A A A A A

ចរិតមិនល្: [ភាពជូរចត់]


កិច្ចការ ៨:២៣
ដ្បិត​ខ្ញុំ​ឃើញ​ថា​អ្នក​មាន​ចិត្ត​ខ្មៅ​ ហើយ​ក៏​នៅ​ជាប់​ចំណង​អំពើ​ទុច្ចរិត​ដែរ»។

កូល៉ុស ៣:៨-១៣
[៨] តែ​ឥឡូវ​នេះ សូម​បង​ប្អូន​បោះបង់​កំហឹង ចិត្ត​ក្ដៅ​ក្រហាយ ចិត្ត​អាក្រក់ ពាក្យ​ជេរប្រមាថ ពាក្យ​ទ្រគោះ​បោះបោក​ដែល​ចេញ​ពី​មាត់​របស់​បង​ប្អូន​ចោល​ទៅ។[៩] កុំ​និយាយ​កុហក​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដ្បិត​បង​ប្អូន​បាន​ដោះ​ជីវិត​ចាស់ និង​ទម្លាប់​អាក្រក់​ទាំង​ប៉ុន្មាន​របស់​ជីវិត​នោះ​ចោល​ហើយ[១០] បង​ប្អូន​ក៏​បាន​ពាក់​ជីវិត​ថ្មី ដែល​កាន់​តែ​ចំរើន​ថ្មី​ឡើងៗ អោយ​បាន​ដូច​ព្រះជាម្ចាស់​ដែល​បង្កើត​មនុស្ស​ជា​ថ្មី ដើម្បី​អោយ​បង​ប្អូន​ស្គាល់​ព្រះអង្គ​យ៉ាង​ច្បាស់។[១១] ដូច្នេះ លែង​មាន​សាសន៍​ក្រិក ឬ​សាសន៍ យូដា​ពួក​កាត់​ស្បែក* ឬ​មិន​កាត់​ស្បែក មនុស្ស​ព្រៃ ឬ​ពួកព្នង​ និង​លែង​មាន​អ្នកងារ ឬ​អ្នកជា​ទៀត​ឡើយ ដ្បិត​ព្រះគ្រិស្ដ​បាន​បំពេញ​អ្វីៗ​ទាំង​អស់ ហើយ​ព្រះអង្គ​សណ្ឋិត​នៅ​ក្នុង​មនុស្ស​ទាំង​អស់។[១២] ដោយ​ព្រះជាម្ចាស់​បាន​ជ្រើសរើស​បង​ប្អូន​ធ្វើ​ជា​ប្រជាជន​ដ៏វិសុទ្ធ* និង​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ បង​ប្អូន​ត្រូវ​តែ​កាន់​ចិត្ត​អាណិតមេត្តា ចិត្ត​ល្អ សប្បុរស ចេះ​បន្ទាប​ខ្លួន មាន​ចិត្ត​ស្លូតបូត និង​ចិត្ត​ខន្តី អត់ធ្មត់។[១៣] ត្រូវ​ចេះ​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រសិន​បើ​បង​ប្អូន​ណា​ម្នាក់​មាន​រឿង​អ្វី​មួយ​នឹង​ម្នាក់​ទៀត ត្រូវ​តែ​អត់ទោស​អោយ​គ្នា​ទៅ​វិញ​ទៅ​មក។ ព្រះអម្ចាស់​បាន​អត់ទោស​អោយ​បង​ប្អូន​យ៉ាង​ណា ចូរ​អត់ទោស​អោយ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​នោះ​ដែរ។

សាស្ដា ៧:៩
កុំ​ឆាប់​មាន​ចិត្ត​មួម៉ៅ​ឡើយ ដ្បិត​មាន​តែ​មនុស្ស​លេលា​ប៉ុណ្ណោះ ដែល​រហ័ស​មួម៉ៅ។

អេភេសូរ ៤:២៦
ប្រសិន​បើ​បង​ប្អូន​ខឹង សូម​ប្រយ័ត្ន កុំ​ប្រព្រឹត្ត​អំពើ​បាប» កុំ​ទុក​កំហឹង​រហូត​ដល់​ថ្ងៃ​លិច​នោះ​ឡើយ។

អេសេគាល ៣:១៤
ព្រះវិញ្ញាណ​លើក​ខ្ញុំ​ឡើង ហើយ​នាំ​ខ្ញុំ​យក​ទៅ ខ្ញុំ​ទៅ​ទាំង​ខឹង​មួម៉ៅ តែ​ ព្រះអម្ចាស់ ​ដាក់​ព្រះហស្ដ​លើ​ខ្ញុំ​ធ្វើ​អោយ​ខ្ញុំ​ជំទាស់​មិន​បាន។

អេសាយ ៣៨:១៧
ឥឡូវ​នេះ ចិត្ត​ជូរ​ចត់​របស់​ទូលបង្គំ ប្រែ​មក​ជា​ចិត្ត​ដ៏​សុខសាន្ត ដ្បិត​ព្រះអង្គ​ផ្ទាល់​សព្វ ព្រះហឫទ័យ​ស្រង់​ជីវិត​ទូលបង្គំ អោយ​ចៀស​ផុត​ពី​រណ្ដៅ​មច្ចុរាជ ព្រះអង្គ​លែង​នឹក​នា​ពី​អំពើ​បាប​របស់​ទូលបង្គំ​ទៀត​ហើយ។

ការងារ ៧:១១
ហេតុ​នេះ​ទូលបង្គំ​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ ទូលបង្គំ​ត្រូវ​តែ​និយាយ​នៅ​ពេល​ពិបាក​ចិត្ត ទូលបង្គំ​នឹង​ត្អូញត្អែរ​នៅ​ពេល​តានតឹង​ក្នុង​ឱរា។

ការងារ ១០:១
«ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​ជីវិត​ណាស់! ខ្ញុំ​មិន​អាច​ទប់​ការ​ត្អូញត្អែរ របស់​ខ្ញុំ​បាន​ទៀត​ទេ ខ្ញុំ​នឹង​ស្រដី​ចេញ​មក ដោយ​ឈឺ​ចាប់​ក្នុង​ចិត្ត។

ការងារ ២១:២៥
អ្នក​ខ្លះ​ទៀត​ស្លាប់​ក្រោយ​ពី​បាន​រង​ទុក្ខ​ព្រួយ ហើយ​ពុំ​ធ្លាប់​ស្គាល់​សុភមង្គល​ទាល់​តែ​សោះ។

សម្គាល់ ១១:២៥
ម្យ៉ាង​ទៀត​ពេល​ឈរ​អធិស្ឋាន បើ​អ្នក​រាល់​គ្នា​មាន​ទំនាស់​អ្វី​នឹង​នរណា​ម្នាក់ ចូរ​អត់ទោស​អោយ​គេ​ទៅ ដើម្បី​ព្រះបិតា​របស់​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​បរមសុខ*​អត់ទោស​អោយ​អ្នក​រាល់​គ្នា»។ [

សុភាសិត ១០:១២
ចិត្ត​ស្អប់​រមែង​បង្ក​ជំលោះ រីឯ​ចិត្ត​ស្រឡាញ់​រមែង​គ្រប​បាំង​កំហុស​ទាំង​អស់។

សុភាសិត ១៤:១០
ចិត្ត​ដែល​កើត​ទុក្ខ រមែង​ឈឺ​ចាប់​តែ​ម្នាក់​ឯង ហើយ​ពេល​មាន​អំណរ អ្នក​ក្រៅ​ពុំ​អាច​រំលែក​បាន​ឡើយ។

សុភាសិត ១៥:១
ចម្លើយ​ទន់ភ្លន់​រមែង​បន្ថយ​កំហឹង រីឯ​សំដី​គំរោះគំរើយ តែងតែ​ធ្វើ​អោយ​ច្រឡោត​ខឹង។

សុភាសិត ១៧:២៥
កូន​ភ្លីភ្លើ​ធ្វើ​អោយ​ឪពុក​ព្រួយ និង​ធ្វើ​អោយ​ម្ដាយ​សោកស្ដាយ។

រ៉ូម ៣:១៤
«មាត់​របស់​គេ​ពោរពេញ​ទៅ​ដោយ​ពាក្យ អពមង្គល និង​ពាក្យ​ជូរ​ចត់» ​។

ម៉ាថាយ ៦:១៤-១៥
[១៤] បើ​អ្នក​រាល់​គ្នា​អត់ទោស​អោយ​មនុស្ស​លោក ព្រះបិតា​របស់​អ្នក​រាល់​គ្នា​នៅ​ស្ថាន​បរមសុខ* ក៏​អត់ទោស​អោយ​អ្នក​រាល់​គ្នា​ដែរ។[១៥] ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​អត់ទោស​អោយ​មនុស្ស​លោក​ទេ​នោះ ព្រះបិតា​របស់​អ្នក​រាល់​គ្នា ក៏​មិន​អត់ទោស​អោយ​អ្នក​រាល់​គ្នា​ដែរ»។

យ៉ាកុប ១:១៩-២០
[១៩] បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ បង​ប្អូន​សុទ្ធ​តែ​ជា​អ្នក​ចេះ​ដឹង​ហើយ ក៏​ប៉ុន្តែ ម្នាក់ៗ​ត្រូវ​ប្រុង​ប្រៀប​ស្ដាប់ តែ​កុំ​ប្រញាប់​និយាយ កុំ​ប្រញាប់​ខឹង[២០] ដ្បិត​អ្នក​មាន​កំហឹង ពុំ​អាច​ធ្វើ​អ្វី​ស្រប​តាម​សេចក្ដី​សុចរិត*​របស់​ព្រះជាម្ចាស់​បាន​ឡើយ។

ហេព្រើរ ១២:១៤-១៥
[១៤] ចូរ​ខិតខំ​អោយ​បាន​សុខ​ជា​មួយ​មនុស្ស​ទាំង​អស់ ព្រម​ទាំង​ខិតខំ​អោយ​បាន​វិសុទ្ធ*​ទៀត​ផង បើ​មិន​បាន​វិសុទ្ធ​ទេ គ្មាន​នរណា​អាច​ឃើញ​ព្រះអម្ចាស់​បាន​ឡើយ។[១៥] ចូរ​ប្រយ័ត្នប្រយែង ក្រែង​លោក​មាន​បង​ប្អូន​ណា​ម្នាក់​ឃ្លាត​ចេញ​ពី​ព្រះគុណ​របស់​ព្រះជាម្ចាស់។ មិន​ត្រូវ​ទុក​អោយ​ការ​អាស្រូវ​ចាក់​ឫស ដុះ​ឡើង​បណ្ដាល​អោយ​កើត​រឿងរ៉ាវ ហើយ​បំពុល​ចិត្ត​គំនិត​បង​ប្អូន​ជា​ច្រើន​នោះ​ឡើយ។

អេភេសូរ ៤:៣១-៣២
[៣១] សូម​បង​ប្អូន​កំចាត់​ចិត្ត​ជូរចត់ ចិត្ត​ក្ដៅ​ក្រហាយ កំហឹង សំរែក​ឡូឡា ពាក្យ​ជេរ​ប្រមាថ ព្រម​ទាំង​សេចក្ដី​អាក្រក់​គ្រប់​បែប​យ៉ាង ចេញ​ពី​ចំណោម​បង​ប្អូន​ទៅ។[៣២] ត្រូវ​មាន​ចិត្ត​សប្បុរស និង​ចេះ​អាណិត​មេត្តា​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ ត្រូវ​ប្រណីសន្ដោស​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ព្រះជាម្ចាស់​បាន​ប្រណីសន្ដោស​បង​ប្អូន ដោយសារ​ព្រះគ្រិស្ដ​ដែរ។

Khmer Bible 1954
Public Domain: 1954