A A A A A

បន្ថែម: [សុរា]


១ ពេត្រុសទី ៤:៣
ពី​ដើម បង​ប្អូន​រស់​នៅ​តាម​របៀប​ដែល​អស់​អ្នក​មិន​ស្គាល់​ព្រះជាម្ចាស់​​ចូល​ចិត្ត​នោះ​យូរ​ពេក​ហើយ គឺ​បាន​ប្រព្រឹត្ត​អំពើ​អបាយមុខ លោភលន់ ប្រមឹក ស៊ី​ផឹក​ជ្រុល និង​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ​នានា គួរ​អោយ​ខ្ពើម។

១ ធីម៉ូថេទី ៥:២៣
កុំ​ពិសា​តែ​ទឹក​ទៀត​ឡើយ ចូរ​ពិសា​ស្រា​ខ្លះៗ​ផង​ទៅ ដើម្បី​អោយ​ស្រួល​រំលាយ​អាហារ ព្រោះ​អ្នក​មាន​ជំងឺ​ជា​ញឹក​ញាប់។

សាស្ដា ៩:៧
ដូច្នេះ ចូរ​ទៅ​បរិភោគ​អាហារ ដោយ​អំណរ ហើយ​ពិសា​ស្រា​ទំពាំងបាយជូរ​ដោយ​ចិត្ត​សប្បាយ ចុះ​ដ្បិត​ព្រះជាម្ចាស់​គាប់​ព្រះហឫទ័យ​នឹង​ការងារ​ដែល​អ្នក​ធ្វើ​នោះ​ហើយ។

អេភេសូរ ៥:១៨
កុំ​ស្រវឹង​ស្រា​ព្រោះ​ស្រា​បណ្ដាល​អោយ​ថោកទាប ផ្ទុយ​ទៅ​វិញ ត្រូវ​អោយ​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ។

សុភាសិត ២០:១
សុរា​មែង​ធ្វើ​អោយ​មនុស្ស​ក្អេងក្អាង ហើយ​គ្រឿង​ស្រវឹង​តែងតែ​ធ្វើ​អោយ​មនុស្ស​ឡូឡា។ មនុស្ស​ប្រមឹក​មិន​អាច​ធ្វើ​ជា​អ្នក​ប្រាជ្ញ​បាន​ឡើយ។

សុភាសិត ២៣:៣១
កុំ​ចាប់​ចិត្ត​នឹង​ស្រា​ដែល​មាន​ពណ៌​ស្រស់​ល្អ ធ្វើ​អោយ​កែវ​ភ្លឺ​ថ្លា ហើយ​ហូរ​ចូល​ក្នុង​បំពង់​ក​យ៉ាង​ស្រួល​នោះ​ឡើយ។

រ៉ូម ១៣:១៣
ត្រូវ​រស់​នៅ​អោយ​បាន​ត្រឹម​ត្រូវ ដូច​រស់​នៅ​ក្នុង​ពេល​ថ្ងៃ គឺ​មិន​ស៊ី​ផឹក​ស្រវឹង មិន​ប្រព្រឹត្ត​កាម​តណ្ហា​ក្រៅ​តំរា មិន​ប្រាស​ចាក​សីលធម៌ មិន​ឈ្លោះ​ប្រកែក និង​មិន​ច្រណែនឈ្នានីស​គ្នា។

សុភាសិត ៣១:៤-៥
[៤] ចូរ​កូន​ចាំ​អោយ​ច្បាស់​ថា ស្ដេច និង​មេ​ដឹក​នាំ​ទាំងឡាយ មិន​ត្រូវ​សេព​សុរា និង​គ្រឿង​ស្រវឹង​ផ្សេងៗ​ឡើយ។[៥] កាល​ណា​គេ​ស្រវឹង គេ​នឹង​ភ្លេច​អនុវត្ត​ច្បាប់ ហើយ​បំពាន​លើ​សិទ្ធិ​របស់​ប្រជារាស្ត្រ​ក្រីក្រ។

ទំនុកដំកើង ១០៤:១៤-១៥
[១៤] ព្រះអង្គ​ធ្វើ​អោយ​ស្មៅ​ដុះ​ឡើង​សំរាប់​ជា​ចំណី​សត្វ ព្រះអង្គ​ក៏​ធ្វើ​អោយ​ដំណាំ​ដុះ​ឡើង សំរាប់​មនុស្ស​លោក ដើម្បី​អោយ​គេ​មាន​អាហារ​បរិភោគ[១៥] មាន​ស្រា​ទំពាំងបាយជូរ​ផឹក​អោយ​សប្បាយ​ចិត្ត មាន​ប្រេង​សំរាប់​លាប​មុខ​អោយ​បាន​ស្រស់​ស្អាត ព្រម​ទាំង​ម្ហូប​អាហារ​បរិភោគ​អោយ​មាន​កម្លាំង។

១ កូរិនថូសទី ១០:២៣-២៤
[២៣] យើង​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន ប៉ុន្តែ ការ​ទាំង​នោះ មិន​មែន​សុទ្ធ​តែ​មាន​ប្រយោជន៍​ទេ។ យើង​មាន​សិទ្ធិ​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​បាន ប៉ុន្តែ ការ​ទាំង​នោះ​មិន​មែន​សុទ្ធ​តែ​ធ្វើ​អោយ​ចំរើន​ឡើង​បាន​ឡើយ។[២៤] កុំ​អោយ​មាន​នរណា​ម្នាក់​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន គឺ​ត្រូវ​ស្វែង​រក​ប្រយោជន៍​សំរាប់​អ្នក​ដទៃ​វិញ។

អេសាយ ៦២:៨-៩
[៨] ព្រះអម្ចាស់ ​បាន​សន្យា​យ៉ាង​ម៉ឹងម៉ាត់ ដោយ​យក ឫទ្ធិបារមី​ដ៏​ខ្លាំង​ក្លា​របស់​ព្រះអង្គ​ធ្វើ​ជា​សាក្សី​ថា យើង​មិន​ប្រគល់​ស្រូវ​របស់​អ្នក ទៅ​អោយ​ខ្មាំង​សត្រូវ​ទៀត​ឡើយ កូន​ចៅ​របស់​សាសន៍​ដទៃ​ក៏​លែង​ផឹក ស្រា​ទំពាំងបាយជូរ​ថ្មី​ដែល​អ្នក​បាន​នឿយហត់ នោះ​ទៀត​ដែរ។[៩] ផ្ទុយ​ទៅ​វិញ​អស់​អ្នក​ដែល​ច្រូត​កាត់ នឹង​បាន​ស្រូវ​អង្ករ​បរិភោគ ហើយ​នាំ​គ្នា​សរសើរ​តម្កើង​ ព្រះអម្ចាស់ ។ រីឯ​អស់​អ្នក​ដែល​បេះ​ផ្លែ​ទំពាំងបាយជូរ នឹង​បាន​ស្រា​ទំពាំងបាយជូរ​ផឹក​នៅ ក្នុង​ទីធ្លា​សក្ការៈ​របស់​យើង។

កាឡាទី ៥:១៩-២១
[១៩] យើង​ស្គាល់​ច្បាស់​នូវ​អំពើ​ផ្សេងៗ​ដែល​កើត​ចេញ​មក​ពី​និស្ស័យ​លោកីយ៍ គឺ​មាន​អំពើ​ប្រាស​ចាក​សីលធម៌ អំពើ​សៅហ្មង កាមគុណ​ថោក​ទាប[២០] ការ​ថ្វាយបង្គំ​ព្រះក្លែងក្លាយ វិជ្ជា​ធ្មប់ ឈ្លោះ​ប្រកែក​គ្នា បាក់​បែក​គ្នា ច្រណែន​គ្នា កំហឹង​ឃោរឃៅ ប្រកួត​ប្រជែង​គ្នា​ប្រឆាំង​គ្នា ប្រកាន់​បក្ស​ពួក[២១] ឈ្នានីស​គ្នា ប្រមឹក​ស៊ី​ផឹក​ជ្រុល និង​អំពើ​ផ្សេងៗ​ទៀត ដែល​ស្រដៀង​នឹង​អំពើ​ទាំង​នេះ​ដែរ។ ខ្ញុំ​សូម​ជំរាប​អោយ​បង​ប្អូន​ដឹង​ជា​មុន ដូច​ខ្ញុំ​បាន​និយាយ​រួច​មក​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​អស់​នេះ ពុំ​អាច​ទទួល​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់​ទុក​ជា​មត៌ក​បាន​ឡើយ។

១ កូរិនថូសទី ៩:១៩-២៣
[១៩] ទោះ​បី​ខ្ញុំ​ជា​មនុស្ស​មាន​សេរីភាព គ្មាន​ជាប់​ចំណង​របស់​នរណា​ក៏​ដោយ ក៏​ខ្ញុំ​សុខ​ចិត្ត​ដាក់​ខ្លួន ធ្វើ​ជា​ខ្ញុំ​បំរើ​របស់​មនុស្ស​ទាំង​អស់​ដែរ ដើម្បី​នាំ​មនុស្ស​ជា​ច្រើន អោយ​មាន​ជំនឿ​លើ​ព្រះគ្រិស្ដ។[២០] កាល​ខ្ញុំ​នៅ​ជា​មួយ​សាសន៍​យូដា ខ្ញុំ​ធ្វើ​ដូច​សាសន៍​យូដា ដើម្បី​នាំ​គេ​អោយ​មាន​ជំនឿ​លើ​ព្រះគ្រិស្ដ។ ទោះ​បី​ខ្លួន​ខ្ញុំ​ផ្ទាល់​មិន​ស្ថិត​នៅ​ក្រោម​ក្រឹត្យវិន័យ​ក៏​ដោយ កាល​ណា​ខ្ញុំ​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ក្រឹត្យវិន័យ ខ្ញុំ​ក៏​ធ្វើ​ដូច​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ក្រឹត្យវិន័យ​ដែរ។[២១] កាល​ខ្ញុំ​នៅ​ជា​មួយ​អស់​អ្នក​ដែល​គ្មាន​ក្រឹត្យវិន័យ ខ្ញុំ​ធ្វើ​ដូច​អ្នក​ដែល​គ្មាន​ក្រឹត្យវិន័យ ដើម្បី​នាំ​ពួក​គេ​អោយ​មាន​ជំនឿ​លើ​ព្រះគ្រិស្ដ (តាម​ពិត ខ្ញុំ​មិន​មែន​ជា​អ្នក​គ្មាន​ក្រឹត្យវិន័យ​របស់​ព្រះជាម្ចាស់​ទេ ដ្បិត​ខ្ញុំ​ស្ថិត​នៅ​ក្រោម​ក្រឹត្យវិន័យ​របស់​ព្រះគ្រិស្ដ)។[២២] កាល​ខ្ញុំ​នៅ​ជា​មួយ​អ្នក​មាន​ជំនឿ​ទន់​ខ្សោយ ខ្ញុំ​ក៏​ធ្វើ​ដូច​ជា​អ្នក​មាន​ជំនឿ​ទន់​ខ្សោយ​ដែរ ដើម្បី​នាំ​ពួក​គេ​អោយ​មាន​ជំនឿ​លើ​ព្រះគ្រិស្ដ។ ខ្ញុំ​ធ្វើ​អោយ​បាន​ដូច​មនុស្ស​ទាំង​អស់ ក្នុង​គ្រប់​កាលៈទេសៈ​ដើម្បី​សង្គ្រោះ​អ្នក​ខ្លះ តាម​គ្រប់​មធ្យោបាយ​ទាំង​អស់។[២៣] ព្រោះ​តែ​ដំណឹងល្អ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​អ្វីៗ​ទាំង​អស់ ដើម្បី​អោយ​បាន​ចូល​រួម​ទទួល​ផល​ពី​ដំណឹងល្អ​នោះ។

រ៉ូម ១៤:១៥-២១
[១៥] ប្រសិន​បើ​អ្នក​នាំ​អោយ​បង​ប្អូន​អ្នក​ពិបាក​ចិត្ត​ព្រោះ​តែ​រឿង​អាហារ នោះ​បាន​សេចក្ដី​ថា​អ្នក​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​ស្រឡាញ់​ទៀត​ទេ។ មិន​ត្រូវ​យក​អាហារ​មក​ធ្វើ​អោយ​នរណា​ម្នាក់​វិនាស​បាត់​បង់​អោយ​សោះ ព្រោះ​ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត​សំរាប់​គេ​ហើយ។[១៦] អ្វីៗ​ដែល​អ្នក​រាល់​គ្នា​យល់​ថា​ល្អ មិន​ត្រូវ​ទុក​អោយ​គេ​មាន​ឱកាស​និយាយ​និន្ទា​បាន​ឡើយ[១៧] ដ្បិត​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់ មិន​មែន​អាស្រ័យ​នៅ​លើ​ការ​ស៊ី​ផឹក​នោះ​ទេ គឺ​អាស្រ័យ​នៅ​លើ​សេចក្ដី​សុចរិត​សេចក្ដី​សុខសាន្ត និង​អំណរ​ដែល​មក​ពី​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ។[១៨] អ្នក​ណា​បំរើ​ព្រះគ្រិស្ដ​របៀប​នេះ អ្នក​នោះ​នឹង​បាន​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់ ហើយ​មនុស្ស​ផង​ទាំង​ពួង​ក៏​គោរព​រាប់​អាន​គេ​ដែរ។[១៩] ដូច្នេះ យើង​ត្រូវ​ស្វែង​រក​អ្វី​ដែល​នាំ​អោយ​មាន​សេចក្ដី​សុខ និង​អោយ​មាន​ការ​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក។[២០] មិន​ត្រូវ​បំផ្លាញ​កិច្ចការ​របស់​ព្រះជាម្ចាស់ ព្រោះ​តែ​រឿង​អាហារ​នោះ​ឡើយ។ តាម​ពិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ល្អ​បរិសុទ្ធ ក៏​ប៉ុន្តែ បើ​យើង​បរិភោគ​អ្វី​មួយ​ដែល​បណ្ដាល​អោយ​អ្នក​ផ្សេង​ជំពប់​ចិត្ត បាត់​ជំនឿ​នោះ គឺ​យើង​បែរ​ជា​ប្រព្រឹត្ត​ការ​អាក្រក់​ទៅ​វិញ។[២១] ប្រសិន​បើ​យើង​មិន​បរិភោគ​សាច់ មិន​ពិសា​ស្រា និង​មិន​ប៉ះពាល់​របស់​ណា​ដែល​ធ្វើ​អោយ​បង​ប្អូន​ជំពប់​ចិត្ត​បាត់​ជំនឿ​នោះ ជា​ការ​ល្អ​ប្រពៃ​ហើយ។

ចន ២:៣-១១
[៣] ពេល​នោះ គេ​ខ្វះ​ស្រា​ទំពាំងបាយជូរ។ មាតា​ព្រះយេស៊ូ​ទូល​ព្រះអង្គ​ថា៖ «គេ​អស់​ស្រា​ទំពាំងបាយជូរ​ហើយ!»។[៤] ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​មាតា​ថា៖ «អ្នក​ម្ដាយ​អើយ!​ កុំ​រវល់​នឹង​រឿង​នេះ​អី​ ពេល​កំណត់​របស់​ខ្ញុំ​ពុំ​ទាន់​មក​ដល់​នៅ​ឡើយ​ទេ»។[៥] មាតា​របស់​ព្រះអង្គ​ប្រាប់​ទៅ​ពួក​អ្នក​បំរើ​ថា៖ «បើ​លោក​ប្រាប់​អោយ​ធ្វើ​អ្វី ចូរ​ធ្វើ​តាម​ទៅ»។[៦] នៅ​ទី​នោះ មាន​ពាង​ប្រាំ​មួយ​ដែល​ជន​ជាតិ​យូដា​ដាក់​ទឹក សំរាប់​ធ្វើ​ពិធី​ជំរះ​កាយ។ ពាង​នីមួយៗ​មាន​ចំណុះ​ប្រមាណ​ជា​ពីរ​បី​អំរែក។[៧] ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​អ្នក​បំរើ​ថា៖ «សុំ​ដង​ទឹក​មក​ចាក់​អោយ​ពេញ​ពាង​ទាំង​នេះ​ទៅ»។ គេ​ក៏​ដង​ទឹក​ចាក់​ពេញ​ពាង។[៨] ព្រះអង្គ​មាន​ព្រះបន្ទូល​ថា៖ «ឥឡូវ​នេះ សុំ​ដង​យក​ទៅ​ជូន​លោក​ចៅមហា​ទៅ» គេ​ក៏​ដង​យក​ទៅ​ជូន។[៩] លោក​ចៅមហា​ភ្លក់​ទឹក ដែល​បាន​ប្រែ​មក​ជា​ស្រា​ទំពាំងបាយជូរ។ គាត់​មិន​ដឹង​ថា គេ​បាន​ស្រា​នេះ​មក​ពី​ណា​ឡើយ មាន​តែ​ពួក​អ្នក​បំរើ​ដែល​បាន​ដង​ទឹក មក​ចាក់​ពាង​ទើប​ដឹង។[១០] គាត់​ហៅ​កូន​កំលោះ​មក​និយាយ​ថា៖ «អ្នក​ផង​ទាំង​ពួង​តែង​យក​ស្រា​ទំពាំងបាយជូរ​ឆ្ងាញ់ មក​ជូន​ភ្ញៀវ​ជា​មុន លុះ​ភ្ញៀវ​ពិសា​ច្រើន​ហើយ ទើប​គេ​យក​ស្រា​មិន​សូវ​ឆ្ងាញ់​មក​ជូន​តាម​ក្រោយ។ រីឯ​អ្នក​វិញ ម្ដេច​ក៏​ទុក​ស្រា​ឆ្ងាញ់​មក​ទល់​ឥឡូវ​ដូច្នេះ!»។[១១] នេះ​ជា​ទី​សំគាល់​ដំបូង​បង្អស់ ដែល​ព្រះយេស៊ូ​បាន​ធ្វើ​នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលីឡេ។ ព្រះអង្គ​បាន​សំដែង​សិរីរុងរឿង​របស់​ព្រះអង្គ ហើយ​ពួក​សិស្ស​ក៏​បាន​ជឿ​លើ​ព្រះអង្គ។

Khmer Bible 1954
Public Domain: 1954