A A A A A

បន្ថែម: [គួរស្អប់ខ្ពើម]


ដានីយ៉ែល ១១:៣១
ពេល​នោះ កងទ័ព​ដែល​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​ស្ដេច នឹង​នាំ​គ្នា​បន្ថោក​បន្ទាយ​ដែល​ជា​ទីសក្ការៈ ហើយ​បញ្ឈប់​ការ​ថ្វាយ​យញ្ញបូជា​ប្រចាំ​ថ្ងៃ ហើយ​យក​វត្ថុ​ចង្រៃ​ដ៏​គួរ​ស្អប់​ខ្ពើម​មក​តាំង​ជំនួស​វិញ។​

ដានីយ៉ែល 12:11
ចាប់​ពី​ពេល​ដែល​គេ​នឹង​បញ្ឈប់​ការ​ថ្វាយ​យញ្ញបូជា​ប្រចាំ​ថ្ងៃ រហូត​ដល់​ពេល​ដែល​គេ​នឹង​យក​វត្ថុ​ដ៏​ចង្រៃ​គួរ​អោយ​ស្អប់​ខ្ពើម មក​តាំង​នៅ​ក្នុង​ទីសក្ការៈ មាន​រយៈ​ពេល​មួយ​ពាន់​ពីរ​រយ​កៅសិប​ថ្ងៃ។

ចោទិយកថា ២២:៥
«ស្ត្រី​មិន​ត្រូវ​ស្លៀក​ពាក់​ដូច​បុរស​ឡើយ រីឯ​បុរស​ក៏​មិន​ត្រូវ​ស្លៀក​ពាក់​ដូច​ស្ត្រី​ដែរ ដ្បិត​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក មិន​សព្វ​ព្រះហឫទ័យ​នឹង​មនុស្ស​ដែល​ធ្វើ​ដូច្នេះ​ទេ។

ចោទិយកថា ២៣:១៨
កុំ​នាំ​យក​ជំនូន​របស់​ស្ត្រី​ពេស្យា ឬ​ប្រាក់​កំរៃ​របស់​ជន​អបាយមុខ ចូល​មក​ក្នុង​ព្រះដំណាក់​របស់​ ព្រះអម្ចាស់ ​ឡើយ ទោះ​បី​គេ​យក​មក​ថ្វាយ ដើម្បី​លា​បំណន់​អ្វី​មួយ​ក៏​ដោយ ដ្បិត​ ព្រះអម្ចាស់ ជា​ព្រះ​របស់​អ្នក មិន​សព្វ​ព្រះហឫទ័យ​នឹង​តង្វាយ​របស់​ជន​ទាំង​ពីរ​ប្រភេទ​នេះ​ទេ»។

ចោទិយកថា ២៤:៤
ប្ដី​ដើម​ដែល​បាន​លែង​នាង មិន​អាច​យក​នាង​ទៅ​ធ្វើ​ជា​ប្រពន្ធ​វិញ​ឡើយ។ គេ​ត្រូវ​ចាត់​ទុក​នាង​ថា​ជា​ស្រី​សៅហ្មង។ បើ​ប្ដី​ដើម​យក​នាង​វិញ​នោះ គឺ​ជា​អំពើ​មួយ​ដែល​ ព្រះអម្ចាស់ ​ស្អប់​ខ្ពើម។ មិន​ត្រូវ​ធ្វើ​អោយ​អំពើ​បាប​បែប​នេះ កើត​មាន​នៅ​ក្នុង​ស្រុក​ដែល​ ព្រះអម្ចាស់ ​ជា​ព្រះ​របស់​អ្នក ប្រទាន​អោយ​អ្នក​ទុក​ជា​កេរមត៌ក​ឡើយ»។

អេសាយ ១:១៣
ចូរ​ឈប់​យក​តង្វាយ​ឥត​បាន​ការ​នេះ មក​ថ្វាយ​យើង​ទៅ! យើង​ខ្ពើម​ផ្សែង​តង្វាយ​របស់​អ្នក​រាល់​គ្នា​ណាស់ ហើយ​យើង​ក៏​ធុញទ្រាន់​នឹង​ពិធី​បុណ្យ​ផ្សេងៗ បុណ្យ​ចូល​ខែ​ថ្មី បុណ្យ​សប្ប័ទ* ឬ​ពិធី​ដ៏​ឱឡារិក ដែល​រៀបចំ​ឡើង​ដោយ​ជន​ទុច្ចរិត​ដែរ។

លេវីវិន័យ ៧:១៨
នៅ​ថ្ងៃ​ទី​បី ប្រសិន​បើ​នរណា​ម្នាក់​បរិភោគ​សាច់​ដែល​ខ្លួន​បាន​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព អ្នក​នោះ​នឹង​នាំ​អោយ​ខ្លួន​មាន​ទោស។ ព្រះអម្ចាស់​មិន​ព្រម​ទទួល​យញ្ញបូជា​របស់​គេ​ទេ ព្រោះ​ជា​យញ្ញបូជា​ឥត​បាន​ការ ហើយ​ជា​សាច់​សៅហ្មង។

លេវីវិន័យ ១៨:២២
មិន​ត្រូវ​រួមរ័ក​ជា​មួយ​ប្រុស​ៗ​ដូច​គ្នា ដូច​គេ​រួមរ័ក​ជា​មួយ​ស្ត្រី​ឡើយ ដ្បិត​នេះ​ជា​អំពើ​គួរ​អោយ​ស្អប់​ខ្ពើម​បំផុត។

សុភាសិត ១១:១
ព្រះអម្ចាស់ ​ស្អប់​អ្នក​បន្លំ​ភ្នែក​ជញ្ជីង តែ​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​អ្នក​ដែល​ប្រើ​កូន​ជញ្ជីង​ត្រឹម​ត្រូវ។​

សុភាសិត ១១:២០
ព្រះអម្ចាស់ ​ស្អប់​មនុស្ស​វៀចវេរ តែ​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​មនុស្ស​ទៀងត្រង់។

សុភាសិត ១២:២២
ព្រះអម្ចាស់ ​ស្អប់​មនុស្ស​កុហក តែ​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​មនុស្ស​ដែល​កាន់​ពាក្យ​សច្ចៈ។

សុភាសិត ១៥:៨
ព្រះអម្ចាស់ ​មិន​សព្វ​ព្រះហឫទ័យ​នឹង​យញ្ញបូជា​របស់​មនុស្ស​អាក្រក់​ឡើយ តែ​ព្រះអង្គ​ទទួល​ពាក្យ​ទូលអង្វរ​របស់​មនុស្ស​ទៀងត្រង់។

សុភាសិត ១៥:២៦
ព្រះអម្ចាស់ ​មិន​សព្វ​ព្រះហឫទ័យ​នឹង​គំនិត​អាក្រក់​ទេ តែ​ព្រះអង្គ​គាប់​ព្រះហឫទ័យ​នឹង​ពាក្យ​ដែល​ហូរ​ចេញ​ពី​ចិត្ត​បរិសុទ្ធ។

សុភាសិត ១៦:៥
ព្រះអម្ចាស់ ​មិន​សព្វ​ព្រះហឫទ័យ​នឹង​មនុស្ស​វាយ​ឫក​ខ្ពស់​ទេ ព្រះអង្គ​ពិត​ជា​ដាក់​ទោស​គេ​មិន​ខាន។

សុភាសិត ១៧:១៥
អ្នក​ដែល​ចាត់​ទុក​មនុស្ស​ជាប់​ទោស​ថា​គ្មាន​ទោស និង​អ្នក​ដែល​ចាត់​ទុក​មនុស្ស​គ្មាន​កំហុស​ថា​មាន​កំហុស​មិន គាប់​ព្រះហឫទ័យ​ ព្រះអម្ចាស់ ​ទេ។

សុភាសិត ២០:១០
បំបាត់​ភ្នែក​ជញ្ជីង ឬ​វាល់​មិន​គ្រប់ សុទ្ធ​តែ​ជា​អំពើ​ដែល​ ព្រះអម្ចាស់ ​មិន​សព្វ​ព្រះហឫទ័យ។

សុភាសិត ២០:២៣
ព្រះអម្ចាស់ ​មិន​សព្វ​ព្រះហឫទ័យ​នឹង​កូន​ជញ្ជីង​មិន​ត្រឹម​ត្រូវ​ទេ ហើយ​ការ​បំបាត់​ភ្នែក​ជញ្ជីង​ក៏​ព្រះអង្គ​មិន​សព្វ​ព្រះហឫទ័យ​ដែរ។

សុភាសិត ២៨:៩
អ្នក​ណា​មិន​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់​ទេ សូម្បី​តែ​ពាក្យ​អធិស្ឋាន​របស់​អ្នក​នោះ ក៏​គួរ​អោយ​ស្អប់​ខ្ពើម​ដែរ។

វិវរណៈ ២១:២៧
គ្មាន​អ្វី​មួយ​មិន​បរិសុទ្ធ​អាច​ចូល​មក​ក្នុង​ក្រុង​នោះ​បាន​ឡើយ ហើយ​អ្នក​ប្រព្រឹត្ត​អំពើ​គួរ​អោយ​ស្អប់​ខ្ពើម ឬ​អ្នក​កុហក​ក៏​ពុំ​អាច​ចូល​បាន​ដែរ គឺ​មាន​តែ​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក ក្នុង​ក្រាំង​នៃ​បញ្ជី​ជីវិត​របស់​កូន​ចៀម​ប៉ុណ្ណោះ​ទើប​អាច​ចូល​បាន។

សម្គាល់ ១៣:១៤
«ពេល​ណា​អ្នក​រាល់​គ្នា​ឃើញ​ជន​ចង្រៃ​ដ៏​គួរ​អោយ​ស្អប់​ខ្ពើម ​ឈរ​នៅ​កន្លែង​ដែល​មិន​ត្រូវ​ឈរ - សូម​អោយ​អ្នក​អាន​យល់​ពាក្យ​នេះ​ចុះ - ពេល​នោះ អស់​អ្នក​ដែល​រស់​ក្នុង​ស្រុក​យូដា ត្រូវ​នាំ​គ្នា​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ។

ម៉ាថាយ ២៤:១៥
«ពេល​ណា​អ្នក​រាល់​គ្នា​ឃើញ វត្ថុ​ចង្រៃ​ដ៏​គួរ​ស្អប់​ខ្ពើម ​ តាំង​នៅ​ក្នុង​ទីសក្ការៈ ដូច​ព្យាការី​ដានីយ៉ែល​បាន​ថ្លែង​ទុក (សូម​អោយ​អ្នក​អាន​យល់​ពាក្យ​នេះ​ចុះ!)

រ៉ូម ១:២៦-២៧
[២៦] ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​បណ្ដោយ​អោយ​ពួក​គេ​ងប់​នឹង​តណ្ហា​ថោក​ទាប គឺ​ស្រីៗ​នាំ​គ្នា​លះបង់​ការ​រួម​បវេណី​តាម​របៀប​ធម្មតា ទៅ​ប្រព្រឹត្ត​ផ្ទុយ​ពី​ធម្មជាតិ​វិញ[២៧] រីឯ​ប្រុសៗ​ក៏​ដូច្នោះ​ដែរ គេ​បាន​លះបង់​ការ​រួម​បវេណី​ជា​មួយ​ស្រីៗ​តាម​របៀប​ធម្មតា ហើយ​ពុះ​កញ្ជ្រោល​ស្រើបស្រាល​តែ​នឹង​ប្រុសៗ​គ្នា​ឯង។ គេ​ប្រព្រឹត្ត​អំពើ​ដែល​គួរ​អោយ​អៀន​ខ្មាស រវាង​ប្រុស​នឹង​ប្រុស។ ពួក​គេ​ទទួល​ទណ្ឌកម្ម​ក្នុង​រូប​កាយ​គេ​ផ្ទាល់ សម​នឹង​ការ​វង្វេង​របស់​គេ។

លេវីវិន័យ ២០:១២-១៣
[១២] ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​កូន​ប្រសា​ស្រី​របស់​ខ្លួន អ្នក​ទាំង​ពីរ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ថោក​ទាប​បំផុត។ អ្នក​ទាំង​ពីរ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។[១៣] ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​បុរស​ម្នាក់​ទៀត ដូច​គេ​រួម​ដំណេក​ជា​មួយ​ស្ត្រី អ្នក​ទាំង​ពីរ​ប្រព្រឹត្ត​អំពើ​មួយ​គួរ​ស្អប់​ខ្ពើម​បំផុត គេ​ត្រូវ​តែ​ទទួល​ទោស​ដល់​ស្លាប់។ អ្នក​ទាំង​ពីរ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។

សុភាសិត ៦:១៦-២០
[១៦] មាន​អំពើ​ប្រាំ​មួយ ឬ​ប្រាំពីរ​យ៉ាង ដែល​ ព្រះអម្ចាស់ ​មិន​សព្វ​ព្រះហឫទ័យ ហើយ​មិន​អាច​ទ្រាំទ្រ​បាន​គឺ:[១៧] ការ​វាយឫក​ខ្ពស់ ការ​ពោល​ពាក្យ​កុហក ការ​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់[១៨] ការ​រិះគិត​ធ្វើ​អំពើ​ទុច្ចរិត ការ​រត់​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់[១៩] ធ្វើ​ជា​សាក្សី​ក្លែងក្លាយ ដែល​ពោល​ពាក្យ​មិន​ពិត និង​ការ​បង្ក​ជំលោះ​បំបាក់​បំបែក​បង​ប្អូន។[២០] កូន​អើយ​ចូរ​ស្ដាប់​ឱវាទ​របស់​ឪពុក កុំ​ចោល​ដំបូន្មាន​របស់​ម្ដាយ។

Khmer Bible 1954
Public Domain: 1954