគ៌ត តែ​តាម​ពិត​អ្នក​ជា​អ្នក​មាន។ យើង​ក៏​ដឹង​ទៀត​ថា អស់​អ្នក​ដែល​តាំង​ខ្លួន​ជា​សាសន៍​យូដា បាន​ប្រមាថ​មាក់​ងាយ​អ្នក​តែ​អ្នក​ទាំង​នោះ​មិន​មែន​ជា​សាសន៍​យូដា​ទេ គឺ​ជា​ទី​ប្រជុំ​របស់​មារ*​សាតាំង។[១០] កុំ​ខ្លាច​ទុក្ខ​លំបាក​ដែល​អ្នក​ត្រូវ​ជួប​ប្រទះ​នោះ​ឡើយ។ តោង​ដឹង​ថា មារ*​នឹង​ចាប់​អ្នក​ខ្លះ ក្នុង​ចំណោម​អ្នក​រាល់​គ្នា យក​ទៅ​ឃុំឃាំង ដើម្បី​ល្បងល​មើល​អ្នក​រាល់​គ្នា ហើយ​អ្នក​ត្រូវ​រងទុក្ខ​វេទនា​អស់​រយៈ​ពេល​ដប់​ថ្ងៃ។ ចូរ​មាន​ចិត្ត​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់ នោះ​យើង​នឹង​ប្រគល់​ជីវិត​មក​អ្នក ទុក​ជា​មកុដ។

កិច្ចការ ២៦:៩-១១
[៩] ចំណែក​ឯ​ទូលបង្គំ​ផ្ទាល់ ពី​ដើម​ទូលបង្គំ​យល់​ឃើញ​ថា ត្រូវ​តែ​ប្រឆាំង​នឹង​ព្រះនាម​ព្រះយេស៊ូ ជា​អ្នក​ភូមិ​ណាសារ៉ែត​គ្រប់​យ៉ាង​ទាំង​អស់[១០] ហើយ​ទូលបង្គំ​បាន​ប្រព្រឹត្ត​ដូច្នេះ នៅ​ក្រុង​យេរូសាឡឹម​មែន គឺ​ទូលបង្គំ​បាន​ទទួល​ច្បាប់​អនុញ្ញាត​ពី​ក្រុម​នាយក​បូជាចារ្យ* ដើម្បី​ចាប់​អស់​អ្នក​ដែល​ជឿ​លើ​ព្រះអម្ចាស់​ ជា​ច្រើន​នាក់​យក​ទៅ​ឃុំឃាំង។ នៅ​ពេល​គេ​សម្លាប់​អ្នក​ទាំង​នោះ ទូលបង្គំ​ក៏​យល់​ស្រប​ជា​មួយ​ដែរ។[១១] ទូលបង្គំ​តែង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ*​នានា​ជា​ញឹក​ញាប់ ដើម្បី​ធ្វើ​ទុក្ខ​ទោស​អ្នក​ទាំង​នោះ បង្ខំ​អោយ​គេ​លះបង់​ចោល​ជំនឿ​របស់​ខ្លួន។ ទូលបង្គំ​ខឹង​គេ​ជា​ខ្លាំង​ពន់​ពេក រហូត​ដល់​ទៅ​តាម​បៀតបៀន​គេ​ក្នុង​ក្រុង​នានា នៅ​បរទេស​ផង។

១ កូរិនថូសទី ៤:១២
យើង​ធ្វើ​ការ​ចិញ្ចឹម​ជីវិត​យ៉ាង​នឿយហត់​ដោយ​កម្លាំង​ខ្លួន​ឯង​ផ្ទាល់។ ពេល​គេ​ជេរ​យើង យើង​អោយ​ពរ​គេ​វិញ ពេល​គេ​បៀតបៀន យើង​ស៊ូ​ទ្រាំ

កិច្ចការ ១២:១
នៅ​គ្រា​នោះ ព្រះបាទ​ហេរ៉ូដ​ចាប់​ផ្ដើម​បៀតបៀន​សមាជិក​ខ្លះ​នៃ​ក្រុមជំនុំ*។

ភីលីព ៣:៦
បើ​និយាយ​ពី​ខ្នះខ្នែង ខ្ញុំ​បាន​ខ្នះខ្នែង​រហូត​ដល់​ទៅ​បៀតបៀន​ក្រុមជំនុំ​ទៀត​ផង។ បើ​និយាយ​ពី​សេចក្ដី​សុចរិត ដែល​មក​ពី​ការ​កាន់​តាម​ក្រឹត្យវិន័យ​នោះ​វិញ ខ្ញុំ​គ្មាន​កំហុស​ត្រង់​ណា​សោះ​ឡើយ។

Khmer Bible 1954
Public Domain: 1954