ព្រះគម្ពីរសញ្ញាចាស់
គម្ពីរសញ្ញាថ្មី
ខ្មែរព្រះគម្ពីរ 1954
← ១១៩

ទំនុកដំកើង ១២០

១២១ →

នៅ​ពេល​មាន​អាសន្ន ខ្ញុំ​ស្រែក​អង្វរ​ ព្រះអម្ចាស់ ហើយ​ព្រះអង្គ​ក៏​ឆ្លើយ​តប​មក​ខ្ញុំ​វិញ។

ឱ​ ព្រះអម្ចាស់ ​អើយ សូម​រំដោះ​ទូលបង្គំ​អោយ​រួច​ផុត​ពី​មនុស្ស ដែល​ពោល​ពាក្យ​កុហក និង​បោក​បញ្ឆោត!

អ្នក​និយាយ​បោក​បញ្ឆោត​ដូច្នេះ តើ​បាន​ទទួល​អ្វី​ខ្លះ?

គឺ​មាន​តែ​ទទួល​ព្រួញ​របស់​អ្នក​ចំបាំង និង​ភ្លើង​ឆេះ​សន្ធោសន្ធៅ​តែ​ប៉ុណ្ណោះ!

ខ្ញុំ​ស្នាក់​នៅ​ក្នុង​ស្រុក​របស់​មនុស្ស​កាច​សាហាវ ហើយ​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ព្រៃផ្សៃ​ដូច្នេះ វេទនា​ណាស់!

ខ្ញុំ​បាន​រស់​នៅ​ជា​មួយ​អស់​អ្នក​ដែល​មិន​ចូល​ចិត្ត សន្តិភាព ជា​យូរ​ឆ្នាំ​កន្លង​មក​ហើយ។

ពេល​ខ្ញុំ​និយាយ​ពី​សន្តិភាព ពួក​គេ​បែរ​ជា​ប្រកាស​សង្គ្រាម​ទៅ​វិញ។

Khmer Bible 1954
Public Domain: 1954