ព្រះគម្ពីរសញ្ញាចាស់
គម្ពីរសញ្ញាថ្មី
ខ្មែរព្រះគម្ពីរ 1954
← ២០

ទំនុកដំកើង ២១

២២ →

ព្រះអម្ចាស់ ​អើយ ព្រះរាជា​មាន​អំណរ​ណាស់ ព្រោះ​ព្រះអង្គ​ប្រទាន​កម្លាំង ព្រះរាជា​មាន​អំណរ​រីករាយ​ជា​ខ្លាំង ព្រោះ​ព្រះអង្គ​ប្រទាន​អោយ​មាន​ជ័យជំនះ។

ព្រះអង្គ​ប្រទាន​អោយ​ព្រះរាជា បាន​ទទួល​អ្វីៗ​ដែល​ទ្រង់​ប្រាថ្នា​ចង់​បាន គឺ​ព្រះអង្គ​ពុំ​បាន​បដិសេធ​ពាក្យ​ទូលអង្វរ របស់​ព្រះរាជា​ឡើយ។

ព្រះអង្គ​បាន​យាង​មក​ជួប​ព្រះរាជា ទាំង​នាំ​យក​ព្រះពរ​ដ៏​ប្រសើរ​មក​ជា​មួយ​ផង ព្រះអង្គ​បាន​យក​មកុដ​មាស​សុទ្ធ មក​បំពាក់​ព្រះសិរសា​របស់​ព្រះរាជា។

ពេល​ព្រះរាជា​ទូល​សូម​ជីវិត ព្រះអង្គ​ប្រទាន​អោយ​ស្ដេច​មាន​ជីវិត និង​មាន​ជន្មាយុ​យឺនយូរ​ជា​អង្វែង​ត​រៀង​ទៅ។

ដោយ​ព្រះអង្គ​សង្គ្រោះ ព្រះរាជា​បាន​ទទួល​សិរីរុងរឿង​យ៉ាង​ខ្លាំង ព្រះអង្គ​ប្រទាន​អោយ​ទ្រង់​បាន​ថ្កុំថ្កើង ឧត្ដុង្គឧត្ដម។

ព្រះអង្គ​ប្រទាន​អោយ​ទ្រង់ បាន​ប្រកប​ដោយ​ព្រះពរ​ជានិច្ច ដោយ​ព្រះអង្គ​គង់​នៅ​ជា​មួយ នោះ​ព្រះរាជា​មាន​អំណរ​យ៉ាង​បរិបូណ៌។

ព្រះរាជា​ពឹង​ផ្អែក​លើ​ ព្រះអម្ចាស់ ហើយ​ដោយសារ​ព្រះហឫទ័យ​សប្បុរស ស្មោះ​ត្រង់​របស់​ព្រះ​ដ៏​ខ្ពង់ខ្ពស់​បំផុត រាជ្យ​របស់​ព្រះរាជា​នឹង​មិន​ត្រូវ​រលំ​សោះ​ឡើយ។

ព្រះករុណា​នឹង​ចាប់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន របស់​ព្រះអង្គ ព្រះអង្គ​នឹង​ប្រើ​អំណាច​ចាប់​អស់​អ្នក ដែល​ស្អប់​ព្រះអង្គ។

នៅ​ថ្ងៃ​ព្រះករុណា​យាង​មក​ដល់ ទ្រង់​នឹង​កំទេច​ពួក​គេ​ដូច​ភ្លើង​ឆេះ​សុស សូម​ ព្រះអម្ចាស់ ​រំលាយ​ពួក​គេ​ចោល ដោយសារ​ព្រះពិរោធ​របស់​ព្រះអង្គ ហើយ​ភ្លើង​នឹង​ឆេះ​បំផ្លាញ​ពួក​គេ។

១០

ព្រះករុណា​នឹង​លុប​បំបាត់​ពូជពង្ស របស់​ពួក​គេ​អោយ​បាត់​អស់​ពី​ផែនដី ទ្រង់​នឹង​ប្រហារ​ពួក​គេ​អោយ​ផុត​ពូជ។

១១

ពួក​គេ​ឃុបឃិត​គ្នា​ធ្វើ​បាប​ព្រះករុណា តែ​ពួក​គេ​គ្មាន​កម្លាំង​អាច​សំរេច តាម​គំរោងការ​របស់​ខ្លួន​បាន​ឡើយ

១២

ដ្បិត​ព្រះករុណា​បាន​ធ្វើ​អោយ​ពួក​គេ​បរាជ័យ ហើយ​ព្រះអង្គ​យឹត​ធ្នូ​បាញ់​ពួក​គេ​ចំ​ពី​មុខ។

១៣

ឱ​ ព្រះអម្ចាស់ ​អើយ សូម​តើន​ឡើង​សំដែង​ឫទ្ធិបារមី! យើង​ខ្ញុំ​សូម​ច្រៀង និង​ស្មូត្រ​លើក​ទំនុកតម្កើង ឫទ្ធានុភាព​របស់​ព្រះអង្គ!

Khmer Bible 1954
Public Domain: 1954