A A A A A

ទេវតានិងបិសាច: [អារក្ស]


១ យ៉ូហាន ៤:៤
កូន​ចៅ​អើយ អ្នក​រាល់​គ្នា​កើត​មក​ពី​ព្រះជាម្ចាស់ ហើយ​អ្នក​រាល់​គ្នា​បាន​ឈ្នះ​ព្យាការី*​ក្លែងក្លាយ​ទាំង​នោះ ដ្បិត​ព្រះអង្គ​ដែល​គង់​នៅ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​មាន​អំណាច​ធំ​ជាង​ម្ចាស់​លោកីយ៍​នេះ​ទៅ​ទៀត។

១ ធីម៉ូថេទី ៤:១
ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​យ៉ាង​ច្បាស់​ថា នៅ​គ្រា​ចុង​ក្រោយ នឹង​មាន​អ្នក​ខ្លះ​បោះ​បង់​ចោល​ជំនឿ ទៅ​ជាប់​ចិត្ត​នឹង​វិញ្ញាណ​បោក​បញ្ឆោត ហើយ​ទៅ​ជាប់​ចិត្ត​នឹង​សេចក្ដី​ប្រៀនប្រដៅ​របស់​អារក្ស។

២ កូរិនថូសទី ២:១១
ដើម្បី​កុំ​អោយ​យើង​ចាញ់​បោក​មារ*​សាតាំង ដ្បិត​យើង​ស្គាល់​គំរោងការ​របស់​វា​ស្រាប់​ហើយ។

២ កូរិនថូសទី ៤:៤
ជា​អ្នក​មិន​ជឿ​ដែល​ត្រូវ​ព្រះ​នៃ​លោកីយ៍​នេះ​ធ្វើ​អោយ​ចិត្ត​គំនិត​របស់​គេ​ទៅ​ជា​ងងឹត មិន​អោយ​គេ​ឃើញ​ពន្លឺ​រស្មី​ដ៏​រុងរឿង​នៃ​ដំណឹងល្អ របស់​ព្រះគ្រិស្ដ​ជា​តំណាង​ របស់​ព្រះជាម្ចាស់​នោះ​ឡើយ។

យ៉ាកុប ២:១៩
អ្នក​ជឿ​ថា​ព្រះជាម្ចាស់​មាន​តែ​មួយ​ព្រះអង្គ ត្រឹម​ត្រូវ​ហើយ ក៏​ប៉ុន្តែ ពួក​អារក្ស​ក៏​ជឿ​ដូច្នេះ​ដែរ ហើយ​ថែម​ទាំង​ភ័យ​ញាប់​ញ័រ​ទៀត​ផង។

ការងារ ៤:១៥
គឺ​ហាក់​ដូច​ជា​មាន​ខ្យល់​បក់​មក​ប៉ះ​នឹង ផ្ទៃ​មុខ​របស់​ខ្ញុំ ធ្វើ​អោយ​ខ្ញុំ​ព្រឺ​សម្បុរ។

ម៉ាថាយ ៨:៣១
ពួក​អារក្ស​អង្វរ​ព្រះយេស៊ូ​ថា៖ «បើ​ព្រះអង្គ​ចង់​ដេញ​យើង​ខ្ញុំ សូម​បញ្ជូន​យើង​ខ្ញុំ​អោយ​ចូល​ទៅ​ក្នុង​ជ្រូក​មួយ​ហ្វូង​នេះ​ទៅ»។

ម៉ាថាយ ១២:៤៥
វា​នឹង​ចេញ​ទៅ​បបួល​វិញ្ញាណ​អាក្រក់​ប្រាំពីរ​ទៀត ដែល​សុទ្ធ​តែ​អាក្រក់​ជាង​វា​មក​ចូល​នៅ​ក្នុង​អ្នក​នោះ បណ្ដាល​អោយ​គាត់​រឹងរឹត​តែ​អាក្រក់​លើស​ដើម​ទៅ​ទៀត។ រីឯ​មនុស្ស​អាក្រក់​នៅ​ជំនាន់​នេះ ក៏​នឹង​កើត​មាន​ដូច្នោះ​ដែរ»។

លូកា ៨:៣០
ព្រះយេស៊ូ​មាន​ព្រះបន្ទូល​សួរ​ថា៖ «ឯង​ឈ្មោះ​អី?»។ វា​ឆ្លើយ​ថា៖ «ទូលបង្គំ​ឈ្មោះ​កងទ័ព»។ វា​ឆ្លើយ​ដូច្នេះ ព្រោះ​មាន​អារក្ស​ជា​ច្រើន​ចូល​ក្នុង​បុរស​នោះ។

វិវរណៈ ២០:១០
រីឯ​មារ​ដែល​បាន​នាំ​ជាតិ​សាសន៍​ទាំង​នោះ​អោយ​វង្វេង ក៏​ត្រូវ​គេ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់ធ័រ​ដែល​មាន​សត្វ​តិរច្ឆាន និង​ព្យាការី​ក្លែងក្លាយ​នៅ​ក្នុង​នោះ​ស្រាប់។ គេ​នឹង​រងទុក្ខ​វេទនា​ទាំង​ថ្ងៃ ទាំង​យប់ អស់កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

១ កូរិនថូសទី ១០:២០-២១
[២០] ទេ! គ្មាន​សារៈសំខាន់​អ្វី​ទាំង​អស់! ផ្ទុយ​ទៅ​វិញ អ្វីៗ​ដែល​គេ​សែន​នោះ​គេ​សែន​អារក្ស គឺ​មិន​មែន​ថ្វាយ​ព្រះជាម្ចាស់​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មិន​ចង់​អោយ​បង​ប្អូន​ចូល​រួម​រស់​ជា​មួយ​ពួក​អារក្ស​ទាល់​តែ​សោះ។[២១] បង​ប្អូន​មិន​អាច​លើក​ពែង​របស់​ព្រះអម្ចាស់​ពិសា​ផង ហើយ​លើក​ពែង​របស់​ពួក​អារក្ស​ពិសា​ផង​បាន​ទេ។ បង​ប្អូន​ក៏​មិន​អាច​រួម​តុ​ជា​មួយ​ព្រះអម្ចាស់​ផង ហើយ​រួម​តុ​ជា​មួយ​ពួក​អារក្ស​ផង​បាន​ដែរ។

ទំនុកដំកើង ១០៦:៣៧-៣៨
[៣៧] ពួក​គេ​បាន​យក​កូន​ប្រុស កូន​ស្រី​ទៅ​ធ្វើ​យញ្ញបូជា​អោយ​អារក្ស។​[៣៨] ពួក​គេ​ប្រហារ​ជីវិត​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ដែល​គ្មាន​កំហុស ដើម្បី​ធ្វើ​យញ្ញបូជា​អោយ​ព្រះ​ក្លែងក្លាយ នៅ​ស្រុក​កាណាន ឃាតកម្ម​ទាំង​នោះ​បណ្ដាល​អោយ​ទឹក​ដី របស់​ពួក​គេ​លែង​វិសុទ្ធ​ទៀត។​

ការងារ ១:២០-២១
[២០] ពេល​នោះ លោក​យ៉ូប​ក្រោក​ឡើង ហែក​អាវ​ធំ​របស់​លោក ហើយ​កោរ​សក់។ បន្ទាប់​មក លោក​ផ្ដួល​ខ្លួន​ដល់​ដី ក្រាប​ថ្វាយបង្គំ[២១] ទាំង​ពោល​ថា៖ «ខ្ញុំ​បាន​ចាក​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក​ខ្លួន​ទទេ ខ្ញុំ​ក៏​នឹង​វិល​ត្រឡប់​ទៅ​វិញ​ខ្លួន​ទទេ​ដែរ។ ព្រះអម្ចាស់ ​ប្រទាន​អ្វីៗ​មក​ខ្ញុំ ហើយ​ព្រះអង្គ​ក៏​ដក​យក​ពី​ខ្ញុំ​វិញ​ដែរ។ សូម​លើក​តម្កើង​ព្រះនាម​ ព្រះអម្ចាស់ »។

អេភេសូរ ៦:១០-១២
[១០] មួយ​វិញ​ទៀត ចូរ​ទាញ​យក​កម្លាំង ដោយ​រួម​ជា​មួយ​ព្រះអម្ចាស់ និង​ដោយសារ​ព្រះចេស្ដា​ដ៏​ខ្លាំង​ក្លា​របស់​ព្រះអង្គ។[១១] ចូរ​បង​ប្អូន​ប្រដាប់​ខ្លួន​ដោយ​គ្រឿង​សស្រ្ដាវុធ​ទាំង​ប៉ុន្មាន​របស់​ព្រះជាម្ចាស់ ដើម្បី​អាច​តតាំង​នឹង​កលល្បិច​របស់​មារ*[១២] ដ្បិត​យើង​មិន​មែន​តយុទ្ធ​ទល់​នឹង​មនុស្ស​ទេ គឺ​តយុទ្ធ​ទល់​នឹង​វត្ថុ​ស័ក្ដិសិទ្ធិ ទល់​នឹង​អ្វីៗ​ដែល​មាន​អំណាច ទល់​នឹង​មេ​ត្រួតត្រា​ក្នុង​លោកីយ៍​ដ៏​ងងឹត​នេះ ហើយ​តយុទ្ធ​ទល់​នឹង​ឥទ្ធិពល​អរូប​ដ៏​អាក្រក់​ទាំងឡាយ​ដែល​នៅ​ស្ថាន​លើ​ដែរ។

អេសាយ ១៤:១២-១៥
[១២] ឱ​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​អើយ ម្ដេច​ក៏​អ្នក​ធ្លាក់​ពី​លើ​មេឃ​មក​ដូច្នេះ?​ អ្នក​ធ្លាប់​បង្ក្រាប​ប្រជាជាតិ​ទាំងឡាយ ម្ដេច​អ្នក​ដួល​ដល់​ដី​យ៉ាង​នេះ?[១៣] អ្នក​តែងតែ​ពោល​ថា: “យើង​នឹង​ឡើង​ទៅ​លើ​មេឃ ហើយ​លើក បល្ល័ង្ក​របស់​យើង​ឡើង​អោយ​ខ្ពស់​ជាង​ផ្កាយ របស់​ព្រះជាម្ចាស់​ទៅ​ទៀត។ យើង​នឹង​អង្គុយ​លើ​ភ្នំ​នៅ​ខាង​ជើង​បំផុត ជា​កន្លែង​ដែល​ព្រះ​ទាំងឡាយ​ជួបជុំ​គ្នា។[១៤] យើង​នឹង​ឡើង​ទៅ​លើ ខ្ពស់​ជាង​ពពក​ទៅ​ទៀត យើង​នឹង​បាន​ដូច​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត”។[១៥] ឥឡូវ​នេះ អ្នក​បែរ​ជា​ធ្លាក់​ចុះ​មក​ដល់​ស្ថាន មច្ចុរាជ គឺ​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ​នេះ​ទៅ​វិញ។​

កិច្ចការ ១៩:១៣-១៦
[១៣] មាន​គ្រូ​ដេញ​វិញ្ញាណ​អាក្រក់​ជាតិ​យូដា​ខ្លះ តែង​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ចង់​ដេញ​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស ដោយ​ប្រើ​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ គឺ​គេ​និយាយ​ទៅ​វិញ្ញាណ​អាក្រក់​ថា៖ «យើង​បញ្ជា​ពួក​ឯង ក្នុង​ព្រះនាម​ព្រះយេស៊ូ​ដែល​លោក​ប៉ូល​ប្រកាស ចូរ​ចេញ​ទៅ!»។[១៤] កូន​ប្រុស​ទាំង​ប្រាំពីរ​របស់​លោក​ស្កេវ៉ា ដែល​ជា​នាយក​បូជាចារ្យ*​របស់​សាសន៍​យូដា ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ។[១៥] វិញ្ញាណ​អាក្រក់​បាន​តប​មក​អ្នក​ទាំង​នោះ​វិញ​ថា៖ «យើង​ស្គាល់​ព្រះយេស៊ូ ហើយ​ក៏​ដឹង​ថា លោក​ប៉ូល​ជា​នរណា​ដែរ ចុះ​ឯង​រាល់​គ្នា​វិញ ឯង​ជា​នរណា?»។[១៦] អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​បាន​ស្ទុះ​មក​សង្កត់​ពួក​គេ​ជាប់ ហើយ​វិញ្ញាណ​អាក្រក់​មាន​កម្លាំង​ជាង រហូត​ទាល់​តែ​ធ្វើ​អោយ​អ្នក​ទាំង​នោះ​រត់​ចេញ​ពី​ផ្ទះ របូត​ខោ របូត​អាវ និង​ត្រូវ​របួស​ទៀត​ផង។

២ ពេត្រុសទី ២:៤-១០
[៤] ដ្បិត​ព្រះជាម្ចាស់​ពុំ​បាន​យោគយល់​ដល់​ពួក​ទេវតា*​ដែល​ប្រព្រឹត្ត​អំពើ​បាប​ទេ ទ្រង់​បាន​រុញ​ពួក​គេ​ទម្លាក់​ទៅ​ក្នុង​នរក​អវិចី ដែល​ងងឹត​សូន្យ ហើយ​គេ​ជាប់​ឃុំឃាំង​នៅ​ទី​នោះ​រង់ចាំ​ពេល​ព្រះអង្គ​វិនិច្ឆ័យ​ទោស។[៥] ព្រះអង្គ​ក៏​ពុំ​បាន​យោគយល់​ដល់​ពិភព​លោក​នា​បុរាណ​កាល​ដែរ គឺ​ព្រះអង្គ​បាន​ធ្វើ​អោយ​ទឹក​ជន់​លិច​ពិភព​លោក​ដ៏​ទុច្ចរិត​នោះ។ ព្រះអង្គ​ទុក​ជីវិត​មនុស្ស​តែ​ប្រាំ​បី​នាក់​ប៉ុណ្ណោះ​អោយ​នៅ​រស់ គិត​ទាំង​លោក​ណូអេ​ជា​អ្នក​ប្រកាស​សេចក្ដី​សុចរិត*​នោះ​ផង។[៦] ព្រះអង្គ​បាន​ដាក់​ទោស​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា អោយ​រលាយ​ទៅ​ជា​ផេះ ទុក​ជា​ការ​ព្រមាន​ដល់​មនុស្ស​ទុច្ចរិត​ទៅ​ថ្ងៃ​ក្រោយ។[៧] ព្រះអង្គ​បាន​ដោះ​លែង​តែ​លោក​ឡុត​ជា​មនុស្ស​សុចរិត* ព្រោះ​គាត់​ព្រួយ​ចិត្ត​ដោយ​ឃើញ​មនុស្ស​អាក្រក់​នៅ​ជំនាន់​នោះ វក់វី​នឹង​កាម​គុណ​ដ៏​ថោក​ទាប។[៨] រៀង​រាល់​ថ្ងៃ លោក​ឡុត​ជា​មនុស្ស​សុចរិត ដែល​រស់​នៅ​កណ្ដាល​ចំណោម​មនុស្ស​អាក្រក់​ទាំង​នោះ បាន​គ្រាំគ្រា​ក្នុង​ចិត្ត​ដ៏​សុចរិត​របស់​គាត់ ព្រោះ​ឃើញ ហើយ​ឮ​នូវ​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។[៩] យ៉ាង​នេះ​ហើយ ដែល​ព្រះអម្ចាស់​អាច​ដោះ​លែង​អស់​អ្នក​គោរព​ប្រណិប័តន៍​ព្រះអង្គ អោយ​រួច​ពី​ទុក្ខ​លំបាក​ តែ​ព្រះអង្គ​ទុក​មនុស្ស​ទុច្ចរិត សំរាប់​ដាក់​ទណ្ឌកម្ម នៅ​ថ្ងៃ​ដែល​ព្រះអង្គ​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស​លោក[១០] ជា​ពិសេស​ព្រះអង្គ​ដាក់​ទណ្ឌកម្ម​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ថោក​ទាប បំពេញ​តាម​តណ្ហា​របស់​និស្ស័យ​លោកីយ៍ ហើយ​មាក់ងាយ​អំណាច​របស់​ព្រះជាម្ចាស់។ គ្រូ​ក្លែងក្លាយ​ទាំង​នោះ​វាយឫក​ខ្ពស់ ព្រហើន​ក្អេងក្អាង មិន​ញញើត​នឹង​ជេរ​ប្រមាថ​ពួក​ទេវតា​ ដែល​ប្រកប​ដោយ​សិរីរុងរឿង​ឡើយ។

វិវរណៈ ៩:១-៧
[១] ទេវតា*​ទី​ប្រាំ​ផ្លុំ​ត្រែ​ឡើង ខ្ញុំ​ក៏​ឃើញ​ផ្កាយ​មួយ​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​ផែនដី ផ្កាយ​នោះ​ទទួល​កូន​សោ​រណ្ដៅ​នរក​អវិចី[២] ហើយ​បើក​ទ្វារ​រណ្ដៅ​នរក​អវិចី​នោះ ស្រាប់​តែ​មាន​ផ្សែង​ហុយ​ឡើង​មក ដូច​ផ្សែង​ដែល​ហុយ​ចេញ​ពី​ឡ​មួយ​យ៉ាង​ធំ។ ពេល​នោះ ព្រះអាទិត្យ និង​លំហ​អាកាស​ប្រែ​ទៅ​ជា​ងងឹត ព្រោះ​តែ​ផ្សែង​ដែល​ហុយ​ចេញ​ពី​រណ្ដៅ។[៣] មាន​កណ្ដូប​ជា​ច្រើន​ចេញ​ពី​ផ្សែង​នោះ​ហើរ​មក​លើ​ផែនដី វា​បាន​ទទួល​អំណាច​ដូច​ខ្យាដំរី​ដែរ។[៤] កណ្ដូប​ទាំង​នោះ​បាន​ទទួល​បំរាម មិន​អោយ​បំផ្លាញ​តិណជាតិ​នានា​លើ​ផែនដី រុក្ខជាតិ ឬ​ដើម​ឈើ​ណា​មួយ​ឡើយ ត្រូវ​បំផ្លាញ​តែ​មនុស្ស​ណា​ដែល​គ្មាន​ត្រា​របស់​ព្រះជាម្ចាស់ បោះ​សំគាល់​នៅ​លើ​ថ្ងាស​ប៉ុណ្ណោះ។[៥] កណ្ដូប​ទាំង​នោះ​ពុំ​បាន​ទទួល​សិទ្ធិ​សម្លាប់​ទេ គឺ​គ្រាន់​តែ​ធ្វើ​អោយ​មនុស្ស​ឈឺ​ចុក​ចាប់​ក្នុង​រវាង​ប្រាំ​ខែ​ប៉ុណ្ណោះ កណ្ដូប​នឹង​ធ្វើ​អោយ​មនុស្ស​ឈឺ​ចុក​ចាប់​ដូច​ខ្យាដំរី​ទិច​ដែរ។[៦] នៅ​គ្រា​នោះ មនុស្ស​រក​សេចក្ដី​ស្លាប់ តែ​រក​មិន​ឃើញ គេ​ចង់​ស្លាប់​ណាស់ តែ​សេចក្ដី​ស្លាប់​រត់​ចេញ​ឆ្ងាយ​ពី​គេ។[៧] កណ្ដូប​ទាំង​នោះ​មាន​រាង​ដូច​សេះ ដែល​គេ​បំពាក់​គ្រឿង​សឹក​ចេញ​ទៅ​ច្បាំង នៅ​លើ​ក្បាល​វា​មាន​ពាក់​កម្រង​ដូច​ជា​មកុដ​មាស ហើយ​មុខ​វា​ដូច​មុខ​មនុស្ស។

សម្គាល់ 1:21-27
[21] ព្រះយេស៊ូ​យាង​ចូល​ក្រុង​កាពើណិម​ជា​មួយ​ពួក​សិស្ស*។ នៅ​ថ្ងៃ​សប្ប័ទ* ព្រះយេស៊ូ​យាង​ចូល​ក្នុង​សាលា​ប្រជុំ* ហើយ​ព្រះអង្គ​បង្រៀន​អ្នក​ស្រុក។[22] អ្នក​ដែល​បាន​ស្ដាប់​ព្រះអង្គ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​អំពី​បែប​បទ​ដែល​ព្រះអង្គ​បង្រៀន ព្រោះ​ព្រះអង្គ​មាន​ព្រះបន្ទូល ប្រកប​ដោយ​អំណាច​ខុស​ប្លែក​ពី​ពួក​អាចារ្យ*។[23] នៅ​ពេល​នោះ ក្នុង​សាលា​ប្រជុំ*​មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​អាក្រក់​នៅ​ក្នុង​ខ្លួន ស្រែក​ឡើង​ថា៖[24] «ព្រះយេស៊ូ​ជា​អ្នក​ភូមិ​ណាសារ៉ែត​អើយ! តើ​ព្រះអង្គ​ចង់​ធ្វើ​អ្វី​យើង? ព្រះអង្គ​មក​បំផ្លាញ​យើង! ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ ដែល​មក​ពី​ព្រះជាម្ចាស់»។[25] ព្រះយេស៊ូ​គំរាម​វិញ្ញាណ​អាក្រក់​នោះ​ថា៖ «ស្ងៀម! ចេញ​ពី​អ្នក​នេះ​ភ្លាម!»។[26] វិញ្ញាណ​អាក្រក់​ក៏​ធ្វើ​អោយ​បុរស​នោះ​ដួល​ប្រកាច់ប្រកិន ហើយ​វា​ចេញ​ទៅ​ទាំង​ស្រែក​យ៉ាង​ខ្លាំង​ផង។[27] មនុស្សម្នា​ទាំង​អស់ ភ័យ​ស្រឡាំងកាំង គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ម្ដេច​ក៏​អស្ចារ្យ​ម៉្លេះ! លោក​បង្រៀន​តាម​របៀប​ថ្មី ប្រកប​ដោយ​អំណាច។ លោក​បញ្ជា​ទៅ​វិញ្ញាណ​អាក្រក់ ហើយ​វិញ្ញាណ​អាក្រក់​ក៏​ស្ដាប់​បង្គាប់​លោក»។

ម៉ាថាយ ៧:១៤-២០
[១៤] រីឯ​ទ្វារ​ដែល​នាំ​ទៅ​រក​ជីវិត ចង្អៀត​ហើយ​ពិបាក​ដើរ​ផង មាន​មនុស្ស​តិច​ទេ​រក​ផ្លូវ​នោះ​ឃើញ»។[១៥] «ចូរ​ប្រយ័ត្ន​នឹង​ពួក​ព្យាការី*​ក្លែងក្លាយ គេ​ក្លែង​ខ្លួន​មក​រក​អ្នក​រាល់​គ្នា ដោយ​ពាក់​ស្បែក​ចៀម តែ​គេ​មាន​ចិត្ត​សាហាវ​ដូច​ចចក។[១៦] អ្នក​រាល់​គ្នា​អាច​ស្គាល់​គេ​បាន តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។ ពុំ​ដែល​មាន​នរណា​បេះ​ផ្លែ​ទំពាំងបាយជូរ និង​ផ្លែ​ឧទុម្ពរ*​ពី​គុម្ព​បន្លា​ឡើយ។[១៧] ដើម​ឈើ​ល្អ​តែង​ផ្ដល់​ផ្លែ​ល្អ រីឯ​ដើម​ឈើ​អាក្រក់ តែង​ផ្ដល់​ផ្លែ​អាក្រក់។[១៨] ដើម​ឈើ​ល្អ​មិន​អាច​ផ្ដល់​ផ្លែ​អាក្រក់​ទេ រីឯ​ដើម​ឈើ​អាក្រក់​ក៏​មិន​អាច​ផ្ដល់​ផ្លែ​ល្អ​បាន​ដែរ។[១៩] ដើម​ឈើ​ណា​មិន​ផ្ដល់​ផ្លែ​ល្អ គេ​នឹង​កាប់​យក​ទៅ​ដុត។[២០] រីឯ​ពួក​ព្យាការី​ក្លែងក្លាយ​ក៏​ដូច្នោះ​ដែរ អ្នក​រាល់​គ្នា​អាច​ស្គាល់​គេ​បាន តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត»។

លូកា ៤:៣១-៤១
[៣១] ព្រះយេស៊ូ​យាង​ទៅ​ក្រុង​កាពើណិម ក្នុង​ស្រុក​កាលីឡេ។ នៅ​ទី​នោះ ព្រះអង្គ​បង្រៀន​បណ្ដាជន​ជា​រៀង​រាល់​ថ្ងៃ​សប្ប័ទ*។[៣២] មនុស្ស​គ្រប់​គ្នា​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​អំពី​បែប​បទ​ដែល​ព្រះអង្គ​បង្រៀន ព្រោះ​ព្រះអង្គ​មាន​ព្រះបន្ទូល​ប្រកប​ដោយ​អំណាច។[៣៣] នៅ​ក្នុង​សាលា​ប្រជុំ*​មាន​បុរស​ម្នាក់ ដែល​វិញ្ញាណ​របស់​អារក្សអសោច​នៅ​ក្នុង​ខ្លួន ស្រែក​ឡើង​ខ្លាំងៗ​ថា៖[៣៤] «ព្រះយេស៊ូ ជា​អ្នក​ភូមិ​ណាសារ៉ែត​អើយ! តើ​ព្រះអង្គ​ចង់​ធ្វើ​អ្វី​យើង? ព្រះអង្គ​មក​បំផ្លាញ​យើង! ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ ព្រះអង្គ​ជា​ព្រះ​ដ៏វិសុទ្ធ*​ដែល​មក​ពី​ព្រះជាម្ចាស់»។[៣៥] ព្រះយេស៊ូ​គំរាម​វិញ្ញាណ​របស់​អារក្សអសោច​នោះ​ថា៖ «ស្ងៀម ចេញ​ពី​អ្នក​នេះ​ទៅ!»។ អារក្ស​ក៏​ផ្ដួល​បុរស​នោះ នៅ​កណ្ដាល​ចំណោម​បណ្ដាជន​រួច​ចេញ​ទៅ ដោយ​ពុំ​មាន​ធ្វើ​អោយ​គាត់​ឈឺ​ចាប់​អ្វី​ឡើយ។[៣៦] មនុស្សម្នា​ភ័យ​ស្រឡាំងកាំង ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «ចុះ​ពាក្យ​សំដី​របស់​លោក​នេះ​អី​ក៏​ពូកែ​ម៉្លេះ មើល៍​លោក​មាន​អំណាច និង​ឫទ្ធានុភាព​អាច​បញ្ជា​ទៅ​វិញ្ញាណ​អាក្រក់​អោយ​វា​ចេញ ហើយ​វា​ធ្វើ​តាម»។[៣៧] បន្ទាប់​មក ព្រះកិត្តិនាម​របស់​ព្រះយេស៊ូ​ល្បី​ខ្ចរខ្ចាយ​ពាសពេញ​តំបន់​នោះ។[៣៨] ព្រះយេស៊ូ​យាង​ចេញ​ពី​សាលា​ប្រជុំ* ទៅ​ផ្ទះ​លោក​ស៊ីម៉ូន ពេល​នោះ ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​គ្រុន​យ៉ាង​ខ្លាំង គេ​ទូល​សូម​ព្រះអង្គ​មេត្តា​ប្រោស​គាត់​អោយ​បាន​ជា។[៣៩] ព្រះយេស៊ូ​អោន​ទៅ​លើ​អ្នក​ជំងឺ ព្រះអង្គ​គំរាម​ជំងឺ​គ្រុន ជំងឺ​គ្រុន​ក៏​ចេញ​បាត់​ទៅ ហើយ​ម្ដាយ​ក្មេក​របស់​លោក​ស៊ីម៉ូន​ក៏​បាន​ជា។ រំពេច​នោះ គាត់​ក្រោក​ឡើង​បំរើ​ភ្ញៀវ។[៤០] នៅ​ពេល​ថ្ងៃ​លិច អ្នក​ស្រុក​ទាំង​អស់​នាំ​បង​ប្អូន​ដែល​មាន​ជំងឺ​ផ្សេងៗ​មក​រក​ព្រះយេស៊ូ។ ព្រះអង្គ​ដាក់​ព្រះហស្ដ​លើ​អ្នក​ទាំង​នោះ ហើយ​ប្រោស​គេ​អោយ​បាន​ជា​សះស្បើយ​គ្រប់ៗ​គ្នា។[៤១] មាន​អារក្ស​ចេញ​ពី​មនុស្ស​ជា​ច្រើន​ទាំង​ស្រែក​ថា៖ «ព្រះអង្គ​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់»។ ប៉ុន្តែ ព្រះយេស៊ូ​គំរាម​អារក្ស​ទាំង​នោះ មិន​អោយ​និយាយ​ជា​ដាច់​ខាត ព្រោះ​ពួក​វា​ដឹង​ថា ព្រះអង្គ​ជា​ព្រះគ្រិស្ដ*។

អេភេសូរ ៦:១-១៨
[១] កុមារា​កុមារី​អើយ ចូរ​ស្ដាប់​បង្គាប់​មាតាបិតា ដោយ​យល់​ដល់​ព្រះអម្ចាស់​ ធ្វើ​ដូច្នេះ​ទើប​ត្រឹម​ត្រូវ។[២] «ចូរ​គោរព​មាតាបិតា (នេះ​ជា​បទ​បញ្ជា​ទី​មួយ ដែល​មាន​ទាំង​ព្រះបន្ទូល​សន្យា​ជាប់​មក​ជា​មួយ​ផង)[៣] ដើម្បី​អោយ​បាន​សេចក្ដី​សុខ និង​មាន​អាយុ​វែង​នៅ​លើ​ផែនដី​នេះ» ​។[៤] រីឯ​បង​ប្អូន​ដែល​ជា​ឪពុក​វិញ កុំ​ធ្វើ​អោយ​កូន​របស់​ខ្លួន​មួម៉ៅ​នោះ​ឡើយ តែ​ត្រូវ​អប់រំ​វា​ដោយ​ពាក្យ​ប្រៀនប្រដៅ និង​ដំបូន្មាន​ស្រប​តាម​ព្រះអម្ចាស់។[៥] បង​ប្អូន​ជា​ខ្ញុំ​បំរើ​អើយ ចូរ​ស្ដាប់​បង្គាប់​ម្ចាស់​របស់​ខ្លួន​ក្នុង​លោក​នេះ ដោយ​គោរព​កោត​ខ្លាច​ញាប់​ញ័រ និង​ដោយ​ចិត្ត​ស្មោះ​សរ​ដូច​ស្ដាប់​បង្គាប់​ព្រះគ្រិស្ដ​ដែរ[៦] មិន​ត្រូវ​ធ្វើ​ដូច្នេះ ដើម្បី​គ្រាន់​តែ​អោយ​ម្ចាស់​ទាំង​នោះ​ឃើញ​ថា បង​ប្អូន​ចង់​ផ្គាប់​ចិត្ត​មនុស្ស​ឡើយ គឺ​ត្រូវ​ធ្វើ​ដូច​ជា​ខ្ញុំ​បំរើ​ព្រះគ្រិស្ដ ដែល​យក​ចិត្ត​ទុក​ដាក់ ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់។[៧] ត្រូវ​បំរើ​ម្ចាស់​ដោយ​ស្ម័គ្រ​ចិត្ត ដូច​បំរើ​ព្រះអម្ចាស់ ពុំ​មែន​បំរើ​មនុស្ស​ទេ[៨] ដោយ​ដឹង​ថា​មនុស្ស​ម្នាក់ៗ ទោះ​ជា​អ្នក​ងារ ឬ​អ្នក​ជា​ក្ដី​នឹង​ទទួល​រង្វាន់​ពី​ព្រះអម្ចាស់ តាម​អំពើ​ល្អ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។[៩] រីឯ​បង​ប្អូន​ដែល​ជា​ម្ចាស់​វិញ ចូរ​ប្រព្រឹត្ត​ចំពោះ​អ្នក​បំរើ​របស់​បង​ប្អូន​បែប​នោះ​ដែរ គឺ​មិន​ត្រូវ​គំរាម​កំហែង​គេ​ឡើយ។ តោង​ដឹង​ថា ទាំង​ពួក​គេ ទាំង​បង​ប្អូន​មាន​ម្ចាស់​តែ​មួយ​នៅ​ស្ថាន​បរមសុខ* ហើយ​ព្រះអង្គ​មិន​រើស​មុខ​នរណា​សោះ​ឡើយ។[១០] មួយ​វិញ​ទៀត ចូរ​ទាញ​យក​កម្លាំង ដោយ​រួម​ជា​មួយ​ព្រះអម្ចាស់ និង​ដោយសារ​ព្រះចេស្ដា​ដ៏​ខ្លាំង​ក្លា​របស់​ព្រះអង្គ។[១១] ចូរ​បង​ប្អូន​ប្រដាប់​ខ្លួន​ដោយ​គ្រឿង​សស្រ្ដាវុធ​ទាំង​ប៉ុន្មាន​របស់​ព្រះជាម្ចាស់ ដើម្បី​អាច​តតាំង​នឹង​កលល្បិច​របស់​មារ*[១២] ដ្បិត​យើង​មិន​មែន​តយុទ្ធ​ទល់​នឹង​មនុស្ស​ទេ គឺ​តយុទ្ធ​ទល់​នឹង​វត្ថុ​ស័ក្ដិសិទ្ធិ ទល់​នឹង​អ្វីៗ​ដែល​មាន​អំណាច ទល់​នឹង​មេ​ត្រួតត្រា​ក្នុង​លោកីយ៍​ដ៏​ងងឹត​នេះ ហើយ​តយុទ្ធ​ទល់​នឹង​ឥទ្ធិពល​អរូប​ដ៏​អាក្រក់​ទាំងឡាយ​ដែល​នៅ​ស្ថាន​លើ​ដែរ។[១៣] ហេតុ​នេះ ចូរ​បង​ប្អូន​ប្រើ​គ្រឿង​សស្រ្ដាវុធ​ទាំង​ប៉ុន្មាន​របស់​ព្រះជាម្ចាស់​ទៅ ដើម្បី​អោយ​បង​ប្អូន​អាច​តទល់​នៅ​ថ្ងៃ​អពមង្គល ហើយ​មាន​ជំហរ​រឹងប៉ឹង​ដដែល ដោយ​បាន​ប្រើ​គ្រប់​មធ្យោបាយ។[១៤] ដូច្នេះ ចូរ​មាន​ជំហរ​រឹងប៉ឹង​ឡើង ចូរ​យក​សេចក្ដី​ពិត​មក​ក្រវាត់​ចង្កេះ យក​សេចក្ដី​សុចរិត​ធ្វើ​ជា​អាវក្រោះ[១៥] យក​ចិត្ត​ប្រុង​ប្រៀប​ផ្សាយ​ដំណឹងល្អ អំពី​សេចក្ដី​សុខសាន្ត​ មក​ពាក់​ជា​ស្បែក​ជើង។[១៦] ជា​ពិសេស ចូរ​យក​ជំនឿ​ធ្វើ​ជា​ខែល​ដើម្បី​អោយ​បង​ប្អូន​អាច​ពន្លត់​ព្រួញ​ភ្លើង​ទាំង​ប៉ុន្មាន​របស់​មារ*​កំណាច។[១៧] ចូរ​ទទួល​ការ​សង្គ្រោះ​យក​មក​ធ្វើ​ជា​មួក​ដែក និង​យក​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​មក​ធ្វើ​ជា​ដាវ​របស់​ព្រះវិញ្ញាណ។[១៨] ចូរ​អធិស្ឋាន*​គ្រប់​ពេល​វេលា តាម​ការ​ណែនាំ​របស់​ព្រះវិញ្ញាណ ដោយ​ប្រើ​ទាំង​ពាក្យ​អធិស្ឋាន ទាំង​ពាក្យ​អង្វរ​គ្រប់​យ៉ាង ហើយ​ប្រុង​ស្មារតី​ទូលអង្វរ​ព្រះជាម្ចាស់ ដោយ​ចិត្ត​ព្យាយាម​បំផុត​សំរាប់​ប្រជាជន​ដ៏វិសុទ្ធ*​ទាំង​អស់។

Khmer Bible 1954
Public Domain: 1954