ការជ្រើសរើសព្រះគម្ពីរ
ព្រះគម្ពីរសញ្ញាចាស់
គម្ពីរសញ្ញាថ្មី
ខ្មែរព្រះគម្ពីរ 1954

ទំនុកដំកើង ៨២

ព្រះជាម្ចាស់​គង់​នៅ ក្នុង​អង្គ​ប្រជុំ​របស់​ព្រះអង្គ​។ ព្រះអង្គ​កាត់​ក្ដី​នៅ​ក្នុង​ចំណោម​ព្រះ​នានា។

តើ​អ្នក​រាល់​គ្នា​នៅ​តែ​កាត់​ក្ដី​ដោយ​អយុត្តិធម៌ គឺ​អោយ​មនុស្ស​អាក្រក់​ឈ្នះ​ដូច្នេះ ដល់​កាល​ណា​ទៀត?

ចូរ​រក​យុត្តិធម៌​អោយ​មនុស្ស​ទន់​ខ្សោយ និង​ក្មេង​កំព្រា ចូរ​កាត់​ក្ដី​អោយ​មនុស្ស​កំសត់​ទុគ៌ត និង​មនុស្ស​តោកយ៉ាក។

ចូរ​រំដោះ​មនុស្ស​ទន់​ខ្សោយ និង​មនុស្ស​ក្រីក្រ ចូរ​យក​ពួក​គេ​ចេញ​អោយ​ផុត​ពី​កណ្ដាប់​ដៃ របស់​មនុស្ស​អាក្រក់។

អ្នក​រាល់​គ្នា​មិន​ដឹង​មិន​យល់​អ្វី​ទាំង​អស់ អ្នក​រាល់​គ្នា​ដើរ​នៅ​ក្នុង​សេចក្ដី​ងងឹត អ្នក​រាល់​គ្នា​លុប​បំបាត់​យុត្តិធម៌ ដែល​ជា​គ្រឹះ​នៃ​ពិភព​លោក។

យើង​បាន​ប្រាប់​រួច​ហើយ​ថា អ្នក​រាល់​គ្នា​ជា​ព្រះ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​បុត្រ​របស់​ព្រះ ដ៏​ខ្ពង់ខ្ពស់​បំផុត​។

ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​ដូច​មនុស្ស​លោក អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាត់​បង់​ជីវិត ដូច​អ្នក​ធំ​បាត់​បង់​តំណែង​ដែរ។

ឱ​ព្រះជាម្ចាស់​អើយ សូម​ក្រោក​ឡើង​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ដ្បិត​មនុស្ស​គ្រប់​ជាតិ​សាសន៍ សុទ្ធ​តែ​ជា​ប្រជារាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ!។

Khmer Bible 1954
Public Domain: 1954