ការជ្រើសរើសព្រះគម្ពីរ
ព្រះគម្ពីរសញ្ញាចាស់
គម្ពីរសញ្ញាថ្មី
ខ្មែរព្រះគម្ពីរ 1954

១ របាក្សត្រទី ៨

លោក​បេនយ៉ាមីន​ បង្កើត​បាន​បេឡា​ជា​កូន​ច្បង បន្ទាប់​មក អាសបែល​ជា​កូន​ទី​ពីរ អហ៊ីរ៉ាម​ជា​កូន​ទី​បី

ណូហា​ជា​កូន​ទី​បួន និង​រ៉ាផា​ជា​កូន​ទី​ប្រាំ។

កូន​របស់​លោក​បេឡា មាន​អតដើរ កេរ៉ា អប៊ីហ៊ូដ

អប៊ីសួ ណាម៉ាន អហ៊ូអា

កេរ៉ា សេភូផាន និង​ហ៊ូរ៉ាម។

រីឯ​កូន​ចៅ​របស់​អេហូដ ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​ពួក​គេ ក្នុង​ចំណោម​អ្នក​ស្រុក​កេបា ដែល​ប្ដូរ​ទី​លំនៅ​ទៅ​ក្រុង​ម៉ាណាហាត់

មាន​ណាម៉ាន អហ៊ីយ៉ា និង​កេរ៉ា។ គឺ​លោក​កេរ៉ា​នេះ​ហើយ​ដែល​នាំ​ពួក​គេ​អោយ​ប្ដូរ​ទី​លំនៅ។ គាត់​ជា​ឪពុក​របស់​លោក​អ៊ូសា និង​លោក​អប៊ីហ៊ូដ។

លោក​សាហារ៉ែម​បាន​លែងលះ​ភរិយា​របស់​គាត់ គឺ​នាង​ហ៊ូស៊ីម និង​នាង​បារ៉ា។ ក្រោយ​មក​គាត់​បង្កើត​បាន​កូន​ចៅ នៅ​ស្រុក​ម៉ូអាប់

ជា​មួយ​នាង​ហូដេស ជា​ភរិយា​មួយ​ទៀត។ កូន​របស់​គាត់​ឈ្មោះ​យ៉ូបាប់ ស៊ីបយ៉ា មេសា ម៉ាលកាម

១០

យេអ៊ូស សុកយ៉ា និង​មៀរម៉ា។ អ្នក​ទាំង​នោះ​ជា​កូន​របស់​គាត់ ហើយ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ។

១១

លោក​សាហារ៉ែម​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់ ជា​មួយ​នាង​ហ៊ូស៊ីម​ដែរ គឺ​អប៊ីធូប និង​អែល-ផ្អាល។

១២

កូន​របស់​លោក​អែលផ្អាល​មាន ហេប៊ើរ មីសាម និង​សេមើរ ជា​អ្នក​ដែល​សង់​ក្រុង​អូណូ និង​ក្រុង​ឡូដ ព្រម​ទាំង​ស្រុក​ភូមិ​នៅ​ជុំវិញ។

១៣

លោក​បេរា និង​សេម៉ា ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ​របស់​គេ ក្នុង​ចំណោម​អ្នក​ស្រុក​អាយ៉ាឡូន បាន​វាយ​អ្នក​ក្រុង​កាថ​អោយ​បាក់​ទ័ព។

១៤

កូន​របស់​លោក​បេរ៉ា​មាន អហ៊ីយ៉ូរ សាសាក់ យេរេម៉ូត

១៥

សេបាឌា អើរ៉ាត អេឌើរ

១៦

មីកែល យីសប៉ា និង​យ៉ូហា។

១៧

កូន​របស់​លោក​អែលផ្អាល មាន​សេបាឌា មស៊ូឡាម ហ៊ីសគី ហេប៊ើរ

១៨

យីសមេរ៉ាយ យីសលា និង​យ៉ូបាប់។

១៩

កូន​របស់​លោក​ស៊ីម៉ៃ មាន​យ៉ាគីម ស៊ីគ្រី សាប់ឌី

២០

អេលីយេណាយ ស៊ីលថាយ អេលាល

២១

អដាយ៉ា បេរ៉ាយ៉ា និង​ស៊ីមរ៉ាត។

២២

កូន​របស់​លោក​សាសាក់​មាន យីសផាន ហេប៊ើរ អេលាល

២៣

អាបដូន ស៊ីកគ្រី ហាណាន

២៤

ហាណានា អេឡាំ អាន់ថូធីយ៉ា

២៥

យីបដេយ៉ា និង​ពេនួល។

២៦

កូន​របស់​លោក​យេរ៉ូហាំ​មាន សាំសេរ៉ាយ សេហារា អថាលា

២៧

យ៉ារេសយ៉ា អេលីយ៉ា និង​ស៊ីកគ្រី។

២៨

អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​ក្រុម​គ្រួសារ តាម​តំណ​វង្ស​ត្រកូល​របស់​គេ​រៀងៗ​ខ្លួន។ ពួក​គេ​រស់​នៅ​ក្រុង​យេរូសាឡឹម។

២៩

អ្នក​សង់​ក្រុង​គីបៀន​រស់​នៅ​ក្នុង​ក្រុង​នោះ។ ប្រពន្ធ​របស់​គាត់​ឈ្មោះ​ម៉ាកា

៣០

កូន​របស់​គាត់​មាន​អាប់ដូន ជា​កូន​ច្បង បន្ទាប់​មក ស៊ើរ គីស បាល ណាដាប

៣១

កេដោរ អហ៊ីយ៉ូ សាការី

៣២

និង​មីកឡូត ដែល​ជា​ឪពុក​របស់​សាំម៉ា។ អ្នក​ទាំង​នោះ​ក៏​រស់​នៅ​ក្រុង​យេរូសាឡឹម ជា​មួយ​បង​ប្អូន​របស់​គេ​ដែរ។

៣៣

លោក​នើរ​ជា​ឪពុក​របស់​លោក​គីស លោក​គីស ជា​ឪពុក​របស់​ព្រះបាទ​សូល ព្រះបាទ​សូល​ជា​បិតា​របស់​សម្ដេច​យ៉ូណាថាន ម៉ាលគី-ស៊ូអា អប៊ីណាដាប់ និង​អែសបាល។

៣៤

កូន​របស់​សម្ដេច​យ៉ូណាថាន គឺ​មេរីប-បាល ហើយ​លោក​មេរីប-បាល​ជា​ឪពុក​របស់​លោក​មីកា។

៣៥

កូន​របស់​លោក​មីកា​មាន ពីថូន មេឡេក ថាក់រា និង​អហាស។

៣៦

លោក​អហាស​ជា​ឪពុក​របស់​លោក​យេហូអាដា លោក​យេហូអាដា​ជា​ឪពុក​របស់​លោក​អលេមេត លោក​អលេមេត​ជា​ឪពុក​របស់​លោក​អាសម៉ាវែត និង​លោក​ស៊ីមរី។ លោក​ស៊ីមរី​ជា​ឪពុក​របស់​លោក​ម៉ូសា

៣៧

លោក​ម៉ូសា​ជា​ឪពុក​របស់​លោក​ប៊ីនា លោក​ប៊ីនា​ជា​ឪពុក​របស់​លោក​រេផាយ៉ា លោក​រេផាយ៉ា​ជា​ឪពុក​របស់​លោក​អេលាសា លោក​អេលាសា​ជា​ឪពុក​របស់​លោក​អសេល។

៣៨

លោក​អសេល​មាន​កូន​ប្រុស​ប្រាំ​មួយ​នាក់ ឈ្មោះ អាសរីកាំ បូករូវ អ៊ីស្មាអែល ស្អារា អូបាឌា និង​ហាណាន។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​អសេល។

៣៩

កូន​របស់​លោក​អេសែក​ជា​ប្អូន​មាន​អ៊ូឡាម ជា​កូន​ច្បង យេអ៊ូស​ជា​កូន​ទី​ពីរ អេលីផាលេត​ជា​កូន​ទី​បី។

៤០

កូន​របស់​លោក​អ៊ូឡាម សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​អង់អាច ជំនាញ​ខាង​បាញ់​ធ្នូ ហើយ​ពួក​គេ​មាន​កូន​ចៅ​ជា​ច្រើន គឺ​រួម​ទាំង​អស់​មួយ​រយ​ហាសិប​នាក់។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​បេនយ៉ាមីន។

Khmer Bible 1954
Public Domain: 1954