ការជ្រើសរើសព្រះគម្ពីរ
|
|
ព្រះគម្ពីរសញ្ញាចាស់
|
|
គម្ពីរសញ្ញាថ្មី
|
|
|
|
ខ្មែរព្រះគម្ពីរ 1954
|
|
|
|
១ |
«ប្រាំពីរឆ្នាំម្ដង អ្នកត្រូវតែលុបបំណុល។ |
២ |
ការលុបបំណុលនេះត្រូវអនុវត្តដូចតទៅ: ម្ចាស់បំណុលទាំងឡាយដែលបានអោយប្រាក់អ្នកដទៃខ្ចី ត្រូវលុបបំណុលនោះ។ កាលណាគេប្រកាសការលុបបំណុល ដើម្បីលើកតម្កើង ព្រះអម្ចាស់ ម្ចាស់បំណុលមិនត្រូវទាមទារអោយអ្នកដទៃ ដែលជាបងប្អូនរួមជាតិរបស់ខ្លួន សងប្រាក់វិញឡើយ។ |
៣ |
អ្នកអាចទាមទារអោយជនបរទេសសងប្រាក់ តែត្រូវលុបបំណុលអោយបងប្អូន ដែលជាជនរួមជាតិរបស់អ្នក។ |
៤ |
ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវអោយមានជនក្រីក្រឡើយ ដ្បិត ព្រះអម្ចាស់ នឹងប្រទានពរអ្នកយ៉ាងបរិបូណ៌ នៅក្នុងស្រុកដែល ព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់អោយអ្នកកាន់កាប់ទុកជាចំណែកមត៌ក។ |
៥ |
ប៉ុន្តែ អ្នកត្រូវស្ដាប់បង្គាប់ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់អោយនៅថ្ងៃនេះ។ |
៦ |
ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរដល់អ្នក ដូចព្រះអង្គបានសន្យាជាមួយអ្នក។ អ្នកអាចចងការប្រាក់អោយប្រជាជាតិជាច្រើន តែអ្នកមិនត្រូវខ្ចីប្រាក់ពីពួកគេទេ អ្នកនឹងត្រួតត្រាលើប្រជាជាតិជាច្រើន តែពួកគេនឹងមិនត្រួតត្រាលើអ្នកឡើយ។ |
៧ |
ក្នុងបណ្ដាក្រុងនៃស្រុកដែល ព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានអោយ ប្រសិនបើមានបងប្អូនខ្លះរបស់អ្នកធ្លាក់ខ្លួនក្រ មិនត្រូវមានចិត្តកំណាញ់ ឥតរវីរវល់ជួយបងប្អូនដែលក្រនោះឡើយ។ |
៨ |
ផ្ទុយទៅវិញ ត្រូវជួយគាត់ ដោយអោយខ្ចីប្រាក់តាមចំនួនដែលគាត់ត្រូវការ។ |
៩ |
ចូរប្រយ័ត្ន មិនត្រូវមានចិត្តអាក្រក់ ដោយគិតថា ឆ្នាំទីប្រាំពីរជាឆ្នាំដែលត្រូវលុបបំណុលកាន់តែខិតជិត ហើយអ្នកក៏គ្មានចិត្តមេត្តាដល់បងប្អូនដែលក្រនោះ គឺមិនជួយអ្វីទាំងអស់។ ពេលគាត់ទូល ព្រះអម្ចាស់ ចោទប្រកាន់អ្នក នោះអ្នកមុខជាមានបាបមិនខាន។ |
១០ |
ចូរជូនប្រាក់ទៅគាត់ដោយមិនទើសទាល់ ដ្បិតធ្វើដូច្នេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរអ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។ |
១១ |
នៅក្នុងស្រុកតែងតែមានអ្នកក្រជានិច្ច ហេតុនេះហើយបានជាខ្ញុំបង្គាប់អ្នក អោយមានចិត្តទូលាយដល់បងប្អូនរបស់អ្នក ដែលក្រីក្រ កំសត់ ទុគ៌ត នៅក្នុងស្រុក»។ |
១២ |
«ប្រសិនបើមានបងប្អូនរបស់អ្នក ដែលជាជនជាតិហេប្រឺ ទោះបីប្រុស ឬស្រីក្ដី មកលក់ខ្លួនអោយអ្នក ត្រូវអោយគេនៅបំរើអ្នកប្រាំមួយឆ្នាំ។ លុះដល់ឆ្នាំទីប្រាំពីរ ត្រូវដោះលែងគេអោយទៅវិញចុះ។ |
១៣ |
ប៉ុន្តែ កុំដោះលែងគេអោយទៅវិញ ដោយដៃទទេឡើយ។ |
១៤ |
ត្រូវយកភោគផលជាព្រះពរ ដែលអ្នកទទួលពី ព្រះអម្ចាស់ ជាព្រះរបស់អ្នក គឺមានចៀម ស្រូវ និងស្រាទំពាំងបាយជូរ ផ្ដល់ជាអំណោយដល់គេផង។ |
១៥ |
ត្រូវចងចាំថា អ្នកធ្លាប់ធ្វើជាទាសករនៅស្រុកអេស៊ីប ហើយ ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានរំដោះអ្នក។ ហេតុនេះហើយបានជាខ្ញុំបង្គាប់អ្នកដូច្នេះ។ |
១៦ |
ប្រសិនបើខ្ញុំបំរើរបស់អ្នកពោលថា គេមិនចង់ចេញពីផ្ទះរបស់អ្នក ព្រោះគេស្រឡាញ់អ្នក និងគ្រួសាររបស់អ្នក ព្រមទាំងពេញចិត្តនឹងរស់នៅជាមួយអ្នក |
១៧ |
ត្រូវយកដែកចោះត្រចៀកអ្នកបំរើនោះ នៅលើសន្លឹកទ្វារផ្ទះរបស់អ្នក ហើយគេនឹងក្លាយទៅជាខ្ញុំបំរើរបស់អ្នក រហូតតទៅ។ ត្រូវធ្វើបែបនេះចំពោះស្រីបំរើដែរ។ |
១៨ |
ពេលដោះលែងខ្ញុំបំរើ អ្នកមិនត្រូវនឹកស្ដាយឡើយ ព្រោះគេបាននៅបំរើអ្នកអស់រយៈពេលប្រាំមួយឆ្នាំ ហើយធ្វើការអោយអ្នកបានផលពីរដងលើសកម្មករ ដែលអ្នកជួលមកធ្វើការទៅទៀត។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ»។ |
១៩ |
«ត្រូវញែកកូនដំបូងនៃហ្វូងសត្វរបស់អ្នក គឺកូនគោឈ្មោល និងកូនចៀមឈ្មោល ថ្វាយ ព្រះអម្ចាស់ ជាព្រះរបស់អ្នក។ មិនត្រូវប្រើកូនដំបូងរបស់គោ សំរាប់ភ្ជួររាស់ ហើយក៏មិនត្រូវកាត់រោមកូនដំបូងរបស់ចៀមដែរ។ |
២០ |
រៀងរាល់ឆ្នាំ ចូរបរិភោគកូនដំបូងនៃហ្វូងសត្វជាមួយក្រុមគ្រួសាររបស់អ្នក នៅចំពោះព្រះភក្ត្រ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះអង្គនឹងជ្រើសរើស។ |
២១ |
ប្រសិនបើសត្វនោះពិការ ខ្វិនជើង ខ្វាក់ភ្នែក ឬមានស្លាកស្នាមកន្លែងណាមួយ កុំយកវាទៅធ្វើយញ្ញបូជាថ្វាយ ព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ។ |
២២ |
ត្រូវបរិភោគសត្វនោះនៅកន្លែងដែលអ្នករស់នៅ មនុស្សមិនបរិសុទ្ធ ឬមនុស្សបរិសុទ្ធ អាចបរិភោគបានដូចគ្នា គឺដូចបរិភោគសាច់ក្ដាន់ ឬសាច់ឈ្លូសដែរ។ |
២៣ |
ប៉ុន្តែ កុំបរិភោគឈាមឡើយ ត្រូវចាក់ឈាមនោះទៅលើដី ដូចគេចាក់ទឹក»។ |
Khmer Bible 1954 |
Public Domain: 1954 |